-
ស្រុកឱរ៉ាល់នេះគឺជាចំណុចចាប់ផ្ដើម នៃដំណើរការស្វែងរកសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះ

(ខេត្តកំពង់ស្ពឺ)៖ នាឱកាសចូលរួមជាមួយប្រជាពលរដ្ឋស្រុកឱរ៉ាលខេត្តកំពង់ស្ពឺដើម្បីសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមគីរីព្រឹក្សា (កោដូនតី) ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានថ្លែងលើកឡើងថា ដោយរំឭកពីអតីតកាល កាលពីជាង ២ទសវត្សរ៍កន្លងទៅ។ ខេត្តកំពង់ស្ពឺយើង ជាពិសេសស្រុកឱរ៉ាល់នេះគឺជាចំណុចចាប់ផ្ដើមនៃដំណើរការស្វែងរកសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះ នោះគឺការចរចាស្វែងរកសន្តិភាពឈានទៅដល់ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ នេះបើយោងតាមការបង្ហោះតាមផេកហ្វេសបុផ្លូវការ ឯកឧត្តម ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ផ្ដើមចេញពីការជឿជាក់ និងទំនុកចិត្តរវាងគ្នា និងគ្នាទើបធ្វើឱ្យការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជាទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ យើងចងចាំមិនភ្លេចនូវគុណបំណាច់របស់មគ្គុទេសក៍ឯក និងប្រតិបត្តិករទាំងឡាយដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះយើងក៏ចងចាំផងដែរថាសម្ដេចតាព្រះវររាជបិតាជាតិយើង ដែលទ្រង់ប្រោសព្រះរាជទានព្រះរាជឱង្ការផ្ដាំផ្ញើដល់កូនចៅចៅទួតចៅលួត ឱ្យរួបរួមគ្នាជាធ្លុងមួយ ប្រកបដោយអត្ថន័យថា «ខ្មែររួបរួម ខ្មែរខ្លាំង» ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានលះបង់ខ្ពស់ដើម្បីបុព្វហេតុផ្សះផ្សា បង្រួបបង្រួមជាតិរហូតឈានដល់ការសម្រេចសុខសន្តិភាពដ៏មានតម្លៃបំផុត។ នេះហើយជាអត្ថន័យ និងគុណតម្លៃដ៏ពិសិដ្ឋនៃសន្តិភាព ៕ ដោយ ៖ ជាវ ចន្ធូ
-
អង្គការសហប្រតិបត្តិការសៀងហៃ នឹងជួយជំរុញបន្ថែម ដល់ភាពរីកលូតលាស់ នៃសេដ្ឋកិច្ចកម្ពុជា

(ភ្នំពេញ)៖ អង្គការសហប្រតិបត្តិការសៀងហៃ នឹងជួយជំរុញបន្ថែមដល់ភាពរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ខណៈទំហំសេដ្ឋកិច្ច នៃប្រទេសសមាជិក អង្គការសហប្រតិបត្តិការសៀងហៃ គឺស្មើនឹង មួយភាគបួន នៃសេដ្ឋកិច្ចពិភពលោក ។ នេះជាការគូសបញ្ជាក់របស់លោកស្រី ឈួយ លី (Cui Li) អនុប្រធានគណៈកម្មាធិការសម្រាប់ភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃអង្គការសហប្រតិបត្តិការសៀងហៃ (GNFCC-SCO) អមដំណើរដោយឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងការចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក ព្រមទាំងការបង្កើតនូវសណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ច និងនយោបាយអន្តរជាតិថ្មីមួយ ដែលប្រកបដោយបរិយាបន្ន និងការធានាសមធម៌ យុត្តិធម៌សកល និងប្រជាធិបតេយ្យ ដោយបើកចំហសម្រាប់សហគមន៍អន្តរជាតិចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ។ លោកស្រី ឈួយ លី…
-
គុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី៤ ខែមីនា ល្អណាស់

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២២.៥៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ចំពោះគុណភាពខ្យល់តាមបណ្តារាជធានី-ខេត្តមួយចំនួនដោយបង្ហាញលទ្ធផលដូចខាងក្រោម៖ *ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ *ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តរតនគិរី ខេត្តសៀមរាប…
-
ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ជំរុញឱ្យដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សូមបន្តចូលរួមយ៉ាងសកម្មជាមួយ ក្រសួងសុខាភិបាល

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតសុខាភិបាល នៅសណ្ឋាគារសូហ្វីតែល នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកទឹកចិត្តដល់ក្រសួងស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អ្នកស័្មគ្រការងារសុខភាពនៅតាមសហគមន៍ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សូមបន្តចូលរួមយ៉ាងសកម្មជាមួយ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី ខេត្ត ក្នុងការលើក កម្ពស់ការផ្តល់សេវាសុខាភិបាល និងការអភិវឌ្ឍន៍វិស័យ សុខាភិបាល ដើម្បីជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ។ ឯកឧត្តមសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា សន្និបាតសុខាភិបាល លើកទី៤៤ និង ទិសដៅ អនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ បានបន្តជំរុញភាពជឿនលឿន នៃវឌ្ឍនភាពវិស័យសុខាភិបាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព វិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាឆ្នាំ២០៣០ ទាក់ទងនឹងសុខភាព ដែលផ្សាភ្ជាប់ជាមួយវឌ្ឍនភាពក្នុងវិស័យពាក់ព័ន្ធទាំងឡាយ ។ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបំពាក់គ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំ…
-
ឯកអគ្គរដ្ឋទូតឥណ្ឌា ស្នើសុំរៀបចំ ស្តង់ម្ហូបអាហារមួយកន្លែងនៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំ កម្ពុជាបានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែងនៅរាជធានីភ្នំពេញ។ ទិវានេះនឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ឡាវ កម្ពុជា វៀតណាម និង មីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ មិនាឆ្នាំ២០២៥ ខាងមុខនេះ ។ ការស្នើបែបនេះរបស់ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមិនានេះ ខណៈឯកឧត្តម ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង លើកឡើងថា ប្រជាពលរដ្ឋជនជាតិឥណ្ឌា បានមករស់នៅធ្វើការ រកស៊ី នៅក្នុងប្រទេសកម្ពុជា មានប្រមាណជាង ៥០០០នាក់ ហើយពួកគាត់ភាគច្រើនរស់នៅនិងរកស៊ីនៅរាជធានីភ្នំពេញ។ ឯកឧត្ដម ពិតជាថ្លែង នូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឥណ្ឌាដែលរស់នៅរាជធានីភ្នំពេញ ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពជូនស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានល្អប្រសើរ។ ជុំវិញការស្នើសុំរបស់ ឯកឧត្តម…
-
ក្រសួងសខាភិបាលស្នើឱ្យ អង្គការ Vital Strategies សហការ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ជាពិសេសប្រព័ន្ធសុខាភិបាលឌីជីថល

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំណូមពរ អង្គការ Vital Strategies ពិនិត្យលទ្ធភាពជួយសហការ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការចុះបញ្ជីជំងឺមហារីក ការបណ្តុះបណ្តាលមន្រ្តីសុខាភិបាលលើជំនាញវិភាគ ការប្រើប្រាស់ទិន្នន័យ និងការសរសេររបាយការណ៍នានា ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល លើការជូនដំណឹងពីកំណើតរស់ ដំណឹងមរណភាព ការកំណត់មូលហេតុមរណភាព ការដាក់កូដមរណភាព និងការតភ្ជាប់ប្រព័ន្ធសុខាភិបាលឌីជីថល នៃក្រសួងសុខាភិបាល ជាមួយប្រព័ន្ធក្រសួងមហាផ្ទៃ ក្រសួងផែនការ សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រកែលម្អគុណភាព ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈសម្រាប់ការរៀបចំគោលនយោបាយ និងការសម្រេចចិត្តរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា សំដៅឆ្ពោះទៅសម្រេចបានគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្នើបែបនេះ ក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការសម្រាប់ជំហានបន្ទាប់ ជាមួយប្រតិភូអង្គការ Vital Strategies ដឹកនាំដោយ លោក Romain Santon អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកអត្រានុកូលដ្ឋាន នាព្រឹកទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្វាគមន៍ លោក…
-
សម្តេច ម៉ែន សំអន ស្នើឲ្យនារីគ្រប់ជាន់ថ្នាក់ប្រែក្លាយស្មារតី ៨មីនា ធ្វើជាទស្សនវិស័យសម្រាប់ការអភិវឌ្ឍ ដើម្បីទទួលបានភាពជោគជ័យ

(ភ្នំពេញ)៖ បងប្អូននារីទាំងអស់ នៃក្រសួងផែនការ នឹងយកស្មារតីថ្ងៃ៨ មីនា ធ្វើជាទស្សនវិស័យសម្រាប់ការអភិវឌ្ឍសមាគមផង អភិវឌ្ឍខ្លួនឯងផង ដើម្បីទទួលបានភាពជោគជ័យ និងអនាគតកាន់តែប្រសើរ ។ នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប និងកម្មវិធីប្រកាសគណៈកម្មការ សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងផែនការ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរ ឯកឧត្តម ប៊ិន ត្រឈៃ ដែលបានដឹកនាំក្រសួងសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលរួមមាន ៖ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការរៀបចំកម្មវិធីវិនិយោគសាធារណៈ យុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការប្រមូលចងក្រងនិងវិភាគទិន្នន័យស្ថិតិសេដ្ឋកិច្ចនិងប្រជាជន ការតាមដានអត្រាកំណើនសេដ្ឋកិច្ចជាតិ និងអតិផរណា ដែលជាការងារជំនាញស្មុគស្មាញ ទាមទារសមត្ថភាពខ្ពស់ និងឆន្ទៈការងារហ្មត់ចត់…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ សិទ្ធិស្រ្តី នៅកម្ពុជា ត្រូវបានលើកកម្ពស់ និងបានចាត់ទុកស្រ្តីជាបេះដូងនៃគ្រួសារ

(ភ្នំពេញ)៖ មានសុខសន្តិភាព ទើបស្រ្តីនៅកម្ពុជាទទួលបាននូវការគោរព ការផ្តល់ជូនឋានៈតួនាទីនៅក្នុងសង្គម ។ បើសង្គមជាតិជួបសង្រ្គាម គឺបាត់បង់សិទ្ធិទាំងអស់ សូម្បីសិទ្ធិជាមូលដ្ឋាន នៃការរស់រានមានជីវិតក៏គ្មានដែរ។ នេះគឺជាការលើកឡើងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ខណៈជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី មកពី ១៥ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារីលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប » ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មក រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលសម្តេចនៅជានាយករដ្ឋមន្រ្តី ។…
-
ឆ្នាំ២០២៥ មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣១ កំពុងហោះហើរចេញ-ចូល កម្ពុជា

(ភ្នំពេញ)៖ ឆ្នាំ២០២៥ មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើបណ្ដាញសង្គមនារសៀលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ ។ សម្ដេចបវរធិបតី បានលើកឡើងថា វឌ្ឍនភាពនៃជេីងយន្តហោះអន្តរជាតិ បានរីកចម្រេីនគួរជាទីមោទន: ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន៖ ១/ ជេីងហោះហេីរតួគីអ៊ែរឡាញ នឹងចាប់ដំណេីរការត្រង់មកកម្ពុជានៅចុងឆ្នាំ២០២៥ និង ២/ ជេីងហោះហេីរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានពង្រីកចំនួនហោះហេីរ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។ ក្រោមកិច្ចសហការ និងការជំរុញបេីកចំហជេីងមេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ អន្តរជាតិ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានបន្តពង្រីក និងលេីកកម្ពស់បន្ថែមជេីងហោះហេីរត្រង់មកកម្ពុជា ដែលជាលទ្ធផលថ្មីសម្រេចបាន គឺ៖១/ ជេីងហោះហេីរ តួកីអ៊ែរឡាញ នឹងបេីកការហោះហេីរពីទីក្រុងអ៉ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥នេះ។២/ ជេីងហោះហេីរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានជំរុញ និងពង្រីកការហោះហេីរមកកម្ពុជា ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំ២០២៥នេះ។ ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លីនិងសុវត្ថិភាពខ្ពស់…
-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បើកកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌ការប្រើពាក្យសម្តីមិនសមរម្យរបស់ពិធីករ ជួប វុត្ថា ទៅកាន់ស្រ្តីភេទ

(ភ្នំពេញ)៖ ក្រុមការងារ នៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ លោក ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ។ ក្រសួងព័ត៌មានបានឱ្យដឹងថា ចំពោះ លទ្ធផលក្នុងកិច្ចប្រជុំនេះ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយ និងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី ។ គួររំលឹកថា សម្រាប់ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១ ខែមីនា នៅខណ្ឌកំបូល នៅក្នុងកម្មវិធីប្រដាល់មួយរៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ។ សម្រាប់MC ជួបវត្ថា ជាពិធីករប្រដាល់នៅស្ថានីយទូរទស្សន៍មួយ ក្នុងកម្មវិធីនេះដោយបានប្រើពាក្យសម្តីលែបខាយចំពោះនារីដែលលើកស្លាកទឹកប្រដាល់ ហើយក៏ជាអ្នកផ្សព្វផ្សាយវិស័យទេសចរណ៍ដ៏ល្បីមួយរូបនៅតាមបណ្តាញសង្គមផងដែរ ៕ ដោយ…