-
ក្រសួងបរិស្ថានទប់ស្កាត់ការបំពុលបរិស្ថាន និងការថែរក្សាគុណភាពទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការរស់នៅដោយចីរភាព

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា នៅក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវៈចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត តាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាព លិខិតបទដ្ឋានច្បាប់ និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុលបរិស្ថាននានា ប្រកបដោយនិរន្តរភាពបរិស្ថាន ដោយមានតម្រូវការជាចាំបាច់នូវការចូលរួមគាំទ្រ និងអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ឬ ដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីធានាថា សំណល់និងសារធាតុគីមីពុលដែលបង្កើត និងបញ្ចេញដោយសកម្មភាពអភិវឌ្ឍន៍ និងភាពរីកចម្រើននៃសង្គមជាតិ គឺត្រូវបានគ្រប់គ្រង និងបានធ្វើប្រព្រឹត្តិកម្មសម្អាតមុនបញ្ចេញទៅក្នុងបរិយាកាស ទឹក ឬ ដី ។ ប្រសាសន៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុង «កិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលរួមសម្រាប់អនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក» ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូរអភិវឌ្ឍន៍ជាច្រើនរូប។ ឯកឧត្តម រដ្មមន្រ្តីបន្ថែមថា…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ មានក្រុមហ៊ុនចំនួន ៧លួចបង្ហូរទឹកកខ្វក់ចូលក្នុងប្រភពទឹកស្អាត និង មានក្រុមហ៊ុនមួយកំពុងទទួលរងបណ្តឹងនៅតុលាការ

(ភ្នំពេញ)៖ គិតរហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន ៧ហើយ ដែលក្រសួងបានរកឃើញថា គាត់លួចបង្ហូរទឹកកខ្វក់មានសារជាតិពុល ចូលទៅក្នុងទឹកស្អាតរបស់យើង។ ក្រុមហ៊ុនទាំង៧នេះ ក្រសួងបានចាត់វិធានការតាមផ្លូវច្បាប់ហើយ និងក្នុងនេះក៏មានក្រុមហ៊ុន ១នៅក្រុងព្រះសីហនុ ក៏ត្រូវបានបញ្ជូនទៅតុលាការដែរ ដែលបច្ចុប្បន្ននេះកំពុងដំណើរការក្នុងតុលាការក្រមបរិស្ថានរបស់យើង។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោយបញ្ចប់ កិច្ចប្រជុំលើកទី២គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក នាសណ្ឋានគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា៖”នៅក្នុងប្រទេសកម្ពុជា មានរោងចក្រជាង ១០០រោងចក្រដែលសុទ្ធសឹងរោងចក្រដែលមានលទ្ធភាពបង្ហូរសារធាតុពុលឬក៏មិនធ្វើអាងប្រព្រឹត្តកម្មទេ ទឹកដែលបង្ហូរចេញនាំមកក្នុងការបំពុលបរិស្ថានជាពិសេសប្រភពទឹកស្អាតរបស់យើង ប៉ុន្តែរហូតមកទល់ពេលនេះមិនមែនក្រុមហ៊ុនទាំងអស់នេះមិនល្អទេ គឺមានក្រុមហ៊ុនល្អច្រើនវិនិយោគប្រកបទៅដោយការយកចិត្តទុកដាក់ និង ការគោរពវិស័យបរិស្ថាន”។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងដែរថា៖” មានក្រុមហ៊ុនចំនួន ៣ទៀតបានដឹងខ្លួនមកសុំទោស ។ ក្រុមហ៊ុនទាំង ៣នោះបានធ្វើការសុំទោស ហើយគាត់ក៏បានធ្វើការកែតម្រូវ សុំធ្វើការបង់ផាកពិន័យទៅវិញដែរ។ ឥឡូវមានក្រុមហ៊ុនចំនួន៤ ក្នុងដៃរបស់យើងដែលកំពុងតែអនុវត្តផ្លូវច្បាប់ ដែលគាត់មិនទាន់អនុវត្តបានត្រឹមត្រូវ ។ ក្រៅពីនេះក៏មានក្រុមហ៊ុនមួយទៀតគាត់បានតវ៉ាគឺក្នុងព្រែកមួយនោះគាត់បំពុលទឹក គឺយប់ឡើងមានក្លិនស្អុយធ្វើឱ្យប្រជាជនមិនអាចរស់នៅបានរយ:៣ឆ្នាំកន្លងមកហើយ។ ក្រសួងបានរកឃើញ ពេលដែលមន្ត្រីបរិស្ថានចាប់គាត់ឡើងមកជួប គាត់តវ៉ាបដិសេធថា…
-
សហជីព៖ គោលនយោបាយរាជរដ្ឋាភិបាលលើការសាងសង់ទារកដ្ឋាន នៅតាមរោងចក្រ សហគ្រាស គឺជាឧត្តមប្រយោជន៍សម្រាប់កម្មករនិយោជិត

(ភ្នំពេញ)៖ សហជីពនៅកម្ពុជា សំដែងការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់លើយន្តការបង្កើតទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស។ ទន្ទឹមនឹងនេះ សហជីពវាយតម្លៃខ្ពស់លើការអនុវត្តជាក់ស្តែងពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងនិយោជកដែលបានធ្វើការជាមួយគ្នារហូតដាក់សម្ពោធឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករជាបណ្តើរៗហើយនៅដើមឆ្នាំ២០២៥។ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាមេដឹកនាំសហជីពសូមស្វាគមន៍នូវយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញគោលនយោបាយដែលមានភាពច្បាស់លាស់លើការបង្កើតទារកដ្ឋាននៅតាមបណ្តារោងចក្រសហគ្រាស។ លោកវាយតម្លៃខ្ពស់ចំពោះការបានអនុវត្តជាក់ស្តែង ដោយរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាពេលថ្មីៗនេះ។ ប្រធានសហភាពការងារកម្ពុជារូបនេះបន្ថែមថា ក្នុងនាមសហជីពលើកទឹកចិត្តឱ្យទារកដ្ឋានទាំងអស់បន្តពង្រឹងការថែទាំកុមារ សុខភាពកុមារ និងការអប់រំឱ្យបានល្អ ដើម្បីសុវត្ថិភាពអំឡុងពេលទារកស្ថិតក្រោមការមើលថែទាំនៅក្នុងទារកដ្ឋាន។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធគួរបន្តពិនិត្យ និងតាមដានការអនុវត្តឱ្យបានហ្មតចត់លើទារកដ្ឋានដែលដាក់ឱ្យដំណើរការ ដើម្បីកុំឱ្យមានការខ្វះចន្លោះលើកត្តាថែទាំណាមួយកើតឡើង ធ្វើឱ្យប៉ះពាល់ទារក។ ដោយឡែក លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានបង្ហាញការគាំទ្រលើយន្តការរបស់រាជរដ្ឋាភិបាលក្នុងការសាងសាងទារកដ្ឋាន និងបានលើកឡើងថា ការសាងសង់ទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស ក៏ដូចជាតំបន់រោងចក្រនោះគឺផ្តល់គុណប្រយោជន៍ជាច្រើន ជាពិសេសបងប្អូនកម្មករនិយោជិត។ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជារូបនេះបន្ថែមថា ក្នុងនាមជាអ្នកតំណាងកម្មករនិយោជិតមានការវាយតម្លៃខ្ពស់លើការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស នាពេលថ្មីៗនេះ ដើម្បីជាឧត្តមប្រយោជន៍ និងបង្កភាពងាយស្រួលដល់កម្មករនិយោជិត។ បងប្អូនកម្មករនិយោជិតនឹងអាចចំណេញថវិកាមួយចំនួនពីការមើលថែទាំទារក, កម្មករអាចដាក់កូនរបស់ខ្លួនក្នុងទារកដ្ឋានដែលមានការថែទាំល្អ និងសុវត្ថិភាពផងដែរ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥…
-
ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន

(ភ្នំពេញ)៖ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ចំនួន ៣២នាក់ ដែលបន្តការសិក្សាថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ មធ្យមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០២៥ ដើម្បីផ្តល់អនុសាសន៍ណែនាំដល់និស្សិត មុននឹងចេញដំណើរទៅសិក្សា នាពេលខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការបន្តសិក្សា និងមានសង្ឃឹជឿជាក់ថា ការសិក្សារបស់ក្រុមនិស្សិត ពិតជាទទួលបានជោគជ័យ ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ ការពង្រឹងធនធានមនុស្សនៅកម្ពុជា គឺគិតលើកត្ដាពីរ

(ភ្នំពេញ)៖ ការពង្រឹងធនធានមនុស្សនៅកម្ពុជា គឺគិតលើកត្ដាពីរ គឺបរិមាណ និងគុណភាព ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ និងសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ ៤២៦នាក់ មកពីរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងធនធានមនុស្សនៅកម្ពុជា គឺគិតលើកត្ដាពីរ គឺបរិមាណ និងគុណភាព។ ទាក់ទងនឹងបរិមាណនេះ គឺយើងត្រូវបើក និងជំរុញឱ្យបានច្រើន។ ក្នុងន័យនេះ គឺយើងត្រូវគិតទៅលើលទ្ធភាពដែលប្រជាពលរដ្ឋខ្មែរអាចរៀនបានតាំងពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្ដម នៅគ្រប់ទីកន្លែងដែលយើងអាចរុញទៅបាន។ សម្ដេច…
-
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង

(ភ្នំពេញ)៖ ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង ហើយការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព សង្គតិភាព និងការពូនជ្រំសមិទ្ធផល រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ និងសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ ៤២៦នាក់ មកពីរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។ សម្ដេចបវរធិបតី មានប្រសាសន៍ថា ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង ប្រទេសមួយអាចមានអារ្យធម៌រុងរឿងបាន ទាល់តែមានមូលធនមនុស្សពូកែ ។ ការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់…
-
ក្រុងពិលីបើកការដ្ឋាន គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនកាន់តែច្រើននៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកជំទាវ ឌិត នីតា បានអញ្ជើញក្រុងពិលីបើកការដ្ឋានគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ជាគម្រោងស្តារលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។ គម្រោងអភិវឌ្ឍរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ជាគម្រោងស្តារលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែង ដោយក្នុងនោះរួមមាន ៖ ១. រៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សរធម្មជាតិប្រណិតកម្រិតខ្ពស់ សម្រាប់សាធារណជននិងទេសចរ ២. រៀបចំតំបន់សុវត្ថិភាពសម្រាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្នាំសមុទ្រសម្រាប់ការពារសុវត្ថិភាព ៣. រៀបចំសួនច្បារសាធារណៈ ដាំដើមឈើបណ្តាញបៃតង និងកន្លែងពិកនិកកម្សាន្ត នៅលើដីចំណីឆ្នេរសមុទ្រសម្រាប់សាធារណជន និងទេសចរ ៤. រៀបចំផ្លូវថ្មើរជើងដោយមានផ្លូវសម្រាប់ជនមានពិការភាពនៅលើដីចំណីឆ្នេរសមុទ្រស្របតាមបណ្តោយឆ្នេរសមុទ្រ ៥. រៀបចំកន្លែងអង្គុយលម្តែ កន្លែងលេងកីឡា ឡានម្ហូបដែលមានស្តង់ដាអន្តរជាតិ សម្រាប់សាធារណជន និងទេសចរ ៦. រៀបចំបន្ទប់ទឹកសាធារណៈដោយមានបន្ទប់ទឹកសម្រាប់ ជនមានពិការភាព ៧. ជួសជុលកែលម្អកញ្ចុះចាស់ៗដែលមានស្រាប់សម្រាប់ សាធារណជន…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតជូនឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីការងារអាទិភាព និងសមិទ្ធផលដែលក្រសួងបានសម្រេចបាន រួមមានការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចំបាច់ ការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញឌីជីថលគ្រប់កម្រិត ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល និងវឌ្ឍនភាពនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបានកោតសរសើរលើសមិទ្ធផលដែលក្រសួងសម្រេចបាន និងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលីនិងកម្ពុជា លើវិស័យទូរគមនាគមន៍ វិស័យឌីជីថល បរិវត្តកម្មឌីជីថល និងសន្តិសុខឌីជីថល។ ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការគាំទ្រលើការអភិវឌ្ឍធនធានមនុស្សឌីជីថល និងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕ ដោយ ង៉ាន់ ទិត្យ
-
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការចោទ ប្រកាន់ថា រៀបចំអង្គរសង្ក្រាន្ដ ជារឿងអត់ប្រយោជន៍

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងឆ្លើយនឹងការចោទប្រកាន់ថា រៀបចំអង្គរសង្ក្រាន្ដ ចំណាយលុយ និងជារឿងអត់ប្រយោជន៍ ខណៈសម្ដេចបវរធិបតី បង្ហាញការយល់ឃើញថា ការរៀបចំអង្គរសង្ក្រាន្ដនេះ ដើម្បីបង្កើតព្រឹត្ដិការណ៍ទេសចរណ៍ ទាក់ទាញភ្ញៀវឱ្យទៅកម្សាន្ដ ហើយម្យ៉ាងវិញទៀត ប្រជាពលរដ្ឋនៅខេត្ដសៀមរាប ក៏ពេញចិត្ដនឹងការរៀបចំនេះដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះនាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ និងសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ ៤២៦នាក់ មកពីរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ និងសំណេះសំណាលជាមួយនិស្សិតបញ្ចប់ការសិក្សានៃវិទ្យាស្ថានវ៉ាន់ដា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីចែកសញ្ញាបត្រ និងសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ ៤២៦នាក់ មកពីរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។ របាយការណ៍របស់លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ន មានទីតាំងចំនួន ៣កន្លែង កំពុងដំណើរការ។ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង២កន្លែងទៀតនៅខេត្តសៀមរាប និងខេត្តបាត់ដំបង ។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានវ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក…