Category: នយោបាយ

  • កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែង​លើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍​ជាអាទិភាព ដល់​ស្ត្រីគ្រប់រូប

    កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែង​លើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍​ជាអាទិភាព ដល់​ស្ត្រីគ្រប់រូប

    ភ្នំពេញ៖ កម្មការិនីក្នុងវិស័យកាត់ដេរ បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាស​ការងារ និងអត្ថ​ប្រយោជ​ន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប ហើយស្ត្រីត្រូវបានផ្ដល់សិទ្ធិជា​អាទិភាពជានិច្ច មិនថាក្នុងសង្គម​ការងារ ឬសង្គមគ្រួសារ ពោលគឺពួក​គាត់ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់គ្រប់ផ្នែក។ ក្រុមកម្មការិនីនៃក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់​ឆឺរីង ខប (SABRINA(CAMBODIA) GARMENT MANUFACTURING CORP.) ក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅកន្លែងបំពេញការងារ ពួកគាត់ទទួលបានសិទ្ធិ និង​សមភាព​​ពេញ​លេញនិងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ផ្ដល់​នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើន​ដល់ពួកគាត់ដោយស្មើភាពភាព​គ្នាអាស្រ័យលើសមត្ថភាពជាក់ស្តែង។ កម្មការិនីនៅរោងចក្រនេះបានបញ្ជាក់បន្ថែមថា ពួកគាត់ពិតជា​សប្បាយ​ចិត្ត ដែលមានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង​ការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែគិតគូរយកចិត្តទុកដាក់​លើកកម្ពស់ដល់ស្ត្រី ផ្ដល់សិទ្ធិសមភាព អាទិភាព គិតគូរអំពីសុខទុក្ខ ពិសេសតែងមានគោលការណ៍ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កិច្ចការរបស់ស្ត្រីជានិច្ច។ ជាមួយគ្នានេះដែរ កម្មការិនីក្នុងវិស័យកាត់ដេរ ក៏​សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះ​បណ្ដាល​​វិជ្ជាជីវៈ ដែលមានយន្តការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានបង្កើនភាពអង់អាចដល់ស្ត្រីនិង​ក្មេងស្រីគ្រប់រូប អាចប្រកប​កិច្ចការងារផ្សេងៗដោយសិទ្ធិសេរីពេញលេញក្នុងសង្គម។ សូមជម្រាបថា ដើម្បីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា ខួបទី ១១៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

  • កម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ត្រូវបានពង្រីកវិសាលភាពដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ

    កម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ត្រូវបានពង្រីកវិសាលភាពដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ

    (ភ្នំពេញ)៖ នៅថ្ងែទី ៨ ខែមីនា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធខួបទី១១៤ នៃទិវាអន្តរជាតិនារី, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា បន្ទាប់ពីក្រុមប្រឹក្សាជាតិគាំពារសង្គមបានសិក្សាអំពីលទ្ធភាពក្នុងការពង្រីកវិសាលភាពវិសាលភាពនៃកម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចចេញប្រកាសអន្តរក្រសួង លេខ០៧៥/២៥ ក.ប/ប្រ.ក.ប.ស.ស. ដើម្បីផ្ដល់សាច់ប្រាក់ឧបត្ថម្ភ ដល់ស្រ្តីមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ អំឡុងមានផ្ទៃពោះ រហូតដល់កុមារអាយុ ២ឆ្នាំ។ ឯកឧត្តមបណ្ឌិត បន្តថា ការគិតគូរអំពីលទ្ធភាពនៃការពង្រីកវិសាលភាពនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បេឡាជាតិសន្តិសុខសង្គម ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបណ្ឌិត បន្តថា…

  • បណ្ឌិត កៅ គឹមហួន ៖ សេដ្ឋកិច្ចអាស៊ានបច្ចុប្បន្ន ឈរលំដាប់ទី៥ ខណៈឆ្នាំ២០៣០ នឹងឡើងមកឈរលេខ៤ នៃសេដ្ឋកិច្ចពិភពលោក

    បណ្ឌិត កៅ គឹមហួន ៖ សេដ្ឋកិច្ចអាស៊ានបច្ចុប្បន្ន ឈរលំដាប់ទី៥ ខណៈឆ្នាំ២០៣០ នឹងឡើងមកឈរលេខ៤ នៃសេដ្ឋកិច្ចពិភពលោក

    (ភ្នំពេញ)៖ បច្ចុប្បន្ន សេដ្ឋកិច្ចអាស៊ាន ឈរនៅលំដាប់ទី៥ ខណៈឆ្នាំ២០៣០ សេដ្ឋកិច្ចអាស៊ាន នឹងឡើងមកឈរលេខ៤ នៃសេដ្ឋកិច្ចពិភពលោក ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយស នៃវេទិកាសារព័ត៌មាន ស្តីពី ទស្សនាទានរបស់អគ្គលេខាធិការអាស៊ាន លើចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា សម្របសម្រួលដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសាន់វ៉េ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួម ៥៦នាក់ មកពី ៣៨ស្ថាប័ន ។ ថ្លែងនៅក្នុងវេទិកាពិភាក្សាសារព័ត៌មាននេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានចោទជាសំណួរថា តើអាស៊ាន នឹងដើរតាមផ្លូវណា ហើយមានឥទ្ធិពលខ្លាំងយ៉ាងណាដែរ ក្នុងពេលដែលបច្ចុប្បន្នអាស៊ាន មានប្រជាជនជាង ៦៧០លាននាក់ ហើយបាននឹងកំពុងពង្រីកសមាជិកជាបន្តបន្ទាប់ ។ ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចអាស៊ាន ស្ថិតនៅក្នុងលំដាប់ទី៤ នៃសេដ្ឋកិច្ចពិភពលោក ខណៈនៅឆ្នាំ២០៣០…

  • គិតត្រឹម ខែមករា ឆ្នាំ២០២៥ អ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មាន ៥២% និងអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាន ៦៨% ជាស្រ្តី

    គិតត្រឹម ខែមករា ឆ្នាំ២០២៥ អ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មាន ៥២% និងអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាន ៦៨% ជាស្រ្តី

    (ភ្នំពេញ)៖ គិតត្រឹមខែមករា ឆ្នាំ២០២៥ អ្នកខ្ចីពីគ្រឹះស្ថានធនាគារ មានប្រមាណ ៥៤% ជាស្រ្តី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាន ៦៤% ជាស្រ្តី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មាន ៥២% ជាស្រ្តី និងអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាន ៦៨% ជាស្រ្តី ។ ទាំងនេះ បានបង្ហាញពីសមាមាត្រដែលស្រ្តី បានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រហាក់ប្រហែលនឹងបុរសដែរ ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើក ទី១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ចំពោះប្រធានបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា…

  • រដ្ឋបាលខេត្តកំពង់ធំបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងអាជីវកម្ម ហាងបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន

    រដ្ឋបាលខេត្តកំពង់ធំបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងអាជីវកម្ម ហាងបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន

    កំពង់ធំ៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានដឹកនាំក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យការងារគ្រប់គ្រងអាជីវកម្ម ហាងបញ្ចាំ និងទទួល​ប្រាតិភោគដោយអនុប្បទានក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។កិច្ចប្រជុំ​បានប្រព្រឹត្តទៅកាលព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ​សាលាខេត្តកំពង់ធំ។ នៅក្នុងឱកាសនេះលោក ងួន រាសី បានរំលឹកថា ដើម្បីធានាដល់​ការអនុវត្តការងារគ្រប់គ្រងហាងបញ្ចាំ និងទទួល​ប្រាតិភោគ ដោយអនុប្បទាន ទទួលបានលទ្ធផលល្អប្រសើរនោះ នៅក្នុងឆ្នាំ​២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានចេញ​សេចក្តីសម្រេចលេខ​១៦៩/២៣ សសរ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការបង្កើត​ក្រុម ការងារចុះពិនិត្យទីតាំង​អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិ​ភោគ ដោយអនុប្បទាន ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ។ ក្រុមការងារទាំង​អស់​មាន​តួនាទីចុះត្រួតពិនិត្យ អាជ្ញាប័ណ្ណ លិខិតអនុញ្ញាតប្រកប អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និង​អនុវត្ត​ទៅតាមភារកិច្ចផ្សេងៗដែល បានកំណត់ក្នុងសេចក្តីសម្រេច។ កិច្ចប្រជុំបាន​ដាក់ទិសដៅបន្តក្នុងនោះ គួរផ្សព្វផ្សាយដល់អាជ្ញាធ​រពាក់ព័ន្ធ និងអាជីវករឱ្យបានយល់ដឹងអំពីនីតិវិធីផ្សេងៗ ពាក់ព័ន្ធ ហាងបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ ក្រុង/ស្រុក និងសមត្ថ​កិច្ចពាក់ព័ន្ធត្រូវធ្វើទិន្នន័យហាង​បញ្ចាំ​ឱ្យបានច្បាស់លាស់ ដើម្បីងាយ​ស្រួល ក្នុងការគ្រប់គ្រង។គួរមានកិច្ចប្រជុំក្រុមការងារគ្រប់គ្រងហាង​បញ្ចាំរៀងរាល់ ៣​ខែម្តង ដើម្បីតាមដាន និងត្រួតពិនិត្យ ការងារហាង​បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ ករណីចាំបាច់គួរចុះ​ពិនិត្យ​ហាងបញ្ចាំគ្រប់ក្រុង/ស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ…

  • នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំកិច្ចប្រជុំបូកសរុបការ​ងារ​សមាគមអតីតយុទ្ធជន និងការងារគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ធំ

    នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំកិច្ចប្រជុំបូកសរុបការ​ងារ​សមាគមអតីតយុទ្ធជន និងការងារគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ធំ

    កំពង់ធំ៖ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្ត​រាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុង​កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់​គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធ​ភូមិភាគទី៤ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ស្ដីពីការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៤ និងទិសដៅ ដែល​ត្រូវអនុវត្តបន្តនៅ​ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករង ប្រធានសមាគមអតីត​យុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរំលេច​អំពីរចនាសម្ព័ន្ធចាត់តាំងនៃការគ្រប់គ្រងអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ និងការដោះ​ស្រាយការលំបាកនានា ជូនបងប្អូនអតីតយុទ្ធជនបាន​ល្អប្រសើរ ក្នុងការងារផ្ដល់ដីសម្បទានសង្គមកិច្ច និងការសាងសង់​ផ្ទះថ្មី ដោយបានរៀបចំភូមិសហគមន៍អតីតយុទ្ធជននៅក្នុង​ខេត្តកំពង់ធំ។ ចំណែកលោក ញឹក បានខេង អភិបាលរងខេត្តបានឱ្យដឹងអំពី​ស្ថានភាព​គ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ នាពេល​កន្លងមក ដែលបានជួបនូវគ្រោះរាំងស្ងួតផង និងគ្រោះទឹកជំនន់ផង បណ្ដាល​ឱ្យប៉ះពាល់ខូចខាតដល់​ដំណាំ​ស្រូវរបស់​ប្រជាជនមួយចំនួន ។ ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​របស់​ខេត្តកំពង់ធំ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំគ្រប់​គ្រងដោះស្រាយបញ្ហគ្រោះមហន្តរាយ ដែលកើតមានឡើង​នៅខេត្តកំពង់ធំ បានទាន់ពេលវេលា និងបានជួយដោះស្រាយ​ការលំបាកជូនប្រជាជន ដែលរងប៉ះ​ពាល់ដោយគ្រោះមហន្តរាយនេះ។ ឯកឧត្តម បានកោតសរសើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ​គ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែល​បាន​ខិតខំបំពេញភារកិច្ច​បម្រើ​បងប្អូនអតីតយុទ្ធជនបានល្អប្រសើរ…

  • ឯកឧត្តមបណ្ឌិតសភាចារ្យ   អ៊ុក រ៉ាប៊ុន ផ្ដល់ប្រេងម៉ាស៊ូតចំនួន ១ ០០០លីត្រដល់​ប្រជាកសិករឃុំច្រណូក ស្រុកកំពង់​លែងសម្រាប់​បូមទឹកដាក់ស្រែប្រាំង

    ឯកឧត្តមបណ្ឌិតសភាចារ្យ   អ៊ុក រ៉ាប៊ុន ផ្ដល់ប្រេងម៉ាស៊ូតចំនួន ១ ០០០លីត្រដល់​ប្រជាកសិករឃុំច្រណូក ស្រុកកំពង់​លែងសម្រាប់​បូមទឹកដាក់ស្រែប្រាំង

    កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់​ឆ្នាំង​កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ និងក្រុមការងារ ថ្នាក់​ខេត្ត អាជ្ញាធរ​ដែនដីអញ្ជើញពិនិត្យមើលស្ថានភាពបង្កបង្កើនផលស្រែប្រាំង និង​បញ្ហាប្រឈមផ្សេងៗពីការខ្វះខាតទឹក ។ក្នុងឱកាសនេះ​បាននាំ​យកប្រេងម៉ាស៉ូតចំនួន ១០០០លីត្រ   ដែលជាអំណោយ ឯកឧត្តម​បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបេសកកម្ម​ពិសេស និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត​កំពង់ឆ្នាំង ផ្ដល់ជូន​ប្រជាកសិករនៅក្នុងឃុំច្រណូកសម្រាប់ប្រើប្រាស់​ក្នុងការបូមទឹកដាក់ស្រែប្រាំង។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានជួបសំណេះសំណាលជាមួយប្រជាកសិករនិងជំរុញឱ្យបន្តដាំបន្លែនិងចិញ្ចឹមសត្វបន្ថែម​​ដើម្បីលើក​ស្ទួយជីវភាពរស់នៅ។ យោងតាមរបាយការណ៍របស់លោកអភិបាលស្រុកបានឱ្យដឹងថា ប្រជាពលរដ្ឋនៅឃុំច្រណូក មានចំនួន១.៦៦៧គ្រួសារ ដែល​បាន​បង្កបង្កើនផលស្រែប្រាំងលើផ្ទៃដីសរុប៨.៩៣៨ហិកតា និងនៅក្នុង​តំបន់ផ្សេងៗជាច្រើន។មានប្រភព​សំខាន់​មកពីចំណុចស្ទឹងស្លាប់ និងទន្លេព្រែកសាយ៕ដោយ៖សុខ គឹមសៀន

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតំណាងប្រពន្ធ័ផ្សព្វផ្សាយ CMG ប្រទេសចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតំណាងប្រពន្ធ័ផ្សព្វផ្សាយ CMG ប្រទេសចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា

    (ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ CMG ប្រទេសចិន នៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នាពេលកន្លងមកនេះគឺបានអនុវត្តន៍ស្របតាមទំនាក់ទំនងពី“ មិត្តដែកថែប មកមិត្ត ត្បូងពេជ្រ “ កម្ពុជា ចិន។ នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ កិច្ចសហប្រតិបត្តិការបន្តរវាងក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិន CMG បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយ អ្នកនាង Xu Xiaoxia អនុប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រួមទាំងប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មានការផ្សាយជាភាសាខ្មែរ ភាសាបារាំង អង់គ្លេស អារ៉ាប់ ហើយចង់ឲ្យបង្កើតជាភាសាចិន ១ទៀត ។…

  • លោក ឌី រ័ត្នខេមរុណ ៖ ទិវាអន្តរជាតិនារីលើកទី១១៤ រម្លឹក និងឆ្លុះបញ្ចាំង ការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ ស្ត្រី និង ក្មេងស្រី

    លោក ឌី រ័ត្នខេមរុណ ៖ ទិវាអន្តរជាតិនារីលើកទី១១៤ រម្លឹក និងឆ្លុះបញ្ចាំង ការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ ស្ត្រី និង ក្មេងស្រី

    (ភ្នំពេញ) ៖ លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌ៧មករា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់អូឬស្សីទី២ បានគូសបញ្ជាក់ថា គោលបំណងនៃទិវាអន្តរជាតិនារីលើកទី១១៤ ត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារ សិទ្ធិសេរីភាព និង ការឆ្លុះបញ្ចាំង ពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និង វិធានការ វិជ្ជមាន នានា សំដៅបន្តលើកកម្ពស់ សមភាព យេនឌ័រ និង បង្កើនភាព អង់អាចក្លាហានដល់ ស្ត្រី និង ក្មេងស្រី ។ នេះជាការគូសបញ្ជាក់ ក្នុងឱកាសជួបជុំសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី នៃសង្កាត់អូឬស្សីទី២ ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្រី្ត និង ក្មេងស្រីគ្រប់រូប” ដោយមានការចូលរួមពីលោកស្រី ហ៊ុន សុធារ៉ា ជាភរិយា ក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី…

  • សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយ​មនុស្សធម៌ដល់ប្រជាពលរដ្ឋ ២ ០២៥គ្រួសារបន្ថែមទៀត នៅខេត្តឧត្តរមានជ័យ

    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយ​មនុស្សធម៌ដល់ប្រជាពលរដ្ឋ ២ ០២៥គ្រួសារបន្ថែមទៀត នៅខេត្តឧត្តរមានជ័យ

    ឧត្ដរមានជ័យ ៖វត្តមានលើទឹកដីខេត្តឧត្តរមានជ័យ ជាខេត្តភាគខាង​ជើងប្រទេស នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញ​សំណេះ​​សំណាល​សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌សម្រាល​ការលំបាករបស់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២ ០២៥គ្រួសារមកពី​ស្រុក​ចំនួន២ បន្ថែមទៀត គឺស្រុកអន្លង់វែង និងស្រុកត្រពាំង​ប្រាសាទ ។ ក្នុងឱកាសដ៏ស្និទ្ធស្នាល និងកក់ក្តៅ នៃជំនួបបន្តជាមួយប្រជាជនងាយ​រងគ្រោះ​បំផុតនៅខេត្តឧត្តរមានជ័យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជសវនីយ៍របស់ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយស​កាកបាទក្រហមកម្ពុជា និងបង្ហាញ​នូវអារម្មណ៍​នឹករលឹកដល់បបងប្អូន​ប្រជាពលរដ្ឋ ជាមួយការអំពាវនាវដល់លោកតា លោកយាយ ពូ មីង បង-ប្អូន រួមជាតិ​ទាំងអស់ សូមថែរក្សាសុខភាព បរិភោគទឹកឆ្អិន រក្សាអនាម័យខ្លួនប្រាណ សម្អាតបរិស្ថានជុំវិញផ្ទះ កុំឱ្យមានជម្រកមូស​ខ្លា​នាំកើតគ្រុនឈាមជាដើម ។ លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវ​ដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់មានវិធានការលុប​បំបាត់ បញ្ហាគ្រឿង​ញៀន, ល្បែងស៊ីសង, ក្មេងទំនើង,…