Category: នយោបាយ

  • ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងក្នុងអត្រា ៦%

    ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងក្នុងអត្រា ៦%

    (ភ្នំពេញ)៖ ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងក្នុងអត្រា ៦% ដែលកម្រិតកំណើននេះ គាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេស ផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម បន្តមានកំណើនទាបក៏ដោយ ខណៈសេដ្ឋកិច្ចពិភពលោក ត្រូវបានវាយតម្លៃថាមានភាពធន់ដោយសម្រេច បានអត្រាកំណើនទាបជាងឆ្នាំ២០២៣បន្តិច បើទោះបីជាប្រឈមនឹងឧបសគ្គជាច្រើនក៏ដោយ ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត បានបន្តថា អតិផរណាជាមធ្យមមានកម្រិតត្រឹម ០,៨% នាឆ្នាំ២០២៤ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញនិងសេវាផ្សេងៗទៀតឡើងថ្លៃយឺត។ លើសពីនេះ ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាព ថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០៧១ រៀល ក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ ០,៩% ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យ អត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ វិញ។ អត្រាអតិផរណាទាបនេះ…

  • ឯកឧត្តម ឃួង ស្រេង ៖ សិទ្ធិមនុស្សត្រូវបាន ផ្តល់ជូនប្រជាជន កម្ពុជា តាំងពីឆ្នាំ១៩៧៩

    ឯកឧត្តម ឃួង ស្រេង ៖ សិទ្ធិមនុស្សត្រូវបាន ផ្តល់ជូនប្រជាជន កម្ពុជា តាំងពីឆ្នាំ១៩៧៩

    (ភ្នំពេញ)៖ សិទ្ធិមនុស្សត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាជន​កម្ពុជា​តាំងពីឆ្នាំ១៩៧៩មកម្លេះ នោះគឺការផ្តល់សិទ្ធិរស់រាន​មានជីវិត ជាមួយនិងការស្វះស្វែងរកស្បៀងអាហារ​ជូនប្រជា​ពលរដ្ឋបានហូបចុកគ្រប់គ្រាន់ បើទោះបី កាលណោះ បរទេស​គេបានហ៊ុមព័ទ្ធសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង សមាជិក​គណៈ​កម្មា​ធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធាន​គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ ក្នុងពិធីប្រកាស​បញ្ចូល​សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣៣នាក់ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បន្តថា៖ គណបក្សប្រឆាំង​កន្លងមកតែងលើកយកចំណុច ការរំលោភសិទ្ធិមនុស្ស មកធ្វើជាគោល ក្នុងការវាយប្រហាររាជរដ្ឋាភិបាល។ តែពួកគេបានភ្លេចខ្លួន ថា ខ្លួនបានរស់រានមានជីវិតដោយ​សារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់សិទ្ធិជូនតាំងពីឆ្នាំ១៩៧៩មកម្លេះ។ ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា៖ សិទ្ធិសេរីភាពរបស់​មនុស្ស​មានដែនកំណត់និងគ្រប់គ្រងទៅដោយច្បាប់ តែបក្សប្រឆាំង​លើក​ឡើងតែពីសិទ្ធិរបស់ខ្លួន ភ្លេចគិតពីសិទ្ធិអ្នកដទៃ ដោយកន្លង​មក​បានដើរធ្វើបាតុកម្មពេញផ្លូវ បង្កប៉ះពាល់ដ៏សណ្តាប់ធ្នាប់​សាធា​រណៈ និងសិទ្ធិសេរីភាពដល់អ្នកដំណើរថែមទៀត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស​រួចហើយ គណបក្សប្រជាជនកម្ពុជាលើកលែងទោសជានិច្ច ចំពោះសមាជិកសមាជិការគណបក្សប្រឆាំងដែលដឹងកំហុស…

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ វត្តមានប្រតិភូសិល្បៈកម្ពុជា ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ ជាឱកាស ផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត

    ឯកឧត្តម ហ៊ុន ម៉ានី ៖ វត្តមានប្រតិភូសិល្បៈកម្ពុជា ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ ជាឱកាស ផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា «វត្តមានរបស់ប្រតិភូសិល្បៈកម្ពុជា នៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ មិនត្រឹមតែជាឱកាសនៃការបង្ហាញភាពរស់រវើកនៃវប្បធម៌ខ្មែរតែប៉ុណ្ណោះទេ តែជាឱកាសនៃការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត» តាមរយៈព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ ។ «តាមរយៈព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ ស.ស.យ.ក. សូមនាំយកចំណែកមួយនៃមោទនភាពរបស់អ្នកទាំងអស់គ្នា និងប្រជាជនកម្ពុជា មកបង្ហាញលើវេទិកាអន្តរជាតិដ៏ស្រស់ស្អាត» «លើសពីការថែរក្សា និងការពារ គឺការបន្តចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ ដ៏អស្ចារ្យរបស់ខ្មែរគ្រប់ទម្រង់ ហើយប្រើប្រាស់សិល្បៈ វប្បធម៌ខ្មែរ ឱ្យក្លាយជាអ្នកនាំសារក្នុងគោលដៅលើកកម្ពស់កិត្យានុភាពជាតិនៅគ្រប់វេទិកាទាំងអស់»ក្នុងនាមយុវជនជំនាន់ក្រោយ» សូមបញ្ជាក់ថា ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ បានធ្វើឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី07-08 ខែ កុម្ភៈ ឆ្នាំ2025 មាន៧ប្រទេសចូលរួម ។ សម្រាប់ក្រុមសិល្បៈកម្ពុជា ដឹកនាំ ដោយ ឯក ឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក ៕ ដោយ ៖ ជាវ ចន្ធូ

  • ឯកឧត្តម វង សូត ចុះពិនិត្យ និងសិក្សា អំពីការបង្កបង្កើនផលដំណាំ នៅសហគមន៍កសិកម្មបៃតងគោកស្រុក ស្រុកតំបែរ

    ឯកឧត្តម វង សូត ចុះពិនិត្យ និងសិក្សា អំពីការបង្កបង្កើនផលដំណាំ នៅសហគមន៍កសិកម្មបៃតងគោកស្រុក ស្រុកតំបែរ

    (ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត ព្រមទាំងសមាជិក សមាជិការដ្ឋសភាមណ្ឌលត្បូងឃ្មុំ ចុះធ្វើការពិនិត្យ និងសិក្សាអំពីការបង្កបង្កើនផលដំណាំ នៅសហគមន៍កសិកម្មបៃតងគោកស្រុក ដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្រោយពីបានពិនិត្យកសិដ្ឋាន និងរបៀបបង្កបង្កើនផលរបស់ប្រជាកសិកររួចមក ឯកឧត្តម វង សូត បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ទាំង ៦៥គ្រួសារ។ ឯកឧត្តម បានស្វែងយល់ពីបញ្ហាប្រឈមនានាចំពោះការដាំដុះ ដែលមានដូចជាកង្វះខាតទឹកក្នុងរដូវប្រាំង និងបញ្ហាសត្វល្អិតខ្លះៗផងដែរ ។ សហគមន៍មានស្ថានីយបូមទឹកប្រើប្រាស់ប្រព័ន្ធសូឡា និងប្រព័ន្ធស្រោចស្រព្វចំនួន ៣កន្លែង ប៉ុន្តែមិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់នៅក្នុងរដូវប្រាំង ។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានជំរុញប្រធានសហគមន៍ និងមន្ទីកសិកម្ម ព្រមទាំងអង្គភាពដែលពាក់ព័ន្ធទាំងអស់ខិតខំធ្វើយ៉ាងណា ជួយពង្រីកប្រព័ន្ធស្រោចស្រពបន្ថែមទៀត ដើម្បីបំពេញតម្រូវការទឹកនៅក្នុងរដូវប្រាំង និងបានណែនាំមន្ត្រីកសិកម្មឃុំ ត្រូវជួយគាំទ្របច្ចេកទេសដាំដុះដល់កសិករ ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រធានសហគមន៍ និងក្រុមប្រឹក្សាសហគមន៍ ឱ្យខិតខំស្វែងរកទីផ្សារសម្រាប់កសិផល និងធ្វើផែនការផលិតឱ្យបានច្បាស់លាស់ ដោយនាំយកកសិផលរបស់កសិករ ទៅដល់ទីផ្សារគោលដៅចុងក្រោយ ដើម្បីបង្កើនប្រាក់ចំនេញ និងរក្សាបាននិរន្តរភាពទីផ្សារ ស្របពេលនោះក៏ត្រូវពង្រីកការដាំដុះដំណាំសក្តានុពលផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ ។…

  • ឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា កោតសរសើរចំពោះ​សមិទ្ធផលរដ្ឋបាលខេត្តបាត់ដំបង

    ឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា កោតសរសើរចំពោះ​សមិទ្ធផលរដ្ឋបាលខេត្តបាត់ដំបង

    បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដី​ក្រសួងមហាផ្ទៃ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងគ្រប់កងកម្លាំងមានសមត្ថកិច្ចនិង​ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបាន​រួមគ្នា​បំពេញ​តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវរហូត​សម្រេច​បាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងឆ្នាំ២០២៤កន្លងទៅ ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើក​ទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានវត្តមាន​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌ផង ,ឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃ​ខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត​បាត់ដំបង​គ្រប់​ជាន់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់ងាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ដែលបានចូលរួមអនុវត្ត​កម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាល​ទី៧​នៃរដ្ឋសភារហូតសម្រេចបានសមិទ្ធផលធំៗជាច្រើន។ចូលរួមក្នុងការ​ធានាបាននូវការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។ការលើក​កម្ពស់នូវលទ្ធិប្រជាធិបតេយ្យ និងចូលរួមដោះស្រាយនូវបញ្ហាកង្វល់ សំណើ សំណូមពរនិងបញ្ហា​ប្រឈមនានា​នៅតាម​មូលដ្ឋាន ។ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃបានរំលេចឡើងនូវប្រធានបទ​​ចំនួន៧ ។​ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ប្រធានបទទាំង៧​រួមមាន៖១.ការអនុវត្ត​គោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។២.ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។៣. ការគ្រប់គ្រងដីចំណីផ្លូវ សំណង់មិនរៀបរយតាមទីប្រជុំជន និងដីចំណីប្រឡាយអូរ ស្ទឹង អាងទំនប់។៤. ការគ្រប់គ្រងសំរាម(សំណល់រឹង-រាវ)។៥. ការផ្តល់សេវាតាមរយៈ​ច្រកចេញ​ចូលតែមួយ។៦. វឌ្ឍនភាពនិងបញ្ហាប្រឈមលើវិស័យអប់រំនិងទី៧.…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះការបំពេញភារៈកិច្ចថ្នាក់ដឹកនាំ មន្រ្តីរាជការ ខេត្តបាត់ដំបង ក្នុងការបំពេញភារៈកិច្ច

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះការបំពេញភារៈកិច្ចថ្នាក់ដឹកនាំ មន្រ្តីរាជការ ខេត្តបាត់ដំបង ក្នុងការបំពេញភារៈកិច្ច

    (បាត់ដំបង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅ លើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំ ចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន បានជាបន្តបន្ទាប់ ។ ការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត បានផ្ដល់ការណែនាំនូវកិច្ចការសំខាន់ៗដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ត្រូវខិតខំ រួមគ្នា សម្រេចឲ្យបានក្នុងឆ្នាំ២០២៥ រួមមាន ការរក្សាសន្តិសុខ…

  • ឯកឧត្តម វង សូត ជំរុញឱ្យបន្តផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់

    ឯកឧត្តម វង សូត ជំរុញឱ្យបន្តផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់

    (ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ សមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា ។ ការជំរុញបែបនេះរបស់ ឯកឧត្តម វង សូត ធ្វើឡើងក្នុងឱកាដអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម វង សូត បានជម្រាបជូនអង្គពិធីអំពីការងាររបស់រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយអ្នកបន្តវេន ដែលបានដំណើរការជាប្រក្រតី ដោយពុំមានឧបសគ្គអ្វីឡើយ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ បន្ទាប់ពីបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ។ ឯកឧត្តម បានកត់សម្គាល់ពីការដាក់ចេញនូវគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលភាគច្រើនជាកសិករ ។ ឯកឧត្តមសង្ឃឹមថា រាជរដ្ឋាភិបាល…

  • សម្តេច ម៉ែន សំអន ថ្លែងកោតសសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ដែលបានមកព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅកម្ពុជាដោយឥតគិតថ្លៃ

    សម្តេច ម៉ែន សំអន ថ្លែងកោតសសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ដែលបានមកព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅកម្ពុជាដោយឥតគិតថ្លៃ

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) នៅសណ្ឋាគារ SUN & MOON ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារាត្រីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកវេជ្ជបណ្ឌិត សុង តាន់ ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) បានឲ្យដឹងថា ៖ គិតត្រឹមថ្ងៃនេះ ក្រុមការងាររបស់លោកបានព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខ្មែបានចំនួន ១២រាជធានី-ខេត្ត ស្មើនឹងចំនួន ៥ម៉ឺន៥ពាន់នាក់ ព្រមទាំងបានផ្តល់សម្ភារៈមួយចំនួនទៀតដល់អ្នកជំងឺផដែរ។ ចំណែកឯបេសកកម្មលើកទី ១៣នេះ ត្រូវបានធ្វើឡើងក្នុងទឹកដីខេត្តក្រចេះ ដែលគិតចាប់ពីថ្ងៃទី ១០-១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ចំណែកឯឆ្នាំខាងមុខទៀតលោកនឹងបន្តព្យាបាល ដល់ពលរដ្ឋខ្មែរនៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជាតាមផែនការសមាគមដែលបានកំណត់។ សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងថា ៖ ការព្យាបាលដោយឥតគិតថ្លៃនេះ បានជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសបរបស់ សម្តេចមហាបវរធិបតី ហ៊ុន…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិនិងប្រជាជន

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិនិងប្រជាជន

    (តាកែវ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវនាពេលនេះ ជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ៖ អាគារសេនាធិការដ្ឋាន មានបណ្តោយ ៥៦ ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្ពស់ ៣ជាន់ មានផ្ទៃក្រឡា ២ ០១៦ ម៉ែត្រការ៉េ សាងសង់ ១៥ខែ ដោយចំណាយថវិកា ចំនួន ៦៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដោយមិនទាន់រាប់បញ្ចូល គ្រឿងសម្ភារៈបំពាក់នៅឡើយ…

  • អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោហ៊ុន សែនហៅ(ផ្លូវ៦០ម៉ែត្រ) ដែលកំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿននិងស្លាកសញ្ញាផ្សេងទៀត

    អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោហ៊ុន សែនហៅ(ផ្លូវ៦០ម៉ែត្រ) ដែលកំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿននិងស្លាកសញ្ញាផ្សេងទៀត

    (ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ កុម្ភៈនេះ បានចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោហ៊ុន សែនហៅ(ផ្លូវ៦០ម៉ែត្រ)ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណៈដែលក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿននិងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថីនេះ ដែលខណៈនោះ ឯកឧត្ដមបានណែនាំការងារមួយចំនួនទៀតឱ្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញអនុវត្តបន្ថែម។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោយពីមានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវមហាវិថីសម្តេចតេជោហ៊ុន សែនហៅ(ផ្លូវ៦០ម៉ែត្រ) ដោយអនុវត្ត ចាប់តាំងពីព្រឹកថ្ងៃទី០៦ខែកុម្ភៈម្សិលម៉ិញ។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជា២ ប្រភេទ។ ប្រភេទទី១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពី គល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត mercedes ដោយកំណត់នូវល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ប្រភេទទី២ ដាក់របាំងថ្មពុះចែកទ្រូងនចាប់ពីចំណុចស្តុប mercedes រហូតទៅដល់ផ្លូវជាតិលេខ២ កំណត់ល្បឿន ៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រៅពីការរបាំងដែកនិងរបាំងថ្មពុះចែកទ្រូងផ្លូវនេះហើយ មន្ទីរបានបំពេញបន្ថែមការងារមួយចំនួនទៀតដូចជា ដាក់ស្លាកសញ្ញារាចរណ៍បន្ថែម អ៊ុតគំនូសរាចរណ៍ ដាក់ចំណាំងផ្លាត ដាក់គោមភ្លើងពញ្ញាក់អារម្មណ៍ជាដើម។ លោក…