Category: នយោបាយ

  • ក្រសួងមុខងារសាធារណៈ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ» ជូនដល់មន្រ្តីរាជការក្រោមឱវាទថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

    ក្រសួងមុខងារសាធារណៈ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ» ជូនដល់មន្រ្តីរាជការក្រោមឱវាទថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តម រស់ សូផាន់ រដ្ឋមន្រ្តីស្តីទីនៃក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅថ្ងៃថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ទទួលបានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និ ងមន្រ្តីរាជការតាមអង្គភាពជំនាញនីមួយៗ នៃក្រសួងមុខងារសាធារណៈ រួមទាំងមន្រ្តីរាជការតាមមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ជាច្រើនរូប។ ឯកឧត្តម រស់ សូផាន់ រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលាដ៏មានសារៈសំខាន់មួយនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវពុទ្ធិថ្មីៗ និងបទពិសោធន៍ល្អៗ ដែលឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់អង្គភាពរៀងៗខ្លួន ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាព័ត៌មាន ដែលបាននាំមកឱ្យសង្គមនូវភាពចម្រុះនិងសម្បូរបែបនៃបណ្ដាញទំនាក់ទំនង ជាពិសេសការរីកស្គុះស្គាយនូវបណ្ដាសារព័ត៌មានអនឡាញនានាទាំងក្នុងប្រទេស និងពិភពលោក។ ពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកនេះ ទទួលបានការអញ្ជើញចូលរួមចែករំលែកដោយវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តមបានធ្វើបទបង្ហាញលើប្រធានបទ “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងសាធារណមតិ” ដើម្បីចែករំលែកធាតុចូលសំខាន់ៗនៃការរៀបចំការផ្សព្វផ្សាយ ជូនដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាល ដែលមកពីតាមបណ្ដាអង្គភាពពាក់ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ និងមន្ទីមុខងារសាធារណៈរាជធានី-ខេត្ត។ វគ្គបណ្ដុះបណ្ដាលននេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបង្កើនជំនាញសរសេរខ្លឹមសារព័ត៌មាន ក៏ដូចជាកិច្ចការទំនាក់ទំនងសាធារណៈ ជូនដល់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ នៅតាមអង្គភាពជំនាញ ដែលនឹងអាចក្លាយជាជនបង្គោលចូលរួមសកម្មភាពផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈរបស់ក្រសួង។ គួរបញ្ជាក់ដែរថាសិក្ខាសាលានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ…

  • អនុប្រធានក្រុមហ៊ុន Total Energies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ វាយតម្លៃជាវិជ្ជមានចំពោះស្ថានភាពវិនិ​យោគ​​នៅកម្ពុជា

    អនុប្រធានក្រុមហ៊ុន Total Energies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ វាយតម្លៃជាវិជ្ជមានចំពោះស្ថានភាពវិនិ​យោគ​​នៅកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោក Mehmet CELEPOGLU បាន​ថ្លែង​អំណរគុណសម្ដេចបវរធិបតីដែលបានចំណាយ​ពេល​ដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការីបានចូល​ជួប​សម្ដែង​ការគួរសម ព្រមទាំងបានគោរពជម្រាបជូន​សម្ដេច​បវរធិបតី អំពីប្រតិបតិ្តការអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies អន្តរជាតិ និងដំណើរការអាជីវកម្ម និងចក្ខុ​វិស័យនាពេលអនាគតប្រកបដោយភាពវិជ្ជមានរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា។ បន្ថែមលើនោះ, លោក Mehmet CELEPOGLU ក៏បានវាយ​តម្លៃ​ជាវិជ្ជមានចំពោះស្ថានភាពវិនិយោគនៅកម្ពុជា និងបង្ហាញ​ពីចំណាប់អារម្មណ៍អំពីការដាក់ចេញនូវគោលនយោបាយ និង​គំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរាជរដ្ឋាភិបាល ដែលដឹកនាំដោយ​សម្ដេចបវរធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជា​កម្ម​វិធីកែទម្រង់គាំទ្រដល់ការប្រកួតប្រជែងប្រកបដោយតម្លាភាព និងស្មើភាព។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍លោក Mehmet CELEPOGLU ដែលបានមកបំពេញទស្សនកិច្ច​ការងារនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួម​ចំណែករបស់ក្រុមហ៊ុន TotalEnergies ក្នុងការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោល​នយោ​បាយទាក់ទាញការវិនិយោគ…

  • ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន សរសើរ សម្តេចបវរធិបតី លើការងារអភិបាលកិច្ចប្រទេស

    ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន សរសើរ សម្តេចបវរធិបតី លើការងារអភិបាលកិច្ចប្រទេស

    (ភ្នំពេញ)៖ ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានកោតសរសើរសម្ដេចបវរធិបតី ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្រ, គោលនយោបាយ និងគំនិតផ្ដួចផ្ដើមថ្មីៗ​ជាច្រើន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការងារ​អភិបាលកិច្ចប្រទេស ។ ការសរសើររបស់ឯកឧត្តម លីវ ចុងអ៊ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ​ប្រជាមានិតចិន បែបនេះ ក្នុងឱកាស ចូលជួបសម្តែង​ការ​គួរ​សម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម លីវ ចុងអ៉ី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការ​ប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យ​សន្ដិសុខ។ ជាមួយគ្នានោះ, ឯកឧត្តមបានបង្ហាញជំនឿ​ជឿជា​ក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់​សម្ដេច​បវរធិបតី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការ​អភិវឌ្ឍ​រីកចម្រើនលើគ្រប់វិស័យ ។ ឯកឧត្តម លីវ ចុងអ៊ី ក៏បានគូសបញ្ជាក់ផងដែរថា ភាគីចិនរីក​រាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លា​ថែមទៀតជាមួយភាគីកម្ពុជា។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត​ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូស​បញ្ជាក់ពីលទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ជាពិសេសលើវិស័យសន្ដិសុខ។ ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិ​បាលកម្ពុជា…

  • ឯកអគ្គរដ្ឋទូតថ្មី ប្រទេសឥណ្ឌា បេ្តជ្ញាជំរុញវិស័យវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម និងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា

    ឯកអគ្គរដ្ឋទូតថ្មី ប្រទេសឥណ្ឌា បេ្តជ្ញាជំរុញវិស័យវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម និងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានសន្យា ពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌាឱ្យកាន់តែរឹងមាំឡើង នៅក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរផងដែរ ។ ឯកអគ្គរដ្ឋទូថ្មីឥណ្ឌា ប្តេជ្ញាចិត្តបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាកាងារ ជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃពីភាពស្រស់ស្អាត និងការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា។ ពិសេសបានស្ញប់ស្ញែងនូវវប្បធម៌ដ៏សម្បូរបែប ចំណាស់និងរុងរឿងរបស់កម្ពុជា ដែលមានលក្ខណៈស្រដៀងគ្នាជាច្រើន ជាមួយប្រទេស ឥណ្ឌា ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បញ្ជាក់ពីការបេ្តជ្ញាចិត្តនៅក្នុងការជំរុញវិស័យវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម និងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌាជាបន្តទៀត។ ចំពោះវិស័យពាណិជ្ជកម្មនិងទេសចរណ៍វិញ ឯកឧត្តមបានបញ្ជាក់ថា ឆាប់ៗនេះនឹងមានជើងហោះហើរត្រង់ពីប្រទេសឥណ្ឌាមកកាន់ខេត្តសៀមរាបតែម្តង។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា កម្ពុជា និង ឥណ្ឌា…

  • ក្រុមសមាជិកព្រឹទ្ធសភាអញ្ជើញចុះជួបជាមួយថ្នាក់ដឹកនាំស្រុក ឃុំ និង​ប៉ុស្តិ៍រដ្ឋបាលឃុំ នៅ​ស្រុកកំពង់ត្រាច

    ក្រុមសមាជិកព្រឹទ្ធសភាអញ្ជើញចុះជួបជាមួយថ្នាក់ដឹកនាំស្រុក ឃុំ និង​ប៉ុស្តិ៍រដ្ឋបាលឃុំ នៅ​ស្រុកកំពង់ត្រាច

    កំពត៖ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ​ទី៥​កាលពីថ្ងៃទី២៥ ខែកុម្ភៈបាន​ដឹកនាំក្រុម​សមា​ជិក​ព្រឹទ្ធសភាភូមិភាគ៥ និង​មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់​ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ស្មៀនឃុំ និងក្រុមគ្រូពេទ្យក្នុងស្រុក នៅសាលាស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងពិធីដែលមានវត្តមានឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត លោក អូន ខន​អភិបាលស្រុកកំពង់ត្រាចជា​ដើមអញ្ជើញចូលរួមផងឯកឧត្តម ឈួន ឆាម បានបញ្ជាក់ថា វត្តមានរបស់​គណៈប្រតិភូ​នៅពេល​នេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង សហការកាន់តែជិតស្និទ្ធ ជាមួយអង្គបោះឆ្នោត ដៃលជាសមាជិកក្រុមប្រឹក្សាទាំងអស់។ ឈ្វេងយល់​សភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋាន និងជួយពង្រឹងការអនុវត្តតួនាទីភារកិច្ច​របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ។ ក្នុងឱកាសនេះក្រុមប្រឹក្សាឃុំទាំង១៤នៃស្រុកកំពង់ត្រាចបានរាយការណ៍សង្ខេបជូនគណៈប្រតិភូ អំពីស្ថានភាពជាក់ស្តែង នៅឃុំ សង្កាត់របស់ខ្លួន ពិសេស​ការរីកចម្រើនក្រោមម្លប់នៃសន្តិភាព៕ ដោយ៖ សិលា សារិន

  • ទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេស ស្រីលង្កា-កម្ពុជា ថែមទៀត

    ទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេស ស្រីលង្កា-កម្ពុជា ថែមទៀត

    (ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមាន​សន្ដិ​ភាព លោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ(Wijayanthi Edirisinghe) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុង​បាង​កក បានប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសស្រីលង្កា-កម្ពុជា ឱ្យ​កាន់តែរីកចម្រើនថែមទៀត ។ ក្នុងឱកាសនៃជំនួប លោកជំទាវ​ វីចាយ៉ានធី​ អេឌីរីស៊ីងហេ បាន​សម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំ​នូវការផ្ដាំផ្ញើ ការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រីស្រីលង្កា ជូនចំពោះ សម្ដេច​បវរ​ធិបតី ។ លោកជំទាវក៏បានសម្ដែងនូវការពេញចិត្ត​ និងបានវាយ​តម្លៃ​ខ្ពស់​ចំពោះទំនាក់ទំនងដ៏យូរអង្វែងស្រីលង្កា-កម្ពុជា ព្រមទាំង​បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់​ទំនង​ប្រទេស​ទាំងពីរឱ្យកាន់តែរីកចម្រើន នៅក្នុងអាណត្តិការ​ទូត​របស់លោកជំទាវ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការ​លើវិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម ការវិនិយោគ​ ការ​អប់រំ និងទេសចរណ៍ ជាដេីម។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរលោកជំទាវ…

  • មន្ត្រីជាន់ខ្ពស់៖ជនមានពិការភាពនៅក្នុងខេត្តកំពង់ស្ពឺ​ទទួលបាន​ការ​លើកទឹកចិត្តឱ្យចូលធ្វើការរដ្ឋ និងឯកជន​ច្រើនជាង​ការកំណត់

    មន្ត្រីជាន់ខ្ពស់៖ជនមានពិការភាពនៅក្នុងខេត្តកំពង់ស្ពឺ​ទទួលបាន​ការ​លើកទឹកចិត្តឱ្យចូលធ្វើការរដ្ឋ និងឯកជន​ច្រើនជាង​ការកំណត់

    កំពង់ស្ពឺ៖ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា នៅខេត្តកំពង់ស្ពឺជនមានពិការភាព​ជាង២.០៨ភាគរយ​ទទួល​ការលើកទឹក​ចិត្ត​ឱ្យចូលធ្វើការ​ក្នុងស្ថាប័នរដ្ឋ និង១.៥ភាគរយ​ បានចូលបម្រើការងារក្នុងវិស័យឯកជន។ចំនួននេះ​បានលើសពីអ្វីដែល​បានកំណត់ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីជនពិការភាពឆ្នាំ២០២៤-២០២៨ដល់សមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាព​ជនពិការខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុង សម្បត្តិ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទាបានគូសរំលេចថា​អនុក្រឹត្យរបស់រាជ​រដ្ឋាភិបាល​បានតម្រូវឱ្យមាន​ការជ្រើសរើសជនមានពិការភាពឱ្យចូលធ្វើការជាមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាក្នុងស្ថាប័នរដ្ឋចំនួន២ភាគរយ និងខណៈវិស័យឯកជនចំនួន១ភាគរយ។ដូចនេះអ្វីដែលអនុវត្តនៅខេត្តកំពង់ស្ពឺ គឺច្រើនជាងការកំណត់។ ក្នុងកម្មវិធីដែលមានវត្តមានលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តនិង​វត្តមានប្រធាន អនុប្រធានមន្ទីរ អង្គភាព និង​រដ្ឋបាលក្រុង ស្រុក ពាក់ព័ន្ធចូល​រួមផង ឯកឧត្តម អ៊ុង សម្បត្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ សម្តេចបានលើកស្ទួយ​វិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជន​មាន​ពិការភាព គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព ។ជនមានពិការភាពអាច​បានចូលរួមគ្រប់សកម្មភាពក្នុងសង្គ​ម ទាំងការទៅចុះ​ឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត ។ ឯកឧត្តមបន្ថែមថា ដើម្បីធានាដល់បរិយាបន្ននិងសមភាពសម្រាប់ជន​មាន​ពិការភាព រាជរដ្ឋាភិបាលបានដាក់​ចេញនូវ​ផែនការយុទ្ធសាស្ត្រជាតិ​ស្តីពី​ពិការភាពឆ្នាំ២០២៤-២០២៨ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់​ទម្រង់កេងប្រវ័ញ្ច និងរើសអើងលើជនមានពិការភាព ធ្វើយ៉ាងណាឱ្យជន​មានពិការភាពកាន់តែទទួលបាននូវការគាំទ្រពីសង្គម ។ទទួលបាន​ការយក​ចិត្តទុកដាក់ស្របតាមច្បាប់ជាតិ…

  • ពលរដ្ឋងាយរងគ្រោះបំផុត ២៤គ្រួសារ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទួលអំណោយ កាកបាទក្រហមកម្ពុជា

    ពលរដ្ឋងាយរងគ្រោះបំផុត ២៤គ្រួសារ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទួលអំណោយ កាកបាទក្រហមកម្ពុជា

    (កំពង់ស្ពឺ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធាន​កាកបាទក្រហមកម្ពុជា បានណែនាំដល់ក្រុម​ប្រតិ​បត្តិ​ទីស្នាក់ការកណ្តាល ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមខ្នងផ្ទះ​របស់ប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត ដោយនាំយក​អំណោយមនុស្សធម៌ជូនលោកយាយ ប៊ុន ផុន អាយុ ១០១ឆ្នាំ រស់នៅក្នុងភូមិច្រេស ឃុំទឹកល្អក់ ស្រុកគងពិសី និងជនងាយ​រង​គ្រោះ​បំផុតដល់ខ្នងផ្ទះ ចំនួន២៤គ្រួសារទៀត រស់នៅក្នុង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ឯកឧត្តម យូណាឡា អគ្គលេខាធិការរងទី២ បានក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋទាំងអស់ថា នៅទីនេះមានបរិយាសកាស​ល្អ​ហើយ ប៉ុន្តែសូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បី​សម្អាត​បរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ ពីព្រោះជំងឺផ្សេងក៏អាច​បណ្តាល​មកពីកង្វះអនាម័យផងដែរ។ ជាកិច្ចឆ្លើយតបគ្រួសារទាំង២៤ខាងលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដែល​តែងតែគិតគូរយកចិត្តទុកដាក់និង បានចាត់សហការី ចុះមក​សួរសុខទុក្ខ ដល់ខ្នងផ្ទះ ដោយមិនប្រកាន់វណ្ណៈ និងមិនទុក​នរណាម្នាក់ចោលនោះឡើយ។ ការអញ្ជើញចែកអំណោយមនុស្សធម៌​ជូនជនងាយរងគ្រោះ​បំ​ផុតតាមខ្នងផ្ទះនេះគឺដើម្បីស្វែងយល់ពីស្ថានភាពគ្រួសារងាយរងគ្រោះនីមួយៗ បានច្បាស់លាស់ និងផ្តល់អំណោយមនុស្ស​ធម៌​បានចំគោលដៅ អ្នកងាយរងគ្រោះបំផុតពិតប្រាកដ​និង​ទាន់ពេលវេលា។ អំណោយផ្តល់ជូនគ្រួសារខាងលើនេះ រួមមាន អង្ករ ២៥គីឡូ​ក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ…

  • រដ្ឋមន្រ្តីការងារ ៖ទំនាក់ទំនងកម្ពុជា-ឥណ្ឌា កាន់តែត្រូវ​បាន​​ពង្រឹងនិងពង្រីកលើការអភិវឌ្ឍធនធានមនុស្ស និង​វិស័យ TVET របស់កម្ពុជា

    រដ្ឋមន្រ្តីការងារ ៖ទំនាក់ទំនងកម្ពុជា-ឥណ្ឌា កាន់តែត្រូវ​បាន​​ពង្រឹងនិងពង្រីកលើការអភិវឌ្ឍធនធានមនុស្ស និង​វិស័យ TVET របស់កម្ពុជា

    (ភ្នំពេញ)៖ ក្រសួងការងារកម្ពុជា ស្វាគមន៍ក្នុងការបង្កើតឱ្យ​មាន​កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល​បច្ចេកទេសរបស់ឥណ្ឌា ជាមួយគ្រឹះស្ថាន TVET របស់កម្ពុជា ដែលនឹងជួយអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្ម​ជំ​នាញ​ដែលទទួលស្គាល់រវាងប្រទេសទាំងពីរ។ ហើយរំពឹងថា ទំនាក់ទំនងទ្វេភាគី កម្ពុជា និង ឥណ្ឌា នឹងកាន់តែត្រូវបាន​ពង្រឹង និងពង្រីកលើវិស័យជាច្រើន ជាពិសេស​លើការ​អភិវឌ្ឍ​ធនធានមនុស្ស និងវិស័យ TVET របស់កម្ពុជា។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ បានលើកឡើងបែបនេះ ក្នុងឱកាសទទួល​ជួបពិ​ភាក្សា​ការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា តែងតាំងថ្មី​ប្រចាំនៅ​កម្ពុជា នៅទីស្តីការក្រសួងកាលពីរសៀលទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។ ឯកអគ្គរដ្ឋទូត ឥណ្ឌា បានបង្ហាញការគាំទ្រចំពោះគំនិត​ផ្តួច​ផ្តើម​របស់ ឯកឧត្តម ហេង សួរ ក្នុងការបង្កើត​ឱ្យមាន​កិច្ច​សហប្រតិបត្តិការលើវិស័យ TVET រវាងប្រទេស​ឥណ្ឌា​ជា​មួយកម្ពុជា ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើក​ឡើងថា កម្ពុជាមានសក្តានុពលលើវិស័យជាច្រើន ដែលនឹង​អាចជំរុញដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជាកាន់តែស៊ីជម្រៅថែមទៀត ៕ ដោយ ៖…

  • កម្ពុជា និង ចិន​ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់ រវាងប្រទេសទាំងពីរ

    កម្ពុជា និង ចិន​ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់ រវាងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ នៃសាធារណ​រដ្ឋ​ប្រជាមានិតចិន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ច​សហប្រតិបត្តិការកងកម្លាំង អនុវត្តច្បាប់រវាង​ភាគីទាំង​ពីរ កម្ពុជា-ចិន ដែលតែងតែផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ។ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស សុខា ក៏បានថ្លែងអំណរ​គុណ​ដល់ស្ថាន​ទូតចិនប្រចាំកម្ពុជា និងក្រសួងសន្តិសុខ​សា​ធា​រណៈចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ និង​ផ្តល់​កិច្ច​សហការល្អ ដើម្បីរួមចំណែកក្នុងបុព្វ​ហេតុនៃការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គម រយៈពេលកន្លងមកកាន់តែប្រសើរឡើងថែមទៀត ។ ឯកឧត្តម LIU ZHONGYI បានបង្ហាញក្ដីសង្ឃឹមថា ទំនាក់​ទំនង​រវាងក្រសួងទាំងពីរ នឹងបន្តរីកលូតលាស់ជាលំដាប់ និង​បង្កលក្ខខណ្ឌកាន់តែសមស្របដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកអនុវត្តសម្រេច​បានដោយ​ជោគជ័យនូវគម្រោង និងផែនការ សហប្រតិបត្តិការនានា ដែល​​ស្ថាប័នទាំងពីរបានផ្តួចផ្តើមក្នុងពេលកន្លងមក ។ ភាគីទាំងពីរ បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រីកចំណង​កិច្ចសហ​ប្រតិ​បត្តិការបន្ថែមទៀត ដោយឈរលើស្មារតីមិត្តភាព ក្នុង​អា​ណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការ​ដឹក​នាំរបស់សម្ដេចមហាបវរធិបតី…