-
ក្រសួងសុខាភិបាល អង្គការយូនីសេហ្វ និង ឯកអគ្គរដ្ឋទូតចិន បើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុត នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា រួមទាំងលោក Will Parks ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីបើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុត នៅកម្ពុជា។ គម្រោងជំនួយនេះ មានគោលបំណង ដើម្បីបំពេញចន្លោះក្នុងការធានាគុណភាព និងលទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ សម្រាប់កុមារ ស្ត្រី និងសមាជិកគ្រួសារ រួមទាំងទារកទើបនឹងកើត កុមារដែលមានពិការភាព កុមារដែលមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារ IDPoor នៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៅក្នុងប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ ទទួលបាននូវសេវាសុខាភិបាល ពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះ…
-
ព្រឹទ្ធសភា នឹងបន្តគាំទ្រលើការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់ភាពអង់អាចដល់ស្រ្តីរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងបន្តគាំទ្រលើការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់ភាពអង់អាចដល់ស្រ្តីរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងកិច្ចការនារីជាសេនាធិការ ដើម្បីផ្តល់ឱកាសឱ្យស្ត្រី និងក្មេងស្រី អាចចូលរួមយ៉ាងពេញលេញ និងប្រកបដោយសក្តានុពលលើគ្រប់វិស័យ រួមចំណែកក្នុងការពន្លឿនកម្ពុជា ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជាតំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅវិមាន៧មករា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម អ៊ុច បូររិទ្ធ មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្ត “នារីរតនៈទី៦” ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី (ឆ្នាំ២០២៤-២០២៨) និងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី ជាការសម្តែងចេញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការបង្កើតសង្គមមួយប្រកបដោយយុត្តិធម៌ បរិយាបន្ន និងសមធម៌ ដែលស្ត្រី និងក្មេងស្រីគ្រប់រូប អាចសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្លួន…
-
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កោតស្ញប់ស្ញែងចំពោះវីរភាពដ៏អង់អាចក្លាហាន កងកម្លាំងការពារព្រំដែន ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី

(ឧត្តរមានជ័យ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិមាតុភូមិរបស់បង-ប្អូនរួមជាតិ ដែលជាកងកម្លាំងការពារព្រំដែនទាំងអស់ក្នុងការតស៊ូ និងលះបង់ក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារឯកភាពជាតិ សុខសន្តិភាព ស្ថេរភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ» ។ នេះជាការថ្លែងរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអញ្ជើញសំណេះសំណាលសួរសុខទុក្ខ កម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅទីបញ្ជាការ វរសេនាតូចលេខ ៤១១ នៃកងពលតូចថ្មើជើងលេខ៤១ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា នៅក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ សូមជម្រាបជូនថា ឧទ្យាននេះ គឺជាឧទ្យានទី៣ របស់កាកបាទក្រហមកម្ពុជា ដែលបានបង្កើតឡើង និងចាប់ផ្តើមដាំដើមឈើប្រណិតចំនួន…
-
ក្រសួងបរិស្ថាន និងធនាគារ ARDB រួមគ្នាលើកស្ទួយជីវភាពសហគមន៍តំបន់ការពារធម្មជាតិ និងការលើកកម្ពស់ផ្សព្វផ្សាយចំណេះដឹង និងយុទ្ធនាការអប់រំបរិស្ថាន

(ភ្នំពេញ)៖ក្នុងជំនួបពិភាក្សាការងារលើកដំបូង បន្ទាប់ពីការចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ (ARDB) ដើម្បីសំដៅធ្វើយ៉ាងណារួមគ្នាលើកស្ទួយជីវភាពសហគមន៍តំបន់ការពារធម្មជាតិ និងការលើកកម្ពស់ផ្សព្វផ្សាយចំណេះដឹង និងយុទ្ធនាការអប់រំបរិស្ថាន ។ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្នុងជំនួបកិច្ចប្រជុំពិភាក្សាការងារនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន ដោយក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ និង ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននិងធនាគារARDB ដោយផ្អែកទៅតាមអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ។ នេះគឺជាកិច្ចប្រជុំក្រុមការងារដំបូងបន្ទាប់ពីការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីណែនាំក្រុមការងារនៃស្ថាប័នទាំងពីរ និងពិនិត្យពីលទ្ធភាពក្នុងការកំណត់សកម្មភាពការងារដែលអាចសហការគ្នាបាន។ ក្រុមការងារទាំងពីរបានជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ការងារដែលបានអនុវត្តកន្លងមក ហើយក្នុងនោះដែរ លោកជំទាវអនុរដ្ឋលេខាធិការ បានលើកឡើងពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។ បន្ទាប់មកក្រុមការងារក៏បានលើកឡើងពីលទ្ធភាពសហការណ៍គ្នាក្នុងការលើកស្ទួយជីវភាពសហគមន៍តំបន់ការពារធម្មជាតិ និងសកម្មភាពលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងនិងយុទ្ធនាការអប់រំបរិស្ថាន។ ប្រភពខាងលើនេះបានឱ្យដឹងថាក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរនឹងបន្តពិភាក្សាគ្នាដើម្បីកំណត់ឱ្យបានជាក់លាក់អំពីគម្រោងដែលអាចអនុវត្តរួមគ្នាបាន ចំណែកឯថ្នាក់ដឹកនាំ នៃក្រុមការងារទាំងពីរនឹងជួបប្រជុំគ្នារៀងរាល់បីខែម្ដង ដើម្បីពិនិត្យនិងតាមដានការអនុវត្តការងារ៕ដោយ៖ម៉ាដេប៉ូ
-
ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ គឺជាការពញ្ញាក់អារម្មណ៍ និងបំផុសឱ្យកូនខ្មែរ រួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ

(ភ្នំពេញ)៖ ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំគឺជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និង បំផុសឱ្យកូនខ្មែររួមគ្នាការពារ ថែរក្សា និង លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតីរួម «ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា» ។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបន្តប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទតែមួយគឺ «យុវជន ដើម្បីវប្បធម៌ជាតិ» ក្នុងរយៈពេល ១០ឆ្នាំ នេះ ។ នេះជាការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៧ ឆ្នាំ២០២៥» និងសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៦ នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យាដោយរួមទាំងបញ្ញាសិប្បនិម្មិត (AI) ផង កំពុងមានលក្ខណៈទូលំទូលាយក្នុងសង្គម ជាពិសេស តាមបណ្តាញសង្គម ដែលយើងសង្កេតឃើញភាគច្រើននៃការប្រើប្រាស់មានចរិតលក្ខណៈត្រឹមត្រូវគួរឱ្យគាំទ្រ ប៉ុន្តែ ជាមួយគ្នានេះ…
-
ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ នារី គឺជាកម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិនអាច ខ្វះបានក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍប្រទេស

(ភ្នំពេញ)៖ នារីគឺជា កម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ភាពជោគជ័យ ការកសាងគ្រួសារ គ្រប់ដំណើរ នៃការវិវត្តន៍ របស់ស្រ្តី ដែលមានបង្កប់ដោយសេចក្តីស្រឡាញ់ ការថែទាំ ទុកដាក់គ្រួសារ ការបម្រើការងារ និងប្រទេសជាតិ បន្ថែមទៅលើ បន្ទុកពពោះ មើលថែកូនចៅក្នុងក្រុមគ្រួសារទៀតផង។ ប្រទេសកម្ពុជា បានជាប់ជាប្រទេសគំរូ ដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការផ្តល់ការយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពស្រ្តី ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ជានារីក្នុងវិស័យសុខាភិបាលទាំងមូល ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការលើកស្ទួយវីស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយ គុណភាព និងសមភាព ជូនដល់ប្រជាជន…
-
តំណាងរាស្រ្តមណ្ឌលតាកែវ៖បច្ចុប្បន្នស្រ្តីបានរួមចំណែកកាន់តែខ្លាំងឡើងក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស

តាកែវ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភានិងជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានលើកឡើងថា ដោយសារប្រទេសមានស្ថានភាពល្អប្រសើរ មានសុខសន្តិភាព បានជំរុញឱ្យស្រ្តីមានឱកាសកាន់តែច្រើនឡើងក្នុងការចូលរួម ចំណែកកាន់តែខ្លាំងជួយកសាងនិងអភិវឌ្ឍប្រទេស។ លោកជំទាវថ្លែងបែបនេះក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី១១៤ ទិវាអន្តជាតិនារី ៨ មីនា ឆ្នាំ២០២៥នៅសាលប្រជុំ សាលាខេត្តតាកែវកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។លោកជំទាវបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនៗ និងអាណត្តិទី៧នេះតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះស្រ្តី ព្រមទាំងបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃប្រទេសជាតិថែមទៀតផង ព្រោះស្រ្តីមានតួនាទីសំខាន់ណាស់ក្នុងសកម្មភាពជួយអភិវឌ្ឍន៍សង្គមជាតិដែលមិនអាចខ្វះបាន ។ ក្នុងឱកាសនេះដែរឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានលើកទឹកចិត្តដល់ស្រ្តីដែលជាថ្នាក់ដឹកនាំ នៅតាមមន្ទីរអង្គភាព និងបណ្ដាក្រុងស្រុក ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀត តាមរយៈការខិតខំរៀនសូត្រ និងសិក្សាស្រាវជ្រាវលើមុខជំនាញរបស់ខ្លួន ពិសេសជំនាញបច្ចេកវិទ្យាឌីជីថលដើម្បីឆ្លើយតបទៅនឹងបរិបទសង្គមបច្ចុប្បន្ន។ ដោយ៖តាកែវ
-
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក្រើនរំលឹកប្រធានសាលាដំបូងថ្មីខេត្តស្ទឹងត្រែង ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥

ស្ទឹងត្រែង៖ក្រើនរំលឹកលោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសាលាដំបូងថ្មីនៃខេត្តស្ទឹងត្រែង និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ឯកឧត្តម កើត រិទ្ធឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រាប់ឱ្យបន្តប្រកាន់ខ្ជាប់ នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ មានប្រសាសន៍កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ក្នុងពិធីប្រកាសលោក អ៊ុក សុវណ្ណារិទ្ធ ចូលកាន់តំណែងប្រធាន សាលាដំបូងថ្មីនៃខេត្តស្ទឹងត្រែងជាផ្លូវការ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា អភិក្រមទាំង៥នេះជាគោលការណ៍ក្នុងការអនុវត្ត មុខងារ និងភារកិច្ច ។បន្ថែមលើនេះមាន អភិក្រមទាក់ទង នឹងការកែទម្រង់ទាំង៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ«ត្រូវមាន ចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់» ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំណែកឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រំពឹងទុកយ៉ាងមុតមាំថា…
-
សម្តេច ម៉ែន សំអន កោតសសើរចំពោះការចូលរួមចំណែករបស់សាខាសមាគមនារីកម្ពុជា ក្រសួងព័ត៌មាន

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអនុញ្ញាតឲ្យ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ដឹកនាំប្រតិភូនារីក្រសួងព័ត៌មាន ចូលជួបសម្តែងការគួសម និងជូនពរក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ” សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប “នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥។ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានរាយការណ៍អំពីវឌ្ឍនៈភាពរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដែលបានបំពេញការងារស្នូលរបស់ស្ថាប័នផង និងបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ជាច្រើនទៀតផងដែរ។ ជាក់ស្តែងស្រ្តីក្នុងវិស័យសារព័ត៌មាន ត្រូវបានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការបញ្ជូនសារ ស្តីពីការអភិវឌ្ឍន៍ ភាពរីកចម្រើន និងសុខសន្តិភាពដែលកម្ពុជាសម្រេចបានទៅកាន់សាធារណៈជន ក៏ដូចជា ពិភពលោកទាំងមូលបានយល់ច្បាស់អំពីព្រះរាជាណាចក្រកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរដោយស្មោះចំពោះសាខាសមាគមនារីក្រសួងព៌តមាន ដែលរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនក្រសួង ក្រោមការជួយឧបត្ថម្ភគាំទ្រពី ឯកឧត្តម នេត្រ ភក្ត្រា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់ក្រសួងការបរទេស

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។ សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ រយៈពេលពីរថ្ងៃ ដោយបានចាប់ផ្ដើមដំណើរការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា សមិទ្ធផលធំៗជាច្រើន ក្នុងវិស័យការទូត ដែលសម្រេចបានមកទល់ពេលនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចង្អុលបង្ហាញ និងពីការគាំទ្រយ៉ាងពេញទំហឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធ ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែង…