Category: នយោបាយ

  • ញត្តិថ្កោលទោស របស់សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំពោះគម្រោងផែនការវាយប្រហារជ្រួន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

    ញត្តិថ្កោលទោស របស់សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំពោះគម្រោងផែនការវាយប្រហារជ្រួន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

    (ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កការចំពោះផែនការវាយប្រហារដោយជ្រួន ចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជា វីរជននិងជារដ្ឋបុរសជាតិ និងគ្រួសារ ដែលជាសកម្មភាពភេរវកម្មមិនអាចអត់ឱនឱ្យបាន ប្រឆាំងថ្នាក់ដឹកនាំរបស់ ប្រទេសជាតិ សំដៅរុញច្រានមាតុភូមិកម្ពុជាឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយនៃសង្គ្រាមសាជាថ្មី ។ យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់ និងឆាប់រហ័ស លើ ពួកជ្រុលនិយមនិងហិង្សានិយម ព្រមទាំងបក្សពួក ដែលមានឧបាយកលដ៏ឧក្រិដ្ឋ ខ្មៅកខ្វក់ បំពានច្បាប់ បម្រើ មហិច្ឆតាផ្ទាល់ខ្លួន ជាន់ឈ្លីសន្តិភាព ស្ថិរភាព និងវិបុលភាព នៃប្រទេសជាតិ ដែលប្រជាជនទូទាំងប្រទេសអបអរសាទរ ហើយដែលជាសមិទ្ធផលទទួលបានដោយលំបាក តាមរយៈការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ។ យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាចិត្តយ៉ាងមោះមុត រួមសាមគ្គី ឯកភាពជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋទាំង អស់ដែលស្នេហាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ និងដើរតាមមាគ៌ាត្រួសត្រាយប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ…

  • គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ

    គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% ហើយ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨,០៣៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តកោះកុង ត្រូវបានលើកកម្រិតគុណភាពជាប្រភេទបេតុងកៅស៊ូ(AC) ដែលបច្ចុប្បន្នកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយភាពងាយស្រួល លែងលំបាកដូចមុនហើយ។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ៕ ដោយ ៖ វណ្ណលុក

  • អ.វ.ត.ក បានបកប្រែជាភាសាខ្មែរនូវសេចក្តីប្រកាសជាសកលស្តីពីបណ្ណសារ បញ្ចូលទៅក្នុងគេហទំព័រក្រុមប្រឹក្សាអន្តរជាតិស្តីពីបណ្ណសារ

    អ.វ.ត.ក បានបកប្រែជាភាសាខ្មែរនូវសេចក្តីប្រកាសជាសកលស្តីពីបណ្ណសារ បញ្ចូលទៅក្នុងគេហទំព័រក្រុមប្រឹក្សាអន្តរជាតិស្តីពីបណ្ណសារ

    (ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបកប្រែ សេចក្តីប្រកាសជាសកលស្តីពីបណ្ណសារ (DA) ជាភាសាខ្មែរ និងបានបញ្ចូលសេចក្តីបកប្រែនេះទៅក្នុងគេហទំព័រ ក្រុមប្រឹក្សាអន្តរជាតិស្តីពីបណ្ណសារ (International Council on Archives) ដើម្បីរួមចំណែកលើកកម្ពស់គុណ តម្លៃនៃបណ្ណសារ ការគាំទ្រដល់ការអភិរក្សវប្បធម៌ និងធានាថា កម្ពុជាអាចចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើម បណ្ណសារជាសកល។ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី អ.គ.ក. មានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នឈានមុខគេក្នុង វិស័យបណ្ណសារនៅកម្ពុជា អ.វ.ត.ក. ទទួលស្គាល់ពីតួនាទីសំខាន់នៃបណ្ណសារក្នុងការថែរក្សាប្រវត្តិសាស្ត្រ ធានាពី តម្លាភាព និងការគាំទ្រកិច្ចការយុត្តិធម៌។ តាមរយៈការរួមចំណែកដល់ការបកប្រែជាភាសាខ្មែរនៃសេចក្តីប្រកាសដ៏ សំខាន់នេះ អ.វ.ត.ក បន្តគាំទ្រដល់ការទទួលបានព័ត៌មានដោយបើកចំហ ការការពារសិទ្ធិពលរដ្ឋ និងការលើក កម្ពស់អភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ។ យើងឈរជាមួយសហគមន៍បណ្ណសារសកលក្នុងការតស៊ូមតិ សម្រាប់ការគ្រប់គ្រងត្រឹមត្រូវ ការអភិរក្ស និងភាពងាយស្រួលនៃបណ្ណសារសម្រាប់ជាប្រយោជន៍ដល់មនុស្សជំទាន់ បច្ចុប្បន្ន និងអនាគត ។ សូមបញ្ជាក់ថា សេចក្តីប្រកាសជាសកលស្តីពីបណ្ណសារ (UDA) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាអន្តរ ជាតិស្តីពីបណ្ណសារ (ICA)…

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំសន្និបាតបូក សរុប​សកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន និងដាក់ទិស​ដៅអនុវត្តបន្ត

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំសន្និបាតបូក សរុប​សកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន និងដាក់ទិស​ដៅអនុវត្តបន្ត

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី កម្ពុជា អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និង​លទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅ​អនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង​រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និង​សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការ​អនុវត្ត​ភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ ពី​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់​អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផល​ជា​ច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់​កាល​ទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ វិធានការគន្លឹះ​ទាំង៥ ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋា​ភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅរួមចំណែក​ថែរក្សា​សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់​ធ្នាប់​សា​ធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែ​រឹងមាំ​ប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍​ដល់ប្រជាជន ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ លទ្ធផលកិច្ចប្រជុំកាក​បាទ​ក្រហមកម្ពុជា គឺជាសក្ខីកម្មជាក់ស្តែងថ្មីមួយទៀត បង្ហាញពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ លទ្ធផលកិច្ចប្រជុំកាក​បាទ​ក្រហមកម្ពុជា គឺជាសក្ខីកម្មជាក់ស្តែងថ្មីមួយទៀត បង្ហាញពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា មានប្រសាសន៍ តាមរយៈរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ គឺជាសក្ខីកម្មជាក់ស្តែងថ្មីមួយទៀត បង្ហាញពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត ដែលជាមូលដ្ឋានគ្រឹះនៃការរួមគិត រួមដោះស្រាយ រហូតសម្រេចបានផែនការរួមមួយសម្រាប់អភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត អនុវត្តជាជំហានៗ ទៅតាមអាទិភាពការងារ ហើយផែនការមួយនេះ គឺជាផែនទីចង្អុលផ្លូវដែលថ្នាក់កណ្តាល និងសាខានីមួយៗ អាចដឹងបានថាកាកបាទក្រហមកម្ពុជា កំពុងស្ថិតនៅទីតាំងណា ក្នុងឆ្នាំ២០២៥នេះ ។ នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត រយៈពេល ២ថ្ងៃពេញ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ ក៏បានវាយតម្លៃខ្ពស់កិច្ចប្រជុំទាំងមូលដែលបានផ្តោតការពិភាក្សាលើចំណុចខ្លាំង ចំណុចនៅខ្វះខាត បញ្ហាប្រឈម និងត្រិះរិះរកដំណោះស្រាយ ដែលជាធាតុចូលដ៏សំខាន់សម្រាប់កសាងបានផែនការរួមមួយ ដើម្បីបន្តអភិវឌ្ឍកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ…

  • នាយករដ្ឋមន្ត្រី អរគុណពលរដ្ឋ ដែលបង្កលក្ខណៈ ឱ្យកង​វិស្វកម្ម អាចធ្វើផ្លូវជូនតាមការសន្យា បានឆាប់រហ័ស

    នាយករដ្ឋមន្ត្រី អរគុណពលរដ្ឋ ដែលបង្កលក្ខណៈ ឱ្យកង​វិស្វកម្ម អាចធ្វើផ្លូវជូនតាមការសន្យា បានឆាប់រហ័ស

    (ភ្នំពេញ)៖ សម្ដេចបថវធិបតីនាយករដ្ឋមន្ត្រី អរគុណពលរដ្ឋ ដែល​​បង្កលក្ខណៈ ឱ្យកងវិស្វកម្ម អាចធ្វើផ្លូវជូនតាមការសន្យា បានឆាប់រហ័ស ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរភ្ជាប់ជាមួយ​វីដេអូ​សកម្មភាពធ្វើផ្លូវ ទៅកាន់តំបន់សហគមន៍ទេសចរណ៍​ធម្មជាតិ​កំពង់ភ្លុក នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ធ្វើជូន តាមសន្យា ។ សម្ដេចធិបតី សូមអរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូល​រួម និងបង្កលក្ខណៈឱ្យកងវិស្វកម្ម សម្ដេចតេជោខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម សៀង ណាំ អាចធ្វើផ្លូវជូនតាមការ​សន្យា​របស់ខ្ញុំ បានឆាប់រហ័ស ។ ផ្លូវក្រាលកៅស៊ូ (DBST) ដែលមានប្រវែងជាង ៩គីឡូម៉ែត្រ​មួយ​ខ្សែនេះ មិនត្រឹមតែជួយសម្រួល ដល់ការធ្វើដំណើរនោះ​ទេ ប៉ុន្តែនឹងជួយជំរុញភ្ញៀវទេសចរ ទៅកាន់តំបន់សហគមន៍​ទេសចរណ៍ធម្មជាតិកំពង់ភ្លុក កាន់តែច្រើន ដែលនឹងជួយ​បង្កើន​ចំណូលនិងលើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជា​ពលរដ្ឋនៅទីនោះ ។ សូមរំលឹកថា កាលពីថ្ងៃទី ០១ ធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបាន​ចូល​រួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាល​ម៉ារ៉ាតុង​អង្គរ​វត្តលើកទី ២៩ សម្ដេចបវរធិបតី បានឆ្លៀតឱកាសចុះមក​ពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍​ធម្មជាតិ​កំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប…

  • កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាចំនួន ៥លានដុល្លារ អាមេរិក ជូនមន្ទីរពេទ្យ ហ្លួងម៉ែ

    កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាចំនួន ៥លានដុល្លារ អាមេរិក ជូនមន្ទីរពេទ្យ ហ្លួងម៉ែ

    ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសវនាការ និងប្រគល់ថវិកាចំនួន ៥លានដុល្លារអាមេរិក ជូនមន្ទីរពេទ្យ ហ្លួងម៉ែ (មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក) ដែលអញ្ជើញមកទទួលដោយ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួងម៉ែ ហើយដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការផ្តល់ថវិកាជួយដល់មន្ទីរពេទ្យហ្លួងម៉ែ ជាសក្ខីកម្មថ្មីមួយទៀតបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខភាពបងប្អូនរួមជាតិ ហើយជាមួយនឹងវឌ្ឍនភាពរបស់មន្ទីរពេទ្យជាតិឯកទេសមហារីកនេះ កាកបាទក្រហមកម្ពុជា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ពិតជាមានជំនឿយ៉ាងមុតមាំថា មន្ទីរពេទ្យ ហ្លួងម៉ែ នឹងបន្តផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទទួលបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានចំពោះសេវកម្មដ៏ល្អ និងវេជ្ជបណ្ឌិត…

  • ក្រសួងការងារ ថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះ​គម្រោងវាយប្រហារដោយដ្រូនចូល​ភូមិគ្រឹះរបស់​សម្តេចតេជោ ហ៊ុន សែន

    ក្រសួងការងារ ថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះ​គម្រោងវាយប្រហារដោយដ្រូនចូល​ភូមិគ្រឹះរបស់​សម្តេចតេជោ ហ៊ុន សែន

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែកុម្ភៈ នេះបានចេញញត្តិថ្កោលទោស ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍៖

  • សម្តេចតេជោ ហ៊ុន សែន ទម្លាយសំឡេង ដែលពួកជ្រុលនិយម រៀបចំផែនការភេរវកម្ម វាយដ្រូនចូលភូមិគ្រឹះរបស់សម្តេច

    សម្តេចតេជោ ហ៊ុន សែន ទម្លាយសំឡេង ដែលពួកជ្រុលនិយម រៀបចំផែនការភេរវកម្ម វាយដ្រូនចូលភូមិគ្រឹះរបស់សម្តេច

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនកាវភេរវកម្មប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។ នៅតាម Facebook សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែក នូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ង ធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាសគឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ» ៕ ដោយ ៖ វណ្ណលុក

  • រាជរដ្ឋាភិបាល បញ្ជាឱ្យចាត់វិធានការម៉ឺងម៉ាត់ បិទ ឬដកហូតអាជ្ញាបណ្ណអាជីវកម្ម ក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដែលមានសកម្មភាពគ្រឿងញៀន

    រាជរដ្ឋាភិបាល បញ្ជាឱ្យចាត់វិធានការម៉ឺងម៉ាត់ បិទ ឬដកហូតអាជ្ញាបណ្ណអាជីវកម្ម ក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដែលមានសកម្មភាពគ្រឿងញៀន

    (ភ្នំពេញ)៖ តាមរយៈផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១០ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំគណៈបញ្ជាការ ឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន ។ លើសពីនេះ ត្រូវកោះអញ្ជើញម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ មកធ្វើការពន្យល់ណែនាំ ឲ្យយកចិត្តទុកដាក់ ក្នុងការងារគ្រប់គ្រង ឲ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យាសហការបង្ការ ទប់ស្កាត់មិនឲ្យកើតមានបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន ។ សម្តេចបវរធិបតី ក៏បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវដឹកនាំកម្លាំងធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ជាពិសេស កន្លែងមិនទាន់រៀបរយផ្សេងៗ រួមទាំងក្នុងក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ដាច់ខាត ដើម្បីបិទ ឬដកហូតអាជ្ញាបណ្ណអនុញ្ញាត ធ្វើអាជីវកម្ម ជាបណ្តោះអាសន្ន ឬជាស្ថាពរ ចំពោះទីតាំងអាជីវកម្មណា ដែលបណ្ដែត បណ្ដោយឲ្យមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន…