-
យុវជនគណបក្សប្រជាជនកម្ពុជា សូមកុំភ្លេចអតីតកាល និងប្រវត្តិសាស្រ្តដ៏ជូចត់របស់យើង

ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជា ដែលជាគរុនិស្សិត និស្សិតជាសមាជិកសមាជិកាថ្មី នៃគណបក្សប្រជាជនកម្ពុជា ត្រូវចង់ចាំថា ប្រទេសជាតិអាចរីកចម្រើន និងទទួលបានសុខសន្តិភាពដូចបច្ចុប្បន្ននេះ គឺយើងបានឆ្លងកាត់រឿងដ៏ជូចត់ច្រើនណាស់ និងមានការបូជាអាយុជីវិតពីវិរៈជនស្នេហាជាតិជាច្រើន ហើយក្នុងនោះ គឺការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសកម្ពុជា ងើបស្នើមុខស្នើមាត់ជាមួយប្រទេសនានាក្នុងតំបន់អាស៊ាន និងលើឆាកអន្តរជាតិ ។ការរំលឹកបែបនេះ មិនមែនឱ្យប្អូនៗរស់នៅក្នុងអតីតកាលនោះទេ តែវាជាប្រទេសជាតិយើង ហើយយើងបានឆ្លងកាត់នូវភាពជូចត់ទាំងនោះ ។ ដូច្នោះហើយ យើងជាយុវជនស្នូលរបស់បក្សយើងត្រូវរួមគ្នាជាកម្លាំង បន្ថែមភាពជឿជាក់ថា ខ្មែរយើងអាចធ្វើបាន ដើម្បីអភិវឌ្ឍប្រទេសឆ្ពោះទៅមុខទៀត។ ការថ្លែងរបស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាន ធ្វើឡើង ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិតជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣.៣៥២នាក់ នៅវិមាន ៧ មករា។ ឯកឧត្តម ហ៊ុន ម៉ានី បន្តថា រាល់ផលប្រយោជន៍ដែលគណបក្សបានផ្តល់ជូនប្រជាពលរដ្ឋ គឺនៅតែត្រូវបានបន្តអនុវត្តដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមានការថមថយទេ គឺមានតែការខិតខំស្វះស្វែងផ្តល់ជូនបន្ថែម។ ឯកឧត្តមក៏បានរំលេចផងដែរ នូវកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលរួមមានកម្មវិធីនយោបាយអាទិភាព វិធានការណ៍គន្លឹះ…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ឆ្នាំ២០២៤ បទល្មើសលួចដែលមានស្ថានទម្ងន់ទោស ហក់មកលំដាប់ទី១ និងបទល្មើសគ្រឿងញៀនធ្លាក់ទៅលេខ៣

(ភ្នំពេញ)៖ ក្នុងចំណោមបទល្មើសទាំង៣គឺបទល្មើស លួចដែលមានស្ថានទម្ងន់ទោស បទល្មើសសេពសន្ថវៈ និងបទល្មើសគ្រឿងញៀនឃើញថាបទល្មើសដែលធ្លាប់ស្ថិតនៅលំដាប់ទី១ពោលគឺគ្រឿងញៀន ក្នុងឆ្នាំ២០២៣ បានធ្លាក់មកលំដាប់ទី៣វិញ ឯបទល្មើសលួចដែលមានស្ថានទម្ងន់ទោស បានហក់មកលំដាប់ទី១ ក្នុងឆ្នាំ២០២៤កន្លងមក។នេះបើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ ថ្លែងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឱ្យដឹងថាតុលាការគ្រប់ជាន់ថ្នាក់ ទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ក្នុងនេះរាប់ទាំងសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្ត សាលាឧទ្ធរណ៍ទាំងភ្នំពេញ និងតំបន់ រាប់ទាំងតុលាការកំពូល គ្រប់ជាន់ថ្នាក់ទាំងអស់នេះគឺបានចាត់ការសំណុំរឿងទាំងព្រហ្មទណ្ឌ សំណុំរឿងរដ្ឋប្បវេណី សំណុំរឿងចាស់ សំណុំរឿងថ្មី គិតជាសរុបបានរហូតទៅដល់ជិត១៩ម៉ឺនសំណុំរឿង ស្មើនឹងជាង៨២ភាគរយ នៃសំណុំរឿងទាំងអស់ទូទាំងប្រទេសដែលមានសរុបជិត២៣សំណុំរឿង។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា ”ពាក់ព័ន្ធសំណុំរឿងក្នុងឆ្នាំ២០២៤កន្លងមកនេះបើគិតទៅលើរឿងព្រហ្មទណ្ឌទាំងអស់គឺមានជាង១១ម៉ឺនសំណុំរឿង ហើយបើគិតទៅលើប្រភេទបទល្មើសបទមជ្ឈឹម មានអត្រាខ្ពស់ជាងគេ រហូតទៅដល់ ៨៤ភាគរយ បទឧក្រិដ្ឋស្ថិតនៅក្នុងលំដាប់ ទី២ គឺ ១៥ភាគរយ ហើយបទល្មើស លហុ ២ភាគរយ ។ នេះបើគិតទៅតាមប្រភេទនៃបទល្មើស“។ មន្រ្តីអ្នកនាំពាក្យរូបនេះបានថ្លែងឱ្យដឹងបន្ថែមថាសម្រាប់ក្នុងចំណោមនេះបទល្មើសឧក្រិដ្ឋស្ថានទម្ងន់ដែលចូលក្នុងតំណាក់កាលអយ្យការក្នុងឆ្នាំ២០២៤ ឃើញថាបទល្មើសដែលមានច្រើនជាងគេគឺបទល្មើស”លួចដែលមានស្ថានទម្ងន់ទោស”៩៩៧ករណី។ក្នុងលំដាប់ទី២គឺបទល្មើសសេពសន្ថវៈមាន៥២៩ករណី និងទី៣គឺបទល្មើសគ្រឿងញៀន។ ឯកឧត្តម…
-
គណបក្សប្រជាជនកម្ពុជា ចាស់ទុំខាងនយោបាយ ដែលដឹកនាំប្រទេសពីបាតដៃទទេ មករីកចម្រើនអភិវឌ្ឍន៍គ្រប់វិស័យ

(កំពង់ធំ)៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាងនយោបាយតែមួយគត់ ដែលបានដឹកនាំប្រទេស ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាង ៤០ឆ្នាំកន្លងមកនេះហើយបានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងការពារសុខសន្តិភាពរហូតដល់បច្ចុប្បន្ន។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគេណបក្សខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក អ៊ុត វណ្ណរ៉ា ប្រធានគណបក្សស្រុកកំពង់ស្វាយរួចមក ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់ បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិន អាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយ កម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា។…
-
គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ ដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន

(ភ្នពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ និងដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន ព្រមទាំងបានខិតខំ និងទទួលផលពីការតស៊ូរបស់ខ្លួនក្រោមសុខសន្តិភាពរបស់ប្រទេស ហើយការរីកចម្រើននេះ មិនត្រឹមតែសម្រាប់ផ្ទាល់ខ្លួនទេ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ បុគ្គលិក និងការរួមចំណែកក្នុងការកសាងសមិទ្ធផលសង្គម កិច្ចការមនុស្សធម៌ និងជួយអ្នកដទៃ។ ដូច្នេះ សូមទាំងអស់គ្នាថែរក្សាកិត្តិនាម កិត្តិយស និងគុណសម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់បន្តជួយដល់សង្គមជាតិ និងគោរម្ស៍ងារដ៏មានតម្លៃឱ្យបានយូរអង្វែង។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចការទូតសេដ្ឋកិច្ច ជាកិច្ចការអាទិភាព និងយកចិត្តទុកដាក់ ដោយមិនត្រឹមតែការធ្វើការទាក់ទាញក្នុងប្រទេសប៉ុណ្ណោះទេ តែក៏បានជំរុញការទាក់ទាញការវិនិយោគពីក្រៅប្រទេស ផងដែរ។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់ការសហការ គាំទ្រ និងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការភ្ជាប់វិស័យឯកជន ជាមួយនឹងវិស័យឯកជន ដែលបង្កើនភាពទាក់ទាញ និងជំរុញការវិនិយោគឱ្យមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាល មិនអាចធ្វើតែម្នាក់ឯងបាននោះទេ ពោលគឺដើរតួជាស្ពានភ្ជាប់ ដាក់ចេញនូវគោលនយោបាយ និងបើកច្រកព្រំដែន…
-
ស្រុកពញាឮ ជាស្រុកដំបូងគេក្នុងការសិក្សាគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ

(ខេត្តកណ្តាល)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សម្រេចជ្រើសរើសយកស្រុកពញាឮ ជាស្រុកដំបូ ងគេក្នុងការសិក្សាគម្រោង អភិវឌ្ឍន៍ និងកែលម្អសួនច្បារសា ធារណៈ លំហបៃតង និងបឹងធម្មជាតិ ពិសេសតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ។ នេះបើយោងតាមកិច្ចប្រជុំនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តម ឈឿន បុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ពិនិត្យពិភាក្សា សំណើសុំកិច្ចសហការសម្របសម្រួលរៀបចំកិច្ចពិភាក្សា និងធ្វើបទបង្ហាញស្តីពី គម្រោងរៀបចំកែលម្អរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និងលំហសាធារណៈនានា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។ ឯកឧត្តម ឈឿន បុណ្ណារ័ត្ន មានប្រសាសន៍ថា៖ ខេត្តកណ្តាលជាខេត្តគោលដៅមួយក្នុងចំណោមរាជធានីខេត្តដទៃទៀត ក្នុងការអនុវត្តនូវលំហបៃតងនៅទីសាធារណៈ ដោយកំណត់យកស្រុកពញាឮ ជាស្រុកដំបូងគេបង្អស់ ក្នុងការបង្កើតនូវលំហបៃតងនៅទីសាធារណៈ ដែលអាចបង្កើតនូវដង្ហើមបៃតង កំណើនសេដ្ឋកិច្ចនៅទីនោះផ្ទាល់ តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ ដោយផ្សារភ្ជាប់ទីសាធារណៈ មានរបៀបរៀបរយ អនាម័យ និងបង្កើតភាពស៊ីវិល័យជូនប្រជាពលរដ្ឋ ពិសេសបង្កើតអោយមានប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា៖…
-
លោក Trump គំរាមយកពន្ធ ២០០% លើស្រានាំចូលពីអឺរ៉ុប

វ៉ាស៊ីនតោន ៖ សង្គ្រាមពន្ធកាន់តែពុះកញ្ជ្រោលនៅពេលប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានគំរាមដាក់ពន្ធ ២០០% លើស្រា ស្រាសំប៉ាញ និងផលិតផលគ្រឿងស្រវឹងផ្សេងទៀតនាំចូលពីបារាំង និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។ ចំណាត់ការរបស់មេដឹកនាំអាមេរិករូបនេះ ធ្វើឡើងសហភាព អឺរ៉ុប កាលពីថ្ងៃពុធ បានប្រកាសយកពន្ធសងសឹកអាមេរិកវិញ ទៅលើដែកថែប និង អាលុយមីញ៉ូម មានតម្លៃប្រមាណ ២៨ ពាន់លានដុល្លារ គិតគិតចាប់ពីខែមេសាតទៅ។ ភ្លាមៗ លោកប្រធានាធិបតី Trump បានបន្តការរិះគន់ចំពោះបណ្តាប្រទេសប្លុកអឺរ៉ុប ដោយបានហៅការយកពន្ធ ៥០% លើស្រាវីស្គីរបស់អាមេរិកថា ជារឿង “អាក្រក់”។ មិនតែប៉ុណ្ណោះ លោក Trump ថែមទាំងហៅអឺរ៉ុបថា ជា “អាជ្ញាធរពន្ធ និងរំលោភបំពានបំផុតមួយនៅក្នុងពិភពលោក” ហើយថា អឺរ៉ុបបង្កើតឡើងក្នុងគោលបំណងតែមួយគត់ គឺទាញយកផលប្រយោជន៍ពីអាមេរិក៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការងារចុះបញ្ជីដីធ្លី បានធ្វើឱ្យក្បាលដីនីមួយៗមានអាសយដ្ឋានពិតប្រាកដ ជាប្រយោជន៍ដល់ការងាររៀបចំប្រព័ន្ធអាសយដ្ឋានឱ្យបានត្រឹមត្រូវច្បាស់លាស់

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា បច្ចុប្បន្ន តាមរយៈការងារចុះបញ្ជីដីធ្លី បានធ្វើឱ្យក្បាលដីនីមួយៗមានអាសយដ្ឋានពិតប្រាកដរួចអស់ហើយ ដែលនេះគឺជាប្រយោជន៍ជួយសម្រួលដល់ការងាររៀបចំប្រព័ន្ធអាសយដ្ឋានឱ្យបានត្រឹមត្រូវច្បាស់លាស់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដល់ពេលវេលាហើយ ដែលកម្ពុជាគួរតែមានប្រព័ន្ធអាសយដ្ឋានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ ដែលនេះបង្ហាញឱ្យឃើញពីភាពរីកចម្រើនជឿនលឿនរបស់កម្ពុជានាយុគសម័យឌីជីថលហើយក៏ជាចំណុចយុទ្ធសាស្ត្រនយោបាយមួយក្នុងការរៀបចំប្រទេសជាតិឱ្យមានរបៀបរៀបរយផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំលេខរដ្ឋបាលផ្លូវ និងផ្ទះនៅទូទាំងប្រទេស ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ មានការចូលរួមពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានឯកភាពគ្នាផ្តើមដាក់ចេញដើម្បីប្រើប្រាស់នូវប្រព័ន្ធអាសយដ្ឋានរួមសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីបម្រើដល់ឧត្តមប្រយោជន៍របស់សង្គមជាតិយើង ។ ក្នុងកិច្ចប្រជុំនេះដែរ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគិតគូរផ្ដួចផ្ដើមរៀបចំកិច្ចការនេះ ហើយនេះគឺជាចំណុចចាប់ផ្ដើមមួយដ៏ល្អដែលយើងសង្ឃឹមថាប្រព័ន្ធអាសយដ្ឋាននៅកម្ពុជានឹងអាចដំណើរការបានល្អ ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចូលរួមសហការអនុវត្តតាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាដើម្បីឱ្យកិច្ចការរៀបចំប្រព័ន្ធអាសយដ្ឋាននេះទទួលបានជោគជ័យ ។ ប្រព័ន្ធអាសយដ្ឋាននៅកម្ពុជា…
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ជូនក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់បម្រេីដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ជូនក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់បម្រេីដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួល ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ មីនា ២០២៥ ពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារី ថ្វាយ និងប្រគេនសម្តេចសង្ឃ ៦ព្រះអង្គ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារី ថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃនៃគណៈមហានិកាយ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅវត្តបទុមវតី រាជធានីភ្នំពេញ ។ សម្តេចសង្ឃទាំង ៦ព្រះអង្គ រួមមាន៖ សម្តេចព្រះអគ្គមហាសង្ឃរាជ នន្ទ ង៉ែត, សម្តេចព្រះសង្ឃនាយក អំ លីមហេង , សម្តេចព្រះសង្ឃនាយករងទី១ ណយ ច្រឹក, សម្ដេចព្រះសង្ឃនាយករងទី២ មួង រ៉ា, សម្ដេចព្រះសង្ឃនាយករងទី៣ ឃឹម សន និងសម្តេចព្រះអនុប្រធានថេរសភា ដូង ផង់ ។ មានប្រសាសន៍ក្នុងឱកាសនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរៀបចំពិធីនេះ…
-
បទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី សម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមផ្លូវការ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៤មីនា បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ ក្នុងការសម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញ នូវដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាន នូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគ នៅលើភ្នំឡើយ ។ អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ។ ជាលទ្ធផល ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជា ការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវាកញ្ចប់ទេសចរណ៍…