Category: នយោបាយ

  • អ្នកសារព័ត៌មានជាង ៥០នាក់មកពីជាង២០ស្ថាប័នចេញដំណើរទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ

    អ្នកសារព័ត៌មានជាង ៥០នាក់មកពីជាង២០ស្ថាប័នចេញដំណើរទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ

    ភ្នំពេញ៖អ្នកសារព័ត៌មានជាង៥០នាក់មកពីជាង២០ស្ថាប័នបានចេញដំណើរ​តាំងពីព្រលឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ក្នុងគោល​បំណង ​ដើម្បី​ផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិ-ឧស្សាហ កម្មទេសចរណ៍​នៅខេត្ត​ភាគឦសាននៃប្រទេសកម្ពុជា។ ក្លិបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា បេសកកម្មលើកនេះមានរយៈ ពេល៤ ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់១៦ ខែកុម្ភៈ ។ក្លិបអ្នក​កាសែតកម្ពុជារំពឹងថា អត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបាន​ផ្សព្វ​ផ្សាយទាំងក្នុងនិងក្រៅប្រទេស ដែលជាការរួម ចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ​និងភ្ញៀវទេសចរ បន្ថែមទៀតមកកាន់ខេត្តទាំងពីរនេះ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានឱ្យថា “បេសកកម្មលើកនេះ ប្លែកបន្តិចពីបេសកកម្មកន្លងមកដោយយើង​ផ្តោត​ទៅលើវិស័យឧស្សាហកម្ម រ៉ែនិងកសិឧស្សាហកម្មទេសចរណ៍ដែលជាវិស័យដ៏មានសក្តានុពលក្នុងខេត្តមណ្ឌល​គីរីនិង​ខេត្តក្រចេះ ខណៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តភូមិភាគ ឦសានទាំងពីរនេះហាក់ដូចជាមិនទាន់ទូលំ​ទូលាយ​នៅ​ទ្បើយ”។ នេះជាបេសកកម្មលើកទី៧របស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មាន​សារសំខាន់​​បែបនេះត្រូវបានធ្វើទ្បើងជាបន្តបន្ទាប់​ទៅតាមខេត្តនានារួមមាន ខេត្ក ព្រះសីហនុ កែប សៀមរាប ខេត្តពោធិ៍សាត់ និងរមណីយដ្ឋានឋានសួគ៌ បូកគោ។នេះបើតាម​ការបញ្ជាក់របស់ប្រធានក្លិបអ្នកកាសែតកម្ពុជា៕ដោយ៖មុនី

  • ពិព័រណ៍ពាណិជ្ជកម្ម ជីអេស១ ៨៨៤ ចាប់បើកដំណើរការតាំងបង្ហាញផលិតផលមកពី ២៥ខេត្ត-ក្រុងរយៈពេល ៣ថ្ងៃ

    ពិព័រណ៍ពាណិជ្ជកម្ម ជីអេស១ ៨៨៤ ចាប់បើកដំណើរការតាំងបង្ហាញផលិតផលមកពី ២៥ខេត្ត-ក្រុងរយៈពេល ៣ថ្ងៃ

    ភ្នំពេញ ៖ ស្ថាប័នជីអេស១កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលា អមដោយពិព័រណ៍ពាណិជ្ជកម្ម ជីអេស១ ៨៨៤ (GS1 884 EXPO) ក្នុងគោលបំណងបង្ហាញពីផលិតផលខ្មែរសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ ពិសេសបច្ចេកវិទ្យា ដើម្បីជំរុញអោយផលិតកម្ម និងការដឹកជញ្ជូនឈានទៅរកប្រសិទ្ធិភាពខ្ពស់ ក្នុងការអភិវឌ្ឍន៍ផលិតផលកម្ពុជាអោយកាន់តែមានគុណភាព សុវត្ថិភាព តម្លៃល្អ និងស្តង់ដារ ជំរុញទីផ្សារផលិតខ្មែរ ទៅលើទីផ្សារ តាមរយៈម៉ាកយីហោ និងភាពត្រឹមត្រូវនៃស្តង់ដារបារកូដ។ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា អត្ថប្រយោជន៍នៃការប្រើប្រាស់បារកូដ (Bar Code) គឺមានប្រសិទ្ធភាព ក្នុងការបង្ហាញពីប្រភពដើមនៃផលិតផល និងកាត់បន្ថយកំហុសឆ្គង ហានិភ័យ អាចចំណេញពេលវេលា ក្នុងសង្វាក់ផលិតកម្ម និងលើកកម្ពស់ផលិតផលឲ្យមានការទទួលស្គាល់ជាលក្ខណៈស្តង់ដារ ជាពិសេសងាយស្រួលក្នុងការគ្រប់គ្រងស្តុក ព្រមទាំងងាយស្រួលចរាចរ និងចែកចាយផលិតផល នៅលើផ្សារទំនើប និងទីផ្សារនាំចេញទៅទីផ្សារអន្តរជាតិ និងអាចបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុន និងក្រុមហ៊ុន និងបទដា្ឋនតែមួយចំពោះដៃគូរពាណិជ្ជកម្មទាំងអស់ក្នុងសកលលោក។ ឯកឧត្តមឧកញ៉ាបន្តថា តាមរយៈសិក្ខាសាលានេះ បានលើឡើងប្រធានបទសំខាន់ៗ ដើម្បីចែករំលែកដោយឥតគិតថ្លៃ ក៏ដូចជាជំរុញ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា និងបង្កើនចំណេះដឹង អំពីការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារលើផលិតផល…

  • រដ្ឋមន្រ្តីការងារគាំទ្រគម្រោងរបស់ ចៃកា និងអាយឡូ ក្នុងការបង្កើតឱ្យមាន​យន្តការគាំពារ និងដោះស្រាយបញ្ហា​ប្រឈមរបស់ពលករទេសន្តរ​ប្រវេសន៍​នៅប្រទេសជប៉ុន

    រដ្ឋមន្រ្តីការងារគាំទ្រគម្រោងរបស់ ចៃកា និងអាយឡូ ក្នុងការបង្កើតឱ្យមាន​យន្តការគាំពារ និងដោះស្រាយបញ្ហា​ប្រឈមរបស់ពលករទេសន្តរ​ប្រវេសន៍​នៅប្រទេសជប៉ុន

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់ពី​ការគាំទ្រលើ​គម្រោង​របស់​ទីស្នាក់ការកណ្តាល​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងការិយាល័យ​ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍ នៅក្នុង​ប្រទេស​ជប៉ុន។ ការគាំទ្របានបង្ហាញឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បាន​ទទួលជួប​សម្តែងការគួរសម និងពិភាក្សា​ការងារ​ជាមួយគណៈប្រតិភូនៃ​ទីភ្នាក់ងារសហ​ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬចៃកា(JICA) និងមន្រ្តីការិយាល័យ​ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ដឹកនាំដោយលោក កេនីជី ស៊ីស៊ីដូ (Kenichi SHISHIDO) ជំនួយការ​ពិសេសរបស់ប្រធានទីស្នាក់ការកណ្តាលចៃកាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នាទីស្តីការ​ក្រសួង ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារបានចាត់ទុកគម្រោងក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការ​ប្រឈមរបស់​ពលករទេសន្តរប្រវេសន៍​នៅក្នុងប្រទេសជប៉ុន ពិតជាមានសារៈសំខាន់​ដើម្បីជំរុញឱ្យកាន់តែ​ប្រសើរឡើង​ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួល​ពលករ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ប្រទេសជប៉ុននៅតែជាទិសដៅមួយ ដែលពលករកម្ពុជាចង់ទៅធ្វើការ ពីព្រោះបានទទួល​បានប្រាក់អត្ថ​ប្រយោជន៍ខ្ពស់ រួមនិងទទួលបានជំនាញ និងបច្ចេកទេសការងារខ្ពស់ផងដែរ។ឯកឧត្តម សង្ឃឹមថាតាមរយៈ​គម្រោងនេះ នឹងជំរុញឱ្យមានការផ្សព្វផ្សាយ និងស្វែងយល់ពីគ្នាកាន់តែប្រសើរ ជាពិសេសអំពីច្បាប់ការងារ និងអត្ថ​ប្រយោជន៍​ផ្សេងៗនៅក្នុងប្រទេសជប៉ុន សម្រាប់ភ្នាក់ងារជ្រើស​រើសកម្ម​សិក្សាការី និងពលករជំនាញកម្ពុជា និងភាគីជប៉ុន​ដែលត្រូវការកម្លាំងពលកម្ម។ លោក…

  • ឯកឧត្តម ហេង សួរ៖ គម្រោងរបស់ទីស្នាក់ការកណ្តាល JICA និងអង្គការ ILO នឹងបង្កើតឱ្យមានយន្តការគាំពារ និងដោះ​​​​ស្រា​យ​​បញ្ហាប្រឈមរបស់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស​ជប៉ុន កាន់តែប្រសើរ

    ឯកឧត្តម ហេង សួរ៖ គម្រោងរបស់ទីស្នាក់ការកណ្តាល JICA និងអង្គការ ILO នឹងបង្កើតឱ្យមានយន្តការគាំពារ និងដោះ​​​​ស្រា​យ​​បញ្ហាប្រឈមរបស់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស​ជប៉ុន កាន់តែប្រសើរ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ការគាំទ្រលើគម្រោង​របស់ទីស្នាក់ការកណ្តាល JICA និងការិយាល័យប្រចាំ​តំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករ​ទេសន្តរប្រវេសន៍ នៅក្នុងប្រទេសជប៉ុន។ ការបង្ហាញការគាំទ្រដូចនេះ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយ​គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ដែលដឹកនាំ​គណៈប្រតិភូដោយលោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) ជំនួយការពិសេសរបស់ប្រធានទី​ស្នាក់ការ​កណ្តាល JICA។ ក្នុងជំនួបធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា គម្រោងក្នុងការ​បង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការ​ប្រឈមរបស់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសជប៉ុននេះ ពិតជាមានសារៈសំខាន់ដើម្បីជំរុញ​ឱ្យកាន់តែប្រសើរឡើង​ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករទៅធ្វើការនៅក្នុងប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសជប៉ុននៅតែជា​ទិស​ដៅមួយ ដែលពលករកម្ពុជាចង់ទៅធ្វើការ ខណៈដែល​ទទួល​បានប្រាក់អត្ថប្រយោជន៍ខ្ពស់ រួមនិងទទួលបានជំនាញ និងបច្ចេកទេសការងារខ្ពស់ផងដែរ។…

  • អ.វ.ត.ក. ពិភាក្សាជាមួយផលិតករភាពយន្ដ មកពីប្រទេស​បារាំង ផ្ដោតសំខាន់លើគម្រោងការផលិតភាពយន្ដ ឯកសារនៃ​អំពើព្រៃផ្សៃដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម

    អ.វ.ត.ក. ពិភាក្សាជាមួយផលិតករភាពយន្ដ មកពីប្រទេស​បារាំង ផ្ដោតសំខាន់លើគម្រោងការផលិតភាពយន្ដ ឯកសារនៃ​អំពើព្រៃផ្សៃដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម

    (ភ្នំពេញ)៖ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈ​រដ្ឋ​មន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃអង្គជំនុំ​ជម្រះវិសាមញ្ញ​ក្នុងតុ​លាការកម្ពុជា (អ.វ.ត.ក.)កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roshane SAIDNATTAR ផលិតករភាពយន្ដ សញ្ជាតិ ខ្មែរ-បារាំង នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់លើគម្រោងការផលិតភាពយន្ដតាមបែបស្ដង់ដាដោយប្រើប្រាស់ធនធាន មានស្រាប់ដ៏សំបូរ​បែប​របស់ អ.វ.ត.ក. ឯកសារនៃអំពើព្រៃផ្សៃដែលបានកើត​ឡើង​នៅក្នុងសម័យខ្មែរក្រហម ដើម្បីចងក្រងជាខ្សែភាពយន្ដ​សម្រាប់​អប់រំយុវជនជំនាន់ក្រោយ ក្នុងគោលបំណងជំរុញ​ពួកគេ​ឱ្យចូលរួមការពារប្រឆាំងនឹងការកើតឡើង​វិញនៃ​អំពើ​ឃោរឃៅបែបនោះ។ លោកស្រី Roshane SAIDNATTAR បានលើកឡើងថា ភាពយន្តជាមធ្យោបាយដ៏មានអានុភាពដើម្បីនាំយករឿងរ៉ាវអ្វីមួយទៅប្រាប់មនុស្សទៅ ជាពិសេសយុវជនតាមរយៈ ការរួម​បញ្ចូល​ប្រវត្តិសាស្រ្តជាមួយនឹងសិល្បៈនៃការនិទានរឿង យើង​អាចបង្កើតភាពយន្តដែលមិនត្រឹមតែអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ជំរុញទឹកចិត្តមនុស្សជំនាន់ក្រោយឱ្យចូលរួមក្នុងការ​ទប់​ស្កាត់​ការការកើតឡើងវិញនូវអំពើឃោរឃៅទាំងឡាយបាន​ដែរ​។ ឯកឧត្តម ក្រាញ់ តូនី បានថ្លែងស្វាគមន៍ចំពោះបំណង នៃកិច្ច​សហការនេះ ហើយ ឯកឧត្តមបន្តថា ការផ្សព្វផ្សាយទៅតាម​រូប​ភាព​ផ្សេងៗ ជាពិសេសតាមរយៈខ្សែភាពយន្តដែលគ្រោង​នឹងផលិតនៅពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនកម្ពុជាជំនាន់ក្នុងការសិក្សាស្វែងយល់ពីជម្រៅនៃការឈឺចាប់របស់ពលរដ្ឋកម្ពុជាក្នុងរបបខ្មែរក្រហម។ សូមបញ្ជាក់ថា គម្រោងនៃការផលិតភាពយន្ដអប់រំនេះ ជាការ​បោះជំហ៊ានថ្មីមួយទៀតរបស់ អ.វ.ត.ក. ក្នុងការខិតខំស្វែង​រក​វិធី​សាស្ដ្រអប់រំអំពីប្រវត្តិសាស្ដ្ររបស់កម្ពុជា​ដល់យុវជនជំនាន់​ក្រោយបន្ថែមពីលើអ្វី ដែល អ.វ.ត.ក. បាននឹងកំពុងអនុវត្តរួម​មាន មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. កម្មវិធីទស្សនកិច្ចសិក្សា​ប្រចាំ​សប្ដាហ៍សម្រាប់យុវជនមកពីបណ្ដាខេត្ត កម្មវិធីផ្សព្វ​ផ្សា​យ​តាមរថយន្ដក្រុង អ.វ.ត.ក.…

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញ ចូលរួម “កិច្ចប្រជុំកំពូល​ស្ដីពី​បញ្ញាសិប្បនិម្មិត” នៅសាធារណរដ្ឋបារាំង

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញ ចូលរួម “កិច្ចប្រជុំកំពូល​ស្ដីពី​បញ្ញាសិប្បនិម្មិត” នៅសាធារណរដ្ឋបារាំង

    (ប៉ារីស)៖ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ឯកឧត្ដម ជា វ៉ាន់​ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាង​ដ៏ខ្ពង់​ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ កម្ពុជា បានអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលស្ដីពីបញ្ញា​សិប្បនិម្មិត” នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃទី​១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញ​ចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យ​ឌីជីថល និងឥស្សរជនតំណាងប្រទេសចំនួន ១០០ប្រទេស ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មជ្ឈដ្ឋានសិក្សានិងស្រាវជ្រាវ និងអង្គការអន្តរជាតិជាច្រើន ដែលមានអ្នកចូលរួម​សរុបប្រ​មាណ ១,៥០០នាក់។ កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចពិភាក្សារវាង​ភាគី​ពាក់ព័ន្ធទាំងអស់លើ​កាលានុវត្តភាពនិងបញ្ហា​ប្រឈម​កើតចេញពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយផ្ដោតលើមូល​បទចំនួន ៥ គឺ (១) នវានុវត្តន៍និងវប្បធម៌ (២) អនាគតនៃវិ​ស័យ​ការងារ (៣) បញ្ញាសិប្បនិម្មិតដែលគួរឱ្យទុកចិត្ត (៤) បញ្ញាសិប្បនិម្មិតបម្រើប្រយោជន៍សាធារណៈ និង (៥) អភិ​បាលកិច្ចកម្រិតសាកលលើបញ្ញាសិប្បនិម្មិត។ តាមរយៈកិច្ចប្រជុំកំពូលនេះ ភាគីពាក់ព័ន្ធទាំងអស់បាន​ពិ​ភាក្សា​​និងផ្លាស់ប្ដូរយោបល់គ្នាលើកបញ្ហាសំខាន់ៗមួយចំនួន ដូចជា ទី១. ការធ្វើនិយ័តកម្មនិងអភិបាលកិច្ចបញ្ញា​សិប្បនិម្មិត​ដើម្បីបញ្ចៀសភាពអវិជ្ជមាន ទី២. ការចាប់យកបញ្ញាសិប្ប​និម្មិត​សម្រាប់ទាំងអស់គ្នា…

  • គណៈកម្មការទី១ រដ្ឋសភាអញ្ជើញទស្សនកិច្ចនៅខេត្តភាគពាយ័ព្យប្រទេស

    គណៈកម្មការទី១ រដ្ឋសភាអញ្ជើញទស្សនកិច្ចនៅខេត្តភាគពាយ័ព្យប្រទេស

    បន្ទាយមានជ័យ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹក​នាំ​ដោយឯកឧត្ដម សរ ចំរុង ប្រធានគណៈកម្មការ និងព្រមទាំងតំណាងរាស្ត្រនៃមណ្ឌលខេត្តនានា បានចំណាយ​ពេល​ចំនួនបីថ្ងៃចាប់ពីថ្ងៃទី១០-១២​ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញមកកាន់ខេត្តចំនួនបួន នៅពាយ័ព្យប្រទេសមានខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។ គោលបំណងនៃការធ្វើដំណើរមកកាន់ទាំង៤ខេត្ត គឺគណៈកម្មការជំនាញ​រដ្ឋសភា ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ក្នុងនោះ លើការងារសន្តិសុខ ការងារទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបន្សាបបគ្រឿងញៀន ស្ថានភាពទឹក​សម្រាប់​ប្រើប្រាស់ និងស្រោចស្រពបង្កបង្កើនផល ស្ថានភាពទំនាស់ដីធ្លីនិង​យន្តការសម្របសម្រួល ​ការចុះវាស់វែងធ្វើបណ្ណកម្មសិទ្ធ​ដីធ្លីជូនប្រជាពលរដ្ឋ​ជាដើម។ នៅខេត្តបន្ទាយមានជ័យឯកឧត្ដម សរ ចំរុង កោតសរសើរចំពោះរដ្ឋបាល​ខេត្តនានានិយាយជារួម និងខេត្តបន្ទាយមាន​ជ័យ​និយាយដោយឡែក ដែលបានយកចិត្តទុកដាក់ ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់​ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ជាធំ និងភាពសុខដុមរមនា។ គណៈកម្មការក៏បានកត់សម្គាល់ លើបញ្ហាប្រឈមរបស់ខេត្ត និងទទួលសំណើ​ដែលខេត្តបានលើកឡើង យកទៅជម្រាបជូន​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិ​វិធីរបស់រដ្ឋសភា៕ នៅខេត្តបន្ទាយមានជ័យប្រតិភូបានទស្សនកិច្ចនៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ,ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រជុំជា​មួយខេត្តរដ្ឋបាលខេត្តដែលរៀបចំ​នៅសាលាក្រុងប៉ោយប៉ែត រួចទៅទស្សនាច្រកព្រំដែនតំបន់ម៉ាឡៃ ៕ដោយ៖ឃិន គន្ធា

  • ក្រសួងប្រៃសណីយ៍ ៖ ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពី​ខាងប្រទេសថៃ​មិន​ពាក់​ព័ន្ធនឹងកម្ពុជា ហើយក៏មិនបាន​បង្ក​ផលប៉ះពាល់ដល់​ប្រជា​ពលរដ្ឋ​នៅក្រុងប៉ោយប៉ែតទេ

    ក្រសួងប្រៃសណីយ៍ ៖ ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពី​ខាងប្រទេសថៃ​មិន​ពាក់​ព័ន្ធនឹងកម្ពុជា ហើយក៏មិនបាន​បង្ក​ផលប៉ះពាល់ដល់​ប្រជា​ពលរដ្ឋ​នៅក្រុងប៉ោយប៉ែតទេ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង ឱ្យដឹងដា កាលពីថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការជាតិសោតទស្សន៍ និង​ទូរគមនាគមន៍ (NBTC) នៃប្រទេសថៃ និងអាជ្ញាធរមូលដ្ឋាន​ថៃ​បាន​ចាត់វិធានការកាត់ផ្តាច់បណ្តាញខ្សែកាបអុបទិក និង​រុះរើបង្គោលអង់តែនរបស់ប្រតិបត្តិករទូរគមនាគមន៍ថៃក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ដែលសង្ស័យថា ត្រូវបានប្រើប្រាស់​ដោយ​ក្រុមឆបោកអនឡាញនៅតាមតំបន់ព្រំដែន។ ករណីនេះ ក.ប.ទ. សូមបញ្ជាក់ជូនថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពី​ខាងប្រទេសថៃមិនពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្ក​ផល​​ប៉ះ​ពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ ពីព្រោះ​ប្រ​ជាពលរដ្ឋនៅទីនោះប្រើប្រាស់សេវាអ៊ីនធឺណិត​និងសេវា​ទូរសព្ទរបស់ប្រតិបត្តិករក្នុងស្រុក ដែលមានអាជ្ញា​បណ្ណ​ស្របច្បាប់។ កន្លងមក ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះការលួចដំឡើងបណ្តាញទូរគមនាគមន៍ខុសច្បាប់នៅតាមខេត្តក្រុង និងតំបន់ជាប់ព្រំដែនផងដែរ ជាអាទិ៍ ការស្ថាបនាបណ្តាញខ្សែកាបអុបទិកក្នុងប្រទេសនិងឆ្លងដែនដោយគ្មានអាជ្ញាបណ្ណ ការលួចបំពាក់ឧបករណ៍ចាប់យកសេវា​ទូរគមនាគមន៍ខុសច្បាប់ ស្ថានីយអង់តែន Fake BTS និងការ​លួចប្រើប្រាស់សេវាអ៊ីនធឺណិតតាមផ្កាយរណបជាដើម ដែល​បម្រើ​ឱ្យសកម្មភាពរបស់កាស៊ីណូ ល្បែងអនឡាញ និងការឆ​បោកអនឡាញខុសច្បាប់ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ក.ប.ទ. ក៏សូមគូសបញ្ជាក់ជូនថា ដើម្បី​ធា​នា​បាននូវសេវាទូរគមនាគមន៍ដែលមានគុណភាពខ្ពស់ និង​ការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ក.ប.ទ. បានចាត់ឱ្យ ន.ទ.ក. សហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ធ្វើការ​ស្ថាប​នានិងបំពាក់ស្ថានីយអង់តែនទូរសព្ទជាង ៥០០០ បន្ថែម​នៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧៕ ដោយ ៖…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យ​កោង​កាង​ក្នុងខេត្តកោះកុង នៅចុងខែកុម្ភៈ

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យ​កោង​កាង​ក្នុងខេត្តកោះកុង នៅចុងខែកុម្ភៈ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ដើម្បីការពង្រីកវិសាលភាពបៃតង​ឈានឆ្ពោះទៅជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បាន​ផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យកោងកាង នៅខេត្ត​កោះកុង នៅចុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការផ្តួច​ផ្តើម​ឱ្យមានការរៀបចំពិធីបុណ្យកោងកាងនេះឡើង គឺជាផ្នែក​មួយនៃយុទ្ធនាការ «ពន្លកបៃតង» ក្រោមការចង្អុលបង្ហាញពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងគោលបំណងថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ តាមរយៈការដាំស្តារព្រៃកោងកាង ។ នេះជាការលើកឡើងរបស់ អ៊ាង សុផល្លែត ក្នុងជំនួបពិភាក្សា​ការងារ និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងាររៀបចំ ដែលដឹកនាំដោយ លោក ម៉េង ហេង ប្រធានអង្គការមេត្តា​ធម្មជាតិ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ ប្រធានអង្គការមេត្តាធម្មជាតិ និងក្រុមការងារ បានប្តេជ្ញាចិត្ត​ខ្ពស់ក្នុងការរួមចំណែកជាមួយយុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន នឹងបន្តការដាំដុះកូនកោងកាងជា​មួយប្រជាសហគមន៍ក្នុងដែនសមុទ្រឱ្យបានកាន់តែច្រើន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលបានដាក់ចេញ គឺការបណ្តុះកូនឈើ ចែកកូនឈើ និងដាំកូនឈើច្រើនជាង ១លានដើមក្នុង ១ឆ្នាំ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត…

  • ទូតវៀតណាម លើកទិសដៅការងារចំនួន៤ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា

    ទូតវៀតណាម លើកទិសដៅការងារចំនួន៤ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ង្វៀន មីញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានលើកទិសដៅការងារចំនួន៤ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លើកឡើងដូច្នេះ ក្នុងឱកាសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម ង្វៀន មីញវូ ជឿជាក់ថា នឹងអាចបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា និង បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោ អំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជា រួមមាន .បន្តលើកកម្ពស់ កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន…