-
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការជាសះស្បើយពីជំងឺកូវីដ-១៩ និងការចាប់ផ្តើមការងារវិញជាធម្មតា

(ភ្នំពេញ)៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៣ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពុំមានជំងឺកូវីដ១៩ទៀតទេ ក្រោយពីការធ្វើតេស្តអវិជ្ជមាន២ដង កាលពីថ្ងៃទី២ និងនៅរសៀលថ្ងៃទី៣ កុម្ភៈ ។ សម្តេចតេជោ បានថ្លែងថា លាហើយកូវីដ១៩ ជាលើកទី២ និងខិតខំមិនឱ្យមានការលាជាលើកទី៣។ សម្តេចបានសរសេរថា៖ ម្សិលម៉ិញធ្វើតេស្តរហ័ស ពិនិត្យឃើញអវិជ្ជមានកូវីដ.១៩ហើយ តែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយ ដើម្បីចូលរួមដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែ ជាទីគោរពសក្ការៈ យាងទៅប៉េកាំងព្រឹកម៉ិ ញនេះ ព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ ការបារម្ភខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត។ សម្ដេចតេជោ បន្តថា មុននេះ ២ម៉ោងបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យ ទាំងខ្ញុំកំណត់ថា ខ្ញុំពុំមានជម្ងឺកូវីដ១៩ទៀតទេ។ ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ លាហើយកូវីដ១៩ ជាលើកទី២ និងខិតខំមិនឲ្យមានការលាជាលើកទី៣ ៕ ដោយ ៖ វណ្ណលុក
-
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលវិស័យសុខាភិបាលសម្រេចបាន នៅក្នុងឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្នុងពិធីបើកសន្និបាតសុខាភិបាល លើកទី៤៤ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងពីរបាយការណ៍សមិទ្ធផលនៃវិស័យសុខាភិបាលឆ្នាំ២០២៤ បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលវិស័យសុខាភិបាលសម្រេចបាន នៅក្នុងឆ្នាំ២០២៤ ក្នុងការម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ រួមមាន៖ សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ព្យាបាលថែទាំ ដែលគុណភាពត្រូវបានកែលម្អជាប្រចាំ និងអន្តរាគមន៍សុខភាពសាធារណៈសារវន្ត តាមរយៈ កម្មវិធីលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ កម្មវិធីបង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមទាំងប្រព័ន្ធសន្តិសុខសុខភាព និងកម្មវិធីជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត ។ កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ដែលផ្តោតជាចម្បងលើការអភិវឌ្ឍស្ថាប័ន និង អភិបាលកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការផ្គត់ផ្គង់ឱសថ បរិក្ខារ ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បន្ថែមទៀតថាជាមួយវឌ្ឍនភាព ដែលវិស័យសុខាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន មានកិច្ចការសំខាន់ៗ ជាច្រើនទៀត ដែលអង្គភាពសុខាភិបាល គ្រប់លំដាប់ថ្នាក់នឹងបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដើម្បីលើកកម្ពស់ការបំរើសេវាថែទាំសុខភាព…
-
សម្តេច ម៉ែន សំអន ចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច សង្គម តាមរយៈការចូលរួមចំណែយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ស្ត្រីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច សង្គម តាមរយៈការចូលរួមចំណែយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចបានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុក្ខដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ផ្តល់ឱកាសការងារ និងអត្ថប្រយោជន៍ដល់ស្ត្រីជាច្រើននៅតាមក្រសួង ស្ថាប័នអង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យ មានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារ ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»។ ការថ្លែងចាត់ទុកបែបនេះរបស់សម្ដេចម៉ែន សំអន នៅក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនោះសម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់…
-
គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ ភ្លូកទឹក ភ្លូកដី ពីប្រជាជន

(កណ្តាល)៖ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន ៩២២ នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅស្រុកពញាឮ ខេត្តកណ្តាល លោកបណ្ឌិត កែវ បេងវឌ្ឍន៍ អនុប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋ ។ សមាជិកគណបក្សថ្មីទាំង ៩២២នាក់នេះមកពី ៖ ឃុំវិហារលួង ២៦៩នាក់ (ស្រី ១១១នាក់) ឃុំផ្សារដែក ៣០៨នាក់ (ស្រី ១៥៩នាក់) និងឃុំភ្នំបាត ៣៤៥នាក់ (ស្រី ១៩៦នាក់) ដែលភាគច្រើនជាយុវជនទើបគ្រប់អាយុ និងបានចុះឈ្មោះបោះឆ្នោតរួចរាល់ ហើយក្រៅពីនេះ មានសមាជិកដែលជាអតីត សកម្មជនគណបក្សផ្សេង ២៥នាក់ (ស្រី ១៣នាក់) ។ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ គូសបញ្ជាក់ពីសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបាន…
-
ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ស្តេចយាងទៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ បានស្ដេចយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព ។ ក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រម្ពុជា សូមព្រះអនុញ្ញាត អនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ។ នៅក្នុងឱកាសអវត្តមានរបស់ព្រះករុណាព្រះមហាក្សត្រ ខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។…
-
រដ្ឋមន្ត្រីក្រសួងការងារ៖ សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូល នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល

(សៀមរាប)៖ សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូល នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និង សម្ដេចធិបតី ដែលតែងតែបានគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដោយការផ្តល់ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថាដូចនេះ ក្នុងពិធីអបអរសាទរខួបលើកទី ១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុបជិត ៦០០នាក់ ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ស្ត្រីជាចំណែកដ៏សំខាន់មួយនៃការកសាងអរិយធម៌កម្ពុជា និងវឌ្ឍនភាពនៃសង្គម ដោយក្នុងពេលបច្ចុប្បន្ននេះ ស្ត្រីកម្ពុជាក៏នៅតែបន្តដើរតួនាទីយ៉ាងសំខាន់សម្រាប់យើងទាំងអស់គ្នា ដូចដែល លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី…
-
ពិធីបុណ្យកោងកាង នឹងធ្វើជារៀងរាល់ឆ្នាំដើម្បីជំរុញលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសថា ពិធីបុណ្យកោងកាងនឹងរៀបចំជារៀងរាល់ឆ្នាំជារៀងតទៅ បន្ទាប់ពីធ្វើជាដំបូងនៅទីតាំងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ ក្នុងឱកាសចូលរួមបើកពិធីបុណ្យ «កោងកាងសន្តិភាព»នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចាត់ទុកការរៀបចំពិធីបុណ្យ «កោងកាងសន្តិភាព»នាពេលនេះ គឺកើតចេញពីឆន្ទៈ និងទំនៀមទម្លាប់របស់ប្រជាសហគមន៍នេសាទតំបន់ការពារធម្មជាតិកោះស្រឡៅ ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១៥មកម៉្លេះ។ ការធ្វើនេះ គឺដើម្បីដាំស្តារ បំបួសដើមកោងកាង និងរំលឹកគុណដើមកោងកាង ដែលបានផ្តល់ប្រយោជន៍ដ៍មហិមាដល់សហគមន៍មូលដ្ឋាន ការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងប្រព័ន្ធជីវៈចម្រុះ ជាពិសេស គឺការចូលរួមចំណែកយុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។ ការរៀបចំ «ពិធីបុណ្យកោងសន្តិភាព» នាពេលនេះ នឹងចូលរួមចំណែកក្នុងការគ្រប់គ្រង ការពារព្រៃកោងកាង និងធនធានជីវៈចម្រុះតំបន់ឆ្នេរដ៏មានតម្លៃរបស់ជាតិយើង ដើម្បីប្រយោជន៍សេដ្ឋកិច្ច-សង្គម និងបរិស្ថាន តាមរយៈការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្រជាសហគមន៍ដែលចូលរួមពិធីបុណ្យនេះថា ព្រៃកោងកាង គឺជាទីជម្រកដ៏សម្បូរបែបសម្រាប់ពពួកសត្វព្រៃ ជាកន្លែងពងកូនរបស់ពពួកមច្ឆាជាតិ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាស គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងទេសចរណ៍

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប និងកម្មវិធីប្រកាសគណៈកម្មការ សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងទេសចរណ៍ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈ ការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័នរបស់ជាតិ ។ ឯកឧត្តម បានបន្តទៀតថា ដើម្បីទាញយកសក្តានុពលពីវិស័យទេសចរណ៍ឲ្យបានក្នុងកម្រិតខ្ពស់នោះ គឺត្រូវផ្តើមចេញពី « ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាដ៏សកម្ម» គឺសូមឲ្យអង្គភាពចំណុះក្រសួង ក៏ដូចជាអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តយកចិត្តទុកដាក់លើកកម្ពស់ឱ្យបានផុសផុលបន្ថែមទៀត…
-
រដ្ឋមន្ត្រី សុខ សូកេន ៖ ការងារអធិការកិច្ច សុទ្ធតែមានចំណែកក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងមានវិធានការចំពោះបាតុភាពអសកម្មនានា

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៧ វគ្គ១ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានលើកឡើងថា ការងារអធិការកិច្ចទោះស្ថិតក្នុងកម្រិតណាក៏ដោយទាំងកម្រិតក្រសួងអធិការកិច្ច កម្រិតអគ្គាធិការដ្ឋាន ឬអង្គភាពអធិការកិច្ចតាមបណ្ដាក្រសួងស្ថាប័ន ឬកម្រិតផ្សេងទៀតដែលជាបណ្ដាញអធិការកិច្ចរបស់ក្រសួងអធិការកិច្ច គឺសុទ្ធតែមានចំណែកក្នុងការចូលរួមបង្កាទប់ស្កាត់ កែសម្អ និងមានវិធានការចំពោះ បាតុភាពអសកម្មនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំការគ្រប់គ្រង ពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ ។ ឯកឧត្តមរដ្ឋមន្រ្តី បានរំលេចនូវតួនាទីរបស់ក្រសួងអធិការកិច្ចដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ និងការលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាចំណុចស្នូលនៃគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានរំលេចផងដែរពីបទពិសោធន៍ និងការវិវត្តន៍របស់វិស័យអធិការកិច្ចនៃបណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិច ប្រទេសចិន និងប្រទេសវៀតណាម ដើម្បីជាពុទ្ធិបន្ថែមសម្រាប់សិក្ខាកាម ។ នាយកវិទ្យាស្ថានអធិការកិច្ច ឯកឧត្តម សោម បូរ៉ាន់ ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បានជួយតម្រង់ទិស ផ្តល់ចំណេះដឹងទាំងទ្រឹស្តី បទពិសោធ និងឧត្តមានុវត្តតាមរយៈ ប្រធានបទគន្លឹះចំនួន ៧ រួមមាន ទិដ្ឋភាពទូទៅនៃការងារអធិការកិច្ច, ប្រព័ន្ធនយោបាយ…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រំលឹកដល់និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទាំងអស់អំពីក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ និងសកម្មភាពស្ម័គ្រចិត្ត

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានរំលឹកដល់និស្សិតជ័យលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)ទាំងអស់ថា ត្រូវមានក្រមសីលធម៌ ឥរិយាបថថ្លៃថ្នូរ គោរពផ្តល់តម្លៃដល់អ្នកជិតខាង ក៏ដូចគោរពច្បាប់ និង បទបញ្ញតិនានារបស់សាកលវិទ្យាល័យ ព្រមទាំងមានការចូលរួមសកម្មភាពស្ម័គ្រចិត្តក្នុងសង្គម ។ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសរំលេចថា ការអប់រំ គឺជាកូនសោរមួយដ៏សំខាន់ សម្រាប់ការត្រៀមលក្ខណៈរបស់កម្ពុជា ចូលប្រឡូកក្នុងសមរភូមិសេដ្ឋកិច្ច ដែលពោរពេញដោយការរត់ប្រណាំងបច្ចេកវិទ្យា នវានុវត្តន៍ខ្ពស់ និងភាពច្នៃប្រឌិត ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបានសម្រាប់ជំរុញ និងបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកប ដោយបរិយាបន្ន, ភាពធន់, និង ចីរភាព។ ការអប់រំ និងការអប់រំបណ្តុះបណ្តាល…