Category: នយោបាយ

  • កម្ពុជា-កូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយបើក​កិច្ចប្រជុំទ្វេភាគីឆ្នាំ២០២៥

    កម្ពុជា-កូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយបើក​កិច្ចប្រជុំទ្វេភាគីឆ្នាំ២០២៥

    (ភ្នំពេញ)៖ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារសហ​ប្រតិបត្តិ​ការអន្តរជាតិកូរ៉េ (KOICA)និងក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC) បានរៀបចំ កិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ​២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ផាក ជុងវ៉ុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាតំណាងក្រុមប្រតិភូកូរ៉េ ខណៈភាគីកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ។ ភាភាគីទាំងពីរបានពិភាក្សា និងចែករំលែកផែនការជំនួយឥត​សំណងរបស់កូរ៉េសម្រាប់កម្ពុជានៅឆ្នាំ២០២៥ និងទិសដៅ​កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ឯកឧត្តម ឈៀង យ៉ាណារ៉ា បានសម្តែងការកោតសរសើរ​យ៉ាង​​ជ្រាលជ្រៅចំពោះការរួមចំណែកបន្តរបស់កូរ៉េ​ចំពោះ​ការអភិ​វឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ឯកឧត្តម បាន​សរសើរ​កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដោយទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់កូរ៉េ​ក្នុងការ​គាំទ្រកម្ពុជាតាមរយៈគម្រោង និងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗ។ ឯកឧត្តម បានលើកឡើងពីកម្រិតនៃទំនាក់ទំនងទ្វេភាគី ដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីដំណើរ​ទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេស​កូរ៉េក្នុងខែឧសភាឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានការកើន​ឡើងទ្វេដងនៃទំហំជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)របស់កូរ៉េខាងត្បូង ដល់កម្ពុជា។ ឯកឧត្តម ផាក…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីពិសាអា​ហារ ​ស្រាយ​បួសខែរ៉ាម៉ាឌន ជាមួយ​បងប្អូន​ខ្មែរឥស្លាម

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីពិសាអា​ហារ ​ស្រាយ​បួសខែរ៉ាម៉ាឌន ជាមួយ​បងប្អូន​ខ្មែរឥស្លាម

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់ ពិធីពិសាអាហារ​ស្រាយ​បួសខែរ៉ាម៉ាឌន លើកទី៩ ជា​មួយ​​បងប្អូន​ខ្មែរឥស្លាម ប្រមាណ ៦ ០០០នាក់ នារសៀល​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្ដេចធិបតី មានប្រសាសន៍ថា ពិធី «ពិសារអាហារ​ស្រាយ​បួស​ខែរ៉ាម៉ាឌន» គឺជាការផ្តល់ឱកាសសម្រាប់​ជួបប្រាស្រ័យ​ទាក់ទងគ្នាកាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ រួមចំណែកដល់ការលើកស្ទួយ​សុខដុម​នីយកម្មឥស្លាមសាសនានៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែយកចិត្តទុកដាក់ ផ្តល់នូវសិទ្ធិសេរីភាពក្នុងកា​រប្រណិប័តន៍​ជំនឿសាសនាយ៉ាងទូលំទូលាយដល់​ប្រជាជន​ទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹង​សុខដុមនីយ​កម្ម​រវាងសាសនិកគ្រប់និកាយសាសនា និង ប្រឆាំងរាល់ទង្វើ​រើសអើងនានា សំដៅទប់ស្កាត់ការយកសាសនា​ទៅធ្វើ​អាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។ ការប្រតិបត្តិ​សាស​នាប្រកបដោយភាពសុខដុមរមនា ទាំងជាតិសាសន៍ និង សាសនា ក៏ជាផ្នែកមួយចំណែកនៃសុខសន្តិភាព និងការ​អភិវឌ្ឍប្រទេសជាតិនៅក្នុងសង្គមសន្តិភាពផងដែរ ។ សម្ដេចនាយករដ្ឋមន្ត្រី សូមព្រះអល់ឡោះ ផ្តល់នូវរ៉ស់ម៉ាត់ ហ្ពឺរ៉កាត់ និងស្លើម៉ាត់ ជូនដល់បងប្អូនម៉ូស្លីមទាំងអស់ ទាំងនៅ​កម្ពុជា និងទូទាំងពិភពលោក និងសូមជូនពរបងប្អូនម៉ូស្លីម​ទាំង​អស់…

  • សារលិខិតអបអរសាទររបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសអបអរសាទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥»

    សារលិខិតអបអរសាទររបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសអបអរសាទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥»

    (ភ្នំពេញ)៖ សារលិខិតអបអរសាទររបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥» ។ ក្នុងឱកាសដ៏វិសេសវិសាលដើម្បីអបអរសាទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥» និងខួបលើកទី៩ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាងនាមរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរ និងជូនពរយ៉ាងកក់ក្តៅបំផុតចំពោះប្រជាជននៃអនុតំបន់ មេគង្គ-ឡានឆាង។ សប្តាហ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីគោលដៅរួមរបស់យើង ឆ្ពោះទៅរកសន្តិភាព និងភាពរុងរឿងរួមគ្នានៅក្នុងអនុតំបន់។ ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបម្រើជាវេទិកា ដ៏សំខាន់សម្រាប់ប្រជាជនទាំងប្រាំមួយគឺ កម្ពុជា សាធារណរដ្ឋប្រជាមានិតចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ដើម្បីចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ ការផ្លាស់ប្តូរ និងកិច្ចសហការដែលផ្តោត លើសសរស្តម្ភសំខាន់ចំនួន៣ រួមមាន (១)បញ្ហានយោបាយ និងសន្តិសុខ (២)ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង (៣)សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីសម្រេច បាននូវលទ្ធផលជាក់ស្តែង។…

  • សម្ដេចធិបតី ណែនាំឱ្យបន្តជំរុញការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជំងឺរបេង

    សម្ដេចធិបតី ណែនាំឱ្យបន្តជំរុញការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជំងឺរបេង

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ។ នេះបើយោងតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោក កំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត» ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា បានក្លាយជាប្រទេសគំរូមួយសម្រាប់ពិភពលោក ចំពោះការកម្ចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ខណៈប្រមាណ ២០ឆ្នាំមុន កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដែរថា ចំពោះលទ្ធផលដែលកម្ពុជាបានក្លាយជាប្រទេសគំរូចំពោះការកម្ចាត់ជំងឺរបេងនេះ គឺបានកើតចេញ ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិ ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេង នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ នៅទូទាំងប្រទេសផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា យើងក៏បានធ្វើការស្រាវជ្រាវ…

  • ក្រសួងបរិស្ថាន រកឃើញផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារការបញ្ចេញសំណល់រាវពីរោងចក្រកែច្នៃផ្លែឈើ នៅខេត្តបាត់ដំបង

    ក្រសួងបរិស្ថាន រកឃើញផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារការបញ្ចេញសំណល់រាវពីរោងចក្រកែច្នៃផ្លែឈើ នៅខេត្តបាត់ដំបង

    (ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានអះអាងពីការចុះពិនិត្យផ្ទាល់ករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទីថាបានបង្កផលប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើក្នុង ខេត្តបាត់ដំបង។ ក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងការចុះពិនិត្យដែលមានតំណាងច្រើនភាគីចូលរួមនេះ គេបានរកឃើញប្រជាជនរស់នៅភូមិចំនួន២ គឺភូមិតាគ្រក់ ភូមិស្វាយស សុទ្ធតែទទួលរងផលប៉ះពាល់ ពីករណីបំពុលទឹកអូរត្រែងនេះ ព្រោះថាទឹកអូរត្រែងនេះ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ។ ដោយឡែកនៅភូមិជីសាង ពុំទាន់មានករណីបំពុលទឹកអូរនៅឡើយ។ នៅក្នុងថ្ងៃដដែលនេះដែរ ក្រុមការងារក្រសួងបរិស្ថានបានបន្ដតាមដានតាមខ្សែបណ្ដោយអូរត្រែង បានរកឃើញដែរថា សំណល់រាវបានហូរមកដល់ចំណុចដីឯកជន មួយកន្លែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយ ៣,៥គីឡូម៉ែត្រ ពីទីតាំងក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី និងបានយកសំណាកទឹកមកវិភាគបន្ថែម។ នៅត្រង់ចំណុចនេះ ក្រុមកាងារ បានប្រទះឃើញមាន ត្រី កូនបង្កង និងកំពឹសកំពុងពុល និងងាប់។ ប្រជាពលរដ្ឋបានរាយការណ៍បន្ថែមថា តំបន់ទឹកសាធារណៈនៅកន្លែងនេះ មានវត្តមានប្រភេទសត្វផេប្រហែល១០ក្បាល។ គួរបញ្ជាក់ថានៅផ្នែកខាងក្រៅរោងចក្រ ក្រុមការងារបានរកឃើញករណីមួយចំនួនទៀត…

  • ក្រសួងធនធានទឹក អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និង​ដំណាំរួមផ្សំ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស​ឆ្នាំ២០២៤-២០២៥ បានជាង ៩ម៉ឺនហិកតា

    ក្រសួងធនធានទឹក អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និង​ដំណាំរួមផ្សំ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស​ឆ្នាំ២០២៤-២០២៥ បានជាង ៩ម៉ឺនហិកតា

    (ភ្នំពេញ)៖ ក្នុងក្របខ័ណទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥​នេះ ផែនការធ្វើស្រូវប្រាំងសរុបមានចំនួន ៥៣៥៦០០ហិកតា ប៉ុន្តែជាក់ស្តែង ការអនុវត្តដាំដុះស្រូវប្រាំងមានចំនួន ៩០៧០៣៥​ហិកតា ក្នុងនោះផ្ទៃដីដែលត្រូវអន្តរាគមន៍ មា​ន​ចំនួន ៩៣៥៨៣ហិកតា ហើយផ្ទៃដីដែលបានជួយអន្តរាគមន៍​មានចំនួន ៩៣១៣៣ហិកតា។ នេះប់យោងតាម នេះបើយោង​តាម​របាយការណ៍ចេញដោយ ក្រសួងធនធានទឹក និង​ឧតុនិយម ។ របាយការណ៍ក៏បានបង្ហាញពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូន​ប្រជាកសិករ​ក្នុង​ក្របខ័ណ្ឌទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥ ដែលកិច្ចអន្តរា​គមន៍​បានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ។ របាយការណ៍ដដែល បញ្ជាក់ថា ក្រុមការងារអន្តរាគមន៍បានប្រើ​ប្រាស់​ម៉ាស៊ីនបូមទឹកសរុបចំនួន ១៧៣គ្រឿង ក្នុងនោះម៉ាស៊ីន​បូមទឹកចល័តកម្លាំង៦៥សេះចំនួន ១៦៩គ្រឿង និងម៉ាស៊ីន​ស្ថា​នីយ​ចំនួន ៤គ្រឿង ហើយបានប្រើប្រាស់ប្រេងឥន្ធនៈចំនួន ៣៤៤៤៨០លីត្រ។ ចំណែកផ្ទៃដីមួយចំនួនទៀត ទទួលបាន​ការជួយអន្តរាគមន៍ពីស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និង​ការគាំទ្រពីសប្បុរសជនគ្រប់ទិសទី ព្រមទាំងក្រុមការងារ​រាជរដ្ឋា​ភិបាលចុះមូលដ្ឋាននានា។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណ​ជន ដើម្បីចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹក ដោយ​សន្សំ​សំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជន​បទ​ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ សូមបញ្ជាក់ថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់…

  • ប៊ែលធី គ្រុប ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បី កសាងសង្គមកម្ពុជាអោយរីកចម្រើន

    ប៊ែលធី គ្រុប ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បី កសាងសង្គមកម្ពុជាអោយរីកចម្រើន

    ភ្នំពេញ៖ អស់រយៈពេល១ឆ្នាំប៊ែលធីគ្រុប បានបង្ហាញវឌ្ឍនភាពការងាររបស់ខ្លួន ដែលអនុវត្តកន្លងមក រួមមាន I.ប៊ែលធីសំណង់  II.ប៊ែលធីទេសចរណ៍ និង III.ប៊ែលធីអប់រំ ដោយចែកចេញជា ៥ផ្នែកគឺ ១-សាលា ប៊ែលធី អន្តរជាតិ ២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៣-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ ៤-មជ្ឈមណ្ឌលតេស្តអន្តរជាតិ និង ៥-ប៊ែលធីស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) ព្រមទាំង មូលនិធិសប្បុរសធម៌ ប៊ែលធី ផងដែរ។ កិច្ចការទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយល់ថា ជាការងារជួយដល់សង្គមជាតិ តាមរយៈផ្តល់អាទិភាពដល់វិស័យឯកជនចូលរួម។ សន្និបាតនេះមិនត្រឹមតែផ្តល់ធាតុចូលប៉ុណ្ណោះទេ ថែមទាំង រំលឹក និងផ្តល់បទពិសោធន៍ថ្មីៗ ដើម្បីរុញការងារ សម្រាប់ឆ្នាំ២០២៥ អោយដើរព្រមគ្នា នឹងការរីកចម្រើនរបស់ប្រទេសជាតិ ។ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប បញ្ជាក់ថា បច្ចុប្បន្ន ប៊ែលធី គ្រុប មានគណៈ​​គ្រប់គ្រង បុគ្គលិក ​សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូបម្រើការ ៤,០៩៤នាក់ សិស្ស-និស្សិតកំពុងសិក្សា ៦២,២៣១នាក់ និងមាន ៣៥ទីតាំង។  ប៊ែលធី ជាក្រុមហ៊ុនឯកជនមួយឈានមុខ និងលេចធ្លោ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេស ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងធនធានមនុស្សប្រកដោយឧត្តមភាព ទាំងភាសាជាតិ និងអន្តរជាតិ។ ក្នុងនោះបញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស…

  • លោកជំទាវ ពុំ ចន្ទីនី ៖ ចុះចែកអំណោយដល់ខ្នងផ្ទះ​ប្រជាពលរដ្ឋ បញ្ជាក់ថាពួកគាត់មិននៅឯកោ

    លោកជំទាវ ពុំ ចន្ទីនី ៖ ចុះចែកអំណោយដល់ខ្នងផ្ទះ​ប្រជាពលរដ្ឋ បញ្ជាក់ថាពួកគាត់មិននៅឯកោ

    (កំពត)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហម​កម្ពុជា មានប្រសាសន៍ថា ការចុះមកចែកអំណោយដោយផ្ទាល់​ដៃ​នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត គឺជាការលើកទឹកចិត្តនិងបញ្ជាក់ថាពួកគាត់មិននៅឯកោ ដែល​ត្រូវបានទុកចោលដោយមិនមានការយកចិត្តទុកដាក់នោះទេ ។ នេះជាការលើកឡើងរបស់លោកជំទាវ ក្នុងឱកាសចុះសួរ​សុខ​ទុក្ខ និងនាំយកអំណោយមនុស្សធម៍ជូន​ប្រជាពលរដ្ឋងាយ​រង​គ្រោះបំផុតមានដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ​មាន​កូន​ច្រើន ជនមានពិការភាពគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍នៅ​តាម​ខ្នងផ្ទះ សរុបចំនួន២០គ្រួសារ រស់នៅក្នុងឃុំបឹងនិមល ស្រុកឈូក និងឃុំអង្គរមាស ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។ លោកជំទាវ ពុំ ចន្ទីនី ក្រៅពីបាននាំនូវប្រសាសន៍ ផ្តាំផ្ញើសួរ​សុខ​ទុក្ខនិងក្ដីនឹករឭកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវក៏បានបញ្ជាក់ថា «ការចុះមកដល់ខ្នងផ្ទះនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលណែនាំឱ្យសហការីធ្វើយ៉ាងណា​នាំយកអំណោយទៅចែកជូនដោយផ្ទាល់ដៃទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋងាយរងគ្រោះបំផុតតែម្ដង ។ ជាងនេះទៅទៀត គឺដើម្បីបានដឹងពីស្ថានភាពជីវភាពនិង​ការរស់​នៅកាន់តែច្បាស់បន្ថែមទៀត ព្រមទាំងបញ្ជ្រាប​ការ​អប់រំផ្សព្វ​ផ្សាយ​លើកកម្ពស់ការយល់ដឹងអំពីសុខភាព និងអនាម័យ​ផ្ទាល់​ខ្លួន តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ក៏ដូចជា​ទុកដាក់សំរាមបានត្រឹមត្រូវ និងមិនដុត​សំរាមពាសវាលពាស​កាលជាពិសេសប្លាស្ទិកជាដើមដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពនិងបំពុលបរិស្ថានជាដើម។…

  • កម្មករ និយោជិត នៃក្រុមហ៊ុន HCC Group សាខាខេត្តសៀមរាប អរគុណក្រសួងការងារដែលសម្របសម្រួលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ បញ្ចប់វិវាទការងារ

    កម្មករ និយោជិត នៃក្រុមហ៊ុន HCC Group សាខាខេត្តសៀមរាប អរគុណក្រសួងការងារដែលសម្របសម្រួលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ បញ្ចប់វិវាទការងារ

    (សៀមរាប)៖ កម្មករនិយោជិតនៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) សាខាខេត្តសៀមរាប សប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនដល់កម្មករនិយោជិតទាំងអស់ ដើម្បីបញ្ចប់វិវាទការងារជាស្ថាពរ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិចសន្យាការងារជូនដល់កម្មករនិយោជិតសរុបចំនួន ១១២នាក់ នៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) ដែលមានទីតាំងស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ លោកស្រី ខាំ សុភា ជាកម្មការិនី នៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) សាខាខេត្តសៀមរាប បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងដែលក្រសួងការងារបានដោះស្រាយវិវាទការងារដោយជោគជ័យ ហើយឈានមកដល់ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារនៅពេលនេះ។…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អាជ្ញាធរមូលដ្ឋានទូទាំងខេត្តក្រចេះ និងគ្រប់ភាគីពាក់ព័ន្ធ បានសម្អាតបញ្ហាវិវាទដីធ្លីដែលនៅសេសសល់

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អាជ្ញាធរមូលដ្ឋានទូទាំងខេត្តក្រចេះ និងគ្រប់ភាគីពាក់ព័ន្ធ បានសម្អាតបញ្ហាវិវាទដីធ្លីដែលនៅសេសសល់

    (ក្រចេះ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានឃុំ ក្រុង-ស្រុក ទូទាំងខេត្តក្រចេះ រួមជាមួយគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរដោះស្រាយវិវាទដីធ្លី និងគ្រប់ភាគីពាក់ព័ន្ធ បានសម្អាតបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្រ្តខេត្តក្រចេះ ។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តក្រចេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់ថា ការចូលរួមរបស់អាជ្ញាធរមូលដ្ឋានពិតជាមានសារៈសំខាន់ណាស់ ក្នុងការបញ្ចប់នូវវិវាទដីធ្លីដែលនេះគឺជាការចូលរួមចំណែកបញ្ចប់បញ្ហាចម្រូងចម្រាស់ដ៏ធំមួយក្នុងសង្គមជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរដោះស្រាយវិវាទដីធ្លី ត្រូវបានដឹកនាំដោយឯកឧត្តមផ្ទាល់ ហើយតាមរយៈយន្តការទាំងបីនេះយើងបានចុះបញ្ជីដីធ្លីបានជាង ៤ លានក្បាលដីបន្ថែមទៀតនៅទូទាំងប្រទេសក្នុងរយៈពេលជិត២ ឆ្នាំមកនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា យុទ្ធនាការចុះបញ្ជីដីធ្លីនេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ១៩៨៩ដែលកាលនោះបានបដិសេធការទាមទារការកាន់កាប់អចលនទ្រព្យមុនឆ្នាំ ១៩៧៩ ហើយទទួលស្គាល់កម្មសិទ្ធិឯកជន។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារថ្នាក់ជាតិ គណៈកម្មាការសុរិយោដីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានឯកភាពនិងសម្រេច ៖ទី១. កំណត់ការដោះស្រាយបញ្ចប់ករណីទាមទារដីរដ្ឋ ពីបងប្អូនប្រជាពលរដ្ឋដែលបានតាំងទី និងស្នាក់នៅលើទីតាំងដីរបស់រដ្ឋ…