Category: នយោបាយ

  • ពលរដ្ឋ និងពលករ កម្ពុជា នៅ ជប៉ុន ប្រកាសមិនចូលរួមគ​ម្រោ​​ង​បាតុកម្ម នៅកូរ៉េ ដែលជាផែនការរបស់ក្រុមជ្រុលនិយម

    ពលរដ្ឋ និងពលករ កម្ពុជា នៅ ជប៉ុន ប្រកាសមិនចូលរួមគ​ម្រោ​​ង​បាតុកម្ម នៅកូរ៉េ ដែលជាផែនការរបស់ក្រុមជ្រុលនិយម

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងសិក្សា ធ្វើ​ការ​ងារ និងស្នាក់នៅប្រទេសជប៉ុន បានប្រកាសពហិការ​ប្រឆាំងនឹងគម្រោងបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេ​បានអះអាងថា ក្រុមមនុស្សជ្រុលនិយមគិតតែពីមហិច្ឆតា​ផល​ប្រយោជន៍នយោបាយខ្មៅកង្វក់ ដែលមិនបានគិតគូរពីផល​ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនោះទេ។ លោក ប្រាក់ វណ្ណៈ ប្រជាពលរដ្ឋកម្ពុជាកំពុង​បម្រើការងារ​នៅ​ប្រទេសជប៉ុនបាននិយាយថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ មិន​គាំទ្រ មិនចូលរួម និងសូមប្រឆាំងដាច់ខាតតែម្ដងចំពោះ​បាតុ​កម្មនានា ជាពិសេសបាតុកម្មនៅកូរ៉េខាងមុខនេះ ព្រោះវាមិន​មែន​ជាមធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាជាតិ ឬក៏ទាម​ទារអ្វីបានមួយនោះទេ»។ លោកបានបន្តថា ការដោះស្រាយបញ្ហាប្រទេសជាតិ មិនមែន​ជ្រើស​រើសជម្រើសបាតុកម្មយកមកដោះស្រាយនោះទេ គឺទាម​ទារឱ្យមានការសិក្សាផ្លូវច្បាប់ ឯកសារជាក់លាក់ និងការ​សម្រ​ប​សម្រួលនានាទៅតាមនីវិធីច្បាប់។ ដូច្នេះលោកថា ការធ្វើ​បា​តុ​កម្ម​មិនមែនជម្រើសល្អទេ ថែមទាំងបំផ្លាញកិត្តិយស​ជាតិនៅ​លើទឹកដីបរទេសទៀតផង។ កញ្ញា ជី រ៉ាវ៉ាន់ ពលករកម្ពុជាកំពុងបម្រើការងារនៅប្រទេស​ជប៉ុន បាននិយាយថា៖«ខ្ញុំស្រឡាញ់ជាតិខ្ញុំ! ខ្ញុំជឿជាក់​លើ​រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាព​ទឹកដីជាមួយប្រទេសជិតខាង។ ដូច្នេះខ្ញុំមិនចូល មិនគាំទ្រ និង​មិនពេញចិត្តចំពោះការធ្វើបាតុកម្មនោះទេ»។ កញ្ញាបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋពិចារណាឱ្យបានច្បាស់លាស់ ព្រោះអ្វីដែលពួកគេទាមទារនោះ គឺជាអ្វីដែលរាជរដ្ឋា​ភិ​បាល​កំពុងដោះស្រាយទៅតាមសន្ដិវិធីច្បាប់ហើយ។ កញ្ញាបានបង្ហាញពីភាពជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ព្រោះ​សម្ដេច​ជាអ្នកបន្តវេនដ៏មានសក្ដានុពលមួយរូប និងមានសមត្ថ​ភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិ។ លោក សូ ភារ៉ា ប្រជាពលរដ្ឋកម្ពុជាដែលកំពុង​បម្រើការងារ​នៅ​ប្រទេសជប៉ុនបានថ្លែងថា៖«ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារកោះគុតទាំងងងឹតងងុល ហើយមានតែខ្មែរ​ដែល​មាន​និន្នាការបម្រើនយោបាយបរទេសប៉ុណ្ណោះដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត»។ លោកបន្តថា ចេតនារបស់ក្រុមជ្រុលនិយម គឺបញ្ឆេះកំហឹង​ពល​រដ្ឋឱ្យស្អប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល…

  • រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង បង្ហាញខ្លួន នៅអង្គភាពសាម៉ីយ៉ាងយូរ​បំផុត ថ្ងៃទី២៣ ខែមីនា

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង បង្ហាញខ្លួន នៅអង្គភាពសាម៉ីយ៉ាងយូរ​បំផុត ថ្ងៃទី២៣ ខែមីនា

    (ភ្នំពេញ)៖ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឲ្យព្រះរាជអាជ្ញា និងព្រះរាជអាជ្ញា រងចំនួន២៣រូប ត្រូវបង្ហាញខ្លួននៅអង្គភាពសាម៉ីយ៉ាង យូ រ បំផុត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមការឲ្យ ដឹងពីសំណាក់ក្រសួងយុត្តិធម៌។ ប្រភពខាងលើនេះបានឲ្យដឹងថាការទៅបង្ហាញខ្លួននៅអង្គភាពថ្មីនេះ បានធ្វើឡើង ក្រោយពេលព្រះរាជអាជ្ញា និងព្រះរាជ​អាជ្ញារងទាំង២៣រូប ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុ​ខតំណែងថ្មី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ ជាមួយគ្នាលិខិតបង្គាប់ការរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះ ដែរ ធ្វើឡើងតាមបែបរដ្ឋបាល និងនីតិវិធី នៃការតែង​តាំង​មន្រ្តីទៅកន្លែងថ្មី៕ ដោយ ៖ ម៉ាដេប៉ូ

  • សម្ដេចបវរធិបតី ជំរុញប្រជាពលរដ្ឋ ឱ្យប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថល

    សម្ដេចបវរធិបតី ជំរុញប្រជាពលរដ្ឋ ឱ្យប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថល

    (សៀមរាប)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញប្រជា​ពលរដ្ឋ ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រោះថា នៅក្នុង​វិស័យ​ណា ក៏មានការចាំបាច់ក្នុងការប្រើប្រាស់ដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់​សញ្ញា​បត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់​ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា ធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ។ ក្នុងន័យនេះ ទើបរាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់​វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក “មនុស្ស”ជាអាទិភាពទី១ ហើយ ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក “ការអភិវឌ្ឍធនធានមនុស្ស” ជាបញ្ចកោណទី១ ក្នុងចំណោម​បញ្ច​កោណទាំង៥។ ជាមួយគ្នានេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីក៏បានជំរុញ​ប្រជា​ពលរដ្ឋឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រោះបច្ចេកវិទ្យា​នេះ គឺជាផ្នែកមួយនៃជីវិតទៅហើយ មិនថានៅក្នុងវិស័យណា ក៏មានការចាំបាច់ក្នុងការប្រើប្រាស់ដែរ ។ ហេតុនេះហើយ បានជារាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីពង្រឹងគុណភាពធនធានមនុស្សក្នុងការធ្វើទំនើបកម្មឌីជីថលលើគ្រប់វិស័យ។ ជាក់ស្ដែង…

  • សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលទស្សនាប្រាសាទ​ដំរីក្រាប និងសំណេះសំណាលជាមួយប្រជាសហគមន៍​ទេសចរណ៍អន្លង់ធំ

    សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលទស្សនាប្រាសាទ​ដំរីក្រាប និងសំណេះសំណាលជាមួយប្រជាសហគមន៍​ទេសចរណ៍អន្លង់ធំ

    (សៀមរាប)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានឆ្លៀតក្រោយបញ្ចប់ពិធីប្រគល់សញ្ញាបត្រជូន​ដល់​និស្សិត ចូលទស្សនាប្រាសាទដំរីក្រាប និងសំណេះសំណាល​ជាមួយប្រជាសហគមន៍ទេសចរណ៍អន្លង់ធំ ស្ថិតនៅក្នុងភូមិ​អន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សហគមន៍ទេសចរណ៍អន្លង់ធំ មានសមាជិកចំនួន ៣២៥គ្រួ​សារ បម្រើដល់សេវាកម្មទេសចរណ៍ដូចជា ម៉ូតូជួល ផ្ទះស្នាក់ (Homestay) និងអាហារលើភ្នំគូលែនជូនភ្ញៀវជាតិ និង​អន្តរជាតិ ដែលមានសក្តានុពលសម្បូរទៅដោយបុរាណស្ថាន និងប្រាសាទនានា បែងចែកចេញជាវង់ធំ និងវង់តូច សរុប​ចំនួន ៨៥ទីតាំង ដោយអាចធ្វើដំណើរដោយថ្មើរជើង (Trekking) និង សេវាកម្មម៉ូតូជួល ។ ក្រោយពីសំណេះសំណាល និងធ្វេីដំណេីរដោយផ្ទាល់តាម​រយ:​ការ​ជិះម៉ូតូ សម្ដេចបវរធិបតី បានផ្តល់គោលការណ៍​ដល់​កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដើម្បី​ពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើង​នូវផ្លូវ​សម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់​ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល បញ្ចៀសគ្រោះ​ថ្នាក់ និងទាក់ទាញអ្នកទេសចរឱ្យបានកាន់តែច្រើន​ទៅកាន់​កន្លែងនោះ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖…

  • អាណាព្យាបាល៖ ការបញ្ចុះបញ្ចូលពលករ ចូលរួមធ្វើបាតុកម្ម​ជាល្បិចខ្ចីខ្នងយុវជន ចម្លងភក់របស់ក្រុមអ្នកនយោបាយ ប្រឆាំង

    អាណាព្យាបាល៖ ការបញ្ចុះបញ្ចូលពលករ ចូលរួមធ្វើបាតុកម្ម​ជាល្បិចខ្ចីខ្នងយុវជន ចម្លងភក់របស់ក្រុមអ្នកនយោបាយ ប្រឆាំង

    (ភ្នំពេញ)៖ អាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ការបញ្ចុះបញ្ចូលយុវជន កូនៗចៅៗដែលជាពលករខ្មែរ​នៅ​បរទេសឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេស ជាល្បិចកល​ខ្ចីខ្នងពលករចម្លងភក់ ហើយក្នុងនាមជា​រាស្រ្ត​មានឈាមជ័រជាខ្មែរ ត្រូវមានគុណធម៌សម្រាប់​ជាតិ​មាតុភូមិ។ ទន្ទឹមនឹងនេះអាណាព្យាបាលមានការ​ព្រួយបារម្ភ​ចំពោះសុវត្ថិភាព និងនិរន្តរភាពការងារកូនៗរបស់ខ្លួន បន្ទាប់​ពីមានការកៀរគរធ្វើបាតុកម្មជារើយៗពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស។  លោកតា ខិត ទូច ជាអាណាព្យាបាលពលករដែលកំពុងធ្វើការ​នៅសាធារណរដ្ឋកូរ៉េ បានបង្ហាញពីការព្រួយបារម្ភខ្លាំងណាស់​ចំពោះកូនៗចៅៗរបស់ខ្លួន បន្ទាប់ពីមានការកៀរគរឱ្យមាន​ការ​ធ្វើ​បាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេស​ជារើយៗ​ដូច្នេះ ដែលទង្វើទាំងនេះលោកតាចាត់ទុកថាជា​ការបង្កើត​ភាពចលាចលខ្លាំងណាស់សម្រាប់ជាតិមាតុភូមិ។ ការធ្វើឱ្យមានភាពចលាចលពីសំណាក់ខ្មែរលើទឹកដីបរទេស វាប៉ះ​ពាល់​ណាស់ដល់កិត្តិយសជាតិ ធ្វើឱ្យបរទេសដៀល​ត្មះ​មកលើជាតិខ្លួនឯង ជាពិសេសប៉ះពាល់ដល់ការងាររបស់ខ្លួន​ឯងដែលជាពលករធ្វើការនៅបរទេសតែម្តង។ លោកតាបានសង្កត់ធ្ងន់ថា ក្នុងនាមជាពលករដែលមានឈាម​ជាខ្មែរ ដែលចាកចេញពីប្រទេសកំណើតទៅធ្វើការ​នៅ​បរទេស ហើយត្រលប់មកវាយប្រហារលើទឹកដីប្រទេស​កំណើត​ខ្លួនឯង វាមិនត្រឹមត្រូវនោះឡើយ។ តួនាទីនិង​កាតព្វកិច្ច​​របស់យើងត្រូវតែមានសម្រាប់ជាតិ ប្រសិនបើការ​ប្រព្រឹត្ត​របស់បុគ្គលជាពលរដ្ឋខ្មែរធ្វើឱ្យបរទេសវាយតម្លៃ​លើ​ប្រទេសខ្លួនឯង វាជារឿងដ៏អាក្រក់ណាស់សម្រាប់ជាតិ​មាតុ​ភូមិរបស់ខ្លួន។ លោកតាផ្តាំទៅកូនៗចៅៗដែលជាពលករខ្មែរកំពុងធ្វើការនៅប្រទេសកូរ៉េ សូមកុំចាញ់បោកការឃោសនាឱ្យមានបាតុកម្ម វាជាល្បិចកលរបស់ក្រុមប្រឆាំងទាំងស្រុង។ សូមជឿជាក់​មកលើថ្នាក់ដឹកនាំដែលខិតខំណាស់ សូម្បីតែទៅ​ធ្វើការ​នៅ​ប្រទេសកូរ៉េបានចំណូលខ្ពស់នេះក៏ជាការខិតខំរបស់ថ្នាក់ដឹកនាំដែរ។ ដូច្នេះក្នុងនាមជាមនុស្ស ជាឈាមខ្មែរ ត្រូវមានចិត្ត​ស្មោះត្រង់ និងមានគុណធម៌ដល់ជាតិ។ ដោយឡែកលោកតា ម៉ៅ យី ជាអាណាព្យាបាលរបស់​ពលករ​នៅសាធារណរដ្ឋកូរ៉េ បានលើកឡើងពីក្តីព្រួយបារម្ភ​ចំពោះការ​ធ្វើឱ្យមានបាតុកម្មជារើយៗពីសំណាក់អតីតក្រុមអ្នកនយោបាយនៅក្រៅប្រទេសដោយគ្មានបានការអ្វីនោះឡើយ។ លោកតាបានប្រដូចការកៀរគរពលករខ្មែរឱ្យចូលរួមបាតុកម្មនេះ គឺជាការផ្តល់គុណវិបត្តិមួយដល់ពលករដោយមិនដឹងខ្លួន ខណៈពួកគេកំពុងមានសុវត្ថិភាព មានសិទ្ធិជ្រកកោណ និង​កំពុងធ្វើការនៅបរទេសដើម្បីរកប្រាក់ផ្ញើរមកក្រុមគ្រួសារ។ លោកតាបានសង្កត់ធ្ងន់ថា កន្លងមកជាបទពិសោធន៍ហើយ​រាល់​ការធ្វើ​បាតុកម្មដែលគ្មានអ្វីជាដុំកំភួននោះទេ ក្រៅពីបង្កឱ្យ​មានចលាចលពីសំណាក់ខ្មែរលើទឹកដីបរទេស។ លោកចោទ​សួថា…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ EIA មិនមែនជាអង្គភាពរកប្រាក់ តែជាអង្គភាពអនុវត្តច្បាប់ និងទទួលខុសត្រូវខ្ពស់ចំពោះ​សុខភាពបរិស្ថាន និងប្រជាជនកម្ពុជា

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ EIA មិនមែនជាអង្គភាពរកប្រាក់ តែជាអង្គភាពអនុវត្តច្បាប់ និងទទួលខុសត្រូវខ្ពស់ចំពោះ​សុខភាពបរិស្ថាន និងប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ «EIA មិនមែនជាអង្គភាពធ្វើអាជីវកម្ម រកប្រាក់ចំណូលនោះទេ តែជាអង្គភាពអនុវត្តច្បាប់ដែលមានទំនួលខុសត្រូវខ្ពស់ ទៅលើ​ហេតុ​ប៉ះពាល់​បរិស្ថាន ដើម្បីធានាការពារសុខភាពបរិស្ថាន និង​​សុខភាពរបស់ប្រជាជនកម្ពុជា» នេះជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញបើក សិក្ខាសាលាពិគ្រោះយោបល់លើ​សេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃ​បរិស្ថា​នជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថាន​ជាយុទ្ធ​សាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេ​មេ​គង្គ​កម្ពុជា» នាព្រឹកថ្ងៃអង្គារ ទី ២៥ ខែមកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ នៅចំពោះមុខមន្រ្តីរាជការ តំណាងក្រុមហ៊ុន វិស័យឯកជន និង​អង្គការដៃគូមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្រ្តី បាន​​ថ្លែងអំពីតួនាទី និងការអនុវត្តការងាររបស់នាយកដ្ឋានវាយ​តម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) នៃក្រសួងបរិស្ថាន ដែល​ចាំបាច់ត្រូវតែអនុវត្តតាមច្បាប់ ដើម្បីភាពស្អាតលើដី ភាព​ស្អាតក្នុងទឹក និងភាពស្អាតក្នុងផ្ទៃមេឃ។ និយាយជារួម ប្រ​សិនយើងជាតំណាងឱ្យប្រជាពលរដ្ឋជាង ១៧លាននាក់ មិនអនុវត្តច្បាប់ផង ធ្វើដូចម្តេចនឹងឱ្យក្រុមហ៊ុនអនុវត្តច្បាប់បាន ហើយកត្តាផលជះពីការបញ្ចេញកាកសំណល់ រឹង រាវដែលកើតចេញពីសកម្មភាពមិនទទួលខុសត្រូវ និងគិតតែពីផលចំណេញ១មុខរបស់អាជីវកម្មមួយចំនួន ហើយវានឹងបង្កជាផលអវិជ្ជមានទៅដល់បរិស្ថាន ធនធានធម្មជាតិ និងជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីកិច្ចខិត​ខំប្រឹងប្រែងដោះស្រាយបញ្ហាអវិជ្ជមាន…

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រាប់ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងចំនួន ២៣នាក់ឱ្យ​ចូលបង្ហាញខ្លួន នៅអង្គភាពសាមី​យ៉ាងយូរ​បំផុត​ត្រឹមថ្ងៃទី៣ ខែមីនា

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រាប់ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងចំនួន ២៣នាក់ឱ្យ​ចូលបង្ហាញខ្លួន នៅអង្គភាពសាមី​យ៉ាងយូរ​បំផុត​ត្រឹមថ្ងៃទី៣ ខែមីនា

    ភ្នំពេញ៖ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចំនួន ២៣នាក់ ត្រូវចូលបង្ហាញខ្លួននៅ​អង្គភាពសាមី យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ជាកំណត់។ ក្នុងករណីដែលសាមីខ្លួនអវត្តមាន មិនបានមកបង្ហាញខ្លួន សាមីខ្លួនត្រូវទទួល​ខុសត្រូវ ចំពោះ​រាល់វិធានការរដ្ឋបាល។នេះបើយោងតាមលិខិតបង្គាប់​ការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយឯកឧត្តម​ កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សូមជម្រាបថាព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ដែលមានឈ្មោះ​ត្រូវ​បង្ហាញខ្លួននេះ គឺទើបត្រូវបានតែងតាំង ផ្លាស់ប្តូរទី​កន្លែងប្រើការងារដែល​ព្រះមហាក្សត្រ ទើបតែចេញព្រះរាជក្រឹត្យ កាលពីប៉ុន្មានថ្ងៃមុននេះ។ លិខិតបង្គាប់ការដែលក្រសួងយុត្តិធម៌ ចេញនេះ គឺជាបែបបទរដ្ឋបាល បន្ទាប់ពីមានព្រះរាជក្រឹត្យតែងតាំង​ផ្លាស់ប្តូរ​ព្រះ​រាជអាជ្ញា ព្រះរាជអាជ្ញារង​ខាងលើ ដែលពួកគាត់ត្រូវបង្ហាញខ្លួននៅទីកន្លែងបម្រើការងារថ្មី៕ សូមជូនលិខិតបង្គាប់ការ៖ ដោយ៖មុនី

  • អភិបាលរាជធានីភ្នំពេញ អរគុណទីក្រុងសម្ព័ន្ធមេត្រីភាពទាំង ៩ របស់​ប្រទេសចិន ពិសេសទីក្រុងប៉េកាំង

    អភិបាលរាជធានីភ្នំពេញ អរគុណទីក្រុងសម្ព័ន្ធមេត្រីភាពទាំង ៩ របស់​ប្រទេសចិន ពិសេសទីក្រុងប៉េកាំង

    (ភ្នំពេញ)៖ តាមរយៈទំនងប្រទេសចិន កម្ពុជា អភិបាលរាជ​ធា​នី​ភ្នំពេញ អរគុណទីក្រុងសម្ព័ន្ធមេត្រីភាពទាំង ៩ របស់ប្រ​ទេស​ចិន ពិសេស ទីក្រុងប៉េកាំង ដែលបានជួយ​រាជធានី​ភ្នំ​ពេញ ជាច្រើន ទាំងសម្ភារ បរិក្ខា និងថ្នាំពេទ្យជាដើម ដើម្បី​ចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមក ។ ការលើកឡើងបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជ​ធានីភ្នំពេញ ខណៈជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម យីន លី សមាជិកការិយាល័យនយោបាយមជ្ឈិម​បក្សកុម្មុយ​នីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មា​ធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្នុងឱ​កាស​ដែលគណៈប្រតិភូ មកបំពេញទស្សនកិច្ច នៅកម្ពុជា ។ ឯកឧត្តម យីន លី បានកោតសរសើរ និងបង្ហាញនូវចំណាប់​អារម្មណ៍ជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ហើយ ចិន និងកម្ពុជា ជាមិត្ត​កម្រិត​ខ្ពស់ មានសុខ រួមសុខ មានទុក្ខ រួមទុក្ខនិងមានជោគ​វាសនារួមគ្នា ។ ឯកឧត្តម យីន…

  • នាយករដ្ឋមន្ត្រី ប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទ្រង់ទ្រាយធំក្នុងខេត្តសៀមរាប

    នាយករដ្ឋមន្ត្រី ប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទ្រង់ទ្រាយធំក្នុងខេត្តសៀមរាប

    (សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា បានប្រកាស រៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តទ្រង់ទ្រាយធំឡើងវិញ នៅខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ។ សម្ដេចបវរធិបតី បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ប្រជាពលរដ្ឋថា សូមនាំគ្នា​ជួយគាំទ្រ ដើម្បីឱ្យកម្មវិធី មានភាពអធឹបអធម ដើម្បី​ទាក់ម៉ូយទេសចរណ៍ មកលេងខេត្តសៀមរាប កាន់តែច្រើន ។ សម្តេចបវរធិបតី មានប្រសាសន៍ថា ខែមេសា ឆ្នាំនេះ គឺយើង​រៀបចំអង្គរសង្ក្រាន្តធំ នៅខេត្តសៀមរាបនេះ ម្ដងទៀត ។ ចឹង​សូមត្រៀម ដើម្បីធ្វើឱ្យសង្ក្រាន្ត អង្គរ របស់យើងឆ្នាំនេះ កាន់តែសប្បាយ…

  • សម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល ស្វែងយល់ពីគោល​នយោ​បាយអាទិភាព ក្នុងវិស័យកសិកម្ម កម្ពុជា

    សម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល ស្វែងយល់ពីគោល​នយោ​បាយអាទិភាព ក្នុងវិស័យកសិកម្ម កម្ពុជា

    (ភ្នំពេញ)៖ សមាគមអង្គការស៊ីវិល ស្នើសុំគោលការណ៍ណែនាំ និងស្វែងយល់បន្ថែមពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាក់ទងនឹងគោល​នយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជាពិសេស​ការចង​ក្រង​សហគមន៍កសិកម្មទំនើប ដើម្បីជាធាតុចូលសំខាន់​សម្រា​ប់​ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​បានយល់ដឹង​កាន់តែច្បាស់ និងផលប្រយោជន៍ផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ដ្រី បានពន្យល់បកស្រាយ និងលើកឡើង​អំពី​កម្មវិធី​គោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋា​ភិបាល គឺយន្តការរក្សាស្ថិរភាពថ្លៃ ការចងក្រងសហគមន៍ កសិកម្ម​ទំនើប ធ្វើយ៉ាងណាថែរក្សានិរន្តរភាពស្បៀង និងលើក​កម្ពស់ជីវភាពប្រជាពលរដ្ឋ ។ ការស្នើសុំគោលការណ៍ណែនាំនេះ ធ្វើឡើងក្នុងជំនួប ពិភាក្សា​ការងារ​​ជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល កាលពី​រ​​សៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង​កសិកម្ម ។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់បណ្តាអង្គការ សមាគម​ក្រៅរដ្ឋា​ភិបាលនានា ចូលរួមក្នុងវិស័យកសិកម្ម ការពារធន​ធាន​ធម្មជាតិ ផ្តល់ព័ត៌មានពិតក្នុងសង្គមឱ្យបានទូលំទូលាយ និងចូលរួមទប់ស្កាត់ព័ត៌មានដែលមិនពិត និងមិនមាន​ប្រភព​ច្បាស់លាស់ ដែលជាផលលំបាកដល់ប្រជាកសិករ និងអាច​ប៉ះ​ពាល់ដល់បញ្ហាថ្លៃកសិផលផងដែរ៕ ប្រភព ៖ ក្រសួងកសិម្ម