-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យើងត្រូវរួមគ្នាគូសវាសធ្វើយ៉ាងណាឱ្យអនាគតរបស់កម្ពុជាកាន់តែមានភាពរុងរឿង ប្រជាពលរដ្ឋមានជីវិតរស់នៅល្អ មានជីវភាពធូរធារ និងមានសុភមង្គលតជំនាន់

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ បានសង្កត់ធ្ងន់ថា ជោគវាសនាអនាគតរបស់ប្រទេសជាតិ គឺស្ថិតនៅលើ ដៃរបស់យើងទាំងអស់គ្នាដូច្នេះយើងត្រូវរួមគ្នាគូសវាសគិតគូរធ្វើយ៉ាងណាឱ្យអនាគតរបស់កម្ពុជាកាន់តែមានភាពរុងរឿង ប្រជាពលរដ្ឋមានជីវិតរស់នៅល្អ មានជីវភាពធូរធារ និង មានសុភមង្គលតជំនាន់ ។ ការលើកឡើងនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ និងការចុះអនុស្សរណ:នៃការយោគយល់គ្នារបស់សមាគមអ្នកវិនិយោគ អ្នក សាងសង់និងស្ថាបត្យករកម្ពុជា នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ។ ឯកឧត្តមឧបានយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ឱ្យសហការចូលរួមពិភាក្សាជាមួយក្រសួង ដើម្បីតាក់តែងគោលនយោបាយសាធារណៈលើកិច្ចការវិនិយោគ សំណង់ និងស្ថាបត្យកម្ម ឱ្យបានល្អជាប្រយោជន៍ក្នុងកិច្ចដំណើរការលើវិស័យទាំងនេះនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវទស្សនទាននិងគំនិតមួយចំនួនដើម្បីឱ្យមានការឯកភាពគ្នានៅក្នុងសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជាក៏ដូចជាដំណើរការរបស់សង្គមជាតិផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់បន្ថែមថា ចំពោះការកសាងជាតិមិនមានអ្វីដែលលំបាកពេកទេសម្រាប់កម្ពុជា ព្រោះកម្ពុជាជាប្រទេសតូចនិងបានដើរលើផ្លូវដ៏ត្រឹមត្រូវ១តាំងពីក្រោយឆ្នាំ១៩៧៩រហូតមកដល់ពេលនេះ ដូច្នេះត្រូវបន្តការកសាងជាតិចាប់ពីពេលនេះតទៅមុខទៀត ត្រូវបោះជំហានឲ្យបានត្រឹមត្រូវឆ្ពោះទៅមុខ និងមិនត្រូវថយក្រោយឡើយដើម្បីប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ជារៀងរហូត…
-
អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា ៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការអន្តរជាតិ លើបញ្ហាកោះគុត

(ភ្នំពេញ)៖ អ្នកស្រាវជ្រាវនយោបាយ និងអ្នកទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជានឹងខាតបង់ជាក់ជាមិនខាន បើសិនជាកម្ពុជាធ្វើការប្តឹងទៅតុលាការអន្តរជាតិ ឬក៏ពឹងផ្អែកលើយន្តការដំណោះស្រាយអន្តរជាតិលើបញ្ហាកោះគុត។ ទន្ទឹមនឹងនេះអ្នកនយោបាយខ្មែរដែលមានមូលដ្ឋាននៅបរទេស ឬអតីតមេដឹកនាំគណបក្សប្រឆាំងគួរឈប់យកពលករធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មលើដីបរទេសដោយខុសច្បាប់ ដើម្បីបំពេញរបៀបវារៈនយោបាយរបស់ពួកគេទៀតទៅ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងធ្ងន់ៗថា រឿងព្រំដែនរវាងកម្ពុជាថៃ មិនអាចពឹងផ្អែកលើយន្តការអន្តរជាតិតាមរយៈការប្តឹងទៅតុលាការអន្តរជាតិបាននោះទេ។ បើមិនដូច្នេះ កម្ពុជានឹងបាត់បង់ប្រយោជន៍ ពីព្រោះបញ្ហាកោះគុត មិនទាន់មានការដាច់ស្រេចរវាងកម្ពុជា និងភាគីថៃនៅឡើយទេ។ ផ្ទុយមកវិញ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ហើយថា ភាគីកម្ពុជា និងថៃកំពុងចរចារលើបញ្ហាបូរណភាពទឹកដីនេះ ដូច្នេះមានតែយន្តការចរចារបែបនេះទេទើបមិនធ្វើឱ្យកម្ពុជាខាតបង់ និងជាការស្វែងរកដំណោះស្រាយដ៏ល្អបំផុត។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះថាបញ្ហាកោះគុតមិនអាចយកបញ្ហា CLV-DTA មកប្រៀបធៀបបានទេ ទាំងនេះជាបញ្ហាធំណាស់ដែលបំផុសបំផុលដោយក្រុមប្រឆាំងនៅក្រៅប្រទេសដែលមានជំនាញក្នុងការកៀរគរពលករធ្វើបាតុកម្មខុសច្បាប់នៅក្រៅប្រទេស ដើម្បីបំពេញផលប្រយោជន៍នយោបាយរបស់ពួកគេ។ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្តថា ក្រុមប្រឆាំងនៅក្រៅប្រទេសមិនបានធ្វើសកម្មភាពណាមួយផ្តល់ផលប្រយោជន៍លើការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃនោះទេ គឺពួកគេធ្វើដើម្បីតែរបៀបវារៈនយោបាយរបស់ពួកគេតែប៉ុណ្ណោះ ពីព្រោះពួកគេដឹងច្បាស់ណាស់ថា បញ្ហាកោះគុតមិនអាចដក ឬប្តឹងតាមដែលពួកគេលើកឡើងបានទេ។ ដោយឡែកបាតុកម្មរបស់ក្រុមប្រឆាំងរឿងកោះគុតនៅក្រៅប្រទេស មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ពលករដែលកំពុងធ្វើការនៅក្រៅប្រទេស តែម្តង។ ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចេះឈឺឆ្អាលរឿងទឹកដី សេដ្ឋកិច្ច ឬបញ្ហាជាតិណាមួយរបស់បងប្អូនពលករខ្មែរនៅក្រៅប្រទេសជារឿងល្អហើយ ក៏ប៉ុន្តែអ្វីដែលចាំបាច់នោះគឺត្រូវមានការពិចារណាឱ្យបានច្បាស់លាស់ត្រឹមត្រូវ ជៀសវាងចូលផុងខ្លួននៃរបៀបវារៈនយោបាយរបស់ក្រុមបក្សប្រឆាំង ដែលធ្វើឱ្យបាត់បង់ប្រយោជន៍ជាតិ និងខ្លួនឯងដែលកំពុងធ្វើការនៅលើទឹកដីបរទេស។…
-
លោកជំទាវ ពុំ ចន្ទីនី ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្តេជ្ញា ក្នុងការចូលរួម ចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក

(ភ្នំពេញ)៖ កិច្ចពិភាក្សាលើប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ” ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួម ចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក នៅក្នុងពេលសម្រាលឱ្យ ធ្លាក់ចុះទាបកម្រិតអប្បរមាបំផុត អប់រំផ្សព្វផ្សាយតាមសហគមន៍ឱ្យយកចិត្តទុកដាក់ គាំពារ សុខភាពស្រ្តីជាមាតា និងកុមារ រួមទាំងការទប់ស្កាត់ ការចម្លងមេរោគអេដស៍ មេរោគស្វាយ ថ្លើមប្រភេទបេ និងជំងឺផ្សេងៗទៀតពីម្តាយទៅកូន ជាមួយនឹងការផ្សព្វផ្សាយជូនបងប្អូនជនរួមជាតិពីវិធីសាស្រ្តជំនាញមានវិជ្ជាជីវៈក្នុងការពង្រឹងសេវាសុខភាពបន្តពូជ សុខភាព មាតា ទារក កុមារ យុវវ័យ អាហារូបត្ថម្ភ ដើម្បីសុខមាលភាព ប្រជាជនតាមគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាន លើក ឡើងបែបនេះក្នុងពិធីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ នៅស្នាក់ការកណ្តាល ដែលរៀបចំឡើងនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សូមបញ្ជាក់ថា…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជា មិនត្រឹមតែផលិតស្បៀងគ្រប់គ្រាន់បំពេញតម្រូវការ ក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញកសិផលបានទូទាំងពិភពលោក

(ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាមិនត្រឹមតែផលិតស្បៀងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញកសិផលបានទូទាំងពិភពលោកទៀតផង។ ភាពជោគជ័យនេះ ត្រូវបានជំរុញដោយការពង្រីកដីបង្កបង្កើនផល តាមរយៈបន្តកិច្ចខិតខំប្រឹងប្រែងបោសសម្អាត កែលម្អប្រព័ន្ធធារាសាស្ត្រ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការទទួលយកបច្ចេកវិទ្យាទំនើប រួមទាំងការអភិវឌ្ឍន៍ និងការប្រើប្រាស់ពូជដំណាំសុទ្ធដែលប្រសើរឡើងជាដើម។ លើសពីនេះ រដ្ឋាភិបាលកម្ពុជាប្តេជ្ញាយ៉ាងរឹងមាំក្នុងការលើកកម្ពស់វិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ឆ្ពោះទៅរកប្រព័ន្ធកសិកម្មប្រកបដោយប្រសិទ្ធភាព ភាពធន់ និរន្តរភាព និងកំណត់សកម្មភាពដើម្បីធានានិរន្តរភាពបរិស្ថាន និងការត្រៀមខ្លួនសម្រាប់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងការរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ក្រសួងបានខិតខំបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ក្នុងការរក្សាស្ថិរភាព ថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មទូទាំងប្រទេសចំនួន ១៦០០នាក់ និងការចងក្រងសហគមន៍កសិកម្មទំនើប ដែលទាំងអស់នេះត្រូវបានអនុវត្តជាជំហានៗ និងសម្រេចបាននូវលទ្ធផលសំខាន់ថ្មីៗជាបន្តបន្ទាប់។ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ដូចនេះ ក្នុងពិធីបើក “វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត៖ ស្ពនឆ្លងប្រទេស ផ្លាស់ប្តូរអាហារូបត្ថម្ភ” នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ…
-
ខេត្តកំពង់ស្ពឺ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំលើកទី១របស់ខ្លួន ក្នុងគោលបំណងលើកស្ទួយ វិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិ

(ខេត្តកំពង់ស្ពឺ)៖ បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយប្រចាំខេត្ត និងលើកទី១ ក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិ។ ព្រឹត្តិការណ៍មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិរបស់កម្ពុជា” ។ កម្មវិធី “បុណ្យភ្នំ” បានប្រព្រឹត្តទៅរយៈពេល ២យប់ ២ថ្ងៃ នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចុងសប្តាហ៍កន្លងទៅ ដែលចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ នៅឧទ្យានជាតិគីររម្យ ។ ពិធីបើកមហោស្រពទេសចរណ៍នោះ មានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តកំពងស្ពឺ ដោយបានអញ្ជើញទស្សនាការដាក់តាំងបង្ហាញនៃទីតាំងផ្សេងៗក្នុងពិធីបើកមហោស្រពទេសចរណ៍នោះផងដែរ ។ កម្មវិធី “បុណ្យភ្នំ” បាននាំមកនូវព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើន រួមមាន ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ការប្រគួតកីឡាប្រដាល់គុនខ្មែរ ការប្រកួតប៉េតង់ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងដើម្បីកុមារខេត្តកំពង់ស្ពឺ ការបោះជំរុំ ការប្រកួតបាល់ទះ…
-
ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ដោយក្នុងនោះ, ក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រេីប្រាស់ថាមពលស្អាត (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ និងស្ថិរភាព ជាពិសេស ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយភាពភាពធន់ក្នុងរង្វង់៦% បើទោះបីជាកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារការរីករាត្បាតពីជំងឺកូវីដ-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវសេចក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា…
-
ក្រសួងបរិស្ថាន ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ជួបគ្នារកដំណោះស្រាយជំរុញការអភិរក្សសត្វត្មាតពីការផុតពូជ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ជួបគ្នារកដំណោះស្រាយជំរុញការអភិរក្សសត្វត្មាត ខណៈសត្វស្លាបប្រភេទនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN) គ្រាដែលពួកវាមានតួនាទីជាអ្នកសម្អាតបរិស្ថាន និងត្រូវចាត់ទុកជាសត្វមានតម្លៃសម្រាប់វិស័យទេសចរណ៍ធម្មជាតិ ។ នេះជាជំនួបសន្ទនាលើកដំបូងសម្រាប់កម្ពុជា ដែលធ្វើឡើងចាប់ពីថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាតដូចជា កម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ។ ជាមួយគ្នានេះ ក៏មានអ្នកជំនាញមកពីប្រទេសថៃ ដែលត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ ។ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថា កិច្ចប្រជុំនេះ គឺជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកជំនាញឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តដែលត្រូវការ ដើម្បីធានាបាននូវអនាគតដ៏មានសុវត្ថិភាព សម្រាប់សត្វត្មាតដែលជិតផុតពូជ ។ កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រភេទសត្វត្មាតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ឯកឧត្តម មានប្រសាសន៍ថា «អស់រយៈពេលជិតពីរទស្សវត្សមកហើយ ដែលក្រសួងបរិស្ថាន និងក្រុមការងារសត្វត្មាតកម្ពុជា បានធ្វើការក្នុងភាពជាដៃគូជិតស្និទ្ធ ដើម្បីការពារសត្វត្មាតរស់នៅទាំងបីប្រភេទរបស់កម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា យើងបានអនុវត្តកម្មវិធីជាច្រើននៅទូទាំងតំបន់ការពារជាច្រើន ដើម្បីដោះស្រាយការគំរាមកំហែងសំខាន់ៗ…
-
ប្រជាជនងាយរងគ្រោះបំផុត ៥០គ្រួសារ រស់នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានអំណោយ សម្តេចប្រធានកាកបាទក្រហមកម្ពុជា

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ រស់នៅក្នុងភូមិចំនួន៥ នៃឃុំរឡាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន នាដល់គេហដ្ឋាន ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមឱ្យគ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូងសរសៃឈាមជាដើម ។ជាមួយគ្នានេះ លោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន ។ ខណៈនោះដែរ លោកជំទាវ ម៉ែន…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ គោលបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺចង់ឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់គ្រួសារមានលំនៅឋានរស់នៅសមរម្យទាំងអស់គ្នា

(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលជាអតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ៦A នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គោលបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺចង់ឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់គ្រួសារមានលំនៅឋានរស់នៅសមរម្យទាំងអស់គ្នា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា បញ្ហាជាប់គាំងដែលអាចដោះស្រាយបានលុះត្រាតែមានការឯកភាពគ្នា ដូច្នេះអ្នកដែលបានឯកភាពទទួលយកបណ្ណកម្មសិទ្ធិ គឺត្រូវទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ចំណែកឯអ្នកដែលមិនទាន់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនវត្ថុ ត្រូវមានស្មារតីសហការចូលរួមជាមួយគ្នាទាំងខាងបុរី ក្រសួងនិងប្រជាពលរដ្ឋជាអតិថិជនបុរី ដើម្បីដោះស្រាយបញ្ហាជាប់គាំងនិងសម្រេចបានលទ្ធផលល្អប្រសើរបន្តទៀត ។ ជាមួយនឹងការជួយសម្របសម្រួលដល់ប្រជាពលរដ្ឋជាអតិថិជនបុរី ក្នុងការទៅរកសេវាធនាគារឬមីក្រូហិរញ្ញវត្ថុដែលត្រឹមត្រូវ និងអាចសម្របសម្រួលលក្ខខណ្ឌនានាក្នុងការខ្ចីប្រាក់បានល្អប្រសើរថែមទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ចំពោះប្រជាពលរដ្ឋជាអតិថិជនបុរីដែលមិនទាន់បានសាងសង់ផ្ទះនៅក្នុងបុរីឡេងណាវ៉ាត់ត្រា ៦A នោះហើយចង់រស់នៅក្នុងទីនោះដែរ ខាងក្រសួង នឹងជួយសម្របសម្រួលជូន ទាំងខាងអតិថិជន និងខាងបុរីដើម្បីធ្វើយ៉ាងណាដោះស្រាយការងារនេះឱ្យដំណើរការទៅមុខ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បញ្ហាចម្បងដែលត្រូវរួមគ្នាគិតគូរនោះ គឺដោយសារនេះជាភូមិថ្មីដែលប្រជាពលរដ្ឋជាអតិថិជនបុរីទាំងអស់ត្រូវរៀនរស់នៅជាមួយគ្នា ដោយអ្នកខ្លះជាមន្ត្រីរាជការស៊ីវិល ជាអាជីវករ…
-
G7 សន្យាបង្កើតសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន

ប៊ែរឡាំង ៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 បានសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើការរួមគ្នាឈានឆ្ពោះទៅបង្កើតសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។ ផ្អែកតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកដំបូងរបស់ G7 នៅអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានឲ្យដឹងថា សមាជិក G7 បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជួយសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែង កសាងអ៊ុយក្រែនដ៏រឹងមាំ និងមានវិបុលភាព។ ប្រមុខការទូត G7 ក៏បានបញ្ជាក់សាជាថ្មីអំពី តម្រូវការ អភិវឌ្ឍ ការធានា សន្តិសុខ ដ៏ រឹងមាំ ដើម្បីប្រាកដ ថា សង្រ្គាមនឹងមិនកើតឡើងម្តងទៀតឡើយ។ បន្ថែមលើនេះ ក្រុមរដ្ឋមន្ត្រីការបរទេស G7 ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នាឱកាសនោះដែរ ក្រុមប្រទេស G7 ក៏បានថ្កោលទោសជំនួយរបស់ចិន ក៏ដូចជាជំនួយផ្នែកយោធាពីកូរ៉េខាងជើង និងអ៊ីរ៉ង់ដល់រុស្ស៊ីផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា