Category: នយោបាយ

  • ឯកឧត្តម វង សូត ៖ សមាជិក សមាជិការដ្ឋសភាមានតួនាទីចុះមូលដ្ឋានទៅតាមមណ្ឌលរបស់ខ្លួនដើម្បីស្វែងយល់សុខទុក្ខរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត

    ឯកឧត្តម វង សូត ៖ សមាជិក សមាជិការដ្ឋសភាមានតួនាទីចុះមូលដ្ឋានទៅតាមមណ្ឌលរបស់ខ្លួនដើម្បីស្វែងយល់សុខទុក្ខរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត

    (ត្បូងឃ្មុំ)៖ តួនាទីភារកិច្ចរបស់រដ្ឋសភា ដោយក្នុងនោះរដ្ឋសភាមានតួនាទីធ្វើច្បាប់ អនុម័តច្បាប់ និងតាមដានការអនុវត្តច្បាប់ស្របតាមរដ្ឋធម្មនុញ្ញក្រៅពីតួនាទីធ្វើច្បាប់ អនុម័តច្បាប់ និងតាមដានការអនុវត្តច្បាប់ សមាជិក សមាជិការដ្ឋសភាមានតួនាទីចុះមូលដ្ឋានទៅតាមមណ្ឌលរបស់ខ្លួនដើម្បីស្វែងយល់សុខទុក្ខរបស់ប្រជាពលដែលជាម្ចាស់ឆ្នោត ។ នេះជាប្រសាសន៍របស់ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម វង សូត បន្តថា រាជដ្ឋាភិបាលនីតិកាលទី៧ បានយកចិត្តដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពេលបច្ចុប្បន្នរាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ សេចក្តីព្រាងច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តរួចកាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្ដម វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា ៕ ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចាត់តំណាង នាំយកអំណោយ ជូនដល់ក្មួយៗរងគ្រោះដោយអគ្គិភ័យនៅសង្កាត់ស្ទឹងមានជ័យទី២

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចាត់តំណាង នាំយកអំណោយ ជូនដល់ក្មួយៗរងគ្រោះដោយអគ្គិភ័យនៅសង្កាត់ស្ទឹងមានជ័យទី២

    (ភ្នំពេញ)៖ ក្មួយៗចំនួន ០៦នាក់ ជាសមាជិកាសកម្មរបស់សាខារាជធានីភ្នំពេញដែលទទួលរងគ្រោះដោយអគ្គិភ័យនាពេលកន្លងមក នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកស្រី ដោ សម្ផស្ស អនុប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ក្នុងឱកាសនោះបានពាំនាំនូវពាក្យផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ជូនក្មួយៗ និងក្រុមគ្រួសារ ដែលជានិច្ចជាកាលលោកទាំងពីរតែងយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខរបស់សមាជិកាសកម្ម ។ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ចំពោះអំណោយដែលបានចែកជូននាពេលនេះគឺក្នុងម្នាក់ៗទទួលបាន ៖ អង្ករចំនួន ២៥គ.ក្រ ត្រីខ ១យួរ មី ១កេសតូច តង់ ១ផ្ទាំង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន…

  • ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ ៖ រដ្ឋាភិបាលកម្ពុជាគ្មានជម្រើសអ្វី ក្រៅពីបន្តអនុវត្តនយោបាយការបរទេសប្រកបដោយភាពបត់បែនដើម្បីទាញប្រយោជន៍ជូនប្រជាជាតិខ្មែរ

    ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ ៖ រដ្ឋាភិបាលកម្ពុជាគ្មានជម្រើសអ្វី ក្រៅពីបន្តអនុវត្តនយោបាយការបរទេសប្រកបដោយភាពបត់បែនដើម្បីទាញប្រយោជន៍ជូនប្រជាជាតិខ្មែរ

    (ភ្នំពេញ)៖ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា នៅក្នុងបរិបទនៃពិភពលោកមួយ ដែលមានស្ថានភាព កាន់តែផុយស្រួយ ស្មុគស្មាញ មិនជាក់លាក់ និងគ្រោះថ្នាក់ រាជរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសអ្វី ក្រៅពីបន្តអនុវត្តនយោបាយការបរទេសប្រកបដោយភាពបត់បែននោះឡើយ។ ឯកឧត្តម តាន់ ហ្សង់ហ្រង់ស័រ បានមានប្រសាសន៍បន្តថា «រាជរដ្ឋាភិបាលយើងគ្មានជម្រើសទេ, ត្រូវតែបន្តប្រឹងប្រែង ត្រូវតែបន្តដុតដៃដុតជើង ដើម្បីទាញយកពីទំនាក់ទំនងរវាងកម្ពុជានិងពិភពលោក នូវផលប្រយោជន៍ ច្រើនក្រាស់ក្រែលដូចដែលអាចធ្វើទៅបានមកជូនប្រជាជាតិខ្មែរយើង។ ហេតុអ្វី? ពីព្រោះ ដូចសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ធ្លាប់លើកឡើងជាញឹកញាប់ហើយថា សន្តិភាពសំខាន់សម្រាប់ការអភិវឌ្ឍ, ការអភិវឌ្ឍ សំខាន់សម្រាប់សន្តិភាព បានន័យជារួមថា សន្តិភាពនិងការអភិវឌ្ឍ ចិញ្ចឹមគ្នាទៅវិញទៅមក»។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តពង្រឹងសន្តិភាពដើម្បីបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយទន្ទឹមនេះ បន្តអភិវឌ្ឍប្រទេសដើម្បីបន្តរក្សាសន្តិភាពឱ្យនៅគង់វង្សយូរលង់ នៅក្នុងពិភពលោកមួយ ដែលមានស្ថានភាពកាន់តែផុយស្រួយ ស្មុគស្មាញ មិនជាក់លាក់ និងគ្រោះថ្នាក់។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា៖ «ពិភពលោកនៅដើមឆ្នាំ២០២៥នេះ សឹងថាមានលក្ខណៈរញ៉េរញ៉ៃជាងឆ្នាំ២០២៤ ទៅទៀត។ ទាំងអស់គ្នាមើលឃើញរៀងៗខ្លួនហើយ, មើលឃើញភាពតានតឹងភូមិសាស្ត្រនយោបាយ, ការប្រកួតប្រជែងស្រួចស្រាល់ផ្នែកសេដ្ឋកិច្ច…

  • រាជរដ្ឋាភិបាលកម្ពុជា បានរំដោះដីព្រៃពីអ្នកទន្ទ្រានដោយខុសច្បាប់ ជាង៤ម៉ឺនហិកតា

    រាជរដ្ឋាភិបាលកម្ពុជា បានរំដោះដីព្រៃពីអ្នកទន្ទ្រានដោយខុសច្បាប់ ជាង៤ម៉ឺនហិកតា

    (ភ្នំពេញ)៖ មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានរំដោះដីព្រៃពីអ្នកទន្ទ្រានដីរដ្ឋដោយខុសច្បាប់ បានជាង៤ម៉ឺនហិកតា នៅទូទាំងប្រទេស ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ និងមានការចូលរួមពីកងយោធពលខេមរភូមិន្ទផង ការបើកប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសទាំងនេះទទួលបានលទ្ធផលគួរឲ្យសាទរ។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងយ៉ាងដូច្នេះថា «ជាក់ស្តែងចាប់ពីខែមិថុនា ឆ្នាំ២០២៤ ដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥នេះ យើងបានរំដោះដីព្រៃដែលជនខិលខូចទន្ទ្រានយកបានជាង៤ម៉ឺនហិកតា ដោយប្រគល់ជូនក្រសួងពាក់ព័ន្ធ មានក្រសួងកសិកម្ម និងបរិស្ថានជាដើមរក្សាទុកជាដីរដ្ឋ»។ ឯកឧត្តមបានអះអាងថា ប្រតិបត្តិការនេះបានធ្វើឲ្យសកម្មភាពកាប់ទន្ទ្រានដីព្រៃខុសច្បាប់ស្ងប់ស្ងាត់ ហើយបច្ចុប្បន្ន កងយោធពលខេមរភូមិន្ទ បានដើរល្បាតជាប្រចាំ ដើម្បីកុំឲ្យមានបទល្មើសថ្មីកើតឡើង។ ថ្លែងពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងរយៈពេលដូចគ្នានេះ កងកម្លាំងបានបើកប្រតិបត្តិការយ៉ាងសកម្មដោយរឹបអូសបាន រណាយន្ត១៨០គ្រឿង, រថយន្ត៧គ្រឿង, ម៉ូតូ៧៦គ្រឿង ព្រមទាំងសម្ភារៈ ឧបករណ៍បម្រើឲ្យការកាប់ និងដឹកជញ្ជូនឈើជាច្រើនទៀត។ ក្នុងប្រតិបត្តិការនេះ មនុស្សរាប់សិបនាក់ត្រូវបានឃាត់ខ្លួន ហើយជាលទ្ធផលបទល្មើសព្រៃឈើ ក៏បានស្ងប់ស្ងាត់ក្រោមការយាមល្បាតជាប្រចាំពីសំណាក់សមត្ថកិច្ចជំនាញ ដោយមានការចូលរួមពីកងយោធពលខេមភូមិន្ទ។ការថ្លែងបែបនេះរបស់ ឯកឧត្តម ប៉ែន បូណា ក្នុងឱកាស វេទិកាសារព័ត៌មានលើកទី៦ ស្ដីពី…

  • ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-water) ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា

    ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-water) ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Yun Seogdae បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចបវរធិបតីជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ ក្នុងឱកាសដែលសម្ដេចបវរធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុននៅក្នុងការស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា។ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្ដោតទៅលើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយអំពីភាពខ្លាំង ក៏ដូចជាផលប៉ះពាល់នៃគម្រោងនេះលើសង្គម-សេដ្ឋកិច្ច និងបរិស្ថាន។…

  • អ្នកជំនាញក្រសួងបរិស្ថាន មានគម្រោងសិក្សាស៊ីជម្រៅលើ​សំណាក​ផូស៊ីល រកឃើញនៅក្នុងតំបន់ការពារធម្មជាតិ​ក្នុង​ភូមិសាស្រ្ត ខេត្តកំពតនិងកោះកុង

    អ្នកជំនាញក្រសួងបរិស្ថាន មានគម្រោងសិក្សាស៊ីជម្រៅលើ​សំណាក​ផូស៊ីល រកឃើញនៅក្នុងតំបន់ការពារធម្មជាតិ​ក្នុង​ភូមិសាស្រ្ត ខេត្តកំពតនិងកោះកុង

    (ភ្នំពេញ)៖ លោក សេង សោត អគ្គនាយករងនៃ នៃអគ្គនាយក​ដ្ឋាន​សហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ដឹកនាំកិច្ចពិភាក្សា​ជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការ​មួយចំនួនដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ក្នុងការសិក្សានិងប្រមូលសំណាកគំរូ ក្នុង ខេត្តកោះកុង និងខេត្តកំពត។ ក្រសួងបរិស្ថានបានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ គឺ ភាពស្អាត ភាពបៃតង និងចីរភាពក្នុងនោះក៍និយាយពីការសិក្សាស្រាវជ្រាវផូស៉ីលក្នុងព្រះរាជណាចក្រកម្ពុជាផងដែរ។ វេទិកានាពេលនេះ បានរៀបចំ​ឡើងរៀបចំដោយនាយកដ្ឋានតំបន់បេតិកភណ្ឌ ធម្មជាតិ ដែល​បានទទួលការគាំទ្រសម្រាប់ការស្រាវជ្រាវ ស្ដីពី ការកំណត់​អត្តសញ្ញាណផូស៊ីល និង ស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូ តាមរយៈ គណៈកម្មការយូណេស្កូ​ជាតិ​កម្ពុជាក្នុងគោលបំណង ១)-ផ្សព្វផ្សាយគំហើញផូស៊ីលថ្មីៗ ២)-បង្កើនការផ្សព្វ​ផ្សាយ​ធន​ធានធម្មជាតិ(ផូស៊ីល) ៣)-ជំរុញការចូលរួមពីអ្នកពាក់ព័ន្ធ និង៤)-បង្កើនសមត្ថភាពអ្នកសិក្សាស្រាវជ្រាវ។ នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន បានចាប់ផ្តើមសិក្សាស្រាវជ្រាវផូស៊ីល នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នបានរកឃើញស្ថានីយផូស៊ីល ចំនួន៦៧ស្ថានីយ រួមមាន៖ ផូស៊ីលសត្វសមុទ្រចំនួន៤៦ ផូស៊ីលសត្វទឹកសាបចំនួន២ ផូស៊ីលឈើចំនួន១៤ ផូស៊ីល​ស្លឹកឈើចំនួន១ ផូស៊ីលឆ្អឹងដាយណូស័រចំនួន១…

  • ក្បាលដីចំនួន ៣,៥៩៤ ត្រូវបានបិទផ្សាយជូនប្រជាពលរដ្ឋមក​ពិនិត្យ​ផ្ទៀងផ្ទាត់ ក្នុងឃុំតាលន់ និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល

    ក្បាលដីចំនួន ៣,៥៩៤ ត្រូវបានបិទផ្សាយជូនប្រជាពលរដ្ឋមក​ពិនិត្យ​ផ្ទៀងផ្ទាត់ ក្នុងឃុំតាលន់ និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល

    (ខេត្តកណ្តាល)៖ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធគឺ ដើម្បី​ទទួល​បានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់​ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែល​ទទួល​បានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវ​បាន​ការពារដោយច្បាប់ ។ នេះជាការថ្លែងរបស់ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទផ្សាយជា​សាធា​រណៈ នូវឯកសារនៃការវិនិច្ឆ័យចំនួន០៣ភូមិ គឺព្រែកតាឯក ភូមិទួលស្ពឺ ឃុំតាលន់ និងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោក ហាក់ សុខមករា បន្តថា ៖ ការបិទផ្សាយសាធារណៈនូវ​ឯកសារ​នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធ​សម្រា​ប់​ទាំង៣ភូមិនេះជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋ ដែលអាច​កែប្រែនូវរាល់កំហុសឆ្គងលើទិន្ន័យកម្មសិទ្ធិដីរបស់ខ្លួន ដើម្បី​ឈានទៅរកការសម្រេចចេញជាប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដល់ប្រជាពលរដ្ឋ ដែលបញ្ជាក់ពីការកាន់កាប់ដីធ្លី​របស់ខ្លួន​មានភាពត្រឹមត្រូវ និងទទួលការការពារដោយច្បាប់ មាន​ទំនុកចិត្ត ដោយមិនមានការព្រួយបារម្ភពីការ​រំលោភបំពា​នពីអ្នកណាម្នាក់ឡើយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ការផ្តល ប័ណ្ណកម្មសិទ្ធិដីធ្លី​ស្រប​ច្បាប់ ជូនប្រជាពលរដ្ឋ ជាគោលនយោបាយរបស់​រាជរដ្ឋាភិ​បាល​កម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងបញ្ចប់​ទាំងស្រុង​នូវ​រាល់បញ្ហាវិបត្តិដីធ្លីរ៉ាំរៃ ដែលតែង​តែកើតឡើង​ចំពោះ​ប្រជា​ពលរដ្ឋ និងដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ អាច​យកប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់នេះ ទៅប្រើប្រាស់​តាមតម្រូវការរបស់ខ្លួន។ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម​សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា៖…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ យើងចាំបាច់ត្រូវបន្តប្រយុទ្ធនឹង​សត្រូ​វប្លាស្ទិកដើម្បីកម្ពុជាស្អាត

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ យើងចាំបាច់ត្រូវបន្តប្រយុទ្ធនឹង​សត្រូ​វប្លាស្ទិកដើម្បីកម្ពុជាស្អាត

    (ភ្នំពេញ)៖ បរិមាណសំណល់ប្លាស្ទិក ដែលកើនឡើងច្រើន កំពុងបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបរិស្ថានរបស់យើង ។ ដូច្នេះ យើងចាំបាច់ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវនេះ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា និងជំរុញឱ្យកម្ពុជាមានភាពស្អាត ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ បែបនេះ ក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោង ស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ដើម្បីកម្ពុជាស្អាត បន្ទាប់មកពីចំនួនថង់ប្លាស្ទិក ត្រូវបានមើលឃើញមានការបោះចោល និងមានការប្រើប្រាស់ច្រើន នាពេលកន្លងមកក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ កែច្នៃ និងទាញយកជាថាមពល ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះគម្រោង ដែលបានចុះហត្ថលេខារួមគ្នានាពេលនេះ ដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែក ដល់ភាពស្អាត នៅក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងបោះចោល។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យពង្រឹងការអប់រំបរិស្ថាន តាមរយៈយុទ្ធនាការរបស់ក្រសួងបន្តទៀត នៅតាមសាលារៀន…

  • សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពវាយកូនគោល បន្ទាប់ពីកើតជំងឺកូវីដ១៩ បាន ២ថ្ងៃ

    សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពវាយកូនគោល បន្ទាប់ពីកើតជំងឺកូវីដ១៩ បាន ២ថ្ងៃ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញរូបភាពវាយកូនគោល ជាមួយឯកសណ្ឋានអាវ និង មួកពណ៌ក្រហមដ៏ឆើតឆាយ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ការបង្ហាញខ្លួនរបស់សម្តេចតេជោ លើទីលានវាយកូលគោលនេះ គឺពីរថ្ងៃក្រោយ បន្ទាប់ពីសម្តេច តេជោប្រកាសពីការកើតជំងឺកូវីដ១៩ ។ សម្តេចតេជោ បានបញ្ជាក់ថា ទោះបីកើតជំងឺកូវីដ១៩ តែកម្លាំងរបស់សម្តេចមិនស្រកស្រុតនោះទេ គឺនៅតែខ្លាំង ប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំ ។ សម្តេចតេជោ បានគូសរំលេចតាមរយៈបណ្តាញ សង្គហ្វេសប៊ុកថា អ្នកជំងឺកូវីដវាយកូនគោល! មានអ្នកបន់ឱ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឱ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួន តិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម ។ ព្រឹកនេះ ខ្ញុំប្រើពេលជាង ៣ម៉ោង វាយកូនគោល កម្លាំងប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំ ពេលវាយ driver ចេញ ។ គ្មានក្អក គ្មានហៀរសំបោរ ។ សម្តេចតេជោ បន្ថែមថា ទាំងគ្រូពេទ្យ និងបងប្អូនផ្សេងទៀត បានលើកទឹកចិត្ត ឱ្យខ្ញុំហាត់ប្រាណ ទើបឆាប់ជាសះស្បើយ។ ខ្ញុំយកការវាយកូនគោល ជាកីឡាដែលខ្ញុំចូលចិត្ត…

  • ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ សមាគមស្នាមញញឹមថ្មី នៃ​ក្ដីសង្ឃឹមរបស់កុមារ បានចូលរួមចំណែកលើកកម្ពស់ សិទ្ធិ​សេរី​ភាពជាមូលដ្ឋានរបស់កុមារ

    ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ សមាគមស្នាមញញឹមថ្មី នៃ​ក្ដីសង្ឃឹមរបស់កុមារ បានចូលរួមចំណែកលើកកម្ពស់ សិទ្ធិ​សេរី​ភាពជាមូលដ្ឋានរបស់កុមារ

    (កណ្តាល)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈ​កម្មា​ធិ​ការ​សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)បានសម្ដែងនូវការកោត​សរសើរដល់សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ដែល​​​បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និង​ការ​​ការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់កុមារ ជាពិសេសសិទ្ធិ​សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត រួមទាំងសិទ្ធិទទួលបានការអប់រំ ជាដើម ។ នេះជាការលើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី ក្នុងឱកាសនាំ​យក​​ថវិកា គ្រឿងឧបភោគបរិភោគ ព្រមទាំងថ្នាំពេទ្យមួយចំនួន​ទៅ​ប្រគល់ជូនសមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ ដែលមានទីតាំងក្នុងភូមិជើងកើប ឃុំជើងកើប ស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានសាទរចំពោះការគ្រប់គ្រង​ប្រកប​ដោយភាពត្រឹមត្រូវ មិនមានការរំលោភបំពានដល់សិទ្ធិ​កុមារ​ដែលរស់នៅទីនោះឡើយ ហើយក្នុងករណីកុមាររស់នៅ​ទីនេះ​មានបញ្ហាសុខភាពអាចទំនាក់ទំនងមកក្រុមការងារ របស់​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីជួយអន្តរាគមន៍​ក្នុង​ការ​នាំយកកុមារទៅកាន់មន្ទីរពេទ្យឱ្យទាន់ពេលវេលា ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រង និង​បុគ្គ​លិក​​សមាគមទាំងអស់ ឱ្យបន្ដយកចិត្តទុកដាក់មើលថែទាំកុមារ និងត្រូវចៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ឬការ​រំលោភ​បំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សប្បុរសជន​ទាំង​អស់​ឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់សមាគមនេះ ក៏ដូចជាមណ្ឌល​កុមារកំព្រាផ្សេងៗទៀត ដែលជាកាយវិការមួយប្រកបដោយ​ស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងជាការចូលរួមការ​លើកកម្ពស់សិទ្ធិកុមារ ។ សូមបញ្ជាក់ជូនថា នេះជាលើកទី៣ហើយ ដែលឯកឧត្តមទេស​រដ្ឋមន្រ្តី កែវ…