-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋ នឹងបើកប្រាក់ខែឌុប និងប្រាក់ឧបត្ថម ៥ម៉ឺនរៀលជូនមន្រ្តីរាជការ មុនបុណ្យចូលឆ្នាំ

(ភ្នំពេញ)៖ រដ្ឋ នឹងបើកប្រាក់ខែឌុប និងប្រាក់ឧបត្ថម ៥ម៉ឺនរៀលជូនមន្រ្តីរាជការ មុនបុណ្យចូលឆ្នាំ ដោយមិនឱ្យក្រោយថ្ងៃ១១ ខែមេសា ឡើយ ។ សម្ដេច ក៏បានច្រានចោលការចោទប្រកាន់ ពីមជ្ឈដ្ឋានមួយចំនួនថា រាជរដ្ឋាភិបាល អស់លុយបើកប្រាក់ខែឱ្យមន្ត្រីរាជការហើយ ទើបបោះពុម្ពក្រដាសប្រាក់ ២០ម៉ឺនរៀល ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថែ្លងដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល បានគ្រប់គ្រងថវិកាបានត្រឹមត្រូវ និងមិនខ្វះថវិកា សម្រាប់បើកជូនមន្ត្រីរាជការឡើយ ។ សម្ដេច បញ្ជាក់ថា ខែ៤នេះ គឺយើងបើកប្រាក់ខែឌុបតែម្ដង ជូនលោកគ្រួអ្នក គ្រូមន្ត្រីរាជការទាំងអស់ បូកទាំងប្រាក់ ៥ម៉ឺនរៀលថែមទៀត មិនឱ្យយឺតជាងថ្ងៃទី១១ ខែមេសា ទេ បើកទាំងពីរ…
-
សម្តេចតេជោ ហ៊ុន សែន លើកមូលហេតុ មិនផ្តល់ផ្កាយមាស៥ ជូន សម្តេច ស ខេង ព្រោះសម្ដេច ជាស៊ីវិល មិនមែនយោធា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី លើកមូលហេតុតបនឹងសំណួរថា ហេតុអ្វីមិនផ្តល់ ផ្កាយមាស៥ ជូនសម្តេចក្រឡាហោម ស ខេង គឺដោយសារតែសម្តេចក្រឡាហោម ជាស៊ីវិល ដូច្នេះមិនពាក់ឋានន្តរស័ក្តិ ដូចជាយោធានោះទេ ។ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានសារមួយ ចូលមកបញ្ចេញមតិថា បាត់សម្ដេច ស ខេង ហើយសម្ដេច ក៏បានចូលទៅឆ្លើយតបថា សម្ដេច ស ខេង ជាស៊ីវិល គាត់មិនពាក់ឋានន្តរស័ក្តិ ដូចជាទាហាននោះទេ ។…
-
សមាជិកសមាជិកា មកពីគណបក្សផ្សេង ១១៨នាក់ បានចូល រួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

(កំពង់ធំ)៖ ក្រុមការងារកសាងសមាជិក គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តម អុី សៀងហុង ទីប្រឹក្សារាជារដ្ឋាភិបាល និងជាប្រធានក្រុមការងារ បានដឹកនាំអនុប្រធាន និងសមាជិក ប្រកាសទទួលស្គាល់សមាជិក សមាជិកា ដែលមកពីគណបក្សផ្សេងចំនួន ១១៨នាក់ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សខេត្តកំពង់ធំ ព្រមទាំងអនុប្រធាន និងគណៈអចិន្ត្រៃយ៍ ខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សខេត្តកំពង់ធំ ។ ឯកឧត្តម អុី សៀងហុង គោរពតាមអនុសាសន៍ សម្តេចតេជោ បានប្រកាសថា «យុទ្ធសាស្រ្តងើបមួយវាយមួយ» នៅតែបន្ត ដោយមិនរាថយ ។ ឯកឧត្តម បញ្ជាក់ថា កម្លាំងចលករ ក្នុងការអូសទាញដ៏ខ្លាំង សម្រាប់ទិសដៅ និងបានបង្ហាញឆន្ទ:មុតស្រួច ក្នុងការជួបក្បាលម៉ាស៊ីនភ្លើងទៀន និងគណបក្សកម្លាំងជាតិ និងបក្សផ្សេងៗទៀត ទទួលបានបីស្រុក ក្នុងខេត្តកំពង់ធំ ១ស្រុកប្រាសាទសំបូរ, ២ ស្រុកកំពង់ស្វាយ និង៣ ស្រុកប្រាសាទបល្ល័ង្ក…
-
ឯកឧត្តម ហែម វណ្ណឌី និង ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានភ្ជាប់គម្រោងស្ថានីយបូមទឹកឆៅថ្មីកោះនរា

(ភ្នំពេញ)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទស្សនកិច្ចការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ គ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន ។ គម្រោងសាងសង់សង់ស្ថានីយបូមទឹកឆៅថ្មី កោះនរា គឺជាស្ថានីយបូមទឹកឆៅថ្មី ដើម្បីជំនួសស្ថានីយបូមទឹកឆៅក្តីតាកុយ ដែលទទួលផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាថ្មី របស់ក្រុមហ៊ុនអូរវើស៊ី ខេមបូឌាន ស៊ិនវេសមេន ខបភើរេសិ។ ក្រោយពីទទួលបានការគាំទ្រពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ជាមួយនិងកិច្ចសហការណ៍ ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រោមស្មារតីទទួលខុសត្រូវខ្ពស់របស់ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC បានចុះហត្ថលេខាលើកិច្ចសន្យា «ស្តីពី ការស្តារឡើងវិញនូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរាថ្មី មកលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ » ដោយមានទំហំទឹកប្រាក់សរុបប្រមាណ ២៦,៦លានដុល្លារអាមេរិក។ យោងទៅតាមការសិក្សានាពេលកន្លងមក ការតភ្ជាប់បំពង់មេនាំទឹកឆៅចេញពីស្ថានីយបូមទឹកឆៅថ្មីកោះនរា មកកាន់ បំពង់មេនាំទឹកឆៅដែលមានស្រាប់ទំហំមុខកាត់ ១.៦០០មម ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ ១ នេះ…
-
ឯកឧត្តម ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ .គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា បាន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ក.យ.គ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. នៅសណ្ឋាគារហ្គាដិនស៊ីធីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។ មានប្រសាសន៍បើកសន្និបាតនាឱកាសនោះ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលបានណែនាំតម្រង់ទិស និងដាក់ចេញនូវផែនការជាបន្តបន្ទាប់ សម្រាប់ជាមូលដ្ឋានឱ្យ ក.យ.គ. យកមកអនុវត្តដើម្បីសម្រេចបានតាមចក្ខុវិស័យ និងគោលបំណងរបស់ ស.ស.យ.ក. ព្រមទាំងបានកោតសរសើរ និងវាយតម្លៃប្រកបដោយការលើកទឹកចិត្តខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ…
-
សម្ដេចតេជោ ហ៊ុន សែន បំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជាអធិបតី បំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ។ ពិធីនេះ បានធ្វើឡើងក្រោយពីសម្ដេចទាំង ២រូប បានទទួលនូវការសព្វព្រះទ័យប្រោសប្រទាន ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ។ សូមជម្រាបថា សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បច្ចុប្បន្ន គឺជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដូចគ្នា ។ សម្ដេចទាំង…
-
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសរណ៍ អញ្ជើញដាំកូនឈើក្នុងពិធីបុណ្យទន្លេលើកទី៩ នៅខេត្ត តាកែវ

(តាកែវ)៖ នាឱកាសបុណ្យទន្លេ លើកទី៩ ក្រោមប្រធានបទ គុណតម្លៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ដែលខេត្ត តាកែវ ទទួលធ្វើជាម្ចាស់ផ្ទះ ដំណើរការថ្ងៃទី១ ត្រូវនិងថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ី សំណាង អភិបាលគណៈអភិបាលខេត្ត តាកែវ បានអញ្ជើញចូលរួមដាំដើមឈើ ជានិមិត្តរូប នៅមាត់បឹងតាកែវ ទុកជាអនុស្សាវរីយ៍អបអរសាទរពិធីបុណ្យទន្លេ។ ឯកឧត្តម វ៉ី អភិបាលនៃគណៈអភិបាលខេត្ត តាកែវ មានប្រសាសន៍លើកឡើងថា ពិធីដាំកូនឈើដែលយើងបានរៀបចំឡើងក្នុងពិធីបុណ្យទន្លេលើកទី៩ ដែលខេត្ត តាកែវ ទទួលធ្វើជាម្ចាស់ផ្ទះលើកទី១នេះ គឺយើងដាំដើម្បីបន្យល់ទុកជាអនុស្សារីយ៍សម្រាប់កូនក្មួយជំនាន់ក្រោយបានដឹងនិងទុកជាប្រវត្តិសាស្រ្ត។ ឯកឧត្តម អភិបាលខេត្ត បានរំលេចទៀតថា ដើមឈើមិនត្រឹមផ្តល់ជាម្លប់សម្រាប់ជ្រក និងលម្អនោះទេ វាក៏បានផ្តល់ជាប្រយោជន៍ជួយដល់បរិស្ថាន និងឧកស៊ីស៊ែនសម្រាប់មនុស្សសត្វដកដង្ហើមផងដែរ។ដូច្នោះសូមជួយថែរក្សាទាំងអស់គ្នា ដើម្បីភាពគង់វង្សយូអង្វែង ផ្តល់ជាប្រយោជន៍រួមទាំងអស់គ្នា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសរណ៍ មានប្រសាសន៍ថា ព្រឹត្តិការណ៍ដាំដើមឈើនេះ ជាព្រឹត្តិការណ៍រៀបចំដើម្បីអមពិធីបុណ្យទន្លេលើកទី៩ ដែលអនុវត្តតាមនិយាមកម្រិតជាតិនិងអន្តរជាតិ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងឱកាសនេះ រួមមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ ខ្លោងទ្វារ និងសមិទ្ធផលមួយចំនួនទៀត។ សមិទ្ធផលទាំងនេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់វិស័យអប់រំនៅក្នុងខេត្តកណ្តាល និងជាពិសេសសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ជាអាណាព្យបាលសិស្សនៅក្នុងក្រុងតាខ្មៅផ្ទាល់ ។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើផ្ទៃដីសរុបប្រមាណ ១៩.១៤៤ម៉ែត្រការ៉េ។ សាលារៀននេះមានកំណើតតាំងពីឆ្នាំ១៩៨០ មានឈ្មោះថា «សាលាសិក្សាកំរិត២ទីរួមខេត្ត»…
-
ប្រធាន និងជានាយកប្រតិបត្តិធនាគារជាតិកាណាដា ជឿជាក់ថា ធនាគារ ABA នឹងបន្តដើរតួនាទី ក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Laurent Ferreira ប្រធាន និងនាយកប្រតិបត្តិធនាគារជាតិកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីវឌ្ឍនភាពអាជីវកម្មរបស់ធនាគារ ABA ដែលបានក្លាយជាធនាគារលំដាប់ទី១ នៅកម្ពុជា និងបានគូសបញ្ជាក់ថា ធនាគារ ABA ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ដែលបានចូលរួមចំណែកដល់ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនៅកម្ពុជា។ លោកប្រធានធនាគារ ជឿជាក់ថា ធនាគារ ABA នឹងបន្តបំពេញតួនាទីសំខាន់ និងបន្តចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ធនាគារ ABA, ជាពិសេស ការទទួលបានចំណាត់ថ្នាក់ ជាធនាគារលំដាប់ទី១ នៅកម្ពុជា។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមចំណែករបស់ធនាគារ ABA នៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធធនាគារកម្ពុជា តាមរយៈការធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ប្រកបដោយភាពងាយស្រួល…
-
រដ្ឋមន្រ្តីការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ អបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់លេីគ្រប់វិស័យរបស់កម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា និងបានអបអរសាទរចំពោះកម្ពុជាដែលនឹងធ្វេីម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលេីកទី២០ នៅឆ្នាំ២០២៦ ហើយ ឯកឧត្តម ក៏បានបញ្ជាក់ពីការគាំទ្រដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះឱ្យទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសតូហ្គោ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ព្រមទាំងអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងឯកឧត្តម និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដេីម្បីសិក្សា និងស្វែងរកនូវកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ សម្ដេចវរធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតូហ្គោ ដែលបានគាំទ្រកម្ពុជា នៅក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លេីកទី២០ នៅឆ្នាំ២០២៦។…