Category: នយោបាយ

  • សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិត កម្ពុជា-ហ្វីលីពីន ពីបណ្ឌិត្យ​សភា​យោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយ​គ្នា

    សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិត កម្ពុជា-ហ្វីលីពីន ពីបណ្ឌិត្យ​សភា​យោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយ​គ្នា

    (ហ្វីលីពីន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ក្រុមអតីត​និស្សិតពី​សាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយ លោក Cris Acosta អតីតនិស្សិតក្នុងឆ្នាំ​សិក្សា ១៩៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឱកាសនៃដំណើរ​ទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី​១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោក Cris Acosta តំណាងក្រុមអតីត​និស្សិត​នៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែង​នូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូប លោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរ​ទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបាន​ជោគ​ជ័យ ។ ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍​ និង​អនុស្សាវរីយ៍​ជាច្រើនជូនសម្ដេចបវរធិបតីក្នុងអំឡុង​ពេលសិក្សា​នៅសាលា West Point ។…

  • អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេ គណបក្សប្រជាជនកម្ពុជា តែងតែប្តេជ្ញាថែរក្សាឲ្យខាងតែបាននូវ «សន្តិភាព» ជូនប្រជាពលរដ្ឋ

    អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេ គណបក្សប្រជាជនកម្ពុជា តែងតែប្តេជ្ញាថែរក្សាឲ្យខាងតែបាននូវ «សន្តិភាព» ជូនប្រជាពលរដ្ឋ

    (ខេត្តកណ្តាល)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯម នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណ:អចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ បានថ្លែងថា មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេ គណបក្សប្រជាជនកម្ពុជា តែងតែប្តេជ្ញាថែរក្សាឲ្យខាងតែបាននូវ «សន្តិភាព» ជូនប្រជាពលរដ្ឋ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងរយៈពេលជាង ២៦ ឆ្នាំចុងក្រោយ បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាព ពេញលេញ ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ កម្ពុជាធានាបាននូវអធិបតេយ្យជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និង ស្ថិរភាពនយោបាយ ព្រមទាំងរក្សាបានយ៉ាងគត់មត់នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ។ ស្នាដៃដ៏ធំធេងនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ មិនអាចកាត់ថ្លៃបាន ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូសម្រេចបានដោយលំបាកបំផុត…

  • ឯកអគ្គរដ្ឋទូតរុស្សី ៖ ឆ្នាំ២០២៥នេះ រុស្ស៊ីបានផ្តល់អាហារូបករណ៍ ៥៥កន្លែងដល់និស្សិតកម្ពុជា ដើម្បីបានទៅសិក្សានៅប្រទេសរុស្ស៊ី

    ឯកអគ្គរដ្ឋទូតរុស្សី ៖ ឆ្នាំ២០២៥នេះ រុស្ស៊ីបានផ្តល់អាហារូបករណ៍ ៥៥កន្លែងដល់និស្សិតកម្ពុជា ដើម្បីបានទៅសិក្សានៅប្រទេសរុស្ស៊ី

    (ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អាណាតូលី បូរ៉ូវីក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនិងសហការីនៅក្នុងឱកាសនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងការទូតកម្ពុជានិងរុស្ស៊ី បានឈានដល់ខួបលើកទី៦៩ ក្នុងឆ្នាំ២០២៥នេះ ជាទំនាក់ទំនាក់ឈរលើមិត្តភាព ភាពស្មោះត្រង់ ការជឿទុកចិត្តគ្នា និងមានការយោគយល់គ្នាទៅវិញទៅមក ដោយបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងសងខាង។ នៅជំនួបពិភាក្សាការងារនេះ មានការលើកឡើងពីការពង្រឹងពង្រីកទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំ ក្រុមមិត្តភាព និងគណៈកម្មការជំនាញ ។ ជំនួបក៏បានពិភាក្សាពីការបន្តពង្រឹងពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន ពង្រីកវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំនិងកសិកម្មជាដើម។ ឯកឧត្តម អាណាតូលី បូរ៉ូវីក បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ក្រោយជំងឺកូវីដ-១៩ បានធូរស្រាលកម្ពុជានិងរុស្ស៊ី គួរភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នាឡើងវិញ នៅលើគ្រប់វិស័យ។ នៅក្នុងការភ្ជាប់ទំនាក់ទំនងសភានិងសភា…

  • សម្តេច ម៉ែន សំអន ៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងនាទីសន្ទនាព្រះធម៌ គឺជាការវិនិយោគដ៏មានតម្លៃក្នុងការការពារ ពង្រីកវប្បធម៌ និងសាសនារបស់ជាតិ

    សម្តេច ម៉ែន សំអន ៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងនាទីសន្ទនាព្រះធម៌ គឺជាការវិនិយោគដ៏មានតម្លៃក្នុងការការពារ ពង្រីកវប្បធម៌ និងសាសនារបស់ជាតិ

    (ភ្នំពេញ)៖) នៅពេលដែលមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា កសាងរួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា រួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និងផ្លូវធម៌ ព្រមទាំងបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និងចេះគោរពមាតាបិតា ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិតក្នុងផ្លូវត្រឹមត្រូវ។ នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាគម្រប់ ១០ឆ្នាំ និងខួបគម្រប់ ២៥ឆ្នាំ នៃការបង្កើតនាទីសន្ទនាធម៌នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២៥ ។ សម្តេចកិត្តិសង្គហបណ្ឌិត បន្តថា ៖ ការបង្កើតនាទីសន្ទនាធម៌បានជួយដល់សីលធម៌រស់នៅរបស់មនុស្ស ឱ្យចរិតល្អ បានជួយដល់ការអភិវឌ្ឍន៍ជាតិ តាមរយៈការលើកកម្ពស់សីលធម៌ សន្តិភាព និងការរស់នៅដោយសុខសាន្ត និងបានជួយលើកកម្ពស់ការអប់រំ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ ស្របតាមតួនាទីភារកិច្ចរបស់ក្រសួងធម្មការ និងសាសនា និងបានចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិ ក៏បានថ្លែងកោតសសើរចំពោះ អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា…

  • ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាអបអរលោកជំទាវ ទួត បញ្ញា ដែលបានអញ្ជើញ​ចូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ឆាល ទី៣

    ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាអបអរលោកជំទាវ ទួត បញ្ញា ដែលបានអញ្ជើញ​ចូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ឆាល ទី៣

    ភ្នំពេញ៖ លោកជំទាវ ទួត បញ្ញា បានអញ្ជើញចូលថ្វាយសារតាំងចំពោះព្រះ​មហាក្ស​ត្រ ឆាល ទី៣ ក្នុងការតែង​តាំងលោក​ជំទា​វជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំចក្រ​ភពអង់គ្លេស និងអៀរឡង់ខាងជើងដោយ​រាជរដ្ឋាភិបាលកម្ពុជា ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥​លើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាន​ទូត​អង់គ្លេសប្រចាំកម្ពុជាបានបង្ហោះ​សារអបអរចំពោះវត្តមានលោក​ជំទាវ ទួត បញ្ញា ។សាររបស់ស្ថានទូតបានសរសេរថា”យើងសូមអបអរសាទរយ៉ាង​កក់ក្តៅបំផុតដល់ លោក​ជំទាវ ទួត បញ្ញា ដែលបានអញ្ជើញចូល​ថ្វាយសារ​តាំងចំពោះព្រះមហាក្សត្រ ឆាល ទី៣ នៅឯព្រះបរមរាជវាំង ប៉ាក់ឃីង​ហេម(Buckingham) ទីក្រុងឡុងដ៍ ក្នុងការតែងតាំងលោកជំទាវ ជាឯក​អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះ​រាជាណា​ចក្រកម្ពុជា ប្រចាំ​ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង”។ សារបានសង្កត់ធ្ងន់នៅចុងបញ្ចប់ថា “យើងទន្ទឹងរង់ចាំធ្វើការរួម​គ្នា​ជាមួយលោក​ជំទាវ និងក្រុមការងារ ដើម្បីពង្រឹងទំនាក់​ទំនងទ្វេភាគី និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ”។ ដោយឡែកយោងតាមទំព័រហ្វេសប៊ុកការរបស់ស្ថានទូតកម្ពុជា ប្រចាំ​ប្រទេសអង់គ្លេសវិញបានបង្ហាញថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ទួត បញ្ញា បានអញ្ជើញចូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ឆាល ទី៣ នៅឯព្រះបរមរាជវាំង Buckingham ទីក្រុងឡុងដ៍ ក្នុងការតែងតាំងលោកជំទាវ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណា​ចក្រកម្ពុជា…

  • ឯកឧត្តម ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល​ប្រៀបបាន​នឹងពន្លឺព្រះអាទិត្យ បំភ្លឺភពដែនដី ដែលគ្មាន អ្នកណាអាចយកបាត​ដៃទៅ​បិទបាំងបានឡើយ

    ឯកឧត្តម ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល​ប្រៀបបាន​នឹងពន្លឺព្រះអាទិត្យ បំភ្លឺភពដែនដី ដែលគ្មាន អ្នកណាអាចយកបាត​ដៃទៅ​បិទបាំងបានឡើយ

    ភ្នំពេញ៖«រយៈពេល៤៦ឆ្នាំក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាល​នៃគណបក្សប្រជាជនកម្ពុជា បានសាងសមិទ្ធផល​ធំធេងណាស់​សម្រាប់​ប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសការអភិវឌ្ឍមានសន្ទុះ​ខ្លាំង​ក្លាចាប់​តាំងពីកម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញរយៈពេល២៦ឆ្នាំចុងក្រោយ»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ចំនួនជាង ៤០០នាក់ នៅព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះបានទាញកម្ពុជាចេញពីគំនរផេះផង់ ចេញពីសោកនាដកម្មឈាមនិងទឹកភ្នែកក្នុងសម័យ​សង្គ្រាមនិងរបបប្រល័យ​ពូជសាសន៍ឱ្យក្លាយជាប្រទេសសម្បូរសប្បាយមិនធ្លាប់ដែលមានពីមុន។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរដែលត្រូវបានគេកាប់​សម្លាប់ស្ទើរតែអស់ពីភពផែនដីទៅហើយនោះ ស្រាប់​តែមានភ័ព្វសំណាង​បានរស់ឡើងវិញម្តងទៀត និងបានស្តារប្រទេសឡើងវិញឱ្យស្គាល់​យុគសម័យ​ទំនើបដូចបច្ចុប្បន្ន។ នេះគឺជាមហាសមិទ្ធផលដែលជាស្នាដៃដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តថែរក្សានិងពូន​ជ្រុំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ឯកឧត្តម ប៉ែន បូណា កត់សម្គាល់ទៀតថា ក្រុមប្រឆាំងជ្រុល​និយមបាននិងកំពុងព្យាយាមមួលបង្កាច់ លាប​ពណ៌ ញុះញង់ ដោយបង្កើត​ព័ត៌មានក្លែងក្លាយយ៉ាងច្រើនចាក់ចូលក្នុងបណ្តាញសង្គមជារៀងរាល់ថ្ងៃ…

  • សសយក និងសមាគមប្រជាជនសិង្ហបុរី បង្កើតកិច្ចសហការគ្នាលើ ការងារអប់រំ វប្បធម៌ និងសិល្បៈ

    សសយក និងសមាគមប្រជាជនសិង្ហបុរី បង្កើតកិច្ចសហការគ្នាលើ ការងារអប់រំ វប្បធម៌ និងសិល្បៈ

    (សិង្ហបុរី)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore — PA Singapore ) ត្រូវបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Pan Pacific Singapore ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និង ឯកឧត្តម Jimmy Toh នាយកប្រតិបត្តិ PA។ អនុស្សរណៈនេះ គឺជាសក្ខីភាពនៃការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នដៃគូទាំងពីរ ដែលជាអង្គការមហាជនមានស្នាដៃលេចធ្លោក្នុងការងារសង្គម ស្ម័គ្រចិត្ត មនុស្សធម៌ និយុវជននៅក្នុងប្រទេសរៀងៗខ្លួន។ សូមបញ្ជាក់ថា កន្លងមក ស.ស.យ.ក. និង PA Singapore ធ្លាប់បានសហការគ្នាយ៉ាងជិតស្អិតលើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាជាច្រើនលើក។ អនុស្សារណៈនាខណៈនេះ ក៏នឹងបើកឱកាសកាន់តែធំ សម្រាប់ស្ថាប័នទាំងពីរ ក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរៀងៗខ្លួន…

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អញ្ជើញដល់ប្រទេសហ្វីលីពីន

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អញ្ជើញដល់ប្រទេសហ្វីលីពីន

    (ហ្វីលីពីន)៖ បន្ទាប់ពីធ្វើដំណើរតាមយន្តហោះជាងពីរម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូ បានអញ្ជើញដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base ក្នុងប្រទេសហ្វីលីពីន ដោយសុខសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅហ្វីលីពីនរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ ដំណើរអញ្ជើញដល់របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក Ralph G. Recto រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ហ្វីលីពីន ក៏ដូចជាឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរនៅហ្វីលីពីន ។ សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីពូនជ្រំចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីនឱ្យកាន់តែល្អប្រសើរ។ ក្នុងដំណើរទស្សនកិច្ចនេះ…

  • ផ្លូវថ្មេីរជេីង (walk Street) សប្តាហ៍ទី២ កុម្ភ:នេះ មានភ្ញៀវជាតិ-អន្តរជាតិ កេីនឡេីង ជាងសប្តាហ៍មុន

    ផ្លូវថ្មេីរជេីង (walk Street) សប្តាហ៍ទី២ កុម្ភ:នេះ មានភ្ញៀវជាតិ-អន្តរជាតិ កេីនឡេីង ជាងសប្តាហ៍មុន

    (ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ នារាត្រីថ្ងៃទី៩ កុម្ភ:នេះ តាមការសង្កេតរបស់ឯកឧត្តម ភ្ញៀវជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋកេីនឡេីង ជាងសប្តាហ៍មុនទៅទៀត។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ខណៈ ឯកឧត្ដមនិងលោកជំទាវអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មេីរជេីង (walk Street)នារាត្រីថ្ងៃទី០៩ កុម្ភៈ ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណេីរផ្ឡូវថ្មេីរជេីង (walk Street) បានចាប់ផ្តើម តាំងពីថ្ងៃទី១កុម្ភៈ តែមនុស្សម្នាចាប់ផ្តេីមកេីនឡេីងនៅថ្ងៃទី២ ដោយឡែកសម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ ពលរដ្ឋបន្តកេីនឡេីង ជាងសប្តាហ៍មុន ។ ឯកឧត្តម ឃួង ស្រេង បន្តថា “ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្ត មកកម្សាន្តផ្លូវថ្មេីរជេីង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រ និងលេីកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ “។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សង្ឃឹមថាដំណេីរការសាកល្បងនេះ នឹងទទួលបានជោគជ័យ ហេីយរដ្ឋបាលរាជធានីនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដេីម្បីទាកទាញភ្ញៀវជាតិនិងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ ។ ជាមួយគ្នានេះ ឯកឧត្តម ឃួង…

  • សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសព និងរបួសដោយឃាតកម្មបាញ់សម្លាប់នៅខេត្តត្បូងឃ្មុំ

    សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសព និងរបួសដោយឃាតកម្មបាញ់សម្លាប់នៅខេត្តត្បូងឃ្មុំ

    (ត្បូងឃ្មុំ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តាំង ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋាន និងសហការី អញ្ជើញនាំយកសម្ភារៈរួមនិងថវិកាចំនួន៥លានរៀលជូនក្រុមគ្រួសារសព និងថវិកាចំនួន៣លានរៀលជូនគ្រួសារអ្នករងរបួសពីឃាតកម្មបាញ់ប្រហារនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សូមបញ្ជាក់ឲ្យដឹងថាជនរងគ្រោះដែលបាត់បង់ជីវិត និងរងរបួសរួមមាន៖ *ទី១៖ ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែងកើតហេតុ) *ទី២៖ ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែងកើតហេតុ) *ទី៣៖ ឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាបងថ្លៃ (របួសស្រាល) *ទី៤៖ ឈ្មោះ ប៊ុន លក្ខណា ភេទស្រី…