-
ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសដាក់វិន័យ

(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសមួយស្ដីពីការដាក់ វិន័យការងាររបស់ លោកស្រី ពេជ្រ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ។ បើយោងតាមសេចក្តីប្រកាសនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានលើកឡើងអំពីកំហុសឆ្គងការងារមួយចំនួនរបស់លោកស្រី ពេជ្រ ម៉ារ៉ែន ដែលបានសម្រេចដោះលែងដោយមានលក្ខខណ្ឌចំពោះទណ្ឌិត ១រូប ដែលត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ “ឃាតកម្ម” ដែលជាប្រភេទបទឧក្រិដ្ឋ។ ក្នុងការសម្រេចដោះលែងទណ្ឌិតដែលជាប់ទោសពីបទឃាតកម្មនេះដែរត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចាត់ទុកថា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា១៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕ ដោយ ៖ ម៉ាដេប៉ូ
-
ពលករខ្មែរនៅប្រទេសកូរ៉េ ប្តេជ្ញាចិត្តមិនចូលរួមធ្វើបាតុកម្មដែលជាការញុះញង់ដើម្បីប្រឆាំងនឹងដំណោះស្រាយរាជរដ្ឋាភិបាលពាក់ព័ន្ធ កោះគុត

(ភ្នំពេញ)៖ ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញាចិត្តយ៉ាងមុតមាំថាខ្លួននឹងមិនទៅចូលរួមធ្វើបាតុកម្មដែលជាការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមក្នុងគោលបំណងប្រឆាំងនឹងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាកោះគុត។ ទន្ទឹមនឹងនេះ ពួកគេបានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅបរទេសទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹង។ លោក ពេជ្យ វីរៈ ជាពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់បងប្អូនពលករខ្មែរ និស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សារៀនសូត្រនៅប្រទេសកូរ៉េសូមទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី តាមរយៈការចរចារ ដោយមិនចាំបាច់ទៅប្តឹងតុលាការអន្តរជាតិនោះទេ។ បងប្អូនពលករខ្មែរត្រូវជឿជាក់លើមេដឹកនាំខ្មែរខ្លួនឯងដើម្បីដោះស្រាយបញ្ហាជាតិ ជៀសវាងមានជម្លោះការទូត។ ពលរដ្ឋខ្មែររូបនេះថាខ្លួននឹងមិនចូលរួមបាតុកម្មជាដាច់ខាត ដែលជាការបំផុសបំផុលពីសំណាក់ក្រុមបក្សប្រឆាំងម្តងហើយម្តងទៀត ដែលការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបាននោះទេ ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេសអាចបង្កស្ថានការកាន់តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង។ ដោយឡែក លោក ពន្លឺ ស៊ូសាន្តណា ជាពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញគោលជំហរថាខ្លួនមានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន បូរណភាពទឹកដីជាមួយប្រទេសជិតខាងដោយសន្តិវិធី រក្សាផលប្រយោជន៍ជាតិជារួម ជៀសជាងធ្វើសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការជាតិលើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ ពលករខ្មែរនៅកូរ៉េម្នាក់ទៀត លោក សម ណាង បានអំពាវនាវឱ្យពលរដ្ឋខ្មែររស់នៅបរទេសទាំងអស់កុំចូលរួមធ្វើបាតុកម្មតាមរយៈការអុចអាលរបស់ក្រុមប្រឆាំងជ្រុលនិយមដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមខ្មែរបែកបាក់ និងមានជម្លោះជាមួយបណ្តាប្រទេសជិតខាង។ បងប្អូនត្រូវរក្សាសន្តិភាពក្នុងប្រទេស និងជឿលើថ្នាក់ដឹកនាំក្នុងការដោះស្រាយតាមរយៈការចរចារដោយសន្តិវិធី។ ទន្ទឹមនឹងនេះនិស្សិត និងពលករខ្មែរអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ មកបញ្ឆេះកំហឹងពលរដ្ឋ ក្នុងចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង ខណៈដែលភាគីកម្ពុជា និងថៃកំពុងតែធ្វើការចរចាគ្នានៅឡើយ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បញ្ជូនសេចក្តីព្រាងច្បាប់ចំនួនពីរ ទៅគណៈកម្មការ ពិនិត្យសិក្សា និងផ្តល់យោបល់

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បញ្ជូនសេចក្តីព្រាងច្បាប់ចំនួនពីរ ទៅគណៈកម្មការ ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់ ។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច ៖ ១- បញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។ ២- បញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ
-
ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី Rebecca Hunter នាយិកាទីផ្សារ នៃក្រុមហ៊ុន SpaceX – Starlink បានគូសបញ្ជាក់ អំពីឱកាសស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។ លោកស្រីនាយិកាទីផ្សារ បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX – Starlink និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅអាទិភាពខ្ពស់ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។ លោកស្រីនាយិកាទីផ្សារក៏បានគោរពជម្រាបជូន សម្តេចបវរធិបតីថា គណៈប្រតិភូរបស់លោកស្រី ក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចនេះផងដែរ ។ ជាការឆ្លើយតប, សម្ដេចបវរធីបតី បានសម្ដែង នូវការស្វាគមន៍ និង ក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍ ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះ, សម្ដេចបវរធិបតី…
-
ទូតអុីស្រាអែល ប្ដេជ្ញាចិត្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

(ភ្នំពេញ)៖ ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានប្ដេជ្ញាចិត្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ នៅក្នុងឱកាសនៃជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងអ៉ីស្រាអែល និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា។ លោកជំទាវក៏បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតី ហ៊ុណ ម៉ាណែត បានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល។ សម្ដេចបវរធិបតីមានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ, ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការ កម្ពុជា-អ៉ីស្រាអែល នឹងបន្តមានការអភិវឌ្ឍរីកចម្រើន បន្ថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម,…
-
អាកាសចរស៊ីវិល ច្រានចោលព័ត៌មានក្លែងក្លាយ ដែលថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្អាតឃ្លាំង និងលក់ឥវ៉ាន់ក្នុងតម្លៃ ៨៤០០រៀល

(ភ្នំពេញ)៖ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានច្រានចោលចំពោះការផ្សាយព័ត៌មានថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្អាតឃ្លាំង និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល ។ ការច្រានចោលនេះ បន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ KH» បានបង្ហោះថា «យើងសម្អាតឃ្លាំងព្រលានយន្តហោះ និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ ៨៤០០រៀល។ រាល់វ៉ាលីរបស់យើង គឺពោរពេញទៅដោយរបស់ផ្សេងៗ និងគ្រឿងអេឡិចត្រូនិក។ ការផ្តល់ជូនមានសុពលភាព តាមអនឡាញរហូតដល់ដាច់ខែ! បញ្ជាទិញដោយចុចប៊ូតុង នៅក្នុងការផ្សាយពាណិជ្ជកម្មហើយចូលទៅកាន់ទំព័រ ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា នេះជាគឺជាព័ត៌មានក្លែងដែលបង្កើតឡើង ដោយក្នុងជនខិលខូចក្នុងបំណងបោកប្រាស់ប្រជាពលរដ្ឋ។ ហើយករណីនេះក៏ជាការបង្ខូចកេរ្តិ៍ឈ្មោះ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ សូមប្រជាពលរដ្ឋកុំជឿទៅលើការផ្សព្វផ្សាយ របស់ទំព័រហ្វេសប៊ុក «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ KH»នេះ៕ ដោយ ៖ វណ្ណលុក
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពី នាយិកាផ្នែកឌីជីថល នៃរដ្ឋប៊ែឡាំង សហព័ន្ធអាល្លឺម៉ង់

(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជំនួបសម្ដែងការគួរសមពី លោកជំទាវ Martina Klement, State Secretary ទទួលបន្ទុកឌីជីថលូបនីយកម្មនិងទំនើបកម្មកិច្ចការរដ្ឋបាល និងជានាយិកាផ្នែកឌីជីថល (Chief Digital Officer) នៃរដ្ឋប៊ែឡាំង សហព័ន្ធអាល្លឺម៉ង់ អមដោយនាយកនិងសហការីនៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ (Konrad-Adenauer-Stiftung – KAS)។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកជំទាវ Klement អំពីទិសដៅរបស់កម្ពុជាក្នុងការធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ចនិងសង្គម ព្រមទាំងបេសកកម្មរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងដំណើរការនេះ រួមមានការពង្រឹងនិងពង្រីកការតភ្ជាប់ឌីជីថល ការបណ្ដុះបណ្ដាលធនធានមនុស្សឌីជីថលគ្រប់កម្រិត ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ដូចជា ការគិតគូរអំពីការធ្វើអភិបាលកិច្ចលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការជំរុញកិច្ចសហការជាមួយវិស័យឯកជន មានគម្រោងសួនឌីជីថលជាដើម។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី មានប្រសាសន៍គាំទ្រកិច្ចសហការកាន់តែជិតស្និទ្ធិរវាងកម្ពុជានិងអាល្លឺម៉ង់ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្សនិងការសហការលើគម្រោងស្រាវជ្រាវនិងនវានុវត្តន៍។ លោកជំទាវ Martina Klement បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជានាពេលកន្លងមក និងបង្ហាញឆន្ទៈក្នុងការផ្លាស់ប្ដូរបទពិសោធនិងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៍ដល់បរិវត្តកម្មឌីជីថលរបស់ភាគីទាំងពីរ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
នគរបាលខណ្ឌឫស្សីកែវ ប្រជុំបូកសរុបការងារ និងលើកទិសដៅបន្តប្រចាំខែមីនា ឆ្នាំ២០២៥

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម និងលោកស្រី ឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការងារ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៥ របស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងលោក-លោកស្រី អធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍ចំណុះអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ។ លោកឧត្តមសេនីយ៍ទោ និងលោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង បានលើកយក អនុសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំដល់ កងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ គឺដើម្បីថែរក្សាការពារ ទ្រព្យសម្បត្តិ អាយុជីវិត និងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច។…
-
យន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ រយៈពេលជាង៦ខែមកនេះមានសំណុំរឿងជាង៥០០ករណីហើយដោះស្រាយម្រេចជោគជ័យជាង១០០ករណី

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានថ្លែងថា៖ចាប់តាំងតែពីការបើកដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនពលរដ្ឋរយៈពេល ជាង៦ខែមកនេះបានទទួលសំណុំរឿងជាង៥០០ករណី ដោយភាគច្រើនពាក់ព័ន្ធវិវាទដីធ្លី វិវាទអាពាហ៍ពិពាហ៍គ្រួសារ វិវាទពាណិជ្ជកម្ម ហើយក្នុងចំណោមនេះការដោះស្រាយបញ្ចប់បាន១១៥ករណី ដែលជាអត្រាមួយខ្ពស់ពីព្រោះថាវាជាសំណុំរឿងផ្សះផ្សាខុសពីការកាត់ក្តីរបស់តុលាការ។ បញ្ជាក់ក្នុងពិធីបើកស្តីពី កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ និយ័តករមូលបត្រកម្ពុជា និងនិយ័តករសន្តិសុខសង្គមនាថ្មីៗមកនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានឱ្យដឹងថា៖អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាការរួមចំណែក ក្នុងការលើកកម្ពស់យន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថារឿងរាវដែលបានដាក់មកនេះភាគច្រើនជារឿងរ៉ាំរៃ ដោយរឿងខ្លះមានរយៈពេល ២០ឆ្នាំហើយ និងតាមរយៈយន្តការនេះឃើញថា អាចដោះស្រាយបានជាសៈយ៉ាងជោគជ័យ។ ក្នុងចំណោមរឿងទាំងនេះភាគច្រើនស្មុគ្រស្មាញរ៉ាំរៃ ហើយការដោះស្រាយតាមតុលាការកន្លងមកជួបនូវឧបសគ្គច្រើន ហើយពួកគាត់សម្រេចចិត្តយកមកដោះស្រាយតាមរយន្តការនេះគឺទទួលបានលទ្ធផលល្អ ដោយគ្រប់ភាគីទទួលយកបានរៀងៗខ្លួន។ ការបញ្ចប់វិវាទដោយត្រូវគោរពតាមបែបបទ និង នីតិវិធីដែលបានព្រមព្រៀងគ្នាជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានមានប្រសាសន៍ថា កន្លងទៅនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន មួយចំនួន រួចមកហើយ រួមមាន៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលជាតិនៃ មជ្ឈតការផ្នែកពាណិជ្ជកម្ម,…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅរដ្ឋធានីហាណូយ ទទួលបានជោគជ័យជាច្រើនលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើមាតុភូមិនិវត្តន៍ មកដល់ កម្ពុជា ដោយសុវត្ថិភាព បន្ទាប់ពីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារ រយៈពេល ២ថ្ងៃ នៅរដ្ឋធានីហា ណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា ដំណើរទស្សនកិច្ចការងារនេះ គឺជា ការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងទាំងពីរ ផងដែរ ។ លោកបន្តថា ភាគីនៃប្រទេសទាំង២ កម្ពុជា-វៀតណាម បានផ្លាស់ប្ដូរព័ត៌មាន និងការយល់ឃើញអំពីសភាពការណ៍សាកល សភាពការណ៍ប្រទេសរៀងខ្លួន ទាំងស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខទូទៅ រួមទាំងបញ្ហាគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (Online Scam) មុននឹងពិនិត្យចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥…