-
នាយករដ្ឋមន្ត្រី ៖ ដរាបណាបក្សប្រជាជន នៅតែដឹកនាំរដ្ឋាភិបាល គោលនយោបាយ ជាតិ គាំពារសង្គម នៅតែបន្តអនុវត្តន៍ដើម្បីប្រជាពលរដ្ឋ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំរដ្ឋាភិបាល គោលនយោបាយជាតិ គាំពារសង្គម នៅតែបន្តអនុវត្តន៍ដើម្បីប្រជាពលរដ្ឋ ខណៈប្រទេសមួយចំនួន ដាក់គោលនយោបាយមិនចេញ ដោយសារ ប្ដូររដ្ឋាភិបាលច្រើនពេក ដាក់ផែនការគោលនយោបាយមក មិនទាន់បានអនុវត្តន៍ស្រួលបួលផង រដ្ឋាភិបាលថ្មី ចូលមកដកចេញវិញបាត់ ។ កត្តានេះ នាំឱ្យគោលនយោបាយគាំពារមួយចំនួន នៅក្នុងប្រទេសទាំងនោះ ជួបបញ្ហាមិនអាចអនុវត្តន៍ចេញបាន ។ ការថ្លែងរបស់សម្ដេចមហាបវរធិបតី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតីប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។ សម្ដេចបវរធិបតី បានបន្ថែមថា សម្រាប់ប្រទេសកម្ពុជា រដ្ឋាភិបាលពិតណាស់ មានប្ដូរពីសម្ដេចតេជោ មកសម្ដេចមហាបវរធិបតី ប៉ុន្តែក្នុងបក្សនយោបាយតែមួយ គោលនយោបាយតែមួយ នាំឱ្យយើងមាននិរន្តភាព នៃគោលនយោបាយ នឹងបន្តគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥នេះរហូត ឱ្យតែ គណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំ។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ខ្ញុំជួប ជាមួយប្រទេសមួយចំនួន…
-
នាយករដ្ឋមន្ដ្រី លើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍ បើគ្រូពេទ្យរូបណា មិនយកចិត្ដទុកដាក់ ពេលប្រើបណ្ណសមធម៌ ឬបណ្ណ ប.ស.ស.

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត សូមឱ្យប្រជាពលរដ្ឋ រាយការណ៍លើករណីគ្រូពេទ្យរូបណា មិនយកចិត្ដទុកដាក់ នៅពេលប្រើប្រាស់ បណ្ណសមធម៌ ឬបណ្ណប.ស.ស. ជាដើម ព្រោះគ្មានការរើសអើង លើការប្រើប្រាស់បណ្ណទាំងនេះទេ ។ សម្តេច ថា ក្រសួងសុខាភិបាល ត្រូវធានាចំពោះពលរដ្ឋគ្រប់រូប ទាំងពលរដ្ឋ ដែលប្រើប្រាស់បណ្ណសមធម៌ បណ្ណងាយរងហានិភ័យ ឬបណ្ណ ប.ស.ស ត្រូវទទួលបានទាន់ពេល នូវសេវាសុខាភិបាល ដើម្បីចៀសវាងការថ្នាំថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ដែលបានអនុវត្តគោលនយោបាយអាទិភាពចំពោះវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ។ សម្ដេចមហាបវរធិបតី បានថ្លែងដូច្នេះ ក្នុងពិធី “បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥” នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។ ពាក់ព័ន្ធនឹងវិស័យសុខាភិបាល សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ត្រង់ចំណុចនេះ សូមលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ត្រូវហ៊ានរាយការណ៍ ករណីគ្រូពេទ្យរូបណា ដែលមិនបានយកចិត្តទុកដាក់ ចំពោះខ្លួន ឬអ្នកប្រើប្រាស់បណ្ណសមធម៌ បណ្ណ ប.ស.ស…
-
រដ្ឋមន្ត្រីសុខាភិបាល ស្នើឱ្យ អង្គការឯករាជ្យមិនគិតប្រាក់ចំណេញ ប្រចាំអាស៊ីប៉ាស៊ីហ្វិក ចែករំលែកចំណេះដឹង និងបទពិសោធន៍ជំនាញ ដើម្បីចូលរួមគាំទ្រវិស័យសុខាភិបាលកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ពិភាក្សាការងារជាមួយ លោក Eric Woo អនុប្រធាន អង្គការឯករាជ្យមិនគិតប្រាក់ចំណេញ ECRI ប្រចាំអាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើលទ្ធភាពគម្រោងចូលរួមជួយប្រព័ន្ធថែទាំសុខភាព លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ កែលម្អគុណភាពគ្លីនិក និងគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំណូមពរ លោក Eric Woo ពិនិត្យលទ្ធភាពជួយ ចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញការស្រាវជ្រាវអំពីការអនុវត្តប្រើប្រាស់និយាមស្តង់ដារ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រកែលម្អគុណភាពសេវាថែទាំ និងមន្ទីរពេទ្យ ឱ្យការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺនៅ កម្ពុជា។ លោក Eric Woo បានលើកឡើង អំពីបេសកកម្មរបស់ ECRI ដែលជាអង្គការឯករាជ្យមិនគិតប្រាក់ចំណេញ មានបេសកកម្មស្រាវជ្រាវការថែទាំសុខភាព ជួយដល់ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវាថែទាំសុខភាព ដើម្បីសុវត្ថិភាពអ្នកជំងឺ។ ECRI ជួយអ្នកពាក់ព័ន្ធជាច្រើន តាមរយៈការស្រាវជ្រាវដ៏រឹងមាំ ការវាយតម្លៃបច្ចេកវិទ្យា…
-
ការដ្ឋានផ្លូវដីក្រហមប្រវែងជាង ២១ គីឡូម៉ែត្រ នៅស្រុកសណ្ដាន់ សម្រេចបានពាក់កណ្ដាលផែនការ

កំពង់ធំ៖ពីទីរួមស្រុកសណ្ដាន់ ទៅឃុំដងកាំបិត នៃខេត្តកំពង់ធំការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែងជាង២១គីឡូម៉ែត្រកំពុងដំណើរការយ៉ាងមមាញឹកដោយក្រុមការងាររបស់លោក សំ លាងទ្រី ប្រធានក្រុមវិស្វកម្ម ។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានអញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ លោក សំ លាងទ្រី ប្រធានក្រុមវិស្វកម្មបានជម្រាបប្រតិភូថា កំណាត់ផ្លូវនេះបានបើកការដ្ឋាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ ។មកដល់បច្ចប្បន្នការដ្ឋានសម្រេចបានប្រមាណ ៥០ភាគរយ ហើយរំពឹងថានឹងបញ្ចប់នៅពេលឆាប់ៗខាងមុខ។ បន្ទាប់ពីការសាងសង់ផ្លូវប្រវែងជាង២១គីឡូម៉ែត្របញ្ចប់ នឹងរួមចំណែកដល់ការរស់នៅ ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលពីជនបទមកកាន់ទីផ្សារ របស់ប្រជាជនខេត្តកំពង់ធំនិយាយជារួម និងឃុំដងកាំបិត ស្រុកសណ្ដាន់និយាយដោយឡែក៕ដោយ៖ប៊ុនរដ្ឋា
-
រដ្ឋសភាកម្ពុជា ប្រកាសពីលទ្ធផលការងារ ក្នុងរយៈពេល៣ខែ ដែលសម្រេចបាន

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេក្តីជូនដំណឹង សូមទូលថ្វាយ និងសូមគោរពជម្រាបជូន សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ និងសាធារណជនជ្រាបថា អនុលោមតាមរដ្ឋធម្មនុញ្ញ មាត្រា៨៣ កថាខណ្ឌទី២ វាក្យខណ្ឌទី១ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រការ១ វាក្យខណ្ឌទី២ ដែលចែងថា៖ «សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ» ។ សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ បានចាប់ផ្តើមដំណើរការនៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ មកដល់ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានរយៈពេលលើស ៣ ខែ ក្នុងរយៈពេលនេះ រដ្ឋសភា សម្រេចបានលទ្ធផលការងារដូចតទៅ៖ ដោយ ហេង សម្បត្តិ+ថេត…
-
ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តកំពង់ឆ្នាំងមួយរូប

កំពង់ឆ្នាំង៖ លោក ជា សុខរិទ្ធិ នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។ ជាមួយនឹងការអបអរសាទរ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានសូមចូលរួមអបអរសាទររដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានជាប់ចំណាត់ថ្នាក់លើការពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលជាគោលបំណងដ៏សំខាន់របស់រាជរដ្ឋាភិបាល ។ឯកឧត្តមបានផ្ដាំផ្ញើឱ្យបន្តនូវស្មារតីខិតខំនិងទទួលខុសត្រូវនេះបន្ថែមទៀត។ តាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលអភិបាលខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ ២០២៤ កន្លងទៅខេត្តកំពង់ឆ្នាំងប្រជាពលរដ្ឋរស់នៅដោយសុខសុវត្ថិភាព មានជីវភាពសមរម្យ ទទួលបានកំណើនសេដ្ឋកិច្ចគ្រួសារជាមធ្យម ដែលធ្វើឱ្យខេត្តកំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៕ដោយ៖សុខ គឹមសៀន
-
រាជរដ្ឋាភិបាល បើកកម្មវិធីសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសឱ្យអនុវត្ត ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥” នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ។ សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥ ដែលមានរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើង ក្រោមមូលបទ អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរ ទៅតាម ហានិភ័យនៃវដ្តជីវិត និង អមដោយការធ្វើបទបង្ហាញគន្លឹះ, កិច្ចពិភាក្សាពេញអង្គ, កិច្ចពិភាក្សា តាមក្រុម, និង ការប្រកួតតស៊ូមតិរបស់យុវជន លើប្រធានបទពាក់ព័ន្ធ ដោយមានការចូលរួមពី គណៈអធិបតី, ភ្ញៀវកិត្តិយស ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ, តំណាងស្ថាប័ន ស្រាវជ្រាវ, សិស្ស-និស្សិត និង អ្នកទទួលផលសរុបចំនួនប្រមាណ ១ ០០០ នាក់ ទាំងអ្នកចូលរួម ដោយផ្ទាល់នៅទីនេះ និង…
-
ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន អញ្ជើញពិនិត្យស្រូវប្រាំងនៅឃុំគោកបន្ទាយដែលកំពុងទទួលផលល្អ

កំពង់ឆ្នាំង៖ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ព្រមទាំងមន្រ្តីក្រុមការងារនៃមន្ទីរពាក់ព័ន្ធ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥បានអញ្ជើញពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវប្រាំងនិងជួបសំណេះសំណាលជាមួយប្រជាកសិករ និងអាជ្ញាធរឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បើតាមសេចក្តីរាយការណ៍របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ការដាំដុះស្រូវប្រាំងក្នុងខេត្តកំពង់ឆ្នាំងអនុវត្តបានចំនួនជាង៥៩ ០០០ហិកតា លើផែនការ៣៧ ០០០ហិកតា។មកដល់ពេលនេះប្រមូលផលលើផ្ទៃដីជិត៨ ០០០ហិកតា ប្រហែល១២ភាគរយ។ចំពោះទិន្នផលស្រូវឆ្នាំនេះគិតជាមធ្យមជិត៥តោន ក្នុងមួយហិកតា ហើយតម្លៃជាមធ្យមពី៧៦០-៧៦០រៀលក្នុងមួយគីឡូក្រាម ។ ដោយការសង្កេតជាក់ស្តែងជាភព្វសំណាងដំណាំស្រូវប្រាំងនៅឃុំគោកបន្ទាយពុំមានការប្រឈមធ្ងន់ធ្ងរនឹងកង្វះទឹកឡើយ។ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករនិងបានជំរុញអាជ្ញាធរ មន្រ្តីជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា៕ដោយ៖សុខ គឹមសៀន
-
ឯកឧត្តម ឈាង រ៉ា អំពាវនាវឱ្យ រាជធានី ខេត្ត ជំរុញការហាម ឃាត់ការជក់ ឬ បង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ដោយបិទស្លាកហាមជក់បារី

(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផល ថ្នាំជក់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខា ភិបាល នៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នាព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអំពាវនាវ ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព ដោយ ៖ . រាជធានី ខេត្ត ជំរុញការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ បង្កើតទីក្រុង ស្រុក ឃុំ គ្មានផ្សែងផលិតផលថ្នាំជក់ ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ឱ្យកាន់តែទូលំទូលាយ ដោយបិទស្លាកហាមជក់បារីនៅតាមទីកន្លែងធ្វើការ និងទីកន្លែងសាធារណៈ និងអប់រំណែនាំអ្នកប្រើប្រាស់ បង្កើតជាបរិបទសង្គម ដែលគ្មានផ្សែងផលិតផលថ្នាំជក់។ . ជំរុញការទប់ស្កាត់ និងហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់គ្រប់ប្រភេទ ។ . តាមដានការអនុវត្តច្បាប់ និងពង្រឹងសមត្ថភាព ដំណើរការរបស់មន្ត្រីអធិការកិច្ចផលិតផលថ្នាំជក់ជាពិសេសក្នុងរាជធានីខេត្ត និងអប់រំអ្នកលក់ដូរចែកចាយ និងអនុវត្តវិធានការច្បាប់ ។ . តាមដាន ទប់ស្កាត់ការលក់ ចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ដល់គេហដ្ឋាន

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា អតីតប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា និងជាអតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ដល់គេហដ្ឋានរបស់ឯកឧត្តម។ បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះ សម្តេចប្រធានរដ្ឋសភា ក៏បានបន្តដំណើរអញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា តំណាងរាស្ត្រមណ្ឌលព្រៃវែងជាបន្តទៀត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ព្រមទាំងក្រុមគ្រួសារ ផងដែរ។ សម្តេចរដ្ឋសភាធិបតី…