-
បណ្ឌិត កៅ គឹមហួន ៖ សេដ្ឋកិច្ចអាស៊ានបច្ចុប្បន្ន ឈរលំដាប់ទី៥ ខណៈឆ្នាំ២០៣០ នឹងឡើងមកឈរលេខ៤ នៃសេដ្ឋកិច្ចពិភពលោក

(ភ្នំពេញ)៖ បច្ចុប្បន្ន សេដ្ឋកិច្ចអាស៊ាន ឈរនៅលំដាប់ទី៥ ខណៈឆ្នាំ២០៣០ សេដ្ឋកិច្ចអាស៊ាន នឹងឡើងមកឈរលេខ៤ នៃសេដ្ឋកិច្ចពិភពលោក ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយស នៃវេទិកាសារព័ត៌មាន ស្តីពី ទស្សនាទានរបស់អគ្គលេខាធិការអាស៊ាន លើចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា សម្របសម្រួលដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសាន់វ៉េ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួម ៥៦នាក់ មកពី ៣៨ស្ថាប័ន ។ ថ្លែងនៅក្នុងវេទិកាពិភាក្សាសារព័ត៌មាននេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានចោទជាសំណួរថា តើអាស៊ាន នឹងដើរតាមផ្លូវណា ហើយមានឥទ្ធិពលខ្លាំងយ៉ាងណាដែរ ក្នុងពេលដែលបច្ចុប្បន្នអាស៊ាន មានប្រជាជនជាង ៦៧០លាននាក់ ហើយបាននឹងកំពុងពង្រីកសមាជិកជាបន្តបន្ទាប់ ។ ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចអាស៊ាន ស្ថិតនៅក្នុងលំដាប់ទី៤ នៃសេដ្ឋកិច្ចពិភពលោក ខណៈនៅឆ្នាំ២០៣០…
-
គិតត្រឹម ខែមករា ឆ្នាំ២០២៥ អ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មាន ៥២% និងអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាន ៦៨% ជាស្រ្តី

(ភ្នំពេញ)៖ គិតត្រឹមខែមករា ឆ្នាំ២០២៥ អ្នកខ្ចីពីគ្រឹះស្ថានធនាគារ មានប្រមាណ ៥៤% ជាស្រ្តី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាន ៦៤% ជាស្រ្តី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មាន ៥២% ជាស្រ្តី និងអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាន ៦៨% ជាស្រ្តី ។ ទាំងនេះ បានបង្ហាញពីសមាមាត្រដែលស្រ្តី បានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រហាក់ប្រហែលនឹងបុរសដែរ ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើក ទី១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ចំពោះប្រធានបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា…
-
រដ្ឋបាលខេត្តកំពង់ធំបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងអាជីវកម្ម ហាងបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន

កំពង់ធំ៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងអាជីវកម្ម ហាងបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។កិច្ចប្រជុំបានប្រព្រឹត្តទៅកាលព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ នៅក្នុងឱកាសនេះលោក ងួន រាសី បានរំលឹកថា ដើម្បីធានាដល់ការអនុវត្តការងារគ្រប់គ្រងហាងបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន ទទួលបានលទ្ធផលល្អប្រសើរនោះ នៅក្នុងឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចលេខ១៦៩/២៣ សសរ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការបង្កើតក្រុម ការងារចុះពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ។ ក្រុមការងារទាំងអស់មានតួនាទីចុះត្រួតពិនិត្យ អាជ្ញាប័ណ្ណ លិខិតអនុញ្ញាតប្រកប អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងអនុវត្តទៅតាមភារកិច្ចផ្សេងៗដែល បានកំណត់ក្នុងសេចក្តីសម្រេច។ កិច្ចប្រជុំបានដាក់ទិសដៅបន្តក្នុងនោះ គួរផ្សព្វផ្សាយដល់អាជ្ញាធរពាក់ព័ន្ធ និងអាជីវករឱ្យបានយល់ដឹងអំពីនីតិវិធីផ្សេងៗ ពាក់ព័ន្ធ ហាងបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ ក្រុង/ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើទិន្នន័យហាងបញ្ចាំឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង។គួរមានកិច្ចប្រជុំក្រុមការងារគ្រប់គ្រងហាងបញ្ចាំរៀងរាល់ ៣ខែម្តង ដើម្បីតាមដាន និងត្រួតពិនិត្យ ការងារហាងបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ ករណីចាំបាច់គួរចុះពិនិត្យហាងបញ្ចាំគ្រប់ក្រុង/ស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ…
-
នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំកិច្ចប្រជុំបូកសរុបការងារសមាគមអតីតយុទ្ធជន និងការងារគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ធំ

កំពង់ធំ៖ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ស្ដីពីការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៤ និងទិសដៅ ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរំលេចអំពីរចនាសម្ព័ន្ធចាត់តាំងនៃការគ្រប់គ្រងអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ និងការដោះស្រាយការលំបាកនានា ជូនបងប្អូនអតីតយុទ្ធជនបានល្អប្រសើរ ក្នុងការងារផ្ដល់ដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះថ្មី ដោយបានរៀបចំភូមិសហគមន៍អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ។ ចំណែកលោក ញឹក បានខេង អភិបាលរងខេត្តបានឱ្យដឹងអំពីស្ថានភាពគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ នាពេលកន្លងមក ដែលបានជួបនូវគ្រោះរាំងស្ងួតផង និងគ្រោះទឹកជំនន់ផង បណ្ដាលឱ្យប៉ះពាល់ខូចខាតដល់ដំណាំស្រូវរបស់ប្រជាជនមួយចំនួន ។ ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្តកំពង់ធំ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំគ្រប់គ្រងដោះស្រាយបញ្ហគ្រោះមហន្តរាយ ដែលកើតមានឡើងនៅខេត្តកំពង់ធំ បានទាន់ពេលវេលា និងបានជួយដោះស្រាយការលំបាកជូនប្រជាជន ដែលរងប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។ ឯកឧត្តម បានកោតសរសើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចបម្រើបងប្អូនអតីតយុទ្ធជនបានល្អប្រសើរ…
-
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្ដល់ប្រេងម៉ាស៊ូតចំនួន ១ ០០០លីត្រដល់ប្រជាកសិករឃុំច្រណូក ស្រុកកំពង់លែងសម្រាប់បូមទឹកដាក់ស្រែប្រាំង

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ និងក្រុមការងារ ថ្នាក់ខេត្ត អាជ្ញាធរដែនដីអញ្ជើញពិនិត្យមើលស្ថានភាពបង្កបង្កើនផលស្រែប្រាំង និងបញ្ហាប្រឈមផ្សេងៗពីការខ្វះខាតទឹក ។ក្នុងឱកាសនេះបាននាំយកប្រេងម៉ាស៉ូតចំនួន ១០០០លីត្រ ដែលជាអំណោយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ផ្ដល់ជូនប្រជាកសិករនៅក្នុងឃុំច្រណូកសម្រាប់ប្រើប្រាស់ក្នុងការបូមទឹកដាក់ស្រែប្រាំង។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានជួបសំណេះសំណាលជាមួយប្រជាកសិករនិងជំរុញឱ្យបន្តដាំបន្លែនិងចិញ្ចឹមសត្វបន្ថែមដើម្បីលើកស្ទួយជីវភាពរស់នៅ។ យោងតាមរបាយការណ៍របស់លោកអភិបាលស្រុកបានឱ្យដឹងថា ប្រជាពលរដ្ឋនៅឃុំច្រណូក មានចំនួន១.៦៦៧គ្រួសារ ដែលបានបង្កបង្កើនផលស្រែប្រាំងលើផ្ទៃដីសរុប៨.៩៣៨ហិកតា និងនៅក្នុងតំបន់ផ្សេងៗជាច្រើន។មានប្រភពសំខាន់មកពីចំណុចស្ទឹងស្លាប់ និងទន្លេព្រែកសាយ៕ដោយ៖សុខ គឹមសៀន
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតំណាងប្រពន្ធ័ផ្សព្វផ្សាយ CMG ប្រទេសចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា

(ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ CMG ប្រទេសចិន នៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នាពេលកន្លងមកនេះគឺបានអនុវត្តន៍ស្របតាមទំនាក់ទំនងពី“ មិត្តដែកថែប មកមិត្ត ត្បូងពេជ្រ “ កម្ពុជា ចិន។ នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ កិច្ចសហប្រតិបត្តិការបន្តរវាងក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិន CMG បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយ អ្នកនាង Xu Xiaoxia អនុប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រួមទាំងប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មានការផ្សាយជាភាសាខ្មែរ ភាសាបារាំង អង់គ្លេស អារ៉ាប់ ហើយចង់ឲ្យបង្កើតជាភាសាចិន ១ទៀត ។…
-
លោក ឌី រ័ត្នខេមរុណ ៖ ទិវាអន្តរជាតិនារីលើកទី១១៤ រម្លឹក និងឆ្លុះបញ្ចាំង ការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ ស្ត្រី និង ក្មេងស្រី

(ភ្នំពេញ) ៖ លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌ៧មករា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់អូឬស្សីទី២ បានគូសបញ្ជាក់ថា គោលបំណងនៃទិវាអន្តរជាតិនារីលើកទី១១៤ ត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារ សិទ្ធិសេរីភាព និង ការឆ្លុះបញ្ចាំង ពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និង វិធានការ វិជ្ជមាន នានា សំដៅបន្តលើកកម្ពស់ សមភាព យេនឌ័រ និង បង្កើនភាព អង់អាចក្លាហានដល់ ស្ត្រី និង ក្មេងស្រី ។ នេះជាការគូសបញ្ជាក់ ក្នុងឱកាសជួបជុំសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី នៃសង្កាត់អូឬស្សីទី២ ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្រី្ត និង ក្មេងស្រីគ្រប់រូប” ដោយមានការចូលរួមពីលោកស្រី ហ៊ុន សុធារ៉ា ជាភរិយា ក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី…
-
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ២ ០២៥គ្រួសារបន្ថែមទៀត នៅខេត្តឧត្តរមានជ័យ

ឧត្ដរមានជ័យ ៖វត្តមានលើទឹកដីខេត្តឧត្តរមានជ័យ ជាខេត្តភាគខាងជើងប្រទេស នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌សម្រាលការលំបាករបស់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២ ០២៥គ្រួសារមកពីស្រុកចំនួន២ បន្ថែមទៀត គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ។ ក្នុងឱកាសដ៏ស្និទ្ធស្នាល និងកក់ក្តៅ នៃជំនួបបន្តជាមួយប្រជាជនងាយរងគ្រោះបំផុតនៅខេត្តឧត្តរមានជ័យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជសវនីយ៍របស់ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា និងបង្ហាញនូវអារម្មណ៍នឹករលឹកដល់បបងប្អូនប្រជាពលរដ្ឋ ជាមួយការអំពាវនាវដល់លោកតា លោកយាយ ពូ មីង បង-ប្អូន រួមជាតិទាំងអស់ សូមថែរក្សាសុខភាព បរិភោគទឹកឆ្អិន រក្សាអនាម័យខ្លួនប្រាណ សម្អាតបរិស្ថានជុំវិញផ្ទះ កុំឱ្យមានជម្រកមូសខ្លានាំកើតគ្រុនឈាមជាដើម ។ លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មានវិធានការលុបបំបាត់ បញ្ហាគ្រឿងញៀន, ល្បែងស៊ីសង, ក្មេងទំនើង,…
-
រដ្ឋមន្ត្រី ហេង សួរ ៖ ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិ

(ភ្នំពេញ)៖ ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ ការតភ្ជាប់រវាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធត្រូវតែជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីទ្រទ្រង់ការពង្រីកពាណិជ្ជកម្ម និងការអភិវឌ្ឍរយៈពេលវែង។ កម្លាំងពលកម្មប្រកបដោយជំនាញ មានភាពសមស្រប និងភាពច្នៃប្រឌិត រួមផ្សំជាមួយបណ្តាញហេដ្ឋារចនាសម្ព័ន្ធនឹងទាក់ទាញការវិនិយោគ បង្កើនភាពប្រកួតប្រជែង និងសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។ ការបន្តវិនិយោគលើមនុស្សឱ្យក្លាយជាកម្លាំងជំនាញដ៏ចាំបាច់ ដោយធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដែលអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគត នឹងជំរុញឱ្យមានវិបុលភាពយូរអង្វែងសម្រាប់អាស៊ាន (សហគមន៍តែមួយ វាសនាមួយ)។ នេះបើយោងតាមសុន្ទរកថាគន្លឹះ របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដែលរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា…
-
រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ NEP សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម សោម ចំណាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ NEP សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញនិងធនធានមនុស្ស ព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ចទាំងក្នុងប្រទេស តំបន់ និងសកលលោក។ គោលនយោបាយ NEP មានចក្ខុវិស័យលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យនិងមានផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធម៌។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិដើម្បីវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (NEP) ដោយមានការចូលរួមពី តំណាងរដ្ឋបាលខេត្តពាក់ព័ន្ធ និងអ្នកជំនាញជាន់ខ្ពស់ខាងមុខរបរ និងការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO) ដែលជាសមាជិកគណៈកម្មការខេត្តសម្រាប់អនុវត្តគោលនយោបាយ NEP ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានធ្វើពិពិធកម្ម ដែលនាំទៅដល់ការបង្កើតការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម។ គំនិតផ្តួចផ្តើមដើម្បីកែលម្អការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបំពាក់កម្លាំងពលកម្មរបស់កម្ពុជាជាមួយនឹងជំនាញ ដែលឆ្លើយតបនឹងតម្រូវការដែលកំពុងវិវត្តនៃទីផ្សារការងារ។ ជាងនេះទៅទៀត ការពង្រឹងស្ថាប័នទីផ្សារការងារបានជំរុញបរិយាកាសការងារប្រកបដោយសមធម៌ និងប្រសិទ្ធភាព ។…