-
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ការកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ មានសារៈសំខាន់ ក្នុងការកសាងភាពធន់ នៅ មូលដ្ឋាន

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានសារៈសំខាន់ ក្នុងការកសាងភាពធន់នៅមូលដ្ឋាន ។ការថ្លែងរបស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដូច្នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ (២០២៤-២០២៥) ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួម សម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” នៅសណ្ឋាគារ សុខាភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ។ សម្តេចធិបតី បានបញ្ជាក់ថា ដើម្បីសម្រេចបាន នូវគោលបំណងនេះ ការកែទម្រង់បានផ្តោត លើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារធនធាន និងការទទួលខុសត្រូវ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណង បង្ខិតសេវាឱ្យទៅកៀកជិតប្រជាពលរដ្ឋ សំដៅបង្កលក្ខណៈងាយស្រួលឱ្យ ប្រជាពលរដ្ឋ ទទួលបានសេវាដោយឆាប់រហ័ស តម្លាភាព ប្រសិទ្ធភាព និង គណនេយ្យភាពនៅតាមមូលដ្ឋាន”។ សម្តេចធិបតី បានបន្តថា ការកែទម្រង់វិមជ្ឈការ…
-
ឆ្នាំ២០២៤ កម្មវិធីជាតិកំចាត់រោគរបេង រក្សាបានអត្រាព្យាបាលជោគជ័យ ៩៦%

(ភ្នំពេញ)៖ ឆ្នាំ២០២៤ កម្មវិធីជាតិកំចាត់រោគរបេង រក្សាបានអត្រាព្យាបាលជោគជ័យ ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ ត្រឹមតែ ៩០% ដោយមានជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់មន្ត្រីសុខាភិបាល បំរើការងារនៅមន្ទីរពេទ្យ បង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាមួយរបស់សហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាល ។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី ២៨ ប្រចាំឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានបន្តថា កម្មវិធីជាតិកំចាត់រោគរបេង មាន មណ្ឌលព្យាបាលជំងឺរបេងស៊ាំថ្នាំច្រើនមុខចំនួន ១១ កន្លែងនៅឆ្នាំ២០២៤។ យើងមានសេវា…
-
ស្ថានីយបូមទឹកលូ៥ សម្រេចការសាងសង់បាន ៧៥% ហើយ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ

(ភ្នំពេញ)៖ ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញគម្រោងទាំងមូល គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ សម្រេចការងារសាងសង់បាន ៧៥% នៃគម្រោង ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ ការសាងសង់ស្ថានីយបូមទឹកលូ៥ មានបំពាក់បន្ថែមម៉ូទ័របូមទឹកខ្នាតធំ ទំហំមុខកាត់ ១.៥ម៉ែត្រចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង ១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹង ពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ១៨មិនា ឆ្នាំ២០២៥ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ៖ ស្ថានីយ៍បូមទឹកនេះ នឹងកាត់បន្ថយការជន់លិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា គម្រោងសាងសង់ស្ថានីយបូមទឹកលូ៥ បានចាប់ផ្តើមបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤…
-
ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ ទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគ ទាមទារនូវយន្តការរួមគ្នា ផ្តើមចេញពីយើងម្នាក់ៗ ទាំងអ្នកជំងឺ និងគ្រូពេទ្យ

(ភ្នំពេញ)៖ ការប្រើប្រាស់ Machine Learning បញ្ញាសិប្បនិម្មិត (AI) និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពស៊ាំ នៃឱសថប្រឆាំងមេរោគ ដែលពិភពលោក ហៅថាជា Silent pandemic វាអាចបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតអ្នកជំងឺជាច្រើន និងធ្វើឱ្យមានការចំណាយ ក្នុងការព្យាបាលមានកម្រិតកាន់តែខ្ពស់នៅទូទាំងពិភពលោក។ ការទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគនេះ ទាមទារនូវយន្តការរួមគ្នា ដែលត្រូវផ្តើមចេញពីយើងម្នាក់ៗ រួមមានទាំងអ្នកជំងឺ ទាំងគ្រូពេទ្យ ត្រូវមានការយល់ដឹង អំពីភាពស៊ាំនៃឱសថប្រឆាំងមេរោគ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប និងត្រឹមត្រូវ។ នេះបើតាមឱ្យដឹងពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹក ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ និងផល ប្រយាជន៍ នៃ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល» និងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃគម្រោង «ការចូលរួមកាត់បន្ថយភាពស៊ាំ នៃឱសថប្រឆាំងមេរោគដោយប្រើប្រាស់ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI)» ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូលើភាពស្អាតរបស់កម្ពុជា

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រចំពោះការវិនិយោគទាំងអស់ នៅកម្ពុជាដែលយកចិត្តទុកដាក់លើវិស័យបរិស្ថាន ជាពិសេសការកែច្នៃសំរាម សំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់ឡើងវិញបាន ដែលនឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា និងមានបំណងចូលរួមជាមួយយុទ្ធនការនានារបស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាស្អាត កម្ពុជាមានភាពបៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព ។ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ក្រុមហ៊ុន Dongjiang Environmental Co., Ltd. ដែលមានបំណងធ្វើការវិនិយោគលើការគ្រប់គ្រងសំណល់ សំរាមគ្រោះថ្នាក់ និងសំរាមប្លាស្ទិក រួមជាមួយនឹងប្រព្រឹត្តិកម្មទឹក (water treatment) ជាចំណុចស្នូលនៃការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងលុបបំបាត់ការបំពុលទៅក្នុងបរិយាកាស ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Wang Bi’an នាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd.នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ លោក Wang Bi’an បានអរគុណ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានលើកទឹកចិត្តឱ្យក្រុមហ៊ុន បានរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីលើកកម្ពស់វិស័យបរិស្ថានកម្ពុជា…
-
ក្រសួងអប់រំ នឹងរៀបចំប្រឡងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ សម្រាប់សិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីជូន ដំណឹងពី ការប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ សម្រាប់សិស្សដែលកំពុងសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ។ ក្រសួងអប់រំបានឱ្យដឹងថា ដោយទទួលបានការ ឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុនកាស្សសិង្ហបុរី តាមរយៈបណ្ណាគារអន្តរជាតិIBC ភ្នំពេញ និងដោយ មានកិច្ចសហការជាមួយសហគមន៍ អ្នក គណិតវិទ្យាកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការ ប្រកួតប្រជែង គណិតវិទ្យា ថ្នាក់ជាតិដោយប្រើបច្ចេកវិទ្យា ម៉ាស៊ីនគិត លេខ វិទ្យាសាស្ត្រ សម្រាប់សិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨និង០០នាទីព្រឹក នៅវិទ្យាស្ថានជាតិអប់រំ។ ការប្រកួតប្រជែងគណិតវិទ្យាដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងចូលរួម ពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន និងការសិក្សាស្រាវជ្រាវគណិតវិទ្យា ជាពិសេសតាមរយៈការបញ្ជាប ICT ទៅក្នុងការអប់រំគណិតវិទ្យា និងការអប់រំស្ទែមនៅកម្ពុជា៕ ដោយ ៖ ម៉ាដេប៉ូ
-
រាជរដ្ឋាភិបាល សម្រេចជាគោលការណ៍បង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំនៅសួនកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីរសៀល ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រជុំពិភាក្សាលើការបង្កើត និង ដំណើរការការិយាល័យ “ច្រកចេញចូលតែមួយ” ដើម្បីប្រចាំការនៅសួនកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC. ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ។ ជាលទ្ធផល, អង្គប្រជុំបានគាំទ្រលើការបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” និង ត្រៀមចូលរួមសម្របសម្រួលតាមភារកិច្ចរៀងៗខ្លួន ដើម្បីជំរុញដំណើរការការិយាល័យនេះ ក្នុងពេលឆាប់ខាងមុខ ។ សូមជម្រាបជូនថា កាលពីខែ កក្កដា ឆ្នាំ ២០២៤, រាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA)…
-
រដ្ឋបាលខេត្តកែប្រកាសចូលរួមអនុវត្តយុទ្ធនាការ«ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»

(ភ្នំពេញ)៖ រដ្ឋបាលខេត្តកែប តាមរយៈលិខិតចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានណែនាំគ្រប់មន្ទីរអង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសាធារណៈ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន សហគមន៍ ប្រជាពលរដ្ឋ និងបណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិ ចូលរួមធ្វើការជំរុញឱ្យមានការចូលរួមរើសសំរាម សំណល់ប្លាស្ទិក សំអាតអនាម័យបរិស្ថាន នៅតាមមូលដ្ឋាន តាមដងផ្លូវក្នុងខេត្តនិងតាមផ្លូវជាតិ ធ្វើឱ្យមានភាពស្អាតជាប្រចាំ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានជំរុញក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ធ្វើការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ តាមកន្លែងបំពេញការងារ មូលដ្ឋានរបស់ខ្លួន ជៀសវាងកាដុតនិងបោះចោល មិនត្រឹមត្រូវ ដែលអាចបង្កឱ្យប៉ះពាល់ ដល់សោភ័ណភាព ប៉ះពាល់ដល់សុខភាព មនុស្ស សត្វ ជីវៈចម្រុះ និងគុណភាពបរិស្ថាន។ លើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ មានការដាំដើមឈើ នៅតាមផ្លូវ តាមមូលដ្ឋាន ដើម្បីបង្កើនគម្របបៃតង បង្កើនភាពស្រស់ស្អាតដល់ទីក្រុង ទីប្រជុំជន និងតាមមូលដ្ឋាន។…
-
ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញ កាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណនិងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន TotalEnergies និងដៃគូវិនិយោគជាច្រើនផ្សេងទៀត ដែលមានបំណងចូលរួមក្នុងការការពនារបរិស្ថាន រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការ របស់ក្រសួងបរិស្ថានជាមួយដៃគូ វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងជំនួបនេះ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដោយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈវិនិយោគលើថាមពលកកើតឡើងវិញ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើគម្រោង REDD+ របស់កម្ពុជា និងការអភិវឌ្ឍន៍ដំណោះស្រាយផ្អែកលើធម្មជាតិ (Nature…
-
បណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ១១ប្រទេស សរសើរចំពោះការអភិវឌ្ឍ និងកត្តាសន្តិសុខ របស់កម្ពុជា

(ភ្នំពេញ)៖ បណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ១១ប្រទេស បានវាយតម្លៃដោយសុទិដ្ឋិយម និងសរសើរចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើន រួមទាំងកត្តាសន្តិសុខរបស់ប្រទេសកម្ពុជា ។ បណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា លើកឡើងដូចនេះ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយ លោកបណ្ឌិត Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ លោក Salah Essa ដែលជាតំណាងកិត្តិយស បានអបអរសាទរ សម្ដេចតេជោ ដែលបានទទួលតួនាទី ជាប្រធានព្រឹទ្ធសភា និងបង្ហាញនូវក្តីរីករាយ ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលនៅជានាយករដ្ឋមន្ត្រី និងភាពរីកចម្រើនរបស់កម្ពុជា មកដល់ពេលនេះ ដែលដឹកនាំបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី…