Category: នយោបាយ

  • ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ​ និងភ្ញៀវ​ទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត

    ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ​ និងភ្ញៀវ​ទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិ បានសម្តែង​សេច​ក្តី​សោមនស្សរីករាយ និងមានមោទនភាព ដែលក្រុម​ហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់​ថា កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់​ការវិនិយោគ​លើវិស័យអាកាសចរណ៍។​ លោកនាយកប្រតិបត្តិជឿជាក់ថា តាមរយៈការសាងសង់​អាកាស​យានដ្ឋានចំនួនបី នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើដំណើរ និង ភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់ នាពេលខាងមុខ។ ទន្ទឹមនោះ, លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់ក្រុមហ៊ុនក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមក​កាន់​ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរ​ចំពោះការរីក​ចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន AirAsia នៅកម្ពុជា និង​បានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន AirAsia…

  • ពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

    ពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

    ផ្សាយបន្ដផ្ទាល់ ៖ ពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

  • ធនាគារអភិវឌ្ឍន៍អាស៊ី( ADB)​ នឹងបន្តពង្រឹង​ និង​ពង្រីកកិច្ច​សហ​ប្រតិបត្តិការក្នុង​ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាល​កម្ពុជា

    ធនាគារអភិវឌ្ឍន៍អាស៊ី( ADB)​ នឹងបន្តពង្រឹង​ និង​ពង្រីកកិច្ច​សហ​ប្រតិបត្តិការក្នុង​ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាល​កម្ពុជា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា បានរីកចម្រើន​ជាលំដាប់។ ឯកឧត្តមប្រធាន ADB ក៏បានបង្ហាញជំនឿជឿជាក់​ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ រវាង ADB និងកម្ពុជា នឹងបន្តរីកចម្រើន​បន្ថែមទៀត។ ជាមួយគ្នានោះ, ឯកឧត្តមប្រធាន ADB ក៏បានគោរពជម្រាបជូន​សម្ដេចបវរធិបតីផងដែរថា ក្នុងឱកាសនៃដំណើរទស្សនកិច្ច​ក្រៅប្រទេសលើកទី១ របស់ឯកឧត្តម មកកាន់កម្ពុជា នាឱកាសនេះ ឯកឧត្តម និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តកែប ដើម្បីស្វែងយល់អំពីគម្រោងនៃ…

  • អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនិស្សិតគិលានុប្បដ្ឋាន និងឆ្មបសាលាពេទ្យកាកបាទក្រហមជប៉ុន

    អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនិស្សិតគិលានុប្បដ្ឋាន និងឆ្មបសាលាពេទ្យកាកបាទក្រហមជប៉ុន

    (ភ្នំពេញ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ​ក្រ​ហម​​​កម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូនិស្សិតគិលានុប្បដ្ឋាន និងឆ្មបសាលាពេទ្យកាក​បាទ​ក្រហមជប៉ុនចំនួន ២២រូប ដែលដឹកនាំដោយលោកស្រី Kentaro Nagazumi នាយកនាយកដ្ឋានអន្តរជាតិ នៃកាក​បាទក្រហមជប៉ុន នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅ​ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ លោកជំទាវ អគ្គលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយ និង​ស្វាគមន៍ យ៉ាងកក់ក្តៅជាពិសេសបានពាំនាំ​នូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគណៈ​ប្រតិ​ភូកាកបាទក្រហមជប៉ុន ដែលបានអញ្ជើញមកទស្សនកិច្ច​សិក្សា​នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ហើយដែលនេះ ជាលើកទី១៨ ចាប់តាំងពីឆ្នាំ២០០៦រៀងមក។ លោកជំទាវ បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាព​សំ​ខាន់ៗ​របស់កាកបាទក្រហមកម្ពុជា ទៅតាមវិស័យអាទិភាព​ទាំង៤ ជាពិសេសផ្តោតលើការចូលរួមដើម្បីសហគមន៍​មាន​សុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីតួនាទីនិងភាពជាអ្នកដឹក​នាំ​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈ​ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ និងជា​ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍ​នៅកម្ពុជា ផងដែរ។ ស្ថិតក្នុងឱកាសនោះដែរ យុវជនកាកបាទក្រហមកម្ពុជា ចំនួន…

  • ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង១០លានដុល្លារ ដល់កម្ពុជា​សម្រាប់សកម្មភាពបោសសំអាតមីន

    ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង១០លានដុល្លារ ដល់កម្ពុជា​សម្រាប់សកម្មភាពបោសសំអាតមីន

    ភ្នំពេញ៖ ប្រមុខការទូតនៃប្រទេសកម្ពុជា និងជប៉ុនបានចុះហត្ថលេខា​លើលិខិតប្តូរសារ និងឯកសារចំនួន ២ ពាក់ព័ន្ធនឹង​សកម្មភា​ពបោស​សំអាតមីនរបស់កម្ពុជា។តាមរយៈនៃការចុះហត្ថលេខានេះ គឺ​រដ្ឋាភិបាល​ជប៉ុនផ្តល់នូវហិរញ្ញប្បទាន​ឥតសំណងបន្ថែមដែលមាន​ទឹកប្រាក់ជាង១០លានដុល្លារអាមេរិកដល់កម្ពុជា។ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ( UENO Atsushi) ឯកអគ្គរាជ​ទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនឹងសកម្ម​ភាពបោសសំអាតមីន​របស់កម្ពុជា។ លិខិតប្តូរសារ និងឯកសារទាំងពីរនេះមាន៖១. ហិរញ្ញប្បទានឥត​សំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.១៦៦​លានយ៉េន ឬប្រមាណ ៨,៣ លានដុល្លារអាមេរិកសម្រាប់គម្រោង ពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាព​កំចាត់មីនកម្ពុជា (CMAC) លើការហ្វឹកហ្វឺន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ។ ២. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមាន​ទឹកប្រាក់ចំនួន ៣០០លានយ៉េន ឬប្រមាណ ២,១ លានដុល្លារ សម្រាប់ការអនុវត្ត គម្រោងសាងសង់អគារហ្វឹកហ្វឺន និងផ្សព្វផ្សាយ​អប់រំ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់ មីនកម្ពុជា ។…

  • សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖គោលការណ៍សំខាន់ ៣ ដែល​គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ​គន្លឹះ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖គោលការណ៍សំខាន់ ៣ ដែល​គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ​គន្លឹះ

    ភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់​ក្រសួង​មុខងារសាធារណៈកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា បានគូសបញ្ជាក់ថា​ គោលការណ៍សំខាន់ចំនួន៣ ដែល​គណៈកម្មាធិការជាតិជំរុញការ​អនុវត្តវិធានការ​គន្លឹះ ទទួលបន្ទុក​អនុវត្ត​វិធានការ​គន្លឹះរបស់​រាជរដ្ឋាភិបាល គឺ ១. ការផ្តល់ជាទម្ងន់ និងសារ​នយោបាយ​ក្នុងការគាំទ្រ ដោយផ្តោតលើការពង្រឹង​​ជាជាង​ការពង្រីក, ២. ការផ្តល់លទ្ធផលលឿន និង៣.ការទទួលខុសត្រូវ។ ការកែទម្រង់មុខងារសាធារណៈ ពិសេស​ករណី​ស្រពិចស្រពិលនៃ​ការវិភាគ​មុខងារនិងក្របខ័ណ្ឌនៃការជំរុញការ​អនុវត្ត​វិធាន​ការគន្លឹះ​ក្នុងការ​កែ​ទម្រង់រដ្ឋបាលសាធារណៈ​ នោះ សម្តេចបវរធិបតីបានលើក​ឡើងថា រាជរដ្ឋាភិបាលបានដាក់​ចេញនូវ​វិធាន​ការគន្លឹះចំនួន ៣ គឺ ១.ការ​ដាក់​​ឱ្យ​អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព, ២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន​ដើម្បីលើក​កម្ពស់​គុណ​ភាព​ការងារ ប្រកប​ដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និង ៣. ការដាក់​ឱ្យអនុវត្តប្រព័ន្ធលើកទឹក​ចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ សម្ដេចបវរធិបតីបានពន្យល់ថា ចំពោះវិធានគន្លឹះទី១ ស្តីពីការ​ដាក់​​ឱ្យ​អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារ​ប្រកប​ដោយគុណាធិប​តេយ្យ តម្លាភាព យុត្តិធម៌…

  • សន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៅ ខេត្តកណ្តាល

    សន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៅ ខេត្តកណ្តាល

    (ខេត្តកណ្តាល)៖ សន្និបាតអាណត្តិទី៤របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅខេត្តកណ្តាល បានប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ។ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានសំដែងការអបអរសាទរសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល ដែលបានរៀបចំមហាសន្និបាតអាណត្តិទី៤ដោយផ្អែកតាមលក្ខន្តិកៈរបស់សមាគម ។ សន្និបាត គឺជាអង្គធ្វើសេចក្តីសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមទាក់ទងនឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ច ដូចជាក្រុមប្រឹក្សា គណៈកម្មាធិការប្រតិបត្តិ និងថ្នាក់ដឹកនាំ សមាគម។ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កំពុងជំរុញដំណើរការរៀបចំមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅតាមរាជធានី ខេត្តនៅទូទាំងប្រទេស។ ដូច្នេះជាការចាំបាច់ដែលត្រូវពិនិត្យឡើងវិញ លើការរៀបចំរចនាសម្ព័ន្ធអង្គអភិបាលកិច្ចរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅតាមរាជធានី ខេត្ត។ ដើម្បីឱ្យអង្គអភិបាលកិច្ចសមាគមនៅអាណត្តិទី៤ មានបរិយាបន្ន សម្ព័ន្ធភាពជាតិបានបង្កើតក្រុមការងារដែលបានជួយពិនិត្យ និងផ្តល់យោបល់លើការរៀបចំរចនាសម្ព័ន្ធអង្គអភិបាលកិច្ចរបស់សមាគមទាំងអស់។ ឯកឧត្តម សយ កុសល ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង…

  • សម្ដេចធិបតី ណែនាំឱ្យក្រសួងនីមួយៗគិតគូរ និងធ្វើទំនើបកម្ម​លំហូរការងារ ដោយផ្តោតទៅលើការ កាត់បន្ថយនីតិវិធី តម្រូវ​​ការឯកសារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានច្រើន

    សម្ដេចធិបតី ណែនាំឱ្យក្រសួងនីមួយៗគិតគូរ និងធ្វើទំនើបកម្ម​លំហូរការងារ ដោយផ្តោតទៅលើការ កាត់បន្ថយនីតិវិធី តម្រូវ​​ការឯកសារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានច្រើន

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងណែ​នាំ​ឱ្យក្រសួងនីមួយៗ គិតគូរ និងធ្វើទំនើបកម្មលំហូរការងារ ដោយ​ផ្តោតទៅលើការការកាត់បន្ថយនីតិវិធី តម្រូវការឯកសារ និងការ​ប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានច្រើន ដើម្បីបង្កើន​ប្រ​សិទ្ធ​ភាពការងាររបស់ក្រសួង ស្ថាប័ន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្ឡែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទ​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិស​ដៅ​ការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹក​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ដឺព្រីមៀ សែន​សុខ រាជធានីភ្នំពេញ ។ សម្តេចធិបតី បានបញ្ជាក់ថា ការថែទាំ ការពង្រឹងលំហូរការងារ និងប្រសិទ្ធភាពនេះ គឺជាផ្នែកសំខាន់ នៃកំណែទម្រង់ ។ ការគិត​ពី​លំហូរការងារនេះ គឺត្រូវផ្តោតទៅលើការការកាត់បន្ថយនីតិវិធី តម្រូវការឯកសារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័ន ។ សម្តេចបវរធិបតី បញ្ជាក់ថា គ្រាន់តែសេវាសាធារណៈ​នៅក្នុង​រដ្ឋា​ភិបាលយើង ទូទាំងរដ្ឋាភិបាល ទាក់ទងនឹងស្ថាប័នផ្សេងៗ ជាង ៣០០០សេវា ហើយឯកសារជួនកាល ឯកសារ ២, ៣…

  • ​សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុប​លទ្ធផល​ការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ

    ​សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុប​លទ្ធផល​ការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធី​បិទ​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើក​ទិស​ដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ដឺព្រីមៀ សែនសុខ រាជធានីភ្នំពេញ ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធា​រណៈ បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជ​រដ្ឋាភិ​បាល លើការដឹកនាំ គ្រប់គ្រងវិស័យមុខងារសាធារណៈ និង​ការងារកែ ទម្រង់រដ្ឋបាលសាធារណៈ ក្រសួង មានតួនាទីជា​លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្ត វិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ដើម្បីដឹកនាំ សម្របសម្រួល ជំរុញ និងតាម ដានការអនុវត្ត​វិធានការគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺ៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី ឱ្យចូលបម្រើការ​ងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្ម​ស្ថា​ប័ន…

  • កម្ពុជា និង នេប៉ាល់ កំពុងជំរុញឱ្យមានជើងហោះហើរត្រង់​រវាង​ទីក្រុងភ្នំពេញ និងខេត្ត Lumbini (ទីកន្លែងកំណើតរបស់​ព្រះ​ពុទ្ធ​​)

    កម្ពុជា និង នេប៉ាល់ កំពុងជំរុញឱ្យមានជើងហោះហើរត្រង់​រវាង​ទីក្រុងភ្នំពេញ និងខេត្ត Lumbini (ទីកន្លែងកំណើតរបស់​ព្រះ​ពុទ្ធ​​)

    (ភ្នំពេញ)៖ កម្ពុជា និង នេប៉ាល់ ជំរុញកិច្ចសហប្រតិបត្តិការលើ​វិស័យ​ទេសចរណ៍ ចំពោះការផ្សព្វផ្សាយនូវគោលដៅទេសចរ​ណ៍​សាសនា តំបន់សក្តានុពល និងវប្បធម៌កម្ពុជា ទៅកាន់​ពុទ្ធ​សាសនិក និងប្រជាជនក្នុងប្រទេសនេប៉ាល់ និងជំរុញឱ្យមាន ជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងខេត្ត Lumbini (ទីក​ន្លែងកំណើតរបស់ព្រះពុទ្ធ)តួយ៉ាងក៏ជំរុញការផ្លាស់ប្តូរបទពិសោធស្តីពីការអភិវឌ្ឍផលិតផលទេសចរណ៍ ការអភិវឌ្ឍធនធាន​មនុស្ស​​លើវិស័យទេសចរណ៍ និងការជំរុញធុរកិច្ចទេសចរណ៍​ទៅវិញទៅមក និងពិនិត្យលទ្ធភាពចុះហត្ថលេខាលើ​អនុស្ស​រណៈ​យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេស​ចរណ៍​នៃប្រទេសទាំងពីផងដែរ ។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួប ពិភាក្សាការងារ រវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម Badri Pandey រដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអា​កា​ស​ចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម ហួត ហាក់ បានរំលឹកអំពីប្រវត្តិសាស្ត្រដ៏សម្បូរ​បែប​របស់កម្ពុជា ដែលកាលពីមុនកម្ពុជា ក៏ធ្លាប់ជាប្រទេសហិណ្ឌូ​ដូចជាប្រទេសនេប៉ាល់ដែរ តែនៅសតវត្សទី១៣ ក៏ប្តូរមក​ជា​ប្រទេសកាន់ព្រះពុទ្ធសាសនាវិញ ដូច្នេះ ប្រាសាទ និង​ទីតាំង​ប្រវត្តិសាស្ត្រជាច្រើនរបស់កម្ពុជា ដែលត្រូវបានសាង​សង់​មុន​ចុងសតវត្សទី១២ គឺដើមឡើយជាប្រាសាទហិណ្ឌូ លើសពីនេះ​ទៅទៀត កម្ពុជាមានប្រាសាទបុរាណជាច្រើនស្ថិតក្នុងខេត្ត សៀម​រាប ដែលជាគោលដៅទេសចរណ៍…