Category: នយោបាយ

  • ស្ថានីយបូមទឹកលូ៥ សម្រេចការសាងសង់បាន ៧៥% ហើយ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ

    ស្ថានីយបូមទឹកលូ៥ សម្រេចការសាងសង់បាន ៧៥% ហើយ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ

    (ភ្នំពេញ)៖ ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កា​ត់​ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​គម្រោងទាំង​មូល គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ សម្រេច​ការងារសាង​សង់បាន ៧៥% នៃគម្រោង ដោយគ្រោងនឹងបញ្ចប់នៅ​ដំ​ណាច់​ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ ការសាងសង់ស្ថានីយបូមទឹកលូ៥ មានបំពាក់បន្ថែមម៉ូទ័របូមទឹក​ខ្នាតធំ ទំហំមុខកាត់ ១.៥ម៉ែត្រចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង ១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹង ពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ១៨មិនា ឆ្នាំ២០២៥ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ៖ ស្ថានីយ៍បូមទឹកនេះ នឹង​កាត់​បន្ថយការជន់លិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និង​ខាង​កើត​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិសាស្ត្រ​ខណ្ឌ​សែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។ ដោយអនុវត្តតាម​ការណែ​នាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា គម្រោងសាងសង់ស្ថានីយបូមទឹកលូ៥ បានចាប់ផ្តើមបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី០៧ ខែ​ឧសភា ឆ្នាំ២០២៤…

  • ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ ទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគ ទាមទារនូវយន្តការរួមគ្នា ផ្តើមចេញពីយើងម្នាក់ៗ ទាំងអ្នកជំងឺ និងគ្រូពេទ្យ

    ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ ទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគ ទាមទារនូវយន្តការរួមគ្នា ផ្តើមចេញពីយើងម្នាក់ៗ ទាំងអ្នកជំងឺ និងគ្រូពេទ្យ

    (ភ្នំពេញ)៖ ការប្រើប្រាស់ Machine Learning បញ្ញាសិប្បនិម្មិត (AI) និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពស៊ាំ នៃឱសថប្រឆាំងមេរោគ ដែលពិភពលោក ហៅថាជា Silent pandemic វាអាចបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតអ្នកជំងឺជាច្រើន និងធ្វើឱ្យមានការចំណាយ ក្នុងការព្យាបាលមានកម្រិតកាន់តែខ្ពស់នៅទូទាំងពិភពលោក។ ការទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគនេះ ទាមទារនូវយន្តការរួមគ្នា ដែលត្រូវផ្តើមចេញពីយើងម្នាក់ៗ រួមមានទាំងអ្នកជំងឺ ទាំងគ្រូពេទ្យ ត្រូវមានការយល់ដឹង អំពីភាពស៊ាំនៃឱសថប្រឆាំងមេរោគ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប និងត្រឹមត្រូវ។ នេះបើតាមឱ្យដឹងពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹក ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ និងផល ប្រយាជន៍ នៃ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល» និងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃគម្រោង «ការចូលរួមកាត់បន្ថយភាពស៊ាំ នៃឱសថប្រឆាំងមេរោគដោយប្រើប្រាស់ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI)» ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែល​គិត​គូ​លើភាពស្អាតរបស់កម្ពុជា

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែល​គិត​គូ​លើភាពស្អាតរបស់កម្ពុជា

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រចំពោះការវិនិ​យោ​គ​ទាំងអស់ នៅកម្ពុជាដែលយកចិត្តទុកដាក់លើវិស័យបរិស្ថាន ជាពិសេសការកែច្នៃសំរាម សំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់​ឡើង​វិញបាន ដែលនឹងអាចផ្តល់​អត្ថប្រយោជន៍ជា​ច្រើនដល់​ប្រជាជនកម្ពុជា និងមានបំណងចូលរួមជាមួយយុទ្ធនការ​នានា​របស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាស្អាត កម្ពុជាមានភាព​បៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព ។ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានស្វាគមន៍​យ៉ាង​កក់​ក្តៅចំពោះ ក្រុមហ៊ុន Dongjiang Environmental Co., Ltd. ដែលមានបំណងធ្វើការវិនិយោគលើការគ្រប់គ្រងសំណល់ សំរាមគ្រោះថ្នាក់ និងសំរាមប្លាស្ទិក រួមជាមួយនឹងប្រព្រឹត្តិកម្មទឹក (water treatment) ជាចំណុចស្នូលនៃការងារអាទិភាពរបស់​ក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងលុបបំបាត់ការបំពុលទៅ​ក្នុងបរិយាកាស ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​លើក​ឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Wang Bi’an នាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd.នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ២០២៥។ លោក Wang Bi’an បានអរគុណ ឯកឧត្តមរដ្ឋមន្រ្តី ដែលបាន​លើក​​ទឹកចិត្តឱ្យក្រុមហ៊ុន បានរួមចំណែកក្នុងយុទ្ធសាស្រ្ត​ចក្រា​វិស័យបរិស្ថាន ដើម្បីលើកកម្ពស់វិស័យបរិស្ថានកម្ពុជា…

  • ក្រសួងអប់រំ នឹងរៀបចំប្រឡងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើ​បច្ចេក​វិទ្យា​ម៉ាស៊ីន​គិតលេខវិទ្យាសាស្ត្រ សម្រាប់សិស្សពីថ្នាក់​ទី៧ ដល់ថ្នាក់ទី១២

    ក្រសួងអប់រំ នឹងរៀបចំប្រឡងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើ​បច្ចេក​វិទ្យា​ម៉ាស៊ីន​គិតលេខវិទ្យាសាស្ត្រ សម្រាប់សិស្សពីថ្នាក់​ទី៧ ដល់ថ្នាក់ទី១២

    (ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីជូន ដំណឹងពី ការប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើ​បច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ សម្រាប់សិស្ស​ដែលកំពុងសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ។ ក្រសួងអប់រំបានឱ្យដឹងថា ដោយទទួលបានការ ឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុនកាស្សសិង្ហបុរី តាមរយៈបណ្ណាគារអន្តរជាតិIBC ភ្នំពេញ និងដោយ មានកិច្ចសហការជាមួយសហគមន៍ អ្នក គណិតវិទ្យាកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការ ប្រកួតប្រជែង គណិតវិទ្យា ថ្នាក់ជាតិដោយប្រើបច្ចេកវិទ្យា ម៉ាស៊ីនគិត លេខ វិទ្យាសាស្ត្រ សម្រាប់សិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨និង០០នាទីព្រឹក នៅវិទ្យាស្ថានជាតិអប់រំ។ ការប្រកួតប្រជែងគណិតវិទ្យាដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងចូលរួម ពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន និងការសិក្សាស្រាវជ្រាវគណិតវិទ្យា ជាពិសេសតាមរយៈការបញ្ជាប ICT ទៅក្នុងការអប់រំគណិតវិទ្យា និងការអប់រំស្ទែមនៅកម្ពុជា៕ ដោយ ៖ ម៉ាដេប៉ូ

  • រាជរដ្ឋាភិបាល សម្រេចជាគោលការណ៍បង្កើតការិយាល័យ “ច្រក​ចេញ​ចូលតែមួយ” ប្រចាំនៅសួនកសិ-ឧស្សាហកម្ម ស្ថិត​នៅ​ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

    រាជរដ្ឋាភិបាល សម្រេចជាគោលការណ៍បង្កើតការិយាល័យ “ច្រក​ចេញ​ចូលតែមួយ” ប្រចាំនៅសួនកសិ-ឧស្សាហកម្ម ស្ថិត​នៅ​ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

    (ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីរសៀល ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រជុំពិភាក្សា​លើការបង្កើត និង ដំណើរការការិយាល័យ “ច្រកចេញចូល​តែមួយ” ដើម្បីប្រចាំការនៅសួនកសិ-ឧស្សាហកម្ម របស់​ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC. ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ដោយមាន​ការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ។ ជាលទ្ធផល, អង្គប្រជុំបានគាំទ្រលើការបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” និង ត្រៀមចូលរួមសម្របសម្រួល​តាមភារកិច្ចរៀងៗខ្លួន ដើម្បីជំរុញដំណើរការការិយាល័យនេះ ក្នុងពេលឆាប់ខាងមុខ ។ សូមជម្រាបជូនថា កាលពីខែ កក្កដា ឆ្នាំ ២០២៤, រាជរដ្ឋាភិ​បាល​បានសម្រេចឯកភាពជាគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA)…

  • រដ្ឋបាលខេត្តកែប្រកាសចូលរួមអនុវត្តយុទ្ធនាការ«ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»

    រដ្ឋបាលខេត្តកែប្រកាសចូលរួមអនុវត្តយុទ្ធនាការ«ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»

    (ភ្នំពេញ)៖ រដ្ឋបាលខេត្តកែប តាមរយៈលិខិតចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានណែនាំគ្រប់មន្ទីរអង្គភាព ជុំវិញ​ខេត្ត រដ្ឋបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការ​សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសាធារណៈ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន សហគមន៍ ប្រជាពលរដ្ឋ និងបណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិ ចូលរួមធ្វើការជំរុញ​ឱ្យមានការចូលរួមរើសសំរាម សំណល់ប្លាស្ទិក សំអាតអនាម័យ​បរិស្ថាន នៅតាមមូលដ្ឋាន តាមដងផ្លូវក្នុងខេត្តនិងតាមផ្លូវជាតិ ធ្វើឱ្យមានភាពស្អាតជាប្រចាំ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានជំរុញក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ធ្វើការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ តាមកន្លែងបំពេញការងារ មូលដ្ឋានរបស់ខ្លួន ជៀសវាងកាដុតនិងបោះចោល មិនត្រឹមត្រូវ ដែលអាចបង្កឱ្យ​ប៉ះពាល់ ដល់សោភ័ណភាព ប៉ះពាល់ដល់សុខភាព មនុស្ស សត្វ ជីវៈចម្រុះ និងគុណភាពបរិស្ថាន។ លើសពីនេះ ឯកឧត្តម​អភិបាលខេត្ត បានណែនាំជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ មានការដាំ​ដើមឈើ នៅតាមផ្លូវ តាមមូលដ្ឋាន ដើម្បីបង្កើនគម្របបៃតង បង្កើ​នភាពស្រស់ស្អាតដល់ទីក្រុង ទីប្រជុំជន និងតាមមូលដ្ឋាន​។…

  • ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញ កាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

    ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញ កាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណនិងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន TotalEnergies និងដៃគូវិនិយោគជាច្រើនផ្សេងទៀត ដែលមានបំណងចូលរួមក្នុងការការពនារបរិស្ថាន រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការ របស់ក្រសួងបរិស្ថានជាមួយដៃគូ វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងជំនួបនេះ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដោយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈវិនិយោគលើថាមពលកកើតឡើងវិញ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើគម្រោង REDD+ របស់កម្ពុជា និងការអភិវឌ្ឍន៍ដំណោះស្រាយផ្អែកលើធម្មជាតិ (Nature…

  • បណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ១១ប្រទេស សរសើរចំពោះការអភិវឌ្ឍ និងកត្តាសន្តិសុខ របស់កម្ពុជា

    បណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ១១ប្រទេស សរសើរចំពោះការអភិវឌ្ឍ និងកត្តាសន្តិសុខ របស់កម្ពុជា

    (ភ្នំពេញ)៖ បណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ១១ប្រទេស បានវាយតម្លៃដោយសុទិដ្ឋិយម និងសរសើរចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើន រួមទាំងកត្តាសន្តិសុខរបស់ប្រទេសកម្ពុជា ។ បណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា លើកឡើងដូចនេះ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយ លោកបណ្ឌិត Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ លោក Salah Essa ដែលជាតំណាងកិត្តិយស បានអបអរសាទរ សម្ដេចតេជោ ដែលបានទទួលតួនាទី ជាប្រធានព្រឹទ្ធសភា និងបង្ហាញនូវក្តីរីករាយ ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលនៅជានាយករដ្ឋមន្ត្រី និងភាពរីកចម្រើនរបស់កម្ពុជា មកដល់ពេលនេះ ដែលដឹកនាំបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងវេទិការវាង​រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងវេទិការវាង​រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីវេទិការវាង​រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេច​បានចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥” ដែលបានប្រារព្ធ​ធ្វើនៅ​សណ្ឋាគារសុខាភ្នំពេញ និងតាមរយៈប្រព័ន្ធ Zoom នៅតាម​សាលារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌនីមួយ នាព្រឹកថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២៥ ។ វេទិកាលើកទី១នេះ ធ្វើឡើងក្នុង​គោលបំណងរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការតម្រង់ទិសផ្នែក​គោល​នយោ​បាយ​សម្រាប់សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និង​វិ​សហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. អំពី​កិច្ចដំណើរ​ការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់​ក្រោមជាតិ បានឱ្យដឹងថា វេទិការវាងរាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និង វិសហ​មជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០” ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងចក្ខុ​វិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន…

  • កម្ពុជា-ថៃ រួមគ្នាជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម

    កម្ពុជា-ថៃ រួមគ្នាជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម

    បន្ទាយមានជ័យ´៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីការទូតនៃប្រទេសថៃបានយល់ស្របគ្នាក្នុងការធ្វើសកម្មភាពនានាបម្រើឱ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដែលមាន​ព្រំដែន​ជាប់គ្នា។ បន្ទាយមានជ័យ ជាខេត្តភាគខាងលិចប្រទេស ដោយមាន​ព្រំដែន​ជាប់នឹងប្រទេសថៃ ។ឆ្នាំ២០២៥ ក៏ជាខួប​៧៥ឆ្នាំនៃ​ចំណងការ​ទូតរវាងប្រទេសទាំងពីរ។ នៅសាលាខេត្ត​កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្នុងសវនាការរួមរវាង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យជាមួយ ឯកឧត្តម ទុល ត្រៃសូរ៉ាត់ ( Tull TRAISORAT ) ឯកអគ្គរាជទូតថៃប្រចាំ​កម្ពុជា វិស័យទេសចរណ៍​និងពាណិជ្ជកម្ម​បានក្លាយជាប្រធានបទក្នុងកិច្ចសន្ទនា​។ មន្រ្តីនៃប្រទេសទាំងពីរយល់ដូចគ្នាថា វិស័យទេសចរណ៍ជាវិស័យ​អាទិភាព ខណៈតួលេខមូលនៃ​លំហូរចរាចរ​ជនជាតិថៃ​និងភ្ញៀវ​អន្តរជាតិ ដែលបានឆ្លងចេញចូលប្រទេសថៃនិងកម្ពុជាតាម​ច្រក​ទ្វារព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក​មាន​ប្រមាណ​ជាង​២លាននាក់ ។មន្រ្តីជាន់ខ្ពស់ទាំងពីរបានអះអាងនូវការ​អនុវត្ត​គោលដៅរួម គឺ​ជំរុញ​កំណើនភ្ញៀវពី៣លានទៅ៤លាន​នាក់​សម្រាប់​ពី​ពេលនេះ និងបន្តទៅមុខ។ ឯកឧត្ដម ទុល ត្រៃសូរ៉ាត់ បានបញ្ជាក់ពីទិសដៅរួមគ្នានេះ ពីព្រោះ វិស័យ​ទេសចរណ៍​ក៏ជាផ្នែកមួយ​យ៉ាងសំខាន់​ក្នុង​វិស័យពាណិជ្ជ​កម្មផងដែរ ។ជាប្រភពចំណូលដោយមិនប្រើទុនច្រើន។ចំណុច​នេះឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យបានគាំទ្រ និងបានបញ្ជាក់ថា វិស័យទេសចរណ៍ ជាឧស្សាហកម្មគ្មានផ្សែង​ហើយក៏ជាប្រភពចំណូលថវិកា​ជាតិ​យ៉ាងសំខាន់ទៀតផង។ ជាការកត់សម្គាល់ខេត្តបន្ទាយមានជ័យជាខេត្តមានតំបន់ទេសចរណ៍ច្រើនគួរសម ហើយក៏ជាខេត្តត​ភ្ជាប់​ទៅកាន់តំបន់អង្គរ​ខេត្តសៀមរាប ។ ខែមករា ឆ្នាំ២០២៥ កន្លងទៅច្រកអន្តរជាតិប៉ោយប៉ែត មានភ្ញៀវ​អន្តរជាតិ​ចូលតាមច្រកនេះចំនួន១៨៣.៦៣៩នាក់ និងភ្ញៀវទេសចរ​ចេញចំនួន១៨៦.២២១នាក់៕ដោយ៖គៀន ច័ន្ទហ៊ីន