-
អភិបាលខេត្តកំពង់ចាមទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី១០ ខែមីនា បានទទួលជួបឯកឧត្តម SANTO DARMOSUMARTO ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅសាលាខេត្ត។ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះឯកឧត្តមអភិបាលខេត្តកំពង់ចាមបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីពីសក្តានុពល ភូមិសាស្ត្រ សេដ្ឋកិច្ច និងវឌ្ឍនភាពរបស់រដ្ឋបាលខេត្ត។ឯកឧត្តមអភិបាលខេត្តបានស្នើដល់ឯកអគ្គ រដ្ឋទូតសូមជំរុញវិនិយោគិន មកវិនិយោគនៅខេត្តកំពង់ចាម ។ឯកឧត្តមក៏ចង់សម្ព័ន្ធមេត្រីភាពរវាងខេត្ត កំពង់ចាម ជាមួយបណ្តាខេត្តនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរការវិនិយោគ ផលិតផល គ្នាទៅវិញទៅមក។ ជាការតបវិញឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ជាក់ថា ឯកឧត្តមនឹងកៀរគរអ្នកវិនិយោគមកវិនិយោគនៅខេត្តកំង់ចាម ៕ដោយ៖លីពៅ
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ រវាងក្រសួង និងមន្ទីរមុខងារសាធារណៈ រាជធានី ខេត្ត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងខាងមុខនេះ នឹងមានការយកចិត្តទុកដាក់បន្ថែមលើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ រវាងក្រសួង និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ។ ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាថារណៈ បានរំលេចពីដំណើរការរៀបចំការងារឆ្ពោះទៅកាន់សន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា “សម្រាប់សន្និបាតឆ្នាំនេះ នឹងមានការយកចិត្តទុកដាក់ជាផ្នែកធំមួយទៅលើ ការរៀបចំរបៀបរបបការងារ និងយន្តការការងាររវាងក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទូទាំងប្រទេស ជាពិសេស ធ្វើយ៉ាងណាឱ្យមានការសហការគ្នាកាន់តែល្អប្រសើរបន្ថែមទៀត ដែលធ្វើឱ្យមន្ទីរមុខងារសាធារណៈ ក្លាយជាសេនាធិការដ៏ល្អ ជូនដល់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងចូលរួមឱ្យកាន់តែសកម្ម ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ តាមរយៈរបាយការណ៍របស់លោកប្រធានមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកោតរសើរដល់ មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ដែលបានខិតខំអនុវត្តការងារវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តកិច្ចការងារស្នូលប្រចាំថ្ងៃក្នុងការផ្តល់សេវា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកសញ្ញាប័ត្រ ដល់និស្សិតនៃវិទ្យាស្ថានវ៉ាដា

-
សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅតាមរោងចក្រសហគ្រាស ជាកិច្ចការងារដែលសម្រេចបានប្រកបដោយមោទកភាពបំផុតសម្រាប់រាជរដ្ឋាភិបាល ដើម្បីប្រយោជន៍កម្មករនិយោជិត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទារកដ្ឋាននៅតាមរោងចក្រសហគ្រាស គឺជាកិច្ចការងារដែលសម្រេចបានប្រកបដោយមោទកភាពបំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយោជន៍កម្មករនិយោជិត។ ទន្ទឹមនឹងនេះសម្តេចធិបតីនាយករដ្ឋមន្រ្តីវាយតម្លៃខ្ពស់ និងថ្លែងការកើតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយោជក រួមទាំងគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើឱ្យលេចចេញជារូបរាងទារកដ្ឋាននៅក្នុងរោងចក្រ នាពេលនេះផងដែរ។ ការគូសបញ្ជាក់បែបនេះ អំឡុងពេលដែលសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយអាណាព្យាបាលទារកនិងកុមារ ដែលជាកម្មករនិយោជិតកំពុងបំពេញការងារនៅក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។ នៅក្នុងពិធីសំណេះសំណាល សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា ការសាងសង់ទារកដ្ឋាននេះគឺជាអនុសាសន៍១ ក្នុងចំណោមអនុសាសន៍ទាំង១០ ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលកាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីក្រសួងការងារ សហការជាមួយភាគីពាក់ព័ន្ធក្នុងការសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្តុំរោងចក្រ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមថា ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនៅពេលនេះគឺជាសមិទ្ធផលមួយដ៏គាប់ប្រសើរ និងត្រូវបានប្រកាសប្រកបដោយមោទកភាពបំផុត ដែលគ្រប់ភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងសាងសង់ទារកដ្ឋានសម្រាប់ជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតដោយជោគជ័យ និងមានស្តង់ដាល្អសម្រាប់មើលថែទាំទារក។…
-
ក្រសួងទេសចរណ៍ និង វិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍តាមទម្រង់ “ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍”

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការចាប់ដៃគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍តាមទម្រង់ “ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍” និងពិភាក្សាការងារស្តីពីការផ្លាស់ប្តូរទស្សនស៊ីជម្រៅលើការផ្សព្វផ្សាយពីសភាពការណ៍នយោបាយ សង្គម សន្តិសុខដែលមានសុខសន្តិភាពពេញបរិបូណ៍ និងល្អប្រសើរ ឱកាសវិនិយោគដ៏ល្អប្រពៃ និងគោលដៅទេសចរណ៍ដ៏សំបូរបែបនៅកម្ពុជាឱ្យបានទូលំទូលាយ ជូនដល់ប្រជាជន និងធុរជនចិន ដើម្បីទាក់ទាញឱ្យមានការធ្វើដំណើរកម្សាន្ត និងមកបណ្តាក់ទុនក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើនឡើងក្នុងឆ្នាំថ្មីនេះ។ ក្នុងឱកាសអនុញ្ញាតជូនលោកស្រី Xu Xiaoxia អគ្គនាយិកាវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះការជួយផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាកន្លងមក ។ ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពចំពោះការស្នើចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រសួងទេសចរណ៍ និងបានឯកភាពចំពោះសំណើពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យ New media ជាពិសេស ស្នើ លោកស្រី ជួយចូលរួមសហការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតពីប្រទេសកម្ពុជា ពិសេសវិស័យទេសចរណ៍…
-
គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ គឺជានយោបាយដ៏ល្អ ដើម្បីជួយដល់ស្រ្តី

(ភ្នំពេញ)៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនិយោជិត និងសម្ពោធទារកដ្ឋាន នៅរោងចក្រម៉ាវ៉ល ហ្កាមិន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី ដោយក្នុងនោះ ស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក ហើយត្រូវពិនិត្យផ្ទៃពោះចំនួន ៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺន កូនភ្លោះ២ ទទួលបាន ១ លាន ២ សែន រៀល កូនភ្លោះ៣ ទទួលបាន ១ លាន ៦ សែន រៀល និងការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀត ។ សម្ដេចបវរធិបតី បានគូសរំលេច…
-
ប្រមុខក្រសួងការពារជាតិអញ្ជើញសាកសួរសុខទុក្ខកងកម្លាំងនៃទិសយោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

បាត់ដំបង៖ ខណៈនៅសល់រយៈពេលតែជាង១ខែទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់ ឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញសាកសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធឈរជើងនៅតាមបន្ទាត់ព្រំដែនគោកកម្ពុជា-ថៃ ទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។ ក្នុងជំនួបផ្ទាល់ដោយភាពស្និទ្ធស្នាល និងកក់ក្តៅក្នុងសប្ដាហ៍កន្លងទៅនៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ នៃស្រុកសំឡូត ខេត្តបាត់ដំបង នាយទាហាន នាយទាហានរង និងពលទាហានទិសយោធភូមិភាគទី៥បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយចំពោះការយកចិត្តទុកដាក់ពីប្រមុខក្រសួងការពារជាតិ ពីរដ្ឋបាលខេត្តបាត់ដំបង ។ពិសេសបញ្ជាក់ពីការប្តេជ្ញាចិត្តការពាររាជរដ្ឋាភិបាល ការពារព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ។ ក្នុងពិធីសំណេះសំណាលឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំកំពូល ផ្ញើជូនគ្រប់អគ្គបញ្ជាការ មេបញ្ជាការ នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ និងគ្រប់កងកម្លាំងការពារព្រំដែនគោកទិសយោធភូមិភាគទី៥ ដែលឈរជើងការពារនៅបន្ទាត់ព្រំដែននាពេលនេះ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរដល់កងកម្លាំងការពារព្រំដែន ដែលបានអនុវត្តតួនាទីភារកិច្ចបានល្អប្រសើរ ក្នុងការការពារ…
-
សម្តេច ម៉ែន សំអន ៖ ទិវាអន្តរជាតិ ៨មីនា ឆ្នាំនេះ បង្ហាញពីការ ទទួលបាន និង ការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថាទិវាអន្តរជាតិ ៨មីនា ឆ្នាំនេះ បង្ហាញពីការទទួលបាននិងអនុវត្តសិទ្ធិការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ការថ្លែងបែបនេះរបស់ សម្ដេច ម៉ែន សំអន បាននៅក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅវិទ្យាល័យហ៊ុនសែនស្វាយរំពារ ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះ…
-
ឯកអគ្គរាជទូត និង អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស ១៩រូប សហការជាមួយក្រសួងទេសចរណ៍ ផ្សព្វផ្សាយទេសចរណ៍ និង កិត្តិនាមកម្ពុជា លើឆាកអន្តរជាតិ

(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងការអនុញ្ញាតពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួប ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ លោក លោកស្រីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសចំនួន ១៩រូប ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងគោលដៅផ្សព្វផ្សាយកិត្តិនាមនិងទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ពិសេសជាងនេះទៀត ការជំរុញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រីកការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា (ទេសចរណ៍វប្បធម៌ប្រវតិ្តសាស្ត្រ, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍នៅតាមតំបន់ឆ្នេរ), វប្បធម៌ប្រពៃណី,សាសនា, ម្ហូបអាហារ, ស្នាមញញឹមកម្ពុជា, ភាពជាខ្មែរ សុទ្ធសឹងជាអត្តសញ្ញាណរបស់កម្ពុជា ។ ក្នុងកិច្ចប្រជុំដ៏មានដ៏មានសារៈសំខាន់នោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងពាក់ព័ន្ធនឹងកិត្តិនាមកម្ពុជា ដោយស្នើឱ្យជួយផ្សព្វផ្សាយបន្ថែមទៀតអំពីព័ត៌មានវិជ្ជមាន និងប្រតិកម្មតបចំពោះព័ត៌មានក្លែងក្លាយ និងអវិជ្ជមាន (បុរេសកម្ម, សកម្ម, អន្តរសកម្ម, ប្រតិកម្ម) និងជំរុញការទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតមកកាន់កម្ពុជា ព្រមទាំងបង្ហាញសក្តានុពលទេសចរណ៍នៅតាមភោជនីយដ្ឋានខ្មែរ និងតាមបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅទីនោះ ជាពិសេសការសម្របសម្រួល…
-
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញកាត់ខ្សែបូសម្ពោធទារកដា្ឋន និងសំណេះសំណាលជាមួយកម្មការិនីរោងចក្រ ម៉ាវ៉ល ហ្គាមិន នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតី កាត់ខ្សែបូ សម្ពោធទារកដា្ឋន ព្រមទាំងសំណេះសំណាលជាមួយ កម្មការិនីរោងចក្រ ម៉ាវ៉ល ហ្គាមិន ឯ.ក (Marvel Garment) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្តីរីករាយ ដោយបានជួបសំណេះសំណាល ជាមួយបងប្អូនក្មួយៗកម្មករ កម្មការិនី នាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ ទារកដ្ឋាន រោងចក្រកាត់ដេរម៉ាវ៉ល នៅពេលនេះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានទារកដ្ឋាននេះនៅរោងចក្រ បានជួយច្រើន ដល់បងប្អូនកម្មការិនី ទាំងការថែទាំ និងកាត់បន្ថយ ការចំណាយរបស់បងប្អូនកម្មការិនី ។ សម្ដេចបវរធិបតី បានបន្តថា គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុងចំណោម១០ ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំពីដើមអាណត្តិ តាមរយៈក្រសួងការងារ ដែលជាសេនាធិការដឹកនាំរៀបចំ ។…