-
រដ្ឋមន្ត្រីក្រសួងការងារគាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា

(ភ្នំពេញ)៖ អង្គការ ទេសន្តរប្រវេសន៍អន្តរជាតិIOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) បានរួមចំណែកដ៏មានតម្លៃក្នុងការលើកកម្ពស់អភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជា។ ទន្ទឹមនេះ ក្រសួងការងារ បានគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយគម្រោងកម្មវិធីរបស់អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC)។ នេះជាប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាស បានទទួលជួបពិភាក្សាការងារជាមួយ លោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni) ប្រធានបេសកកម្មនៃអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ប្រចាំកម្ពុជា។ តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានកោតសរសើរចំពោះអង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) ដែលតែងសហការក្នុងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាពិសេសតាមរយៈកម្មវិធី…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង អភិបាលខេត្តកំពង់ស្ពឺ ចុះទៅតំបន់ភ្នំខ្នងផ្សា ដើម្បី ពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង

(កំពង់ស្ពឺ)៖ តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើដំណើរកម្សាន្ត លើភ្នំខ្នងផ្សា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យដោយផ្ទាល់លើងំបន់ខ្នងភ្នំខ្នងផ្សា ក្នុងជួរឧទ្យានជាតិភ្នំក្រវាញ ដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង។ ស្របតាមគោលបំណងសំខាន់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺដើម្បីជំរុញឱ្យមានការអភិវឌ្ឍគោលដៅលំហែបៃតងនេះ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាការអភិរក្សក្សជីវៈចម្រុះ និងធនធានធម្មជាតិ។ គួរបញ្ជាក់ថា ក្រុមការងារពិសេសបានសហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សាខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ។-សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកម្សាន្តនៅទីនេះ។-សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។ គម្រោងអភិវឌ្ឍន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។…
-
ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា

(ភ្នំពេញ)៖ មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ ។ ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល ។ នេះជាការបញ្ជាក់របស់ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥ ក្នុងពិធី«ប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្ត នៃការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាព ក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា ប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ ។ ឯកឧត្តម រដ្ឋមន្រ្តី អំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សូមចូលរួមអនុវត្តយុទ្ធនាការនេះ ឱ្យបានទទួលជោគជ័យ ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញស្រោចស្រពព្រះសុគន្ធវារី

-
កិច្ចប្រជុំ ពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កិច្ចប្រជុំនពដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានឯកភាពគ្នា ដោយឈរលើភាពត្រឹមត្រូវច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ឯកឧត្ដម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអរគុណ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានទទួលយកសំណើ ក្រសួងព័ត៌មាន ដើម្បីធ្វើការពិនិត្យលើមុខងារមួយចំនួនរបស់ក្រសួងកុំឱ្យមានការជាន់តួនាទីគ្នា ក្នុងក្របខណ្ឌ នៃការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងការរៀបចំស្របតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ឯកឧត្តមរដ្ឋមន្ត្រីព័ត៌មាន បញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងស្ថិតក្នុងប្រព័ន្ធ…
-
សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជោគជ័យនៃការអប់រំបណ្តុះ បណ្តាលកូនៗដែលប្រើពេលជាង ៤០ឆ្នាំ ទើបទទួលផលដូចថ្ងៃនេះ

(ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលប្រើពេលជាង៤០ឆ្នាំ ទើបទទួលផលដូចថ្ងៃនេះ ។ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកូនៗរបស់សម្តេច បន្តបណ្តុះបណ្តាលកូនចៅ តាមរបៀបដែលសម្តេច និងភរិយា បានអនុវត្តកន្លងមក។ សម្តេច បញ្ជាក់ថា សម្ដេចនៅតែរង់ចាំធ្វើជាថ្មសំលៀងសម្រាប់កូនៗ ទោះពួកគាត់ មានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបជាច្រើនសន្លឹកនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ទាក់ទងនឹងកម្រងអនុស្សាវរីយ៍កូនៗរបស់សម្តេច ដោយចាត់ទុកថា ជាពេជ្រកំពុងច្នៃ កែច្នៃរួច និងកំពុងរក្សាទុក ឬនិយាយមួយបែបទៀតថា ដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀងបន្ត ។ តាមរយៈរូបថតដែលបានបង្ហាញ សម្ដេចតេជោ អះអាងថា ជាភាពជោគជ័យនៃការបណ្តុះបណ្តាលកូនៗជាង៤០ឆ្នាំ។ ជាកូននាយករដ្ឋមន្ត្រី ប៉ុន្តែពួកគាត់មិនមានម៉ូតូ ឬឡានជិះឡើយ ដោយសារសម្តេចចង់ឱ្យពួកគាត់ស្គាល់ជីវភាពប្រជាជនធម្មតា ដូចសម្តេចកាលពីក្មេង។ កូនណាមួយមានកំហុស ត្រូវជាប់វិន័យអង្គុយអានសៀវភៅទាំងអស់គ្នា ជួយដាស់តឿនគ្នាជៀសវាងការជាប់វិន័យ។ នេះជាការរំលឹករបស់សម្តេច ហ៊ុន សែន នូវអ្វីដែលសម្តេចបានអប់រំកូនៗ។ ពេលទៅរៀននៅក្រៅប្រទេស សម្តេចលើកឡើងថា…
-
អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន ៖ នៅក្នុងរដូវផ្ការីក ដែលពោរពេញដោយក្តីសង្ឃឹមនេះ ពួកយើងសូមស្វាគមន៍ការបើកកិច្ចប្រជុំមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិនដោយជោគជ័យ

(ភ្នំពេញ)៖ លោក Feng Hui អ្នកគ្រប់គ្រង នៃវិទ្យុមិត្តភាពកម្ពុជាចិន បានលើកឡើងថា នៅក្នុងរដូវផ្ការីក ដែលពោរពេញដោយក្តីសង្ឃឹមនេះ ពួកយើងសូមស្វាគមន៍ការបើកកិច្ចប្រជុំមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិនដោយជោគជ័យ។ មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងជីវិតនយោបាយរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបង្អួចដ៏សំខាន់សម្រាប់ពិភពលោកសង្កេតមើលការអភិវឌ្ឍន៍របស់ប្រទេសចិនផងដែរ។ មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ បានបញ្ជូនសញ្ញាច្បាស់លាស់និងរឹងមាំមួយទៅកាន់ពិភពលោកថា ការធ្វើទំនើបកម្មតាមបែបផែនចិន កំពុងបើកផ្លូវថ្មីមួយសម្រាប់ការរីកចម្រើននៃអរិយធម៌មនុស្សជាតិ ហើយឱកាសរបស់ប្រទេសចិនមុខជានឹងត្រូវបានចែករំលែកជាមួយពិភពលោកមិនខាន។ ការលើកឡើងរបស់ Feng Hui អ្នកគ្រប់គ្រងនៃវិទ្យុមិត្តភាពកម្ពុជា ចិន ធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ ការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងវិទ្យុមិត្តភាពកម្ពុជាចិនបានរួមគ្នារៀបចំបាឋកថា ស្តីពី ប្រទេសចិនក្នុងរដូវផ្ការីក៖ ពិភពលោករួមគ្នាជាមួយប្រទេសចិន ចែករំលែកកាលានុវត្តភាព។ បឋកថានេះ មានសមាភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និស្សិត ស្ថានទូតចិនប្រចាំកម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ផ្ទះយុវជនកម្ពុជា-ចិន និងអង្គពិធីទាំងមូល សរុបចំនួន១០០នាក់។ លោកលោក Feng Hui បន្តថា ការធ្វើទំនើបកម្មតាមបែបផែនចិន…
-
ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរតែត្រូវបានលើកកម្រិត ឱ្យកាន់តែខ្ពស់ថែមទៀត

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកឡើងថា កម្ពុជា គឺជាដៃគូដ៏សំខាន់មួយរបស់ឥណ្ឌា ។ ដោយយោងលើ ទំនាក់ទំនងជាច្រើនទសវត្សរ៍ ភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា និងសក្តានុពលជាច្រើនទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរត្រូវបានលើកកម្រិត កាន់ឱ្យតែខ្ពស់ថែមទៀត ។ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែង នូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌា ជូនចំពោះសម្ដេចបវរធិបតីផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា និងកម្ពុជា ដោយឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ មានចំណងមិត្តភាព…
-
ក្នុងជំនួបជាមួយទូតរុស្ស៊ី សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធ នឹងឈានទៅដល់ដំណោះស្រាយរហូតដល់បញ្ចប់សង្គ្រាមបានឆាប់ៗ

(ភ្នំពេញ)៖ ខណៈអនុញាតិឱ្យឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធ នឹងឈានទៅដល់ដំណោះស្រាយរហូតដល់បញ្ចប់សង្គ្រាមបានឆាប់ៗ ព្រោះមានតែការចរចាតែប៉ុណ្ណោះ ដែលអាចបញ្ចប់សង្គ្រាមបាន ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានគូសរំលេចអំពីទំនាក់ទំនងប្រទេសកម្ពុជា និងរុស្ស៊ី ដែលបានភ្ជាប់ទំនាក់ទំនងគ្នាបានយូរអង្វែង ហើយជាទំនាក់ទំនងដែលទុកចិត្តគ្នា។ ឯកឧត្តមបានរំលេចទៀតថា ក្នុងឱកាសខួប ៧០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នាឆ្នាំ២០២៦ខាងមុខ ប្រទេសទាំងពីរ ជាពិសេស ប្រទេសរុស្ស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចការងារជាមួយភាគីកម្ពុជា ក្នុងការពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈទំនាក់ទំនងល្អនេះ មិនត្រឹមតែនីតិប្រតិបត្តិទេ នីតិបញ្ញត្តិរវាងប្រទេសទាំងពីរ ក៏មានភាពល្អផងដែរ ដោយឯកឧត្តមវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងសភារុស្ស៊ី ជាមួយព្រឹទ្ធសភាកម្ពុជា ដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ដែលធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ។ ឯកឧត្តមក៏បានរំលេចអំពីទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកាន់អំណាចនៃប្រទេសរុស្សី…
-
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងមានទេសចរឥណ្ឌាមកកាន់កម្ពុជាកាន់តែច្រើន ខណៈកាលពីឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរណ៍ឥណ្ឌាប្រមាណ ៧ម៉ឺននាក់

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានជើងហោះហើររវាងកម្ពុជា និងឥណ្ឌា បន្ថែមទៀត ខណៈកន្លងមកមានដែរ ប៉ុន្តែសង្ឃឹមថា នឹងមានឈើហោះហើរកើនឡើងទៀត ដើម្បីភ្ជាប់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិ និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ព្រោះប្រទេសឥណ្ឌា មានប្រជាជនច្រើន ហើយសម្ដេចសង្ឃឹមថា នឹងមានទេសចរឥណ្ឌា មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនឡើង ដោយសារបច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍ឥណ្ឌា មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០២៤ មានរហូតដល់ ៧ម៉ឺននាក់ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបបនេះ ក្នុងឱកាសអញ្ជើញទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដែលមានភាពល្អប្រសើរជាមួយគ្នា ជាពិសេស ទំនាក់ទំនងទាំងក្នុងកិច្ចសហប្រតិបត្តិការផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ហើយឯកឧត្តមប្ដេជ្ញាចិត្តថា ក្នុងអាណត្តិរបស់ឯកឧត្តមជាអគ្គរដ្ឋទូត…