Category: នយោបាយ

  • សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូន​និស្សិត ១ ៥១៨ អង្គ/នាក់ នៃសាកលវិទ្យាល័យ​សៅ​ស៍​អ៊ីសថ៍អេយសៀ ខេត្តសៀមរាប

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូន​និស្សិត ១ ៥១៨ អង្គ/នាក់ នៃសាកលវិទ្យាល័យ​សៅ​ស៍​អ៊ីសថ៍អេយសៀ ខេត្តសៀមរាប

    (សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ នៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ ខេត្តសៀម រាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍សង្ខេបស្ដីពីការបណ្ដុះបណ្ដាលរបស់ លោកបណ្ឌិត សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុម​ប្រឹក្សា​ភិបាល នៃសាកលវិទ្យាល័យ​ Southwest Asia បាន​ឲ្យ​ដឹងថា ដើម្បីលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបទៅនឹង​ផែនការ​យុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា និង​យុទ្ធ​សាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​កម្ពុជា សាកលវិទ្យាល័យ Southwest Asia បានរៀបចំ​ចក្ខុ​វិស័យ បេសកកម្ម ផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះ​បណ្តា​ល និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីបណ្ដុះបណ្ដាល​កម្មវិធីអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់​ខ្ពស់ និងបណ្ឌិត ប្រកបដោយគុណភាពមាន ឥរិយាបថល្អ ឆ្លើយតបទៅនឹងទីផ្សារការងារជាតិ…

  • សម្ដេចតេជោ ហ៊ុន សែន ៖ ចិន គឺជាមិត្ត ជាដៃគូ និងជាអ្នក​គាំទ្រដ៏គួរទុកចិត្តបំផុតសម្រាប់កម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន ៖ ចិន គឺជាមិត្ត ជាដៃគូ និងជាអ្នក​គាំទ្រដ៏គួរទុកចិត្តបំផុតសម្រាប់កម្ពុជា

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនគឺជា​មិត្ត​ដ៏ធំបំផុត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្តបំផុតសម្រាប់​កម្ពុជា ។ កម្ពុជា ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជនកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាស​អនុ​ញ្ញាត​ឱ្យឯកឧត្តម យីន លី (Yin Li) សមាជិក​ការិយា​ល័យ​នយោបាយ និងលេខាធិការនៃគណៈកម្មាធិ​ការមជ្ឈិម​បក្ស​កុម្មុនីស្តចិន រដ្ឋធានីប៉េកាំង ចូលចូលជួបសម្ដែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម យីន លី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ដែលបានទទួល​ស្វាគមន៍​យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យ ឯកឧត្តមនិងគណៈប្រតិភូ ចូល​ជួបសំដែងការគួរសមក្នុងឱកាសដែល ឯកឧត្តមបំពេញ​ទស្ស​ន​កិច្ចលើកទី១នៅកម្ពុជា ។ ឯកឧត្តមក៏បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរ​សុខ​ទុក្ខ​​ពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ​គណ​បក្ស​កុម្មុយនីស្តចិន និងបានបន្តថា សម្តេចគឺជាមិត្តចាស់របស់​ថ្នាក់ដឹកនាំចិន និងជាអ្នកនយោបាយជើងចាស់​មួយរូប​ដែល​ទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន ព្រមទាំង​បាន​រួម​ចំណែកយ៉ាងធំធេងដល់ការពង្រឹង និងពង្រីកចំណង​មិត្ត​ភាព​កម្ពុជា-ចិន ។…

  • មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) វាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបញ្ជូន​កង​កម្លាំង​ថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ

    មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) វាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបញ្ជូន​កង​កម្លាំង​ថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម​នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក(Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម រ៉ូណាល់ ខ្លាក បានសម្ដែងក្ដី​សោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា​ និងបានគោរពជម្រាបជូនសម្ដេច​បវរធិប​តី​អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងរូបឯកឧត្តម និង ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង​គោក។ ឯកឧត្តមបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាង​ប្រជា​ជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាង​កងទ័ពនិងកងទ័ព នៃប្រទេសទាំងពីរ ព្រមទាំងបានគូស​បញ្ជាក់​ថា សហរដ្ឋអាមេរិកចង់ឃើញការរីកចម្រើន​នៅក្នុង​ទំនាក់ទំនងនេះ ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេស​ទាំងពីរ។ បន្ថែមលើនោះ ឯកឧត្តម រ៉ូណាល់ ខ្លាក បានសម្ដែង​នូវ​ការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបាន​ចូលរួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្មថែរក្សាសន្ដិភាព តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសមួយចំនួន​លើ​ពិភព​លោក ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ ឯកឧត្តមនាយ​ឧត្តម​សេនីយ៍ និងគណៈប្រតិភូដែលបានបំពេញ​ទស្សនកិច្ច​នៅ​​កម្ពុជា​…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ Southeast Asia

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ Southeast Asia

    ផ្សាយបន្ដផ្ទាល់ ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ Southeast Asia នៅសណ្ឋាគារសុខា សៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

  • មន្ត្រីជាន់ខ្ពស់នៃរដ្ឋធានីប៉េកាំង សរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

    មន្ត្រីជាន់ខ្ពស់នៃរដ្ឋធានីប៉េកាំង សរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

    (ភ្នំពេញ)៖ លេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការបន្តរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន ។ នេះជាការបញ្ជាក់របស់ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម យីន លី បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី, សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើន និងកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចិន-កម្ពុជា ក្នុងក្របខ័ណ្ឌរដ្ឋ, បក្ស និងប្រជាជន ។ ជាមួយគ្នានោះ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម និង គណៈប្រតិភូនាពេលនេះ គឺចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀតនូវរាល់ការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង…

  • សហគមន៍តំបន់ការពារធម្មជាតិសម្បូរអភិវឌ្ឍន៍ ស្នើសុំពង្រីកព្រៃសហគមន៍បន្ថែមទៀត

    សហគមន៍តំបន់ការពារធម្មជាតិសម្បូរអភិវឌ្ឍន៍ ស្នើសុំពង្រីកព្រៃសហគមន៍បន្ថែមទៀត

    (ភ្នំពេញ)៖ ប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិសម្បូរអភិវឌ្ឍន៍ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ស្នើសុំពង្រីកព្រៃសហគមន៍បន្ថែមទៀត ដើម្បីជួយដល់ការងារការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ខណៈដែលពួកគេទទួលបានការលើកកម្ពស់ជីវភាព តាមរយៈអនុផលព្រៃដូចជាការជីកដំឡូងព្រៃ ផ្សិត ស្លឹកព្រិច និងរកជ័រ ក៏ដូចជាតាមរយៈការអនុវត្តគម្រោងនានា ដែលទទួលបានការគាំទ្រពីក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គការសមាគមន៍ផ្សេងទៀត ។ លោកស្រី ប៊ួច នុត បេឡាករសហគមន៍តំបន់ការពារធម្មជាតិសម្បូរអភិវឌ្ឍន៍ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា សហគមន៍របស់ខ្លួនបាននិងកំពុងដាក់ស្នើសុំពង្រីកព្រៃសហគមន៍បន្ថែមចំនួនជាង៨៥៤ហិកតាទៀត បន្ទាប់ពីត្រូវបានរៀបចំបង្កើតឡើង និងទទួលស្គាល់ផ្លូវការដោយក្រសួងបរិស្ថាន នៅឆ្នាំ២០១២ ដោយមានផ្ទៃដីសរុប ១.០៧១ហិកតា។ ការស្នើសុំពង្រីកព្រៃសហគមន៍ ដោយសារតែចំនួនប្រជាពលរដ្ឋក្នុងសហគមន៍មានការកើនឡើង។ លោកស្រី បញ្ជាក់ថា បច្ចុប្បន្ន សហគមន៍នេះ មានមានប្រជាពលរដ្ឋចំនួន ១៤២គ្រួសារ ស្មើននឹង ៦៤២នាក់ បានចូលរួមជាមួយរាជរដ្ឋាភិបាលលើកការងារគ្រប់គ្រង និងការការពារធនធានធម្មជាតិ ដែលមានស្រាប់ក្នុងតំបន់ ដើម្បីជាប្រយោជន៍ដល់ការអភិក្សជីវៈចម្រុះប្រកបដោយនិន្តរភាព ។ លោកស្រី បានឱ្យដឹងថា ក្នុងរដូវប្រាំងនេះ ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួននាំគ្នាចូលព្រៃជីកដំឡូងព្រៃមួយប្រភេទឈ្មោះថា «ដំឡូងកន្ទប» ដើម្បីរកប្រាក់ចំណូលបន្ថែម ដោយក្នុងដំឡូងមួយគីឡូក្រាម…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសខេត្តស្វាយរៀង ជាខេត្តបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសខេត្តស្វាយរៀង ជាខេត្តបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ

    (ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨បណ្ណ ជូនប្រជាពលរដ្ឋ នៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍របស់ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក៏បានគូសរំលេចពីលទ្ធផលធំៗ ដែលខេត្តស្វាយរៀងសម្រេចបានកន្លងមក ទាំងនៅក្នុងវិស័យអនាម័យជនបទ ដោយត្រូវបានប្រកាសជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, នៅក្នុងសកម្មភាពការងារបោះសម្អាតមីន ត្រូវបានប្រកាសជាខេត្តទី៨ ក្លាយជាខេត្តអស់មីន និងជាពិសេសនៅថ្ងៃនេះ នៅក្នុងវិស័យដីធ្លី ក៏ត្រូវបានប្រកាសជាខេត្ត (ទី៣) បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធថែមទៀត ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគាំទ្រយ៉ាងពេញលេញក្នុងការដឹកនាំ និងជំរុញដល់អង្គភាពពាក់ព័ន្ធ ជាពិសេសការខិតខំអនុវត្តការងារនៅមូលដ្ឋានផ្ទាល់របស់មន្រ្តីជំនាញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឲ្យសម្រេចបានជោគជ័យតាមផែនការ ទិសដៅ និងចក្ខុវិស័យដ៏មានសារៈសំខាន់នេះ…

  • កម្ពុជាអញ្ជើញពេទ្យថៃមកចែករំលែកបទពិសោធន៍ពីបញ្ហារោគស្រ្តី និងសុខភាពស្រ្តីដោយឥតគិតថ្លៃជូនប្រជាជនខ្មែរ

    កម្ពុជាអញ្ជើញពេទ្យថៃមកចែករំលែកបទពិសោធន៍ពីបញ្ហារោគស្រ្តី និងសុខភាពស្រ្តីដោយឥតគិតថ្លៃជូនប្រជាជនខ្មែរ

    ភ្នំពេញ ៖ ភ្នាក់ងារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស CMS-Cam Medical Services បានសហការជាមួយមន្ទីរពេទ្យអន្តរជាតិ BNH មកពីប្រទេសថៃ រៀបចំសិក្ខាសាលាពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជា លើប្រធានបទសុខភាពដ៏សំខាន់ ស្តីពីបញ្ហារោគស្រ្តី និងសុខភាពស្រ្តី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាគារ TKK Biz ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិតស្រីវេជ្ជបណ្ឌិត Kunthida Rithirangsriroj ឯកទេសជំនាញរោគស្រ្តី នៃមន្ទីពេទ្យអន្តរជាតិ BNH ទីក្រុងបាងកក ប្រទេសថៃ។ ថ្លែងក្នុងពិធីនេះ អ្នកគ្រប់គ្រងទូទៅរបស់ទីភ្នាក់ងារ CMS-Cam Medical Services បានមានប្រសាសន៍ថា ភ្នាក់ងារ CMS បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃនេះជាច្រើនលើកមកហើយ ដោយលើកយកប្រធានបទទាក់ទងនឹងសុខភាពផ្សេងៗគ្នា។ គោលបំណងនៃការរៀបចំសិក្ខាសលានេះ គឺដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរបានស្វែងយល់បន្ថែមទៀតព្រោះថាសុខភាពជារឿងសំខាន់ណាស់សម្រាប់ បុគ្គលម្នាក់ៗ ជាពិសេសលើកនេះយើងបានលើកយកប្រទធានបទដ៏សំខាន់ទាក់ទងបញ្ហារោគស្រ្តី និងសុខភាពស្ត្រី។ តាមរយៈសិក្ខាសាលានេះ ប្រជាជនដែលចូលរួមនឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ក្នុងការថែទាំសុខភាពរបស់ពួកគាត់ ហើយក្នុងករណីដែលបងប្អូនស្រ្តីដែលមកចូលរួមកក្នុងកម្មវិធីនេះ គាត់មានចម្ងល់ ឬសង្ស័យថាសុខភាពគាត់មានបញ្ហាមិនប្រក្រតីណាមួយ គាត់អាចធ្វើការពិគ្រោះយបល់ដោយផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេសក្នុងពេលនេះតែម្តង ដែលការប្រឹក្សាបញ្ហាសុខភាពនៅពេលនេះមិនមានការគិតថ្លៃនោះទេ។ លើបញ្ហារោគស្រ្តីនេះ…

  • សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ ៤ចំណុច ក្នុងឱកាស​ប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ ៤ចំណុច ក្នុងឱកាស​ប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន

    (ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការអំពាវនាវ ៤ចំណុចសំខាន់ៗ ដែលក្នុងនោះរួមមាន៖ ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈ សកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធី សិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាអាទិ៍តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តបណ្ណនានា ។ ទី២-…

  • ក.ប.ទ.ទុករយៈពេល ៣០ថ្ងៃ ដល់ក្រុមហ៊ុនចំនួន២ ដើម្បីផ្តល់​សក្ខីកម្ម​អំពីវឌ្ឍនភាពដំណើរការអាជីវកម្ម មជ្ឈមណ្ឌល​ទិន្នន័យ​ឱ្យបានច្បាស់លាស់

    ក.ប.ទ.ទុករយៈពេល ៣០ថ្ងៃ ដល់ក្រុមហ៊ុនចំនួន២ ដើម្បីផ្តល់​សក្ខីកម្ម​អំពីវឌ្ឍនភាពដំណើរការអាជីវកម្ម មជ្ឈមណ្ឌល​ទិន្នន័យ​ឱ្យបានច្បាស់លាស់

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សូមអញ្ជើញ លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិ​សម្រេច​នៃក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក (VEHAA DATA CENTER CO., LTD.) និង ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក (KEPSTAR DATA CENTRE MANAGEMENT CO., LTD.) ជាលើកចុងក្រោយ ដើម្បី ចូលជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន។ កន្លងមក ក.ប.ទ. ធ្លាប់បាន អញ្ជើញក្រុមហ៊ុនជាលាយលក្ខណ៍អក្សរចំនួនបីលើករួចមកហើយ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតប​តាមការអញ្ជើញរបស់ ក.ប.ទ. ឡើយ។ ដូចនេះ ក.ប.ទ. សម្រេចទុករយៈពេល ៣០(សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយ​ត្រូវទំនាក់ទំនងមកក្រុមការងារ ក.ប.ទ. តាមរយៈ លេខ​ទូរសព្ទ ០១២ ៧១៣ ៧១៤។ ក្នុងករណី លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេច មិនបានទំនាក់ទំនងដើម្បីចូលជួបពិភាក្សាជាមួយក្រុមការងារ…