Category: នយោបាយ

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការរៀបចំសកម្មភាព​លំហែ​បៃតង ផ្តល់ផលប្រយោជន៍ដល់សហគមន៍នៅតំបន់ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការរៀបចំសកម្មភាព​លំហែ​បៃតង ផ្តល់ផលប្រយោជន៍ដល់សហគមន៍នៅតំបន់ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង​បរិស្ថាន កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បាន​អញ្ជើញ​​ចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមាន​អ្នក​ទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្ត​រជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅ​ក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើនសកម្មភាពលំហែបៃតង​ឱ្យកាន់​តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹង​សហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើង​ចំងាយ​ឡើងភ្នំ និងធ្វើដំណើរលើភ្នំ ប្រមាណ១០ គីឡូម៉ែត្រ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់​ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែល​រដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាល​ព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ស្របតាម គោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាម ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា…

  • សម្តេច ម៉ែន សំអន រំលឹកពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំក្នុងការ​ស្វែងរកបាននូវសុខសន្តិភាព ជូនជាតិ និងប្រជាជន

    សម្តេច ម៉ែន សំអន រំលឹកពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំក្នុងការ​ស្វែងរកបាននូវសុខសន្តិភាព ជូនជាតិ និងប្រជាជន

    (ត្បូងឃ្មុំ) ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានរំលឹកគំរូវីរភាព របស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។ ការរំលឹករបស់ សម្តេចម៉ែ ន សំអន បែបនេះ ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ព្រមទាំងបូកសរុបលទ្ធផលការងារសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ដែលមានសមាសភាពចូលរួម ប្រមាណ ៤៥០នាក់ នារសៀល ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហា​បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈការ​ពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័ន​របស់ជាតិ រួមមាន ស្ថាប័នរដ្ឋសភា…

  • សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥

    សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥

    ភ្នំពេញ៖ខណៈដែលកម្ពុជានឹងប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់​ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥នោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវសារលិខិត​ដ៏មាន​អត្ថន័យក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥៕សូមជូនខ្លឹមសារសារលិខិត៖

  • ប្រជាពលរដ្ឋជាង៤០០០គ្រួសារនៅស្រុកចុងកាល់ ទទួលបាន​សេវាព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ

    ប្រជាពលរដ្ឋជាង៤០០០គ្រួសារនៅស្រុកចុងកាល់ ទទួលបាន​សេវាព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ

    ឧត្តរមានជ័យ៖ អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យ​ស្ម័គ្រចិត្តយុវជសម្តេចតេជោ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដើម្បីដឹកនាំក្រុម​គ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺទូទៅ ផ្ទាល់ជូនប្រជាពលរដ្ឋជាង ៤០០០គ្រួសារដោយឥតគិតថ្លៃ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ស្ថិតក្នុង ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំ​ប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និង សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ​ទាំង​អស់ ដែលបានមកទទួលសេវាព្យាបាលជំងឺដោយ​ឥតគិតថ្លៃនា​ពេលនេះ។ នេះជាលើក១ហើយ សម្រាប់ការដឹកនាំក្រុមគ្រូពេទ្យចុះមក​ព្យាបាល​ជូនប្រជាពលរដ្ឋនៅ ខេត្តឧត្តរមានជ័យ។លោកជំទាវ​បន្តថា នៅក្នុងអាណត្តិថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់ និងជំរុញវិស័យសុខាភិបាល​ផ្នែកសង្រ្គោះបន្ទាន់ក្នុងការព្យាលជំងឺជូនប្រជាពលរដ្ឋ ទៅដល់ភូមិ ឃុំ តែម្តង។ជាក់ស្តែងពេល នេះលោកជំទាវបានដឹកនាំក្រុម​គ្រូពេទ្យ​​ជំនាញជាង…

  • លោក អេង រស្មី ចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី ជំនួស លោក គង់ ពុទ្ធារ៉ា ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងបរិស្ថាន

    លោក អេង រស្មី ចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី ជំនួស លោក គង់ ពុទ្ធារ៉ា ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងបរិស្ថាន

    (ខេត្តពោធិសាត់)៖ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គឺលោក អេង រស្មី ជំនួសលោក នុត ពុទ្ធារ៉ា ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងបរិស្ថានវិញ។ ពិធីប្រកាសនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណអភិបាលខេត្តពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ ព្រមទាំងមន្ត្រីរាជការសាលាខេត្ត មន្ត្រីរាជការ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរបរិស្ថានខេត្តជាច្រើនរូប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបានប្រគល់តួនាទីជូនលោក អេង រស្មី ថែទាំផ្ទះឱ្យស្អាត និងមានភាពបៃតងស្រស់បំព្រងដោយចីរភាព សម្រាប់អ្នកជំនាន់ក្រោយរបស់យើង។ ការបង្ហាញពីភាពស្អាតផ្ទះរបស់យើង គឺប្រៀបដូចជាការតបគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការធ្វើឱ្យសម្រេចឱ្យបាននូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះរួមមានការអនុវត្តច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ ការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ រួមនឹងក្រុមអ្នកច្បាប់របស់ក្រសួងបរិស្ថាន។ លើសពីការពង្រឹង ការពង្រីកវិសាលភាពព្រៃឈើ តាមរយៈការបណ្តុះកូនឈើច្រើនជាង១លានដើម និងចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ រួមនឹងការអភិវឌ្ឍចំណេះដឹងដល់ប្រជាសហគមន៍ឱ្យមានផ្នត់គំនិតស្អាត និងចេះកៃច្នៃពីមុខរបរចូលព្រៃតាមទំលាប់មកជារបរបែបអាជីវកម្មខ្នាតតូច…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្ត​ឱ្យគិតគូរលើអនាគតតំបន់ បេតិកភណ្ឌពិភពលោកអង្គរ ផ្តោតលើការងារអភិរក្ស ការគ្រប់គ្រងប្រជាសាស្ត្រ និង ជីវភាពរស់នៅរបស់អ្នកស្រុកអង្គរប្រកបដោយចីរភាព

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្ត​ឱ្យគិតគូរលើអនាគតតំបន់ បេតិកភណ្ឌពិភពលោកអង្គរ ផ្តោតលើការងារអភិរក្ស ការគ្រប់គ្រងប្រជាសាស្ត្រ និង ជីវភាពរស់នៅរបស់អ្នកស្រុកអង្គរប្រកបដោយចីរភាព

    (សៀមរាប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្នុងស្មារតីឯកភាពជាតិ យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ ប្រកបដោយការទទួលខុសត្រូវលើអនាគតតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាព្រលឹងជាតិខ្មែរ នោះគឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ និងជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ ប្រកបដោយចីរភាព ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាលើការងាររៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយមានការចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធជាច្រើន នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ដើម្បីឆ្លើយតបទៅនឹងទស្សនទាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំ“សៀវភៅ ស អង្គរ ”ដើម្បីពង្រឹងមូលដ្ឋានឯកភាពជាតិក្នុងការគិតគូរ តម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរួម និងពង្រឹងសាមគ្គីជាធ្លុងមូយ ដើម្បីរួមគ្នាអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីឧត្តមប្រយោជន៍ជាតិខ្មែរ ។ ជាមួយគ្នានេះ ក្រសួងកំពុងរៀបចំបទប្បញ្ញតិ្តប្រើប្រាស់ដី ដែលនឹងកំណត់ប្រភេទ និងលក្ខខណ្ឌនៃការប្រើប្រាស់ដី…

  • ការកែទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធានការ​កែ​លម្អ ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជវភាពនៃ​ប្រ​ព័​ន្ធ​តួអង្គតែមួយ

    ការកែទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធានការ​កែ​លម្អ ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជវភាពនៃ​ប្រ​ព័​ន្ធ​តួអង្គតែមួយ

    (ភ្នំពេញ)៖ ឯកឧត្តម យក់ ប៊ុនណា បានរំលឹកប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនថ្នាក់ដឹកនាំ និងមន្ត្រី​ដែលបានចូលរួមក្នុងកិច្ចប្រជុំវិភាគមុខងារជាបន្តបន្ទាប់ ថា «ការ​កែ​ទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធាន​ការ​កែលម្អ ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជវភាព​នៃប្រព័ន្ធតួអង្គតែមួយ»។ ក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នផ្សេងៗ ដើម្បីពិនិត្យនិង​ពិភាក្សា​លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការ​ប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ននានា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តែងតែ​បានរំលឹកជារឿយៗនូវអភិក្រមក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ការរំលឹកគោលការណ៍ទាំងនេះ ជាការជម្រាបបន្ថែមដល់អង្គ​ប្រជុំ​ដែលបានចូលរួមពិភាក្សាលើការរៀបចំ និងការប្រព្រឹត្តទៅ​របស់​ក្រសួង ស្ថាប័ននានា ជាពិសេសអភិក្រម «ពង្រឹង ជាជាង​ពង្រីក» និងចំណុចដែលមានភាពប្រទាក់ប្រឡាគ្នា​រវាងក្រសួង ស្ថាប័នធ្វើយ៉ាងណា ឱ្យរក្សាស្មារតី ស្រុះស្រួលគ្នា។ ទន្ទឹមនឹងការលើកឡើងបែបនេះ ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ ក៏បានរំលេចនូវស្ថានភាពភូមិសាស្រ្តនយោបាយ ក៏ដូចជាសេដ្ឋកិច្ចសង្គម ដែលមានការវិវត្តជាប្រចាំ និង​ពិបាកក្នុងគ្រប់គ្រង ឬព្យាករណ៍ទុក ទាំងស្ថានភាពក្នុងតំបន់ និងនៅលើសកលលោក។ ដូច្នេះហើយកម្ពុជាក៏ទាមទារ​ឱ្យ​មាន​ការគិតគូរជាប្រចាំ និងជាចាំបាច់ទៅលើការងារកែទម្រង់​រដ្ឋបាលសាធារណៈ ដើម្បីកែលម្អផង សន្សំសំចៃផង និងពង្រឹងភាពធន់របស់យើងផង។ ពឹងផ្អែកទៅលើប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី…

  • ពលរដ្ឋអាចដាក់ពាក្យប្តឹងមកកាន់និយ័តករសន្តិសុខសង្គម ក្នុងករណីមានវិវាទណាមួយ មិនអាចដោះស្រាយបាន ជាមួយ ប.ស.ស.

    ពលរដ្ឋអាចដាក់ពាក្យប្តឹងមកកាន់និយ័តករសន្តិសុខសង្គម ក្នុងករណីមានវិវាទណាមួយ មិនអាចដោះស្រាយបាន ជាមួយ ប.ស.ស.

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានលើឡើងថា និយ័តករសន្តិសុខសង្គម ហៅកាត់ថា ន.ស.ស. ត្រូវបានបង្កើតឡើងដើម្បីធ្វើនិយ័តកម្មក្នុងប្រព័ន្ធសន្ដិសុខសង្គមក្នុងគោលបំណង ធានានូវប្រតិតុល្យការ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការប្រើប្រាស់ថវិកាដែលបានមកពីការបង់ភាគទានពីសមាជិក ប.ស.ស. ក៏ដូចជាចូលរួមកសាងនូវភាពរឹងមាំរបស់ប្រព័ន្ធគាំពារសន្តិសុខសង្គម ដើម្បីអាចពង្រីកវិសាលភាព និងធានាបាននូវចីរភាពនៃប្រព័ន្ធនេះ សម្រាប់បច្ចុប្បន្ន និងអនាគត។ ឯកឧត្តមបណ្ឌិតបន្តថា អនុលោមតាមមាត្រា១១ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម, និយ័តករសន្តិសុខសង្គម ក៏មានភារកិច្ចក្នុងការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់ ផងដែរ។ ដូចនេះ រាល់សមាជិក ប.ស.ស. ដែលជា កម្មករនិយោជិត, បុគ្គលស្វ័យនិយោជន៍ និងមន្រ្តីរាជការ មានវិវាទណាមួយហើយវិវាទនោះមិនអាចដោះស្រាយបាន ជាមួយ ប.ស.ស., ពួកគាត់អាចបន្ត ដាក់ពាក្យប្តឹងមកកាន់និយ័តករសន្តិសុខសង្គម ដើម្បីនិយ័តករសន្តិសុខសង្គម ជួយរកស្វែងរកដោះស្រាយបន្ថែម មុននឹងឈានប្ដឹងទៅសាលាដំបូងនៃរាជធានី-ខេត្ត ។ ឯកឧត្តមបណ្ឌិត បន្ថែមថា និយ័តករសន្តិសុខសង្គម ដែលជាស្ថាប័នមានតួនាទី និងភារកិច្ចក្នុង “ការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់” ក៏ទទួលពាក្យបណ្តឹង ពី សមាជិក ប.ស.ស.…

  • ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងព្រែកជីកហ្វូណនតេជោ

    ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងព្រែកជីកហ្វូណនតេជោ

    (ខេត្តកណ្ដាល)៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ រួមជាមួយក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពី កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអជ្ញាធរស្រុកស្អាង អញ្ជើញចុះត្រួតពិនិត្យទីតាំងព្រែកជីកហ្វូណនតេជោ ត្រង់ចំណុចបឹងយុវជន ស្ថិតនៅក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ក្រុមការងារអន្តរក្រសួង បានឱ្យដឹងថា៖ ការចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី១ ពីទន្លេមេគង្គ ដល់ទន្លេបាសាក់ ដោយបានបោះនិយាមការរួចរាល់ហើយ ចូលមកដល់ដំណាក់កាលទី២ គឺក្រុមការងារដោះស្រាយផលប៉ះពាល់ បានចុះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីដំណើរការនីតិវិធីក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយចុះកុងត្រាកិច្ចសន្យារវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការដោះស្រាយផលប៉ះពាល់ ជាមួយនិងម្ចាស់ដី និងម្ចាស់ទ្រព្យ ដើម្បីឈានទៅដល់ការចុះអនុវត្តការសាងសង់ព្រែកជីកហ្វូណនតេជោ ។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ ព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ…

  • ពលករខ្មែរទើបជាប់ទៅធ្វើការនៅប្រទេសកូរ៉េសំដែងការព្រួយបារម្ភថា ការបំផុសបំផុលធ្វើបាតុកម្មពីសំណាក់ក្រុមអ្នក​នយោ​បាយប្រឆាំងជារឿយៗ អាចនឹងប៉ះពាល់ដល់ការងាររបស់ខ្លួន

    ពលករខ្មែរទើបជាប់ទៅធ្វើការនៅប្រទេសកូរ៉េសំដែងការព្រួយបារម្ភថា ការបំផុសបំផុលធ្វើបាតុកម្មពីសំណាក់ក្រុមអ្នក​នយោ​បាយប្រឆាំងជារឿយៗ អាចនឹងប៉ះពាល់ដល់ការងាររបស់ខ្លួន

    (ភ្នំពេញ)៖ ពលករខ្មែរដែលត្រៀមចេញដំណើរទៅធ្វើការ​នៅ​សាធារណរដ្ឋកូរ៉េ បានសំដែងការព្រួយបារម្ភថាអាចនឹង​មាន​ការប៉ះពាល់លើការងាររបស់ខ្លួន បើសិនជាមានបាតុកម្ម​ដែល​រៀបចំពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងជារឿយៗ នៅ​ក្នុង​ប្រទេសទទួលយកពលករកម្ពុជាទៅធ្វើការ។ ទន្ទឹមនឹងនេះ​ពួកគេបានអំពាវនាវឱ្យពលរដ្ឋខ្មែរ និងពលករខ្មែរនៅបរទេស​ទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី ជាជាងនាំគ្នាធ្វើ​បាតុកម្មពោរពេញដោយកំហឹង។ លោកស្រី គួន សូលីដា ជាពលករខ្មែរដែលត្រៀមហោះហើរ​ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានសំដែងការព្រួយបារម្ភលើការងាររបស់ខ្លួននៅពេលដែលតែងតែទទួលដំណឹងពីការបង្កឱ្យមានការធ្វើបាតុកម្មនៅលើទឹកដីទី២ ពីសំណាក់ក្រុម​អ្នក​នយោបាយ ជាក់ស្តែងនៅសាធារណរដ្ឋកូរ៉េ។ វាអាចនឹងជះឥទ្ធិពលលើការងារ ពីព្រោះកាលណាយើងជាជន​បរទេសហើយតែងតែបង្កឱ្យមានចលាចលនៅក្នុងសង្គមរបស់គេ នោះចង់ឬមិនចង់ថៅកែក្រុមហ៊ុនដែលជាអ្នក​គ្រប់គ្រង​ពលករខ្មែរនឹងមានការឈឺក្បាល និងទទួលរងផលប៉ះពាល់​ដល់​ផលិតភាពការងាររបស់គេ។ ពលករខ្មែររូបនេះបន្ថែមថា សម្រាប់ការបំផុសឱ្យមានការ​ធ្វើ​បាតុកម្មពាក់ព័ន្ធនឹងបញ្ហាកោះគុតនេះផងដែរ គឺជាការព្រួយ​បារម្ភថ្មីមួយទៀត។ សម្រាប់លោកស្រីពុំចង់ឃើញការ​ចលា​ចល​ណាមួយដែលធ្វើឡើងពីសំណាក់បងប្អូនពលករខ្មែរ ក្រោមរូបភាពចាញ់កលល្បិចពីសំណាក់អ្នកនយោបាយនៅក្រៅប្រទេសនោះទេ ពីព្រោះវាអាចប៉ះពាល់ដល់ការងារ​របស់​បងប្អូនពលករ និងបង្ហាញរូបភាពមិនល្អទាល់តែសោះ​លើទឹក​ដី​បរទេស ដែលជាប្រទេសទី២។ ដោយឡែក លោក ហុន សុភាព ជាពលករខ្មែរដែលត្រៀម​ហោះហើរទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ទៀតមើលឃើញថា ការញុះញង់ធ្វើបាតុកម្មជាច្រើនលើកច្រើនសារពិតណាស់បានជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះពលករខ្មែរ។ ពលករខ្មែររូបនេះថា វាបានជះឥទ្ធិពលទី១ លើពលករដែលកំពុងធ្វើការនៅ​ប្រទេស​កូរ៉េស្រាប់ និងទី២ ប៉ះពាល់ដល់បងប្អូនពលរដ្ឋខ្មែរជំនាន់​ក្រោយ​ដែលចង់ទៅធ្វើការនៅបរទេស វាអាចត្រូវបានរដ្ឋា​ភិបាល​បរទេសកាត់ផ្តាច់ការទទួលពលករខ្មែរជាដើម។ ពាក់ព័ន្ធនឹងបញ្ហាកោះគុត ក្នុងនាមជាពលករខ្មែរដែលធ្វើការ​នៅប្រទេសកូរ៉េ សូមអំពាវនាវឱ្យបងប្អូនខ្មែរនៅក្រៅប្រទេស​ទាំងអស់រក្សាភាពស្ងៀមស្ងាត់ ជឿទុកចិត្តមកលើរាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការដោះស្រាយ​ដោយ​សន្តិវិធីជាមួយភាគីថៃ។ រាជរដ្ឋាភិបាលកម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រន់ក្នុងការដោះស្រាយ ដោយឡែកការធ្វើ​បាតុកម្មក្រោមការបំផុសបំផុលពីសំណាក់ក្រុមប្រឆាំង មិន​ត្រឹមតែមិនបានការនោះទេ តែថែមទាំងបង្កឱ្យមានជម្លោះ​ការទូតរវាងប្រទេសជាមិត្តផងដែរ។ ទន្ទឹមនឹងនេះ បងប្អូនពលករខ្មែរដែលទើបតែប្រឡងជាប់ ត្រៀម​ចេញទៅធ្វើការនៅប្រទេសកូរ៉េនៅពេលនេះ អំពាវនាវ​ឱ្យបងប្អូនខ្មែរនៅប្រទេសកូរ៉េខិតខំធ្វើការ…