Category: នយោបាយ

  • ពលករខ្មែរ នៅកូរ៉េ​ លើកប៉ាដាមិនធ្វើបាតុកម្មតាមការញុះញង់​នៅលើទឹកដីបរទេសព្រោះមិនចង់បាត់បង់កិត្តិយសជាតិ

    ពលករខ្មែរ នៅកូរ៉េ​ លើកប៉ាដាមិនធ្វើបាតុកម្មតាមការញុះញង់​នៅលើទឹកដីបរទេសព្រោះមិនចង់បាត់បង់កិត្តិយសជាតិ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ សិក្សា និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ បានលើកប៉ាដា​ប្រកាសមិនចូលរួមធ្វើបាតុកម្មតាមការប្រកាសញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់នោះទេ ព្រោះមិនចង់បាត់បង់កិត្តិយស​ជាតិ​នៅលើឆាកអន្តរជាតិ ដោយពួកគេបានបង្ហាញភាពជឿ​ជាក់​លើ​រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា​ព្រំដែនជា​មួយប្រទេសជិតខាង។ លោក ញ៉ ឧត្តម ពលករខ្មែរម្នាក់ ក្នុងចំណោមពលកររាប់រយ​នាក់​ផ្សេងទៀតនិយាយថា៖«ខ្ញុំមិនចូលរួមបាតុកម្មទេ ហើយខ្ញុំ​ស្រឡាញ់ជាតិខ្ញុំ! ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះ​ស្រាយ​បញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយ​ប្រទេស​ជិត​ខាង។ ពួកខ្ញុំជាពលករនៅសាធារណរដ្ឋកូរ៉េ ជឿជាក់លើ​ស​មត្ថភាព​ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីលើការចចារបញ្ហាទឹកដីជាមួយប្រទេសជិតខាង»។ លោកបន្ដថា៖«ខ្មែរនៅទីណាក៏ដោយ ទោះគំនិតមិនដូចគ្នា​ក៏ដោយ​ក៏យើងនៅតែជាខ្មែរ! យើងមិនត្រូវឈ្លោះគ្នា​នៅលើ​ទឹកដីគេ នាំគេមើលងាយនោះទេ។ បាតុកម្មមិនមែនជាដំ​ណោះ​ស្រាយនោះទេ បាតុកម្មគឺតែងនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ​ទាំងមូល​។ សូមបងប្អូនកុំទៅចូលរួមបាតុកម្មរៀបចំ​ដោយ​ក្រុមប្រឆាំងឱ្យសោះ»។ ពលករខ្មែររូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀតកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបានញុះញង់បងប្អូនឱ្យចូលរួមបាតុកម្ម​ដែល​គ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ។ ក្នុងនាមជាពលរដ្ឋខ្មែរលោកមានភាពជឿជាក់ និងទុកលទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបញ្ហាព្រំដែនសមុទ្រ​ជា​មួ​យ​​ភា​គីថៃដោយមិនចាំបាច់ប្តឹងទៅតុលាការ​អន្ដរជាតិ​នោះទេ។ លោក យាន ធារ៉ា ពលរដ្ឋរស់នៅសាធារណរដ្ឋកូរ៉េបាន​និយាយ​ថា ៖«សូមកុំជឿតាមការអុជអាលរបស់​ក្រុម​ប្រឆាំង​ជ្រុលនិយម ដែលយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ និង​ចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង។ មានតែខ្មែរដែលមានខួរបរទេសទេ ដែលចង់រុញខែ្មរឱ្យប្តឹងទៅ​តុលាការអន្តរជាតិលើករណីកោះគុត ខណៈដែលប្រទេស​យើង​ទាំងពីរកំពុងតែធ្វើការជាមួយគ្នាដោយសន្តិវិធី និងយក​ច្បាប់ជាគោល»។ លោកបន្តថា ក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់កំពុងអុជអាល​ដែលយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជា​ប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង ដែលនាំឱ្យ​ប្រ​ទេស​ជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម បាត់បង់អាយុជីវិតប្រជាជន…

  • ឯកឧត្តម លន់ សុធី ផ្សព្វផ្សាយលទ្ធផលមហាសន្និបាត គណៈ​កម្មា​ធិការកណ្តាល លើកទី៤៥ របស់គណបក្សប្រជាជន​កម្ពុជា នៅស្រុកស្រីស្នំ

    ឯកឧត្តម លន់ សុធី ផ្សព្វផ្សាយលទ្ធផលមហាសន្និបាត គណៈ​កម្មា​ធិការកណ្តាល លើកទី៤៥ របស់គណបក្សប្រជាជន​កម្ពុជា នៅស្រុកស្រីស្នំ

    (សៀមរាប)៖ ឯកឧត្តម លន់ សុធី សមាជិកគណៈកម្មាធិការ​កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​គណបក្ស ចុះមូលដ្ឋានស្រុកស្រីស្នំបានអញ្ជើញដឹកនាំ​ផ្សព្វ​ផ្សាយ​សេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃសន្និបាត​គណៈ​កម្មា​ធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជា​ជន​កម្ពុជា នៅស្នាក់ការគណបក្សស្រុកស្រីស្នំ ខេត្តសៀមរាប ថ្ងៃទី១៥ ខែកុម្ភៈ ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានស្រុក ឃុំ ភូមិ សរុប ១៥២រូប ។ ឯកឧត្តម លន់ សុធី បានអានខ្លឹមសារទាំងស្រុង នៃលទ្ធផល​សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធកាលពី​ថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា ដោយបានបង្ហាញនូវលទ្ធផលជោគជ័យសំខាន់ៗជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្នុងការបំរើជាតិ និងមាតុភូមិ ពិសេសបានធ្វើការអកសាង និងអភិវឌ្ឍប្រទេស​ជាតិ​អោយកាន់តែរីកចម្រើន។ ខ្លឹមសារនៃអង្គសន្និបាត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល…

  • សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ នៅវត្តឧណ្ណាលោម

    សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ នៅវត្តឧណ្ណាលោម

    (ភ្នំពេញ)៖ មហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងសមិទ្ធផលនានានៅវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឥស្សរជនជាន់ខ្ពស់ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម និងជាព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានឱ្យដឹងថា អាស្រ័យដោយអាយុកាលនៃសំណង់ មហាកុដិនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង អស់រយៈកាលជាច្រើនឆ្នាំមកហើយ។ ដោយឃើញសភាពបែបនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និង…

  • នាយករដ្ឋមន្ត្រី៖ ទិន្នផលត្រីឆ្នាំនេះ ធានាបាននូវបរិមាណ និងតម្លៃសម្រាប់ពលរដ្ឋទិញហូប

    នាយករដ្ឋមន្ត្រី៖ ទិន្នផលត្រីឆ្នាំនេះ ធានាបាននូវបរិមាណ និងតម្លៃសម្រាប់ពលរដ្ឋទិញហូប

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទិន្នផលត្រីឆ្នាំនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធានាបាន​នូវបរិមា​ណ​ត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប ។ យើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការ​កើន​ឡើង​នៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរ​បស់​ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ច​មូល​ដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកង​យោធពល​ខេមរភូ​មិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផល​ដែល​បង្ក​ដោ​យ​សកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន។ សម្ដេចបវរធិបតី បានបន្តថា លទ្ធផលនេះ ទទួលបានការ​សាទរ​យ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅ​បទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឱ្យប៉ះពាល់​ដល់​ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។ សម្ដេចនាយករដ្ឋមន្ត្រី សូមអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់​ជាតិ និងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះដើម្បី​ផលប្រយោជ​ន៍​សម្រាប់ប្រជានេសាទយើង និងលើកកម្ពស់ប្រសិទ្ធភាពក្នុង​ការ​គ្រប់​គ្រងធនធានត្រីនៅកម្ពុជា ៕ ដោយ ៖ វណ្ណលុក

  • នាយករដ្ឋមន្ត្រី ផ្ដល់ថវិកា ៦០លានដុល្លារអាមេរិកសម្រាប់ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ ជូនពលរដ្ឋ ៥ខេត្ត

    នាយករដ្ឋមន្ត្រី ផ្ដល់ថវិកា ៦០លានដុល្លារអាមេរិកសម្រាប់ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ ជូនពលរដ្ឋ ៥ខេត្ត

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ថវិកាចំនួន ៦០លាន​ដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ សម្រាប់ធ្វើ​ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ។ នេះជាការគូស​បញ្ជាក់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សម្ដេចបវរធិបតី បានលើកឡើងតាមរយៈបណ្ដាញ​សង្គម​ដូច្នេះថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការ​មួយ​ដែល​រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើន​អាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបាន​កសាង​បណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាម​បណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស ។ ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗ​ជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំបានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន ÷ ១/ រដ្ឋករទឹកកំពត ខេត្តកំពត២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ៤/…

  • ឯកឧត្ដម សែម រតនា ៖ ដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យមានសន្ទុះរីកចម្រើនថ្មីៗជាច្រើន

    ឯកឧត្ដម សែម រតនា ៖ ដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យមានសន្ទុះរីកចម្រើនថ្មីៗជាច្រើន

    (សៀមរាប)៖ឯកឧត្ដម សែម រតនា បានលើកឡើងថា ជាមួយនឹងដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចរបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” បានធ្វើឱ្យមានសន្ទុះរីកចម្រើនថ្មីៗជាច្រើន។ ជាពិសេស តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៥ ដែលទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា ការពង្រីកវិសាលភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខសុវត្ថិភាពនិងយុត្តិធម៌សង្គម។ ប្រសាសន៍ ឯកឧត្ដម សែម រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និង ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី បានលើកឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមសរុប ១៥០រូប នៅទីស្នាក់ការគណបក្សស្រុកសបន្ទាយស្រី ខេត្តសៀមរាប។ ឯកឧត្ដម សែម រតនា បានអានខ្លឹមសារទាំងស្រុង នៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធកាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន…

  • រដ្ឋបាលខេត្តកណ្ដាល បានផ្ដល់សេចក្តីស្រឡាញ់ និងស្នាម​ញញឹម​ដល់កុមារពិការភាព

    រដ្ឋបាលខេត្តកណ្ដាល បានផ្ដល់សេចក្តីស្រឡាញ់ និងស្នាម​ញញឹម​ដល់កុមារពិការភាព

    (ខេត្តកណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានផ្ដល់នំភីហ្សា (pizza)ជូនទៅដល់កុមារញ៉ាំដោយស្នាមញញឹម និងក្តីរីក​រាយក្នុងថ្ងៃនៃ សេចក្តីស្រឡាញ់ នៅអង្គការសាមគ្គី​ធម៌​ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ កម្មវិធីនេះរៀបចំឡើងដោយ ឯកឧត្តម នូ សាខន ប្រធានក្រុម​ប្រឹក្សា​ខេត្ត និង ឯកឧត្ដម គួច ចំរើន អភិ​បាលខេត្ត​កណ្ដាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ ក្នុងឱកាសទិវាសេចក្តី​ស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៥នេះ ។ ឯកឧត្ដម គួច ចំរើន បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងឱកាស​នៃបុណ្យសេចក្តីស្រឡាញ់ តែងតែផ្ដល់ជូនទៅដល់ក្មួយៗ ក្នុងការជួបជុំដោយភាពរីករាយ ទោះក្មួយៗស្ថិតក្នុងស្ថានភាព​បែបណាក៏ដោយ សង្គមនេះមានការគោរពស្រឡាញ់ និង នឹករលឹកចំពោះក្មួយៗទាំង គ្រប់ៗគ្នា ពិសេសការយកចិត្ត​ទុកដាក់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី កម្ពុជា តែងរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់​ឲ្យគិតគូរ​យកចិត្តទុកដាក់ចំពោះប្រជាជន និងផ្ដល់ភាពកក់ក្ដៅ ។ ជាមួយគ្នានេះដែរ គណៈប្រតិភូ បានផ្ដល់ជូនក្មួយៗ នំភីហ្សា ភ្លៅមាន់បំពង ទឹកសុទ្ធ ១៥កេស ទឹកដោះគោកូនក្មេង…

  • រាជរដ្ឋាភិបាល ចាត់ទុកសុខភាព និងសុខមាលភាពពលរដ្ឋ គឺជាអាទិភាពចម្បង

    រាជរដ្ឋាភិបាល ចាត់ទុកសុខភាព និងសុខមាលភាពពលរដ្ឋ គឺជាអាទិភាពចម្បង

    (ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចបវរធិបតី បានលើកឡើងថា ចាប់តាំងពីដើមអណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។ ដើម្បីសម្រេចគោលដៅនេះ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក រាជរដ្ឋាភិបាលសម្រេចបាននូវកិច្ចការមួយចំនួនដែលរួមមាន÷ ១. បានជ្រើសរើសបុគ្គលិកសុខាភិបាល ៧០០នាក់ នៅក្នុងឆ្នាំ២០២៤ និងត្រូវជ្រើសរើសបន្ថែមជាង ៦៥០នាក់ បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីបំពេញនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។ ការបំពេញបបុគ្គលិកសុខាភិបាល នឹងជួយបង្កើនប្រសិទ្ធភាពនិងសមត្ថភាពរបស់មណ្ឌលសុខភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលឈានទៅរកការផ្ដល់សេវា ២៤ម៉ោង/២៤ម៉ោងនៅពេលអនាគត។ ២. បានទម្លាក់ថវិកាបន្ថែមជាង ៣០ពាន់លានរៀល នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ (ពេលមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បនអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល ១ខែ នៅកន្លែងខ្លះ)។ ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ…

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយ លោក Philippe Orliange នាយកទទួលបន្ទុកតំបន់ភូមិសាស្ត្រ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយ លោក Philippe Orliange នាយកទទួលបន្ទុកតំបន់ភូមិសាស្ត្រ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)

    (ប៉ារីស)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបពិភាក្សាការងារជាមួយ លោក Philippe Orliange នាយកទទួលបន្ទុកតំបន់ភូមិសាស្ត្រ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាល AFD។ ឯកឧត្ដមរដ្ឋមន្ត្រី និងលោកនាយក បានរំឭកពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាង ក.ប.ទ. និង AFD លើការងារបរិវត្តកម្មឌីជីថល រួមមានការសិក្សាបុរេសមិទ្ធិលទ្ធភាពលើគម្រោងពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថលនិងនវានុវត្តន៍ឌីជីថល រួមមានគម្រោងជំនួយបច្ចេកទេសលើគោលនយោបាយទិន្នន័យបើកចំហ គម្រោងជំនួយបច្ចេកទេសពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល និងគម្រោងមន្ទីរពិសោធជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ជាដើម។ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបលោកនាយកអំពីសន្ទុះបរិវត្តកម្មឌីជីថលនៅកម្ពុជាលើគ្រប់ផ្នែក ជាពិសេសការតភ្ជាប់ឌីជីថល ធនធានមនុស្សឌីជីថល ក្របខណ្ឌអភិបាលកិច្ច ការរៀបចំសួនឌីជីថល និងបច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល រួមមានថ្នាល verify.gov.kh ជាដើម។ ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សម្រាប់ការអភិវឌ្ឍ វិស័យឌីជីថលនៅកម្ពុជា និងស្នើឱ្យ AFD ជំរុញគម្រោងមន្ទីរពិសោធជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យឱ្យបានជោគជ័យក្នុងពេលឆាប់ៗ ព្រមទាំងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការលើផ្នែកធនធានមនុស្ស ថ្នាលសម្រាប់ការអប់រំ និងការទាក់ទាញក្រុមហ៊ុនឌីជីថលមកដំណើរការនៅកម្ពុជា ដើម្បីចូលរួមពង្រឹងអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនិងវិស័យឌីជីថលនៅកម្ពុជាឱ្យទាន់សភាពការណ៍វិវត្តក្នុងវិស័យនេះ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការបំពេញតួនាទីភារកិច្ច របស់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ចំណុះក្រសួងមហាផ្ទៃ

    ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការបំពេញតួនាទីភារកិច្ច របស់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ចំណុះក្រសួងមហាផ្ទៃ

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការកត់សម្គាល់ជាមួយការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រេចបាននៅឆ្នាំ២០២៤ និងកោតសរសើរចំពោះការបំពេញតួនាទីភារកិច្ចទាំងអស់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ដ្រីទាំងអស់ចំណុះក្រសួងមហាផ្ទៃ ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បន្តថា ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថានប័ន្ធពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តពង្រឹងការគាំទ្រ តម្រង់ទិស តាមដានវាយតម្លៃទៅលើការងារ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពរឹងមាំ ម្ចាស់ការក្នុងការដឹកនាំ គ្រប់គ្រងអនុវត្តតួនាទីភារកិច្ចមុខងារនានាដែលបានផ្ទេរឲ្យទាំងនោះ ព្រមទាំងអាចចាត់ចែងប្រើប្រាស់ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ សម្រាប់ផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់…