Category: នយោបាយ

  • ការស្រាវជ្រាវ ប្រមូលទិន្នន័យ ការវិភាគច្បាស់លាស់ និងការ​បង្កើន​សមត្ថភាពស្ថាប័ន គឺជាកិច្ចការដ៏សំខាន់ សម្រាប់ការរៀប​ចំ​​គោលនយោបាយត្រឹមត្រូវ

    ការស្រាវជ្រាវ ប្រមូលទិន្នន័យ ការវិភាគច្បាស់លាស់ និងការ​បង្កើន​សមត្ថភាពស្ថាប័ន គឺជាកិច្ចការដ៏សំខាន់ សម្រាប់ការរៀប​ចំ​​គោលនយោបាយត្រឹមត្រូវ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការស្រាវជ្រាវ និងការ​ប្រ​មូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័ន​ទទួលខុស​ត្រូវ គឺជាកិច្ចការដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត និងការ​រៀបចំគោលនយោបាយត្រឹមត្រូវ ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីបើក​សន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រ​ធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាព​សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥ ។ សម្ដេចបវរធិបតី បានបញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូល​ទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុង​ជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មាន ដែល​ប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀប​ចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាត​បង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នក​ដែល​ត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេល​ខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។ ជាមួយគ្នានេះ, សម្ដេចនាយករដ្ឋមន្ត្រី បានបំផុសគំនិត ឱ្យយក​ចិត្ត​ទុកដាក់ពិភាក្សាលើលើបរិការណ៍សកល…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទ ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ២០២៥

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទ ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរភាព» នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។ សន្និសីទឆ្នាំនេះ បានប្រមូលផ្តុំធាតុចូលទាំង ឡាយពីសន្និសីទមុនៗកន្លងទៅ និងបូកផ្សំ នឹងការសិក្សាស្រាវជ្រាវបន្ថែមពីអ្នកស្រាវជ្រាវជំនាញរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ពីនិន្នាការបច្ចុប្បន្ន ដើម្បីធ្វើការវែកញែកពិភាក្សា ក្នុងគោលបំណងកំណត់នូវទស្សនរួម អំពីទិសដៅអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។ គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំង និងភាពខ្សោយ នៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាពសំខាន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ដោយមានការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ ដើម្បីយល់ឱ្យកាន់តែច្បាស់ អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាព ដែលមានភាពមិនច្បាស់លាស់ដែលអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង…

  • នាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសយុវជន ធ្វើ​សកម្មភាព ឬប្រើប្រាស់ពាក្យសម្ដី ដោយការគោរព​ជាមួយ​អ្នកដទៃ

    នាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសយុវជន ធ្វើ​សកម្មភាព ឬប្រើប្រាស់ពាក្យសម្ដី ដោយការគោរព​ជាមួយ​អ្នកដទៃ

    (ភ្នំពេញ)៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស យុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក ។ នេះជាការអំពាវនាវរបស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​​ណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៤ មីនា នេះ ។ សម្ដេចបវរធិបតី បានលើកឡើងថា ក្នុងមួយរយៈនេះ ខ្ញុំសង្កេត​ឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូរ​របស់អ្នក​ដទៃ ជាពិសេសស្ត្រីភេទ។ សម្ដេចគិតថា អ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែល​​ជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់​តែ​ចង់បាន​ការចាប់អារម្មណ៍ពីសំណាក់អ្នកមើល​ឬអ្នក​ស្ដាប់​ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថា ជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជា​សេចក្តី​ថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាពឬពាក្យសំដីទាំងនោះទេ។ សម្ដេចនាយករដ្ឋមន្ត្រី សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​ទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់​ខ្ជាប់​នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យ​ស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។ បើទោះបីជាសកម្មភាពស្របច្បាប់ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជា​កាតព្វ​កិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវ​ប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុម​នីយកម្មសង្គម ៕ ដោយ វណ្ណលុក

  • ព្រះរាជក្រឹត្យ ស្តីពី ការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជា​ពីឧក្រិដ្ឋ​កម្ម​មកសន្តិភាព

    ព្រះរាជក្រឹត្យ ស្តីពី ការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជា​ពីឧក្រិដ្ឋ​កម្ម​មកសន្តិភាព
  • ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បន្ត​ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគ

    ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បន្ត​ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគ

    (ខេត្តព្រះសីហនុ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, និង ជាប្រធានក្រុមការងារ​ជំរុញ​ការវិនិយោគក្នុងខេត្តព្រះសីហនុ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញ កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៥, បានចុះពិនិត្យគម្រោង ផឹនីនស្យ៊ូឡឺ បេ (Peninsula Bay) និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងគោលបំណងបន្ត​ផ្តល់​ការយកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគ​ក្នុងវិស័យ​ទេសចរណ៍ អចលនទ្រព្យ និង ឧស្សាហកម្ម ស្របតាមកម្មវិធី​ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាគំនិត​ផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ។ ការចុះពិនិត្យនេះ គឺជាសកម្មភាពមួយ នៃភារកិច្ចស្នូល​របស់​ក្រុម​​ការងារ បន្ទាប់ពីការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ជូនវិនិយោគិន និង ធុរជន ដែលស្នើសុំ និង អនុវត្តគម្រោង​ក្នុងឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥ ក្នុងគោលដៅតាមដាន និង ជំរុញការអនុវត្តគម្រោង និង ស្តាប់សំណូមពរ និង បញ្ហាប្រឈម​នានា…

  • ការងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌត្រូវមានតម្លាភាព និង សុក្រិត្យភាព ស្របតាមនុសាសន៍សម្តេចធិបតី «រើសឲ្យត្រូវ ថែឲ្យនៅ »

    ការងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌត្រូវមានតម្លាភាព និង សុក្រិត្យភាព ស្របតាមនុសាសន៍សម្តេចធិបតី «រើសឲ្យត្រូវ ថែឲ្យនៅ »

    (ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន លើកឡើងថា ដើម្បីការ​ងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌ ឱ្យយោធភូមភាគពិ​សេស​​នេះមានតម្លាភាព និងសុក្រិត្យភាព ស្របតាមអនុសាសន៍​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា «រើសឲ្យត្រូវ ថែឲ្យនៅ» គ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីប្រៀបការពារជាតិរបស់យើង​បាន​រឹងមាំ ។ ឯកឧត្តម គួច ចំរើន បានសំណូមពរដល់អនុគណៈកម្មការ​ជ្រើស​​រើសយុវជនស្ម័គ្រចិត្ត បំពេញក្របខ័ណ្ឌ យោធភូមិភាគ​ពិសេស កងទ័ពជើងគោក និងដាក់បទបញ្ជាដល់អាជ្ញាធរ​ដែន​ដីគ្រប់លំដាប់ថ្នាកត្រូវសម្រួលផ្តល់ឯកសារគ្រប់ទំរង់ដល់យុវជន ឲ្យបានលឿន រហ័ស ទាន់ពេលវេលា ជាក់លាក់ តាមច្រកចេញ​ចូលតែមួយ ។ ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល លើក​ឡើង​​កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញ​ជាអធិបតីភាព ពិធីប្រជុំផ្សព្វផ្សាយការងារជ្រើសរើសទ័ពថ្មី បំ​ពេញ​ក្របខ័ណ្ឌ ឲ្យយោធភូមិភាគពិសេស កងទ័ពជើងគោក នៅ​​តំបន់ប្រតិបត្តិការសឹករងកណ្តល និងដោយមាន​ការអញ្ជើញ​ចូលរួមពីក្រុមការគណៈកម្មការជ្រើសរើសពាក់ព័ន្ធយោធភូមិភាគពិសេស និងរដ្ឋបាលខេត្តកណ្តាលជាច្រើនរូប ។ ឯកឧត្តម គួច ចំរើន…

  • រដ្ឋមន្រ្តី ឌិត ទីណា ៖ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួង​បានធ្វើការកែសម្រួលរចនាសម្ព័ន្ធ ដោយលុប និងកែលម្អ ព្រ​ម​ទាំ​ងច្របាច់បញ្ចូលអង្គភាពមួយចំនួន

    រដ្ឋមន្រ្តី ឌិត ទីណា ៖ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួង​បានធ្វើការកែសម្រួលរចនាសម្ព័ន្ធ ដោយលុប និងកែលម្អ ព្រ​ម​ទាំ​ងច្របាច់បញ្ចូលអង្គភាពមួយចំនួន

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងថា ក្រោយ​ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងបានធ្វើការកែសម្រួលរចនាសម្ព័ន្ធ ដោយលុប និង​កែលម្អ ព្រមទាំងច្របាច់បញ្ចូលអង្គភាពមួយចំនួន។ រាល់​ការ​រៀបចំទាំងអស់ ត្រូវអនុលោមស្មារតីនៃការងារ​កំណែទម្រង់​រដ្ឋបាលសាធារណៈ «ពង្រឹង ជាជាងពង្រីក»។ នេះជាការ​ដក​ស្រង់ខ្លឹមសារប្រសាសន៍របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនា​សម្ព័ន្ធ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ.។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា “ផ្អែកលើមូលដ្ឋាននៃការពិនិត្យ​ឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដូចបានរៀបរាប់​ខាងលើ ក្រសួង បានរៀបចំសេចក្ដីព្រាង ចំនួន៤ រួមមាន ៖ (១) អនុក្រឹត្យស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ», (២) ព្រះរាជក្រឹត្យស្តីពី​«ការ​បង្កើត​បណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ មានសន្តិភាពទើបសិទ្ធិ និងតួនាទីរបស់ស្រ្តី នៅក្នុងសង្គមត្រូវបានលើកកម្ពស់​និង​ការពារ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ មានសន្តិភាពទើបសិទ្ធិ និងតួនាទីរបស់ស្រ្តី នៅក្នុងសង្គមត្រូវបានលើកកម្ពស់​និង​ការពារ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា កម្ពុជា បានមានប្រសាសន៍លើកឡើងថា សន្តិភាពជា​កត្តា​ចម្បងក្នុងការកំណត់ពីសិទ្ធិ និងតួនាទីរបស់ស្រ្តី ។ មាន​សន្តិភាពទើបសិទ្ធិនិងតួនាទីរបស់ស្រ្តីនៅក្នុងសង្គមត្រូវបានលើក​កម្ពស់ និងការពារ ។ នៅពេលប្រទេសជាតិជួប​ភ្លើងសង្រ្គាម​តួនាទី និងសិទ្ធិរបស់ស្រ្តីនឹងបាត់បង់មុនគេ ។ ដូច្នេះការថែ​រក្សា​សុខសន្តិភាព ជាការចាំបាច់បំផុតរបស់ស្រ្តីក៏ដូចជា​ប្រជាពល​រដ្ឋ​គ្រប់រូប ។ មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ស្រ្តីនិង​ពលរដ្ឋទូទៅមានសិទ្ធិនិងសេរីភាពស្មើៗគ្នា ដូចពេល​បច្ចុប្បន្ន​នេះ ​។ ក្រោមម្លប់សុខសន្តិភាពគ្រប់គ្នាមានសិទ្ធិ មានសេរីភាព ហើយសមភាពយេនឌ័រ ត្រូវបានការពារនិងលើកកម្ពស់ជានិច្ច។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងពិធីសំណេះ​សំណាល ជាមួយសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ​ជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអបអរសាទរ​ខួបទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធាន​បទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រី​គ្រប់រូប » ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី…

  • មេយោធាមីយ៉ាន់ម៉ាបំពេញទស្សនកិច្ចនៅរុស្ស៊ី

    មេយោធាមីយ៉ាន់ម៉ាបំពេញទស្សនកិច្ចនៅរុស្ស៊ី

    បរទេស ៖ ប្រមុខយោធាប្រទេសមីយ៉ាន់ម៉ា បានចាកចេញពីមាតុប្រទេស ទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី នេះបើតាមទូរទស្សន៍រដ្ឋ MRTV។ ប្រភពបានចេញផ្សាយថា កាលពីថ្ងៃចន្ទ លោក Min Aung Hlaing បានចាកចេញពីអាកាសយានដ្ឋាន ក្នុងរដ្ឋធានី Naypyidaw ក្នុងដំណើរ គ្រោងនឹងទៅជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងទីក្រុងម៉ូស្គូ។ លោក ក៏គ្រោងនឹងជួប ជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី និងមន្ត្រីផ្សេងៗទៀតផងដែរ នេះបើយោងតាមទូរទស្សន៍រដ្ឋ MRTV។ ជាការកត់សម្គាល់ ប្រមុខរដ្ឋាភិបាលយោធារូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ជាច្រើនដង ចាប់តាំងពីបានដឹកនាំរដ្ឋប្រហារ នៅឆ្នាំ២០២១។ ទីក្រុងមូស្គូ ត្រូវបានដឹងថា គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ របស់របបយោធាមីយ៉ាន់ម៉ា ហើយត្រូវបានចោទថា ផ្តល់អាវុធ និង ជួយខាងផ្នែកទូត៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់​នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់​នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់

    នៅក្នុងពេលទទួលជួបជាមួយលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តី​ការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រជាសហគមន៍តំបន់​ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រ​សិន​ជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់ ។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងដាក់​ចេញការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីលើកកម្ពស់​ជីវភា​ព របស់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍​តំបន់​ការពារ​ធម្ម​ជាតិ និងចូលរួមកាន់តែប្រសើរ ដល់ការការពារ និងអភិរក្សធន​ធានធម្មជាតិផងដែរ ។ កន្លងមកនេះ ការអភិវឌ្ឍ​គោលដៅលំ​ហែបៃតង បានរៀបចំនៅលើ ឧទ្យានជាតិព្រះសុរាម្រិត​កុសុមៈ​«គិរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដោយបានបានសាង​សង់​កន្លែងវិបស្សនាតាមរចនាបទខ្មែរជាច្រើនកន្លែង និងកន្លែងបោះ​តង់​ប្លែក​ពីកន្លែងដទៃ សម្រាប់សហគមន៍នៅលើឧទ្យានជាតិ​ព្រះ​ជ័យ​វរ្ម័ននរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ដែរថា ការរៀបចំ​គោល​ដៅលំហែបៃតងនេះ គឺមានគោលបំណងលើកស្ទួយ​ជីវភាពប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីឱ្យ​ពួកគេមានប្រាក់ចំណូលប្រចាំថ្ងៃ តាមរយៈការផ្តល់សេវា​ទេសចរណ៍ធម្មជាតិ ដែលបានផ្សារភ្ជាប់ពីតំបន់មួយទៅ​តំបន់មួយទៀត ឬហៅថា របៀងគោលដៅលំហៃបៃតង។ និយាយជារួមការអភិវឌ្ឍ នៅតាមសហគមន៍មូលដ្ឋានបែបនេះ…