Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ សមាគមពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានបំណងវិនិយោគដាំដើមអាកាស្យា និង​ស្វាយចន្ទី នៅកម្ពុជា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ សមាគមពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានបំណងវិនិយោគដាំដើមអាកាស្យា និង​ស្វាយចន្ទី នៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីក​រាយ​ចំពោះ លោក វ៉ាង តុង (WANG TONG) អគ្គលេខាធិការ នៃ​សមាគមជំរុញដល់ការលើក​កម្ពស់សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា-អាស៊ាន ដែលមាន​បំណងសហការចូលរួម​វិនិយោគ​ដាំដើមអាកាស្យា និង​ស្វាយ​ចន្ទី លើសម្បទានដីសេដ្ឋកិច្ច ដើម្បី​រួមចំណែកលើកស្ទួយ​វិស័យកសិកម្មនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំទៅតំណាងសមាគមត្រូវរៀបចំ​ផែន​ការមេឱ្យបានច្បាស់លាស់ មានទុនវិនិយោគគ្រប់គ្រាន់ ព្រមទាំងមានធនធានមនុស្សដែលមានជំនាញកសិកម្ម ចេះ​បច្ចេកទេសកែច្នៃផលិតផលកសិកម្ម ដោយប្រមូលទិញ​វត្ថុ​ធាតុដើមពីប្រជាកសិករដែលមានស្រាប់ដូចជា ដើមអាកាស្យា ស្វាយចន្ទី និងដំឡូងមីជាដើម ដើម្បីយកទៅសម្ងួត កែច្នៃ និង​នាំចេញទៅទីផ្សារបានពិតប្រាកដ ដោយមិនប្រកួតប្រជែង​ការ​ដាំដុះជាមួយប្រជាកសិករឡើយ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សមាគម​អាចពិនិត្យលទ្ធភាពជ្រើសរើសពូជដំណាំប្លែកៗ ដែលប្រជា​ជន​កម្ពុជាមិនមានលទ្ធភាពដាំដូចជា ដំណាំសម្រាប់ផលិត​ជា​ថ្នាំចិន ដែលអាចមានភាពងាយស្រួលសម្រាប់សមាគម ក្នុង​ការ​នាំចេញទៅក្រៅប្រទេសទាំងបរិមាណ ទំហំ តម្លៃ និង​ទទួល​បានតម្លៃបន្ថែមខ្ពស់។ ការលើក​ឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈទទួលជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ​ជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និង​​ពាណិជ្ជកម្មកម្ពុជា-អាស៊ាន នៅទីស្តីការក្រសួងកសិកម្ម ។…

  • កម្ពុជា-ឥណ្ឌា បង្ហាញជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ផ្តោតលើវិស័យបរិស្ថាន

    កម្ពុជា-ឥណ្ឌា បង្ហាញជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ផ្តោតលើវិស័យបរិស្ថាន

    (ភ្នំពេញ)៖«ការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជានិងឥណ្ឌា ក្នុងការបន្ត​កិច្ច​សហប្រតិបត្តិការលើវិស័យបរិស្ថាន» គឺជាខ្លឹមសារចម្បង​នៃ​ជំនួបការទូតរវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រ​សួង​បរិស្ថាន និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។ តាមរយៈជំនួបដែលធ្វើឡើងនារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅទីស្តីការក្រសួងបរិស្ថាននេះដែរភាគី នៃប្រ​ទេស​ទាំងពីរ បានយល់ស្របជាមួយគ្នាថា ទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំង២ បានឆ្លុះបញ្ចាំងពីកិច្ចសហ​ប្រ​តិ​បត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌាចំពោះវិស័យបរិស្ថាន ក្នុង​កិច្ចគាំពារ ការការពារ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍ​សង្គម​ ។ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន អំពីការនាំចូលសត្វខ្លាពីឥណ្ឌាមកកម្ពុជា ដែលជា​គម្រោងដ៏សំខាន់សម្រាប់ការអភិរក្សជីវចម្រុះ រួមនឹងការចូល​រួមជាសមាជិករបស់កម្ពុជាក្នុងសម្ព័ន្ធភាពអន្តរជាតិ (International Big Cat Alliance) រួមទាំង​គម្រោង​អភិវឌ្ឍ​ន៍​តូចៗ ជាច្រើនទៀត ដោយក្នុងនោះ ឯកអគ្គរដ្ឋទូតឥណ្ឌា បាន​លើកទឹកចិត្តឱ្យកម្ពុជាដាក់ស្នើគម្រោងឆ្លើយតបជាវិជ្ជមាន​ចំពោះប្រជាសហគមន៍មូលដ្ឋាន ហើយឥណ្ឌាបានត្រៀម​ខ្លួនរួច​ជា​ស្រេចក្នុងការគាំទ្រគម្រោងទាំងនោះ។ លើសពីនេះ ភាគីទាំង២ ក៏បានពិភាក្សាអំពីកម្មវិធីសហប្រតិបត្តិការ​បច្ចេក​ទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ដែលផ្តល់ឱកាសដល់​មន្ត្រី​រាជរដ្ឋាភិបាលកម្ពុជាទៅសិក្សានៅប្រទេសឥណ្ឌា។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងសាទរចំពោះប្រទេសឥណ្ឌា ដែល​បាន​រួមចំណែកជាមួយកម្ពុជាលើកកម្ពស់វិស័យបរិស្ថាន។ ឯក​ឧត្តមរដ្ឋមន្ត្រ បញ្ជាក់ថា…

  • រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ៤៦២,០០៣ដុល្លារអាមេរិក សម្រាប់វិស័យសុខាភិបាល និងសន្តិសុខសង្គមកម្ពុជា

    រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ៤៦២,០០៣ដុល្លារអាមេរិក សម្រាប់វិស័យសុខាភិបាល និងសន្តិសុខសង្គមកម្ពុជា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយ​ឥតសំ​ណង ជាទឹកប្រាក់ចំនួន ៤៦ម៉ឺន ២ពាន់ ៣ដុល្លារអាមេរិកដល់​កម្ពុជា ជួយដល់វិស័យសុខាភិបាល និងសន្តិសុខសង្គមកម្ពុជា នៃគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ ស្ថានទូតជប៉ុន ក្រោមការអញ្ជើញចូលរួមជាអធិបតី ដោយ ភាគីជប៉ុនគឺ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំនៅកម្ពុជា និងពីភាគីកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិ​បាល​រាជធានីភ្នំពេញ និងលោកស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ។ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅក្នុងពិធីចុះហត្ថលេខា​នោះបានថ្លែងថា ថវិការដែលកម្ពុជាទទួលបានទាំង ៤៦ម៉ឺន ២ពាន់ ៣ដុល្លារអាមេរិក ត្រូវបានបែងចែកជា ៣ផ្នែក រួមមាន ៖ ទី១ ថវិការចំនួន ៨ម៉ឺន ៣ពាន់ ៦៧២ដុល្លារអាមេរិក សម្រាប់​គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ខ្យល់របស់ជប៉ុន ជាឧបករណ៍ដែលបំពាក់ដោយកង្ហារធំ និងឧបករណ៍​បាញ់​ខ្យល់ ដែលនឹងជួយការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជា​ពល​រដ្ឋប្រមាណជិត…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសវនាការជាមួយគណៈកម្មការទី៩ ព្រឹទ្ធសភា

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសវនាការជាមួយគណៈកម្មការទី៩ ព្រឹទ្ធសភា

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានទទួលជំនួបសវនាការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុ សារិទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈកម្មការទី៩ ព្រឹទ្ធសភា ។ គោលបំណង នៃជំនួបសវនាការ ដើម្បីឈ្វេងយល់ និងពិភាក្សាអំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពរបស់ក្រសួងក្នុងពេលខាងមុខ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រៀនមួយជីវិត រៀនធ្វើជាអ្នកទទួលខុសត្រូវ ប្រកបរបរចិញ្ចឹម​ជីវិត​ត្រឹមត្រូវ និងរួមចំណែកបម្រើដល់សង្គមជាតិ

    រៀនមួយជីវិត រៀនធ្វើជាអ្នកទទួលខុសត្រូវ ប្រកបរបរចិញ្ចឹម​ជីវិត​ត្រឹមត្រូវ និងរួមចំណែកបម្រើដល់សង្គមជាតិ

    (ភ្នំពេញ)៖ រៀនពីគ្រប់កន្លែង រៀនរហូត រៀនមួយជីវិត ដោយ​ត្រូវ​​រៀនធ្វើជាអ្នកទទួលខុសត្រូវ ប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ និងរួមចំណែកបម្រើដល់សង្គមជាតិ ។ នេះជាការលើកឡើង​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា ក្នុងពិធី​ប្រគល់សញ្ញាបត្រដល់​និស្សិត​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញបត្រ ថ្នាក់​បរិញ្ញា​បត្រ​ជាន់ខ្ពស់ ថ្នាក់បណ្ឌិត​ និងបណ្ឌិតកិត្តិយស នៃសាកល​វិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២,៥៥១នាក់ នាព្រឹកថ្ងៃពុធ ទី១៩ កុម្ភៈ ឆ្នាំ២០២៥ ។ សម្ដេចបវរធិបតី បានលើកឧទាហរណ៍ជាក់ស្តែង នៅពេល​ដែល ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេចរៀបចំការដាក់ឱ្យ​សាក​ល្បងផ្លូវដើរនៅមុខព្រះបរមរាជវាំង គឺមានការ​ចូលរួម និងគាំទ្រខ្លាំង ពីប្រជាជន ដូចនេះសបញ្ជាក់ច្បាស់ អំពីកត្តា​ប្រែប្រួល នៃការរស់នៅ និងភាព​ស៊ីវីល័យ​របស់​ប្រជាពលរដ្ឋ និង​ បង្ហាញពីការប្រែប្រួលរបស់ប្រជាជន ស្របតាម​តម្រូវការ និង​លទ្ធភាព​ដែលមាន ។ ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្ត ឱ្យបង្កើនការយក​ចិត្ត​ទុកដាក់ចំពោះ​មនុស្ស​ដែលមានទេពកោសល្យពីកំណើត តែមិនទាន់ទទួលបានការ​បណ្តុះ​ប​ណ្តាលតាម សាលារៀន និង​សញ្ញា​បត្រ ដើម្បីអាច​ទទួលបានឱកាស ចូលបម្រើការការងារ ព្រោះថា…

  • សម្តេចតេជោ ហ៊ុន សែន៖ ករណីបណ្ឌិត សុខ ទូច ជាមួយ នគរបាលចរាចរ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន

    សម្តេចតេជោ ហ៊ុន សែន៖ ករណីបណ្ឌិត សុខ ទូច ជាមួយ នគរបាលចរាចរ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រ​ធា​នព្រឹទ្ធសភា បានលើកឡើងថា ករណីបណ្ឌិត សុខ ទូច ជា​មួ​យ​នគរបាលចរាចរ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គម នៅថ្ងៃទី១៩ កុម្ភៈ ថា អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បាន​ថែមអំបិល ប្រហុក ដើម្បីទាញទម្លាក់ បណ្ឌិត សុខ ទូច ។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរ ក៏ប្រឹងថែមទឹកត្រី និងប៊ីចេង ដើម្បី​វាយប្រហារនគរបាលចរាចរ ។ តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ? គ្មានអ្នក​ណា​ចំណេញនោះឡើយ តែផ្ទុយទៅវិញ គឺខាតទាំង​អស់គ្នា ។ សម្ដេចតេជោ សូមឱ្យបងប្អូនជនរួមជាតិ ក៏ដូចជាអ្នកពាក់ពន្ធ័ សូមបញ្ចប់រឿងនេះ ត្រឹមនេះ តាមរបៀបឈ្នះឈ្នះ និង​សហ​ការ​គ្នា បន្តការងាររៀងៗខ្លួន ។ សម្ដេចតេជោសង្ឃឹមថា អ្នកថែមអំបិល ប្រហុក ទឹកត្រីប៊ីចេង​​ បញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់​សារ​មកខ្ញុំ…

  • អ្នកជំនាញផ្នែកអភិរក្សសត្វត្មាតប្រចាំទ្វីបអាស៊ី វាយតម្លៃថា វត្តមានសត្វត្មាតនៅកម្ពុជា ឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ

    អ្នកជំនាញផ្នែកអភិរក្សសត្វត្មាតប្រចាំទ្វីបអាស៊ី វាយតម្លៃថា វត្តមានសត្វត្មាតនៅកម្ពុជា ឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ

    (ភ្នំពេញ)៖ លោកស្រី Jemima Parry-Jones ប្រធានសមាគមអភិរក្សសត្វត្មាត ពីការផុតពូជប្រចាំទ្វីបអាស៊ី ហៅកាត់ថា SAVE បានថ្លែងថា វត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ ខណៈប្រភេទសត្វស្លាបមួយនេះ មានវត្តមានចំនួនតិចតួចប៉ុណ្ណោះនៅលើពិភពលោក ។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី បានបញ្ជាក់ថា ចំនួនដ៏តិចតួចនេះ ក៏ឆ្លុះបញ្ចាំងពីស្ថានភាពរស់នៅ និងកិច្ចខិតខំការពាររបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាការយល់ដឹងរបស់ប្រជាពលរដ្ឋ។ លោកស្រី Jemima បញ្ជាក់ថា «សត្វត្មាត គឺសំខាន់ណាស់! កន្លងមកយើងហាក់មិនឱ្យតម្លៃដល់សត្វត្មាត ដោយសារពួកវាមានរូបរាងអាក្រក់ សត្វស៊ីចំណីមិនស្អាត។ ប៉ុន្តែសត្វត្មាត ជាសត្វដើរតួអង្គដ៏សំខាន់ក្នុងការសម្អាតបរិស្ថាន ធ្វើឱ្យបរិស្ថានមានភាពស្អាត និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគផ្សេងៗ ដែលការណ៍នេះយើងគួររួមគ្នាការពារ និងអភិរក្សសត្វត្មាតដែលនៅសេសសល់មិនច្រើននៅលើភពផែនដីនេះ»។ សត្វត្មាត ត្រូវបានចាត់ទុកជាតួអង្គដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថាន ដោយសារវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជា ភ្នាក់ងារសម្អាតបរិស្ថាន និងនាំចំណូលសេដ្ឋកិច្ចជាតិ និងសហគមន៍ តាមរយៈភ្ញៀវទេសចរបង់កម្រៃចូលទស្សនានៅក្នុងតំបន់ធម្មជាតិ ដែលត្រូវបានការពារ ។ ប៉ុន្តែ ពួកវា…

  • រុស្ស៊ី និង អាមេរិក យល់ព្រមចរចាបិទបញ្ចប់ភ្លើងសង្គ្រាមអ៊ុយក្រែន

    រុស្ស៊ី និង អាមេរិក យល់ព្រមចរចាបិទបញ្ចប់ភ្លើងសង្គ្រាមអ៊ុយក្រែន

    មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និយាយថា រុស្ស៊ី និងអាមេរិក បានព្រមព្រៀងគ្នាបង្កើតក្របខ័ណ្ឌមួយ ដើម្បីបោះជំហានឈានឆ្ពោះទៅពន្លត់ភ្លើងសង្គ្រាមអ៊ុយក្រែននាពេលឆាប់ៗខាងមុខនេះ។ សារព័ត៌មាន RT បានឲ្យដឹងថា ប្រមុខការទូតកំពូលរុស្ស៊ី និងអាមេរិក បានជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារ ដើម្បីរិះរកមធ្យោបាយស្តារទំនាក់ទំនងការទូត រៀបចំមូលដ្ឋានសម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ និងជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការដោះស្រាយបិទបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ លោក Lavrov បានបញ្ជាក់ថា ជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីផ្តួចផ្តើមដំណើរការដោះស្រាយជម្លោះអ៊ុយក្រែន រុស្ស៊ីនឹងតែងតាំងតំណាងរបស់ខ្លួន នៅពេលដែលរុស្ស៊ីទទួលបានការបញ្ជាក់ពីអ្នកចរចាដែលបានកំណត់របស់អាមេរិក។ យ៉ាងណាមិញ ទាំងអ៊ុយក្រែន និងសហភាពអឺរ៉ុបមិនបានចូលរួមក្នុងកិច្ចប្រជុំខាងលើនេះទេ ដោយទីក្រុងគៀវបានប្រកាសក្តែងៗថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលនៃកិច្ចពិភាក្សារវាងអាមេរិក និងរុស្ស៊ីនេះទេ លុះត្រាតែមានវត្តមានអ៊ុយក្រែនចូលរួមដែរ៕ ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

  • នាយករដ្ឋមន្ត្រី ៖ យើងត្រូវការធនធានមនុស្ស ប្រើប្រាស់​បច្ចេក​វិទ្យា ដែលមានភាពជឿនលឿនឆាប់រហ័ស

    នាយករដ្ឋមន្ត្រី ៖ យើងត្រូវការធនធានមនុស្ស ប្រើប្រាស់​បច្ចេក​វិទ្យា ដែលមានភាពជឿនលឿនឆាប់រហ័ស

    (ភ្នំពេញ)៖ បច្ចេកវិទ្យាមានភាពជឿនលឿនឆាប់រហ័ស ដូច្នេះ ចាំបាច់ត្រូវតែមានធនធានមនុស្ស បើមិនដូច្នេះទេ យើងគ្មាន​ធនធានមនុស្ស ប្រើប្រាស់បច្ចេកវិទ្យានោះទេ ។ នេះជា​ការ​គូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធី​ប្រគល់​សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និ​បាត​កោះពេជ្រ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេស​យើង​ត្រូវតែមានការអភិវឌ្ឍជាប្រចាំ ដើម្បី​ធ្វើ​ការប្រកួត​ប្រ​ជែង​គ្នា បើមិនដូច្នេះទេ ប្រទេស​អាចនឹង​ក្លាយជារបស់ហួសសុពល​ភាព ឬហួសដឺឡេជាមិនខាន ។ សម្តេចនាយករដ្ឋមន្រ្ដី ក៏បានលើកឡើងពីក្រុមហ៊ុន កុំព្យូទ័រ​មួយ មានឈ្មោះថា IBM មានភាពល្បីល្បាយ ប៉ុន្តែមកដល់​ពេល​នេះ ក្រុមហ៊ុននេះ បានបាត់ឈ្មោះហើយ តែទៅបង្កើត​ឈ្មោះ ដោយគុណភាពនៅតែល្អដូចឈ្មោះដើមអីចឹង ។ សម្ដេចបវរធិបតី បានបន្ដថា បច្ចេកវិទ្យា មានភាពជឿន​លឿន​ឆាប់រហ័ស ដូច្នេះ យើងចាំបាច់ ត្រូវតែមានមនុស្សមាន​ការអភិ​វឌ្ឍ បើមិនដូច្នេះទេ យើងគ្មានធនធានមនុស្ស…

  • និស្សិត និងពលករខ្មែរនៅប្រទេសជប៉ុន អំពាវនាវឱ្យពល​រដ្ឋខ្មែរ ​នៅបរទេសជឿជាក់លើរាជរដ្ឋាភិបាលក្នុង​ការដោះ​ស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី

    និស្សិត និងពលករខ្មែរនៅប្រទេសជប៉ុន អំពាវនាវឱ្យពល​រដ្ឋខ្មែរ ​នៅបរទេសជឿជាក់លើរាជរដ្ឋាភិបាលក្នុង​ការដោះ​ស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី

    (ភ្នំពេញ)៖ និស្សិត និងពលករខ្មែរ ដែលកំពុងសិក្សារៀនសូត្រ និងធ្វើការ នៅប្រទេសជប៉ុនបានអំពាវនាវឱ្យពលរដ្ឋខ្មែរ​នៅ​បរទេសទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី ជាជាង​នាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹងក្រោមរបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងក្រៅប្រទេសដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងការទូត និងសន្តិសុខជាតិ ជាមួយបណ្តា​ប្រទេស​ជាមិត្ត។ លោក សូរ មុនីឬទ្ធ ជានិស្សិតខ្មែរដែលកំពុងសិក្សានៅ​ទីក្រុង​តូក្យូ ប្រទេសជប៉ុន បានអំពាវនាវដល់បងប្អូនពលករខ្មែរ និស្សិត​ខ្មែរ​ដែលកំពុងធ្វើការ និងសិក្សារៀនសូត្រនៅប្រទេស​ជប៉ុន​សូមទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះ​ស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី តាមរយៈការចរចារ ដោយមិនចាំបាច់ទៅប្តឹងតុលាការអន្តរជាតិនោះទេ។ បងប្អូន​ពលករខ្មែរត្រូវជឿជាក់លើមេដឹកនាំខ្មែរខ្លួនឯងដើម្បីដោះស្រាយបញ្ហាជាតិ ជៀសវាងមានជម្លោះការទូត។ និស្សិតរូបនេះថាខ្លួននឹងមិនចូលរួមបាតុកម្មជាដាច់ខាត ដែល​ជា​ការបំផុសបំផុលពីសំណាក់ក្រុមបក្សប្រឆាំងម្តង​ហើយម្តង​ទៀត ដែលការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះ​ស្រាយ​បញ្ហាព្រំដែនបាននោះទេ ប៉ុន្តែក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង​រវាងកម្ពុជា ថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេស​អាចបង្កស្ថានការណ៍កាន់តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង។ ដោយឡែក លោកស្រី ប្រាក់ សេងហៀក ជាពលករជំនាញ​ខ្មែរធ្វើការនៅតំបន់ក្យូតុ ប្រទេសជប៉ុន បានលើកឡើងថាខ្លួន​មានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន បូរណភាពទឹកដីជាមួយប្រទេសជិត​ខាង​ដោយ​សន្តិវិធី ដើម្បីរក្សាផលប្រយោជន៍ជាតិជារួម ជាជាងធ្វើ​សកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការជាតិលើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ ពលកររូបនេះបានអំពាវនាវឱ្យពលរដ្ឋខ្មែររស់នៅបរទេសទាំងអស់កុំចូលរួមធ្វើបាតុកម្មតាមរយៈការអុចអាលរបស់ក្រុមប្រឆាំងជ្រុលនិយមដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមខ្មែរបែកបាក់ និងមានជម្លោះជាមួយបណ្តាប្រទេសជិតខាង។ បងប្អូនត្រូវរក្សាសន្តិភាពក្នុងប្រទេស និងជឿលើថ្នាក់ដឹកនាំ​ដោះ​ស្រាយតាមរយៈការចរចារដោយសន្តិវិធី។ ទន្ទឹមនឹងនេះនិស្សិត និងពលករខ្មែរអំពាវនាវដល់ប្រជាពលរដ្ឋ​កុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ជេះកំហឹង​ពលរដ្ឋ ខណៈដែលភាគីទាំងពីរកំពុងតែធ្វើការចរចា​គ្នានៅ​ឡើយ ។ ពួកគេមានចេតនាទុច្ចរិតបង្កឱ្យមានជម្លោះ​រវាង​ប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង៕ ដោយ ៖ ង៉ាន់ ទិត្យ