Category: នយោបាយ

  • ឯកឧត្តម ហេង សួរ ចុះជួបបងប្អូនកម្មករនិយោជិត រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវបានអគ្គិភ័យឆាបឆេះ

    ឯកឧត្តម ហេង សួរ ចុះជួបបងប្អូនកម្មករនិយោជិត រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវបានអគ្គិភ័យឆាបឆេះ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះជួបបងប្អូនកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលត្រូវបានអគ្គិភ័យឆាបឆេះ កាលពីល្ងាច ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣០នាទី។ សហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករនិយោជិតបម្រើការងារសរុប ៤៦៦នាក់ (ស្រី៣១០នាក់)។ ឯកឧត្តម ហេង សួរ សូមសម្ដែងនូវសេចក្ដីសោកស្ដាយបំផុតចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកនាំ ដែលបានចុះអន្តរាគមន៍នៅទីតាំងកើតហេតុយ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់បំផុត ដើម្បីពន្លត់និងគ្រប់គ្រងស្ថានភាពអគ្គិភ័យ មិនឱ្យរាលដាលដល់រោងចក្រ និងកន្លែងផ្សេងទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការធានាជូនថា បងប្អូនកម្មករនិយោជិតនឹងអាចបើកប្រាក់ឈ្នួល…

  • រាជរដ្ឋាភិបាលកម្ពុជា បន្ដដាក់ចេញយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ សម្រាប់ឆ្នាំ២០២៥

    រាជរដ្ឋាភិបាលកម្ពុជា បន្ដដាក់ចេញយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ សម្រាប់ឆ្នាំ២០២៥

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដដាក់ចេញផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមផែនការរបស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងគោលបំណងទប់ស្កាត់ និងឈានទៅលុបបំបាត់ឥទ្ធិពលប្រកបដោយគ្រោះថ្នាក់ នៃឧក្រិដ្ឋកម្មគ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាបន្តបន្ទាប់ដែលគិតត្រឹមឆ្នាំ២០២៤កន្លងទៅ មានចំនួន៩លើកមកហើយ សំដៅជំរុញ និងកៀរគរ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ព្រមទាំងបំផុសប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាចលនាជាតិមួយ ក្នុងស្មារតីទទួលខុសត្រូវរួមពីគ្រប់វិស័យទាំងអស់។ ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៩លើកកន្លងមក (២០១៧-២០២៤) អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានអនុវត្ត និងបំពេញតួនាទីយ៉ាងសកម្មលើកិច្ចការសំខាន់ៗមួយចំនួន៖ *១៖ ជំរុញការផ្សព្វផ្សាយអប់រំយ៉ាងផុលផុស តាមគ្រប់មធ្យោបាយ គ្រប់រូបភាព និងដល់ទីកន្លែងសរុបចំនួន ៧៥៦,៩៣៤លើក ដែលមានអ្នកចូលរួម និងទទួលសារអប់រំក្នុងម្នាក់ អាចទទួលសារអប់រំលើសពីម្តង (តួលេខបូកយោងសរុបចំនួន ៣២,៨៥៥,២២៤ អង្គ/នាក់)។ ជាពិសេសក្នុងឆ្នាំ២០២៤កន្លងមកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាព ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»…

  • កងទ័ពមួកខៀវកម្ពុជា ចំនួន ៧៣នាក់ បញ្ចប់បេសកកម្ម​មនុស្សធម៌ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

    កងទ័ពមួកខៀវកម្ពុជា ចំនួន ៧៣នាក់ បញ្ចប់បេសកកម្ម​មនុស្សធម៌ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

    (ភ្នំពេញ)៖ កងអនុសេនាធំកងរាជអាវុធហត្ថលេខ២៧៨ ចំនួន ៧៣នាក់ ដែលបានទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោ​ម​​ឆត្រអង្គការសហប្រជាតិ នៅសាធារណរដ្ឋស៊ូដង់​ខាងត្បូង បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។ អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពីតម្រូវការ​របស់ អ.ស.ប. ត្រឹម ១៥% ។ នេះសបញ្ជាក់ឱ្យឃើញថា កម្លាំង​មួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញ​ក្នុងបរិបទនៃការ រស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាចក្លាហាន ក្នុងការអនុវត្តតួនាទី​របស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួន​បានចូលរួម ។ ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពមួកខៀវកម្ពុជា ដែលបាន​លះ​បង់​កម្លាំងកាយ ចិត្ត ស្មារតី ជ្រោងទង់សន្តិភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការ​ជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពជាច្រើនរូបទៀត បានអញ្ជើញទទួលដោយផ្ទាល់នៅព្រលាន​យន្ត​ហោះអន្តរជាតិភ្នំពេញ (VIP)។ ឧត្តមសេនីយ៍ទោ សែម រតនា បានលើកឡើងថា កងកម្លាំង​ទាំង ៧៣រូប ដែលបានចូលរួមក្នុងបេសកកម្មស្វែងរក​សុខ​សន្តិ​ភាព ជូនប្រទេសដែលកំពុងជួបវិបត្តិ គឺជាការលះបង់​ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសបាននាំមកនូវកេរ្តិ៍​ឈ្មោះជូនរាជរដ្ឋាភិបាល និងប្រទេសជាតិផងដែរ។ កម្ពុជា…

  • ក្រសួងការងារ និងដៃគូពាក់ព័ន្ធបើកកិច្ចពិភាក្សាពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ»

    ក្រសួងការងារ និងដៃគូពាក់ព័ន្ធបើកកិច្ចពិភាក្សាពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ»

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ»។ កិច្ចពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋ មន្រ្តីស្តីទីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រដ្ឋ មន្រ្តី ហេង សួរ ។ ថ្លែងនៅក្នុងអង្គសិក្ខាសាលាត្រីភាគី លោកជំទាវរដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំសិក្ខាសាលាត្រីភាគីនេះ ឡើងក្នុងគោលបំណង ដើម្បីបន្តពិគ្រោះយោបល់តាមរយៈកិច្ចសន្ទនាសង្គមក្នុងយន្តការ ត្រីភាគី សំដៅសម្រេចឱ្យបាននូវប្រកាសពាក់ព័ន្ធនឹងនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួម ដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ លោកជំទាវរដ្ឋមន្រ្តីស្តីទីមានប្រសាសន៍បន្ថែមថា ដើម្បីធានានូវនិរន្តរភាព លើយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអន្តរក្រសួង ដៃគូសង្គម និងភាគីពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអង្គការអន្តរជាតិខាងការងារ (ILO) ជាច្រើនលើកផងដែរ។ លោកជំទាវរដ្ឋមន្រ្តីស្តីទី ថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងមន្ត្រីផ្សះផ្សាវិវាទនៅតាមបណ្តាមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត,…

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់មាតុភូមិវិញ ក្រោយចប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់មាតុភូមិវិញ ក្រោយចប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់មាតុប្រទេសវិញហើយ ក្រោយចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅសាធារណរដ្ឋហ្វីលីពីន ។ ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ដោយលទ្ធផលដ៏ត្រចះត្រចង់ ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន បានប្តេជ្ញានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត។ សូមជម្រាបថា ក្នុងជំនួបទ្វេភាគីនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន, ថ្នាក់ដឹកនាំទាំងពីរ បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ក្រៅពីមានជំនួបទ្វេភាគី…

  • មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បដិសេធ ពុំមានភ្លើងឆេះព្រៃនៅ​កម្ពុជា​ឆ្លងចូលដីថៃនៅភ្នំបានតា ខេត្តត្រាតទេ

    មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បដិសេធ ពុំមានភ្លើងឆេះព្រៃនៅ​កម្ពុជា​ឆ្លងចូលដីថៃនៅភ្នំបានតា ខេត្តត្រាតទេ

    ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រកាសបដិសេធ និងច្រានចោល​ទាំងស្រុងចំពោះការចុះផ្សាយ​របស់គេហទំព័រ​សារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃដែល​ចុះ​ផ្សាយ​ថា «ភ្លើងឆេះ​ព្រៃនៅកម្ពុជានេះឆ្លងទៅ​ព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់​​មីនផ្ទុះ» ។ ក្នុងសេចក្តីបំភ្លឺព័ត៌មានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានសេចក្តីថា​សូមបំភ្លឺជូន​សាធារណជន និងបណ្ដាញ​សារព័ត៌មានទាំងអស់ឱ្យបានជ្រាប​ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រសារព័ត៌មាន ww.nationthailand.com របស់ប្រទេសថៃបាន​ចុះ​ផ្សាយ​ថា «ភ្លើងឆេះ​ព្រៃនៅកម្ពុជានេះឆ្លងទៅព្រៃឈើនៅភ្នំ បានតា (Banthat) ខេត្តត្រាតរបស់ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់​​មីនផ្ទុះ» ។ ករណីនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមប្រកាសបដិសេធ និងច្រាន​ចោលទាំងស្រុងចំពោះការចុះផ្សាយ​ខាងលើនេះ និងសូមបញ្ជាក់ជូន​សាធារណជនមេត្តាជ្រាបថា រូបភាពដែលសារព័ត៌មាន​www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើ​គេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនៅប្រទេសថៃទេ។ ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើង​ឆេះស្មៅអំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំ​មានព្រៃស្រោង ឬដើម​ឈើធំៗដូចការចុះផ្សាយរបស់សារព័ត៌មាន​ខាងលើនោះឡើយ។ ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំមានការប៉ះ​ពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។ ប្រភពដដែលបន្តថា ការឆេះព្រៃនៅភ្នំ Banthat…

  • សម្ដេចតេជោ ហ៊ុន សែន មិននិយាយអីទេ ករណីរឿងចារកម្ម

    សម្ដេចតេជោ ហ៊ុន សែន មិននិយាយអីទេ ករណីរឿងចារកម្ម

    (កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជុំវិញករណីដែលបុគ្គលមួយចំនួន បានប្រកាសខ្លួនថា ជាអ្នកចារកម្មរបស់សម្ដេចតេជោ និងកំពុងស្ថិតនៅក្រៅប្រទេស សម្ដេចបានបញ្ជាក់ថា សម្ដេចមិននិយាយអ្វីទាំងអស់ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចុងក្រោយនេះ គឺវិបត្តិចារកម្ម ខ្ញុំព្រះករុណាខ្ញុំ មិននិយាយអីទេ គ្មានការចាំបាច់ណាមួយឱ្យយើងយកអំបិល ទឹកត្រី ប៊ីចឹង ទៅចាក់លើសម្លផ្អូម ដែលគេចាក់ចោលហើយនោះ ឬក៏និយាយមួយបែបទៀតគ្មានការចាំបាច់ណាមួយដើម្បីហ្នឹងរកថ្នាំពេទ្យ ឬរកឧបករណ៍សង្គ្រោះបន្ទាន់សម្រាប់សាកសព ដែលគេយកទៅកប់ហើយនោះ និយាយប៉ុណ្ណឹងអាចដឹងហើយ។ យូរៗវាតាំងខ្លួនជាចារកម្ម ឯងក៏និយាយថា គ្រាន់តែជាអ្នកពិគ្រោះយោបល់។ កុំឌឺ ឌឺយ៉ាងមិចក៏ទៅមិនរួចដែរ ត្រូវនឹង ត្រូវស្ដាប់ ពេលណាសភាពការណ៍កំពុងតែជ្រួលត្រូវនៅឱ្យស្ងៀម នៅឱ្យរឹង អាហ្នឹងបានគេហៅអ្នកនយោបាយ ។…

  • តស់ ! មកដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ការពារខ្លួននឹងឧក្រិដ្ឋជនតាមអ៊ីនធឺណិត

    តស់ ! មកដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ការពារខ្លួននឹងឧក្រិដ្ឋជនតាមអ៊ីនធឺណិត

    (ភ្នំពេញ)៖ ការបោកបន្លំតាមអ៊ីនធឺណិតនៅតែជាក្ដីកង្វល់សម្រាប់មនុស្សគ្រប់រូប ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងព័ត៌មានផ្ទាល់ខ្លួន។ សូមកុំធ្វេសប្រហែសតស់ ! មកដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ការពារខ្លួននឹងឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដោយ ៖ ង៉ាន់ ទិត្យប្រភព ៖ ក.ប.ទ

  • សម្តេចប្រធានគណបក្ស ៖ បើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសដើរ​ហួសពីបន្ទាត់នយោបាយបក្ស កូនបង្កើតខ្លួនឯង ក៏ដកតំណែងដែរ

    សម្តេចប្រធានគណបក្ស ៖ បើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសដើរ​ហួសពីបន្ទាត់នយោបាយបក្ស កូនបង្កើតខ្លួនឯង ក៏ដកតំណែងដែរ

    កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា​បានបន្ត​ឆ្លើយតបទៅ​នឹង​ការរិះគន់ទាក់ទង​នឹងឥទ្ធិពលរបស់សម្តេចទៅលើ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី ក៏ដូចជាឥទ្ធិពល​គណបក្ស​ប្រជាជនកម្ពុជា ទៅលើមេដឹក​ជំនាន់ថ្មី ។ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះ​ឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជា​ប្រធានគណបក្ស សម្តេចបើក​សិទ្ធិពេញទីសម្រាប់ការងារដឹកនាំ របស់គណៈរដ្ឋមន្ត្រីថ្មី តែប្រសិនបើ​នាយករដ្ឋមន្ត្រី​ដឹកនាំប្រទេស ដើរហួសពីបន្ទាត់នយោបាយគណបក្ស កូនបង្កើតខ្លួនឯងក៏ដកតំណែងដែរ ។ សម្ដេចតេជោបន្ត​ថា កុំថា​ឡើយប្រព័ន្ធបោះឆ្នោតសមាមាត្រ សូម្បីតែប្រព័ន្ធឯកត្តនាម ដូចជា​ករណីកូរ៉េខាងត្បូង ការដើរចេញពីបន្ទាត់​នយោបាយគណបក្សដែល​ឈានដល់ប្រធានាធិបតី ប្រកាសច្បាប់អាជ្ញាធរសឹក ក៏គណបក្ស​ខ្លួនឯងបោះ​ឆ្នោតទម្លាក់ប្រធា​នាធិបតីនោះដែរ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រទេសណាក៏ដោយ ក៏មាន​គណបក្សដែរ ប៉ុន្តែមិនអាចជ្រៀតជ្រែកទៅលើកិច្ចការ​របស់រដ្ឋាភិបាល​ក្នុងពេលដែលរដ្ឋាភិបាលកំពុងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សទេ។ នេះជាចំណេះដឹងពី​រដ្ឋបាល​សាធារណៈ ដែលសម្ដេចតេជោ​បង្រៀន​ទៅកាន់ជនបរទេសខ្លះសម្រាប់ការសរសេរ កុំឱ្យអ្នកទាំងនោះ​ចេះ​តែ​សរសេរ​​ពាសណាពាសណី ។ មិនអាចទៅរួចឡើយ ដែលជនបរទេសខាងក្រៅខ្លះចង់ឱ្យសម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាត់ផ្ដាច់ចេញពីសម្ដេច…

  • រយៈពេល ១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ

    រយៈពេល ១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ

    (កណ្ដាល)៖ រយៈពេល ១៧ខែ នៃការដឹកនាំរបស់អ្នកបន្ដវេន បាននិងកំពុងធ្វើបានយ៉ាងល្អ ពិសេសការរក្សាបានទាំងស្រុងនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ សង្គម និងជំរុញកំណើនសេដ្ឋកិច្ច បន្ដការអភិវឌ្ឍ ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្ន ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី រួមជាមួយសហការី ដែលពោរពេញទៅដោយសក្ដានុពល ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមើលឃើញថា ក្រុមបន្ដវេនគេកំពុងបង្កើនល្បឿន ម្ខាងគឺរក្សាសុខសន្ដិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ពិសេសសន្ដិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ ម្ខាងទៀត ធានាដល់ការអភិវឌ្ឍជាបន្ដ កំណើនសេដ្ឋកិច្ច ក្នុងឆ្នាំបន្ដវេនក៏មានជាង៥.៦ភាគរយ កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ២០២៤កន្លងទៅ ក៏មាន៦ភាគរយដែរ…