Category: នយោបាយ

  • ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីដីជូនកងទ័ព និងជំរុញនូវការ​បង្កើត​ប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ពផងដែរ

    ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីដីជូនកងទ័ព និងជំរុញនូវការ​បង្កើត​ប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ពផងដែរ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រ​សាស​ន៍​បញ្ជាក់ថា នឹងចុះបញ្ជីដីធ្លី ជូនកងទ័ពដើម្បីផ្ដល់សុវត្ថិភាពក្នុង​ការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការបង្កើតប្រព័ន្ធផលិតកម្ម​ស្បៀងសម្រាប់កងទ័ព ដោយបានស្នើសុំអោយអង្គភាពកង​ទ័ពបន្ថែមនូវការចិញ្ចឹមសត្វគោ ជ្រូក មាន់ ទា ត្រីនិងដាំបន្លែ ដំណាំសម្រាប់ទុកជាស្បៀងអាហារផ្គត់ផ្គង់ដល់កងទ័ពផងដែរ ។ នេះជាការបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នាថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពី​ការ​ងារអាទិភាពដែលក្រសួងកំពុងអនុវត្តស្របតាម​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយ បង្កើត​បរិយាកាសគ្មានវិវាទ ការរៀបចំសម្បទានដីសង្គមកិច្ច ការរៀប​ចំ​ដែនដី នគរូបនីយកម្ម និងលំនៅឋានជាដើម ។ ការចុះបញ្ជី​ដីធ្លី​បង្ហើយនេះគឺដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់​កាប់ដីធ្លី​ស្រប​ច្បាប់ជូនប្រជាពលរដ្ឋ លុបបំបាត់ទំនាស់ដីធ្លី និងជំរុញកំណើន​សេដ្ឋកិច្ចជាតិ រីឯការរៀបចំសម្បទានដីសង្គមកិច្ចប្រៀបបីដូច​ជាការចាប់ទាញប្រជាជនប្រមាណ ៥០ម៉ឺនគ្រួសារឱ្យចាកចេញ​ពីភាពក្រីក្រដូច្នោះដែរ ។ ឯកឧត្តមនាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ​អគ្គ​បញ្ជា​ការដ្ឋានកងយោធពលខេមរភូមិន្ទ…

  • ឯកឧត្តម ប៉ែន បូណា ៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុង​វិលក្បុង​ដោយសាររត់តោងកន្ទុយក្បិនគេ

    ឯកឧត្តម ប៉ែន បូណា ៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុង​វិលក្បុង​ដោយសាររត់តោងកន្ទុយក្បិនគេ

    (ភ្នំពេញ)៖ មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បា​ន​បង្ហា​ញ​ច្បាស់​ថា គាត់ជាអ្នកនយោបាយដែលគ្មានគោលការណ៍ គ្មាន​គំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាព​ជាអ្នកដឹកនាំ។ កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹក​នាំ​បក្ស​នយោបាយមួយក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះ​តែបើកមាត់និយាយ តែពាក្យសម្តីប្រហោង​ក្នុងដូចស្គរ។ ក្រៅពី​ពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោ​បាយ​ឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោកដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពី​មនុស្ស​ដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។ ជាក់ស្តែង កាលពីលោកស្រី អោងសាន ស៊ូជី ឈ្នះការបោះ​ឆ្នោត​នៅភូមា បុគ្គលឱកាសនិយមនេះក៏ទៅភ្ជាប់ខ្លួន​ជាមួយ​លោកស្រី ស៊ូជី ហើយប្រកាសថា កម្ពុជានឹងមានស្ថានភាពនេះ​ដែរ។ ប៉ុន្តែ ពេលលោកស្រី អោងសាន ស៊ូជី ក្លាយជាអ្នកដឹកនាំ​រដ្ឋាភិបាល លោកស្រីមិនអាចធ្វើអ្វីដូចកាលពីនៅជា​មេដឹកនាំ​បក្ស​ប្រឆាំងទេ។ សម រង្ស៊ី ក៏ខកចិត្តហើយបិទមាត់ឈប់​និយាយ​រឿងនេះ។ ក្រោយមកទៀត ពេលលោក អានវ៉ា អ៊ីប្រាហ៊ីម ឈ្នះឆ្នោតនៅម៉ាឡេស៊ី សម រង្ស៊ី ក៏ប្រញាប់ភ្ជាប់ខ្លួន​ជា​មួយលោក អានវ៉ា ហើយប្រកាសថា កម្ពុជានឹងមានថ្ងៃ​នោះ​ដែរ។ ប៉ុន្តែ ទីបំផុត លោក សម រង្ស៊ី និងគូកនត្រូវគេហាមប្រាម​មិនឱ្យជាន់ទឹកដីម៉ាឡេស៊ីដើម្បីធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ។…

  • ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិ​ការ​ជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

    ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិ​ការ​ជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជា​ណា​ចក្រ​កម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍​ជាខ្លាំង​ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំង​បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាន​នូវ​ស​មិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ ។ លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​ដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញ​ចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាអាទិ៍៖ ការ​បោសសម្អាតមីន កសិកម្ម និងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញា​ចិត្តក្នុង​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសា​ទរ​លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គ​រដ្ឋ​ទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែង​អំ​ណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន​ហ្វាំង​ឡង់ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា ។ សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​ដ៏ល្អរវាង​ប្រទេសទាំងពីរ ដែលបច្ចុប្បន្ន មានរយៈពេល ៥៥ឆ្នាំមកហើយ ដោយជឿជាក់ថា តួនាទីរបស់លោកជំទាវអគ្គរដ្ឋទូត…

  • ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ៖ ពង្រឹងវិន័យការងារ និងវិជ្ជាជីវៈ​របស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីត្រូវតែ​អនុវត្តយ៉ាង​ម៉ឺង​ម៉ាត់ ហើយតឹងរឹង

    ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ៖ ពង្រឹងវិន័យការងារ និងវិជ្ជាជីវៈ​របស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីត្រូវតែ​អនុវត្តយ៉ាង​ម៉ឺង​ម៉ាត់ ហើយតឹងរឹង

    (ភ្នំពេញ)៖ ពង្រឹងវិន័យការងារ និងវិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជ​អាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជ​ការទាំង​អស់នៅក្នុងវិស័យយុត្តិធម៌គឺជាការងារអាទិភាពមួយដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ឱ្យបានតឹងរឹង និងគ្មានការយោគយល់​ចំពោះអ្នកដែលល្មើសវិន័យឡើយ។នេះជាការបញ្ជាក់ពី​សំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌។ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ នៅសណ្ឋាគារ​សុខា​ភ្នំពេញ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានឱ្យដឹងថា តាមរយៈឧត្តមក្រុមប្រឹក្សានៃអង្គចៅ​ក្រមនាកន្លងមកថ្មីៗនេះ បានសម្រេចដាក់ពិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញាសរុបចំនួន ២៣ករណីក្នុងនោះចៅក្រមចំនួន ១៤ករណីនិងព្រះរាជអាជ្ញាចំនួន ១៤ករណី ។ ការដាក់ពិន័យ​នាពេលនេះមានលក្ខណៈតឹងរឹង និងរហូតដល់មានការផ្លាស់​ប្តូរដោយបង្ខំមួយករណី និងតម្រូវឱ្យបណ្តុះបណ្តាលបន្ថែមចំនួន ២ករណី ការផ្លាស់ប្តូរបង្ខំ និងទម្លាក់ឋានៈមួយករណី ព្យួរការងារ មិនឱ្យមានប្រាក់បៀវត្យចំនួន ៦ខែជាដើម ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបង្ហាញការ​គាំទ្រដល់​ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដែល​បាន​សម្រេច​ចិត្ត ដាក់វិធានការវិន័យដោយភាពម៉ឺងម៉ាត់ និងមិន​លើកលែងចំពោះចៅក្រម ព្រះរាជអាជ្ញា ដែលបានប្រព្រឹត្តិ​ខុសច្បាប់ និងថែមទាំងបានប្រព្រឹត្តិខុសក្រមសីលធម៌…

  • ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៦ គីឡូម៉ែត្រ ក្នុងស្រុក​កំពង់​ត្រឡាច ត្រូវបានបើកការដ្ឋានកែលម្អឱ្យក្លាយ​ទៅជាផ្លូវ​ក្រាលកៅស៊ូ dbst

    ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៦ គីឡូម៉ែត្រ ក្នុងស្រុក​កំពង់​ត្រឡាច ត្រូវបានបើកការដ្ឋានកែលម្អឱ្យក្លាយ​ទៅជាផ្លូវ​ក្រាលកៅស៊ូ dbst

    (កំពង់ឆ្នាំង)៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ dbst ចំនួន១ខ្សែប្រវែងជិត ៦គីឡូម៉ែត្រ នៅឃុំថ្មឥដ្ឋ និង ឃុំ​​ឈូក ស ស្រុកកំពង់ត្រឡាច កាលពីព្រឹកថ្ងៃទី ១២ខែមីនា ឆ្នាំ​២០២៥នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ក្រោម​ម្លប់នៃសុខសន្តិភាពដ៏ពេញលេញ កម្ពុជាបានធ្វើការ​អភិវឌ្ឍ​រីក​ចម្រើនលើគ្រប់វិស័យបានយ៉ាងឆាប់រហ័ស ហើយការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ក៏ត្រូវបានចាត់ទុកជាវិស័យអទិភាព​មួយយ៉ាងសំខាន់របស់ជាតិ ដែលជានិច្ចកាល តែងតែបាន​ទទួល​ការគាំទ្រនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរាជរដ្ឋាភិបាល​កម្ពុជានីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាស​វៃ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពី​លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ លោកគ្រូ.អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនរូបទៀត។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា យុទ្ធសាស្ត្រដឹកនាំរបស់​រាជរដ្ឋា​ភិបាល កម្ពុជាគឺទទួលបានភាពជោគជ័យយ៉ាងត្រចះ​ត្រចង់ ទាំងទិដ្ឋភាពនយោបាយការទូត សេដ្ឋកិច្ចមសង្គមកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលបានបង្ហាញឲ្យឃើញ​កាន់​តែ​ច្បាស់ អំពីតម្លៃដ៏មហាសាល នៃសន្តិភាព ព្រមទាំង​ដាក់​ចេញ​នូវគោលនយោបាយយុទ្ធសាស្ត្របច្ចុកោណ …

  • ឯកឧត្តម អ៊ុ រាត្រី ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្ត​លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាច​របស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យ

    ឯកឧត្តម អ៊ុ រាត្រី ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្ត​លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាច​របស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យ

    (បន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាល បន្តលើក កម្ពស់សមភាព​យេន​ឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋ​កិច្ច អប់រំសុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយក​អត្ថ​ប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយ​ផល​ដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការ គ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សា​ទាក់​ទង​នឹងយេនឌ័រលើស្ត្រី និងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនង​អន្តរជំនាន់ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ដែល​រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត នារសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥ នៅសាល​ប្រជុំសាលាខេត្តមន្ទាយមានជ័យ ។ ឯកឧត្ដម បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និង​មានចក្ខុវិស័យច្បាស់លាស់ស៊ីជម្រៅរបស់ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបន្តកំណត់ការ​លើក​កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់…

  • ឯកឧត្តម សុខ លូ និង អគ្គកុងស៊ុល ថៃ ពង្រឹងកិច្ចសហប្រតិ​បត្តិ​ការ និងការដោះដូរពាណិជ្ជកម្ម រវាង ខេត្ត ជាប់ព្រំដែនជាមួយ​ខេត្តបាត់ដំបង ដើម្បីសំដៅការលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាជនទាំងពីរ

    ឯកឧត្តម សុខ លូ និង អគ្គកុងស៊ុល ថៃ ពង្រឹងកិច្ចសហប្រតិ​បត្តិ​ការ និងការដោះដូរពាណិជ្ជកម្ម រវាង ខេត្ត ជាប់ព្រំដែនជាមួយ​ខេត្តបាត់ដំបង ដើម្បីសំដៅការលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាជនទាំងពីរ

    (ខេត្តបាត់ដំបង)៖ ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិ​ចំនួន ២ និង ច្រកតំបន់ចំនួន ៣ មានព្រំប្រទល់ជាប់ទៅនឹង​ខេត្តចំនួន៣ របស់ប្រទេសថៃ រួមមាន ៖ ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ និងមានព្រំដែនជាប់ជាមួយប្រទេស​ថៃប្រវែង​ជាង ១៤០គីឡូម៉ែត្រ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សុខ លូ អភិបាល​ខេត្តបាត់ដំបង ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ណារុត សូន្ថរោត្តម (Narut Soontarodom) អគ្គកុង​ស៊ុល ថៃ ប្រចាំខេត្តសៀមរាប ដើម្បីបង្ហាញពីការ​បង្កើនការរឹតចំណងមិត្តភាពសាមគ្គីភាពដ៏ជិតស្និទ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសនិង ប្រជាជនទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ។ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលថៃ ដែលកន្លងមក បានជួយបង្កលក្ខណៈងាយស្រួល ដល់បងប្អូន​ពលករ​ខ្មែរ ដែលបានវិលត្រឡប់មកលេងស្រុកកំណើត​ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមក ។ ហើយ​បានស្នើដល់ភាគីថៃ ឲ្យបន្តជួយបង្កលក្ខណៈងាយស្រួល ដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើតវិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកាន់​តែខិតជិតមកដល់ នាពេលខាងមុខ ឆាប់ៗនេះ។ ឯកឧត្តម ណារុត…

  • ឯកឧត្តម គីម រិទ្ធី ៖ កងកម្លាំងប្រដាប់អាវុធ គឺជាកម្លាំងស្នូល ដ៏រឹងមាំ ក្នុងការបំពេញភារកិច្ចពេលមានគ្រោះអាសន្នប្រកប ដោយភាពកក់ក្តៅ និងមានទំនុកចិត្ត

    ឯកឧត្តម គីម រិទ្ធី ៖ កងកម្លាំងប្រដាប់អាវុធ គឺជាកម្លាំងស្នូល ដ៏រឹងមាំ ក្នុងការបំពេញភារកិច្ចពេលមានគ្រោះអាសន្នប្រកប ដោយភាពកក់ក្តៅ និងមានទំនុកចិត្ត

    (ខេត្តព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិ​បា​ល ខេត្តព្រះវិហារ ថ្លែងថា កងកម្លាំងប្រដាប់អាវុធមិនត្រឹមតែ​ជាកម្លាំងស្នូល ក្នុងការទទួលរ៉ាប់រងលើកិច្ច ការពារបូរណភាព​ទឹកដី អធិបតេយ្យភាពជាតិ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទប់​ស្កាត់​បង្ក្រាបបទល្មើសនោះទេ កងកម្លាំងប្រដាប់អាវុធទាំងអស់ គឺជាកម្លាំងដ៏រឹងមាំក្នុងការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ និងគ្រោះអាសន្នផ្សេងៗ ប្រកបដោយភាពកក់ក្តៅ និងមាន​ទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម គីម រិទ្ធី ថ្លែងបែបនេះ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន​សណ្តាប់​ធ្នាប់ជួរទ័ព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ កងរាជអាវុធ​ហត្ថខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានអញ្ជើញចូលរួម ពីឯកឧត្តម អស់​លោក លោកស្រី ប្រធានស្ថាប័ន អង្គភាពជុំវិញខេត្ត ព្រមទាំង​នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត​ព្រះវិ​ហារ និងខេត្តស្ទឹងត្រែង ដែលរៀបចំឡើងនៅទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តព្រះវិហារ ស្ថិតក្នុងភូមិហ្មសែត សង្កាត់​ប៉ាលហាល ក្រុងព្រះវិហារ។ ឯកឧត្តម គីម រិទ្ធី បានបន្តថា ៖ បច្ចុប្បន្ន ថ្វីត្បិតតែប្រទេសយើង​មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើន​លើ​គ្រប់វិស័យ ប៉ុន្តែការអភិវឌ្ឍសមត្ថភាព…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់តាមរយៈសំណេរថា ៨ឆ្នាំមុន ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី តាមបណ្ដោយព្រំដែន មិនប្តូរទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់តាមរយៈសំណេរថា ៨ឆ្នាំមុន ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី តាមបណ្ដោយព្រំដែន មិនប្តូរទេ

    (ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាមផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូខ្លីមួយ រំលឹកអំពីបេសកកម្ម របស់សម្តេចដែលកាលនោះ (ឆ្នាំ២០១៧) នៅមានតួនាទីជាមេទ័ពជើងគោក ហើយបានចុះពិនិត្យ ការកសាងផ្លូវ តាមបណ្តាយបន្ទាត់ព្រំដែន ដែលជាកិច្ចការពារបូរណភាពទឹកដី និងលើកស្ទួយជីវភាព រស់របស់ប្រជាពលរដ្ឋ។ សម្តេចបានបញ្ជាក់តាមរយៈសំណេរថា ៨ឆ្នាំមុន ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូល រួមក្នុងកិច្ចការពារបូរណភាពទឹកដី មិនប្តូរទេ។ បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេង គេធ្វើជំនួសយើងទេ ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ៖ ៨ ឆ្នាំមុន (៦ មីនា ២០១៧) និងថ្ងៃនេះ (១២ មីនា ២០២៥) ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី ការពង្រឹងប្រៀបការពារជាតិ ការអភិវឌ្ឍប្រទេស រួមទាំងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់កង កម្លាំងប្រដាប់អាវុធ និងគ្រួសារ…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​លើកទី៦ របស់​គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​លើកទី៦ របស់​គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៦ របស់ គ.រ.ឌ. ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ ក្នុងការជំរុញ​បរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន។ កិច្ចប្រជុំ ធ្វើឡើង​កាល​ពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះមានការ​អញ្ជើញ​ចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដែលជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ សរុបប្រមាណ ៨០នាក់។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី និងប្រធាន គ.រ.ឌ. បានជម្រាប​ជូន​អង្គប្រជុំអំពីបច្ចុប្បន្នភាពបច្ចេកវិទ្យាឌីជីថល​នៅក្នុងកម្រិត​អន្តរជាតិ និងក្នុងតំបន់ ពិសេសគឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ ដែលកម្ពុជាត្រូវយកចិត្តទុកដាក់ ដើម្បី​ចាប់យកកាលានុវត្តភាពនិងជំរុញកំណើនសេដ្ឋកិច្ច៕ដោយ ង៉ាន់ ទិត្យ