-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូនលោក Jojo Flores សហស្ថាបនិកក្រុមហ៊ុន Plug and Play LLC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតជូនលោក Jojo Flores សហស្ថាបនិកក្រុមហ៊ុន Plug and Play LLC និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន លោក Jojo Flores និងសហការី អំពីសមិទ្ធផលនាពេលកន្លងមករបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើបរិវត្តកម្មឌីជីថលរដ្ឋាភិបាលឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ក៏ដូចជាការចូលរួមចំណែករបស់ក្រសួងក្នុងការលើកកម្ពស់និងជំរុញធុរៈកិច្ចថ្មីឌីជីថលនៅកម្ពុជា។ លោក Jojo Flores សហស្ថាបនិកក្រុមហ៊ុន Plug and Play LLC បានថ្លែងកោតសរសើរពីសមិទ្ធផលនានារបស់ក្រសួង ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយជ្រោមជ្រែងធុរៈកិច្ចថ្មី ដែលនឹងក្លាយជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Jojo Flores បានបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សូមជម្រាបជូនថា ក្រុមហ៊ុន Plug and Play LLC មានមូលដ្ឋាននៅតំបន់ Silicon…
-
វិនិយោគិនជាតិ និងអន្តរជាតិ បាននិងកំពុងទទួលប្រយោជន៍ ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នាព្រឹកថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥ ថា វិនិយោគិនជាតិ និង អន្តរជាតិ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃធុរកិច្ច នៅកម្ពុជា ។ កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។ ជាក់ស្តែង, ក្នុងឆ្នាំ ២០២៤, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត ៧ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ។ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា កម្ពុជា បាន និងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ,…
-
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពី ការទទួលស្គាល់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤

-
គ.ជ.ប បង្ហាញពីការផ្លាស់ប្តូរគំរូត្រាថ្មីផ្លូវការ ជំនួសត្រាចាស់ ដែល មានសភាពចាស់ និងមានទំហំតូចនោះចេញ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបង្ហាញពីការផ្លាស់ប្តូរគំរូត្រាថ្មីជាផ្លូវការរបស់ខ្លួនដែលនឹងត្រូវប្រើជំនួសត្រាចាស់កាលពីមុនមកនេះ ដែលមានសភាពចាស់ និងមានទំហំតូចនោះវិញ។ យោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.បបានប្រាប់ដល់ ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូត រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ដោយបានបញ្ជាក់ថា ត្រារបស់ គ.ជ.ប ដែលបានប្រើសម្រាប់ ប្រថាប់លើឯកសារផ្លូវការរបស់ គ.ជ.ប បច្ចុប្បន្ននេះមានសភាពចាស់ សឹករេចរឹល មិនសូវច្បាស់ល្អ និងមានទំហំ អង្កត់ផ្ចិតត្រឹមតែ ៤.០ សង់ទីម៉ែត្រ ។ ហេតុនេះគ.ជ.ប បានធ្វើការផ្លាស់ប្តូរត្រា គ.ជ.ប ថ្មីដោយកំណត់ទំហំអង្កត់ផ្ចិត ៤.៣០ សង់ទីម៉ែត្រជំនួសវិញ៕ ដោយ ៖ ម៉ាដេប៉ូ
-
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្ដល់នូវសិទ្ធិសេរីភាពយ៉ាងពេញលេញដល់ស្ត្រី ចូលរួមលើគ្រប់វិស័យក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងផ្ដល់នូវសិទ្ធិសេរីភាពយ៉ាងពេញលេញជូនដល់ស្ត្រី ។ស្រ្តីមានសិទ្ធិស្មើភាពជាមួយបុរស។ស្រ្តី ដែលមានសមត្ថភាពខ្ពស់ ត្រូវបានលើកកម្ពស់ និងចូលរួមលើគ្រប់វិស័យក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងបែបនេះក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៥ (១៩១០-២០២៥) ក្រោមប្រធានបទ “សិទ្ធ សមភាពនិងភាពអង់អាច ចំពោះ ស្ត្រី និងក្មេងស្រីគ្រប់រូប” កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ មានប្រសាសន៍ក្នុងឱកាសនេះដែរលោកជំទាវ ឌិត នីតា បានលើកឡើងថា ការរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា(១៩១០-២០២៥)ក្រោមប្រធានបទ “សិទ្ធ សមភាពនិងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” គឺជាសក្ខីភាពបង្ហាញពីការគិតគូរ និងលើកកម្ពស់ការពង្រឹងភាពអង់អាចរបស់ស្រ្តី ដើម្បីចូលរួមគ្រប់សកម្មភាពនិងគោល នយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ។ ជាក់ស្តែងសកម្មភាពបានបង្ហាញឱ្យឃើញពីស្រ្តីនៅក្នុងវិស័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម…
-
សំបុត្រចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី75 នៃចំណងមិត្តភាព (កម្ពុជា🇰🇭 ថៃ🇹🇭)ចែកជូនដោយឥតគិតថ្លៃ

(ភ្នំពេញ)៖ សហព័ន្ធប្រដាល់គុនខ្មែរ បានប្រកាសថា សំបុត្រចូលទស្សនាការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី75 នៃចំណងមិត្តភាព (កម្ពុជា🇰🇭 ថៃ🇹🇭) និងចែកជូនដល់ទស្សនិកជនដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និង មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាត់ចាស់ )។សំបុត្រដោយឥតគិតថ្លៃនេះ បានចាប់ចែកជូនរយៈពេល២ថ្ងៃចាប់ថ្ងៃទី៦ដល់ថ្ងៃទី៧ ខែ មីនា ឆ្នាំ២០២៥ វេលាម៉ោង 9:០០នាទីព្រឹកតទៅ !។ការប្រកួតបាល់ទាត់រវាងកម្ពុជា និងថៃ និងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។🔸 គូរទី1 – គុនខ្មែរ All Star Vs Muay Thai All Star🔸 គូរទី2 – តារាបាល់ទាត់កម្ពុជា Vs តារាបាល់ទាត់ថៃ
-
រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ជាច្រើន ។ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ (Cambodia-ASEAN Business Summit 2025) នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO), កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព។ កម្ពុជា ផ្តោតលើការសម្រេចបាន នូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម។ ក្នុងភាពជា-ដៃគូជិតស្និទ្ធ ជាមួយប្រទេសជិតខាងអាស៊ាន, កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព។ សម្តេចបវរធិបតី បន្ដថា យើងក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ នៅកម្ពុជាការលើកកម្ពស់សិទ្ធិនារី ការផ្តល់ភាពអង់អាចជូនដល់ស្រ្តីនិងកុមារី ត្រូវបានអនុវត្តតាំងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតជូនប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំដោយ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានគោរពថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា និងទទួលអនុសាសន៍ណែនាំ ដើម្បីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន យកទៅអនុវត្តកាន់តែមានប្រសិទ្ធភាព នៅក្នុងសកម្មភាពមនុស្សធម៌និងការជួយលើកកម្ពស់សមភាពយេនឌ័រ នៅសង្គមកាន់តែបានច្រើនឡើងបន្ថែមទៀត ស្របតាមចក្ខុវិស័យវែងឆ្ងាយនិងគោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ តាមរយៈការស្វែងយល់សុខទុក្ខ មន្រ្តីរាជការដែលជានិវត្តន៍ជននិងចាស់ជរា និងជនងាយរងគ្រោះនានា…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់កសាងរដ្ឋបាលសាធារណៈទំនើប

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងផែនការកសាងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ ចាត់ទុកលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសំណង់ថាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់កសាងរដ្ឋបាលសាធារណៈទំនើប ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើដល់ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យបើកកិច្ចប្រជុំផ្ទៃក្នុង និងពិគ្រោះយោបល់ផ្ដល់គំនិតយុទ្ធសាស្ត្រ យុទ្ធវិធីបន្ថែមទៀត ដើម្បីអនុវត្តលើកិច្ចការវិមជ្ឈការ និងវិសហមជ្ឈការ ដែលនេះក៏ជារឿងសំខាន់មួយដែលយើងត្រូវធ្វើផងដែរ ដោយផ្អែកលើការពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ក្នុងនោះមានការកសាងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន លើកទឹកចិត្តដល់មន្ត្រី ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យសមាជិកអង្គប្រជុំត្រូវរួមគ្នាគិតគូរអំពីវិស័យសំណង់ និងរៀបចំដែនដី ព្រោះថាការកសាងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង គឺត្រូវមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិ ឬខេត្ត ដោយបង្រៀនអ្នកចូលរួមឱ្យចេះច្បាប់នោះ ទើបការអនុវត្តច្បាប់ទទួលបានជោគជ័យ ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបន្តនិរន្តរភាពការងារនិងធានាដំណើរការរបស់ស្ថាប័ន រក្សាស្មារតីនិងសតិអារម្មណ៍មន្រ្តីឱ្យបាននឹងនរ សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងកសាងជំនឿទុកចិត្តពីប្រជាពលរដ្ឋ ហើយការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះអាចជោគជ័យបាន លុះត្រាតែរដ្ឋបាលថ្នាក់ក្រោមជាតិមានកម្រិតចំណេះដឹងស្មើគ្នា នោះទើបអាចមានការយល់ដឹង និងរួមគ្នាអនុវត្តការងារបម្រើប្រជាពលរដ្ឋបានល្អប្រសើរ ។ បន្ទាប់ពីកិច្ចប្រជុំនេះរួច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ…
-
ឯកឧត្តម ប៉ែន បូណា ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលជាក្តីសង្ឃឹមនិងជាកម្លាំងចិត្តសម្រាប់ការសិក្សារបស់យុវជន

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ប្រសិនបើយុវជនយល់ច្បាស់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពួកគេនឹងមានក្តីសង្ឃឹមនិងមានកម្លាំងចិត្តក្នុងការសិក្សា។ ការលើកឡើងបែបនេះធ្វើឡើងនាឱកាសដែលឯកឧត្តមអញ្ជើញផ្តល់បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួនជិត ៥០០នាក់ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត មុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្សដែលផ្តល់ប្រយោជន៍ដល់យុវជនទាំងអស់គ្នា។ ក្នុងគោលនយោបាយអាទិភាព៦ចំណុច ក៏មាននិយាយពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ ដោយឥតគិតថ្លៃដល់យុវជនដែលគ្មានលទ្ធភាពបន្តការសិក្សាទៅសាកលវិទ្យាល័យ ។ លើសពីនេះ រាជរដ្ឋាភិបាលក៏មានកម្មវិធីជាតិជំនួយសង្គមដែលផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ២ឆ្នាំ ផ្តល់អាហារូបករណ៍ដល់កុមារក្រីក្រនៅថ្នាក់បឋម និងមធ្យមសិក្សា និងឧបត្ថម្ភដល់ចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង មានន័យថា រាជរដ្ឋាភិបាលគាំពារដល់ប្រជាពលរដ្ឋចាប់តាំងពីចាប់កំណើតរហូតដល់ចាស់ជរា។ គោលនយោបាយនេះផ្តល់ក្តីសង្ឃឹមដល់អនាគតរបស់យុវជនគ្រប់រូប។ ដូច្នេះ…