-
នាយករដ្ឋមន្ត្រី ឆ្លើយតបពាក្យចចាមអារ៉ាម រឿងផ្លាស់ប្តូររដ្ឋមន្រ្តី និងខ្វះថិវកាបើកជូនមន្រ្ដី

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមថា នឹងមានការផ្លាស់ប្តូររដ្ឋមន្រ្តី នៅតាមក្រសួងនីមួយៗ និងរឿងដែលថា រាជរដ្ឋាភិបាល ខ្វះខាតថិវកា សម្រាប់បើកជូន មន្រ្ដីរាជការ ។ តើពិតដូចពាក្យចចាមអារ៉ាម និងការចោទប្រកាន់មែនឬ? ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា គ្មានរដ្ឋមន្រ្តីរូបណា នឹងត្រូវបានផ្លាស់ប្តូរនោះទេ ជាក់ស្តែង ការស្នើសុំផ្លាស់ប្តូររដ្ឋមន្រ្តី ឬសមាជិករដ្ឋាភិបាល គឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី ហើយបើនាយករដ្ឋមន្រ្តី មិនដឹងទេ សូមកុំព្រួយបារម្ភ។ សម្ដេចបញ្ជាក់ថា អ្វីដែលសំខាន់ គឺមន្រ្តីទាំងអស់ ត្រូវខិតខំធ្វើការ ដើម្បីរក្សាលំនឹងរៀងៗខ្លួន តទៅទៀត ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមន្រ្តីទាំងអស់ កុំគិតខ្វល់ខ្វាយច្រើន ពោល គឺត្រូវខិតខំបំពេញភារកិច្ច របស់ខ្លួន ដើម្បីជាធាតុផ្សំមួយចូលរួមជាសហថាមពល ដើម្បីលើកស្ទួយជំរុញប្រទេសជាតិរបស់យើងអោយបានដើរទៅមុខ ។ ជាមួយគ្នានេះដែរ…
-
ប្រធានរដ្ឋសភាជាតិឡាវ លៀងសាយភោជន៍ផ្លូវការ ជូនសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា

(ឡាវ)៖ ឯកឧត្តម បណ្ឌិត សាយ សំផន ភូមិវិហាន ប្រធានរដ្ឋសភាជាតិឡាវ បានរៀមចំពិធី លៀងសាយភោជន៍ផ្លូវការ ជូន សម្តេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតូជាន់ខ្ពស់កម្ពុជា នៅសណ្ឋានគារ ហូលីដេអីុនក្នុងទីក្រុងវៀងចន្ទ័ នៅយប់ថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០២៥ ។ មុនដំណើរការពិធីជប់លៀងនេះ ក៍មានរៀបចំពិធី កួចដៃជូនពរតាមប្រពៃណីបងប្អូនជនជាតិឡាវ ជាកិច្ចជូនពរបវសួស្តីសិរីមង្គល ចំពោះសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទាំងអស់ ក្នុងឱកាស មានវត្ថមានក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកដី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងរយៈពេលពីរថ្ងៃនេះ សូមជួបតែសេចក្តីសុខ សុវត្ថិភាព និងជោគជ័យ។ ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ផ្លូវការនេះ ឯកឧត្តម បណ្ឌិត សាយ សំផន ភូមិវិហាន បានសម្តែងក្តីរីករាយក្រៃលែងនិងកិត្តិយសដ៍ខ្ពង់ខ្ពស់ដែលបានទទួលស្វាគមន៍សម្តេចតេជោជាលើកដំបូង បន្ទាប់ពីសម្តេចជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ ការអញ្ជើញបំពេញទស្សនកិច្ច ផ្លូវការលើកនេះ ជាការរិតចំណងមេត្រីភាព មិត្តភាពនិងសាមគ្គីភាព ជាប្រពៃណីតាំងពីយូរលង់ណាស់ មកហើយ ក្នុងឋានៈជាប្រទេសភូមិផង របងជាមួយគ្នា និងមានទំនាក់ទំនងល្អទៅវិញទៅមក…
-
នាយករដ្ឋមន្រ្តីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការ ថាមពលឡាវ-កម្ពុជា គឺជាអាទិភាព

(ឡាវ)៖ នាយករដ្ឋមន្រ្តីឡាវ បានថ្លែងចាត់ទុកកិច្ចសហប្រតិបត្តិការ ថាមពលឡាវ-កម្ពុជា គឺជាអាទិភាព និងសារៈសំខាន់បំផុត ។ ឯកឧត្តមបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានលើកឡើងដូច្នេះ ក្នុងឱកាសនៃជំនួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅការិយាល័យនាយករដ្ឋមន្រ្តី នៅរដ្ឋធានីវៀងចន្ទន៍ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនាពេលនេះ។ ឯកឧត្តម បានសម្តែងនូវក្តីរីករាយ ដែលមានឱកាសជួបសម្តេចតេជោជាថ្មីម្តងទៀតបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នៅប្រទេសកម្ពុជានាខែធ្នូ ឆ្នាំ២០២៤។ តាងនាមឱ្យគណបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមនាយករដ្ឋមន្រ្តី បានសម្តែងនូវការអរគុណដល់គណបក្ស រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគាំទ្រ ផ្តល់ជំនួយ និងរួមចំណែកដល់ភាពជោគជ័យរបស់ឡាវ ជាប្រធានអាស៊ាន និង ក្នុងការរៀបចំកិច្ចប្រជុំព្រឹត្តការណ៍មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥, កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូល ACMECS លើកទី១០។ ឯកឧត្តម បានវាយតម្លៃខ្ពស់…
-
កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយឡាវ លើវិស័យគ្រប់វិស័យ ដោយស្ថាប័ន នីតិប្បញ្ញត្តិ ត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល

(ឡាវ)៖ កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយឡាវ លើវិស័យគ្រប់វិស័យរួមមាន៖ កិច្ចការសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល ដោយស្ថាប័ននីតិប្បញ្ញត្តិ ត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល ។ នេះជាការគូសបញ្ជាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅវិមានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តមបណ្ឌិត សាយសំផន បានអបអរសាទរ សម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា កម្ពុជា ដែលជាការបង្ហាញឱ្យឃើញពីការទុកចិត្តនិងការគាំទ្ររបស់គណបក្ស និងប្រជាជនកម្ពុជា លើការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ និងបទពិសោធន៍ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ។ ឯកឧត្តមប្រធានរដ្ឋសភាឡាវ បន្តថា ទស្សនកិច្ចរបស់សម្តេចតេជោ នាពេលនេះ មានសារៈសំខាន់បំផុត ដែលនាំមកនូវមេត្រីភាព មិត្តភាព ក្នុងនាមប្រទេសជាប់ភូមិផងរបងជាមួយគ្នា និងជាអ្នកជិតខាងល្អ ព្រមទាំងការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង។…
-
លោក Rubio ៖ នាវាអាមេរិកមិនគួរបង់ប្រាក់ ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio បាននិយាយថា «មិនសមហេតុផល» សម្រាប់កប៉ាល់រដ្ឋាភិបាលអាមេរិក ក្នុងការបង់ប្រាក់ នៅពេលឆ្លងកាត់ព្រែកជីក ប៉ាណាម៉ា របស់ប្រទេសប៉ាណាម៉ា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «វាជារឿងមិនសមហេតុផលសម្រាប់កប៉ាល់កងទ័ពជើងទឹកអាមេរិក ក្នុងការបង់ប្រាក់ ដើម្បីឆ្លងកាត់ព្រែកជីកប៉ាណាម៉ា» ជាការនិយាយ បន្ទាប់ពីប្រធានាធិបតីប៉ាណាម៉ា បានបដិសេធលើកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ ដោយឥតគិតថ្លៃ។ លោក Rubio បានប្រាប់អ្នកយកព័ត៌មាន ក្នុងពេលបំពេញទស្សនកិច្ច ក្រៅប្រទេសថា «ខ្ញុំយល់ឃើញថា វាមិនសមហេតុសមផលទេ ដែលយើងត្រូវបង់ថ្លៃធ្វើដំណើរឆ្លងកាត់តំបន់ ដែលយើងមានកាតព្វកិច្ចការពារ ក្នុងពេលមានជម្លោះ…ទាំងនោះគឺជាការរំពឹងទុករបស់យើង»។ ទោះជាយ៉ាងណាក៏ដោយ លោក Rubio បានបញ្ឈប់ការទទូចដែលថា មានកិច្ចព្រមព្រៀងលែងគិតប្រាក់ឆ្លងកាត់។ លោកបាននិយាយថា «ពួកគេជារដ្ឋាភិបាល ដែលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ ពួកគេមានច្បាប់ ពួកគេនឹងអនុវត្តតាមដំណើរការរបស់ពួកគេ ប៉ុន្តែ ការរំពឹងទុករបស់យើង នៅតែដដែល»។ ក្រសួងការបរទេសអាមេរិក បានបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃពុធ ថា ប៉ាណាម៉ានឹងលើកលែងកប៉ាល់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក…
-
អភិបាលខេត្តកណ្តាល ណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់តាមដានជាប្រចាំចំពោះបញ្ហាទឹកស្រោចស្រពជូនប្រជាកសិករ

(ភ្នំពេញ)៖ ឯកឧត្តម គួច ចំរើន បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមពិនិត្យ និងតាមដានជាប្រចាំចំពោះបញ្ហាទឹកស្រោចស្រពជូនប្រជាកសិករ ធ្វើយ៉ាងណាឱ្យស្រូវរបស់ប្រជាកសិករមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រាព ហើយមិនត្រូវឱ្យស្រូវរបស់ប្រជាកសិករខូចខាតដោយការខ្វះខាតទឹកស្រោចស្រពនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។ ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកខ្សាច់កណ្ដាល ចុះពិនិត្យការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យប្រឡាយទឹកដែលត្រូវស្ដារ នៅឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រមទាំងជួបសំណេះសំណាល ជាមួយប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា៖ បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹក ថា៖ សម្រាប់ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនអោយមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព។ ឯកឧត្តម គួច ចំរើន និងក្រុមការងារ បានធ្វើការចុះពិនិត្យនៅតាមប្រឡាយទឹកនានានៅក្នុងឃុំ ដែលជាប្រភពដ៏សំខាន់ក្នុងការរុញច្រើនទឹក អោយដល់ស្រែរបស់ប្រជាកសិករ…
-
គណៈកម្មការទី៨ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងចក្ខុវិស័យ

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងចក្ខុវិស័យរបស់ក្រសួងសុខាភិបាល។ គណៈកម្មការទី៨ នៃរដ្ឋសភា បានចុះពិនិត្យជាក់ស្តែងលើការផ្តល់សេវានៅមន្ទីរពេទ្យជាតិ ចំនួន៣ រួមមាន មន្ទីរពេទ្យជាតិ តេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគ្រឹះស្ថានសិក្សា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាជន។ ក្នុងជំនួបពិភាក្សា លោកជំទាវប្រធានគណៈកម្មការ បានសំដែងនូវការកោតសរសើរ ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាល នៅតាមមន្ទីរពេទ្យ មានប្រជាពលរដ្ឋទៅប្រើប្រាស់សេវាច្រើន គ្រូពេទ្យមានឥរិយាបថល្អប្រសើរច្រើន ហេដ្ឋារចនាសម្ព័ន្ធល្អ បច្ចេកទេសព្យាបាល និងសម្ភារៈបរិក្ខារពេទ្យទំនើប។…
-
ពលរដ្ឋមានដីឡូតិ៍នៅតំបន់ 7NG ក្នុងប្លុក B2 រងប៉ះពាល់ដោយគម្រោងផ្លូវ ៦០ម៉ែត្រ សូមយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីដោះដូរដីឡូតិ៍ថ្មី នៅទីតាំងផ្ទាល់

(ភ្នំពេញ)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវដល់ប្រជាពលរដ្ឋដែលមានដីឡូតិ៍នៅតំបន់ 7NG ក្នុងប្លុកB2 រងប៉ះពាល់ដោយគម្រោងផ្លូវ ៦០ម៉ែត្រ សូមយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីដោះដូរដីឡូតិ៍ថ្មី នៅទីតាំងផ្ទាល់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្ដម អញ្ជើញចុះពិនិត្យទីតាំងដោះដូរដីឡូតិ៍ថ្មី សរុបចំនួន ២១៥ឡូតិ៍ ស្ថិតនៅតំបន់ 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលពីលោអភិបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ។ ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ ប្រជាពលរដ្ឋ ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន 7NG ហើយប៉ះពាល់លើគម្រោង ផ្លូវហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ) សូមបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ យកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន រៀបចំផ្លាស់ប្តូរជូនដល់បងប្អូនប្រជាពលរដ្ឋ នូវទីតាំងដីឡូតិ៍ថ្មីទាំង ២១៥ឡូតិ៍ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥៕ ដោយ ៖ ង៉ាន់…
-
អធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១២០រូប ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌

(ភ្នំពេញ)៖ មន្រ្តីអធិការការងារ នៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ១២០រូប បានបំពេញនីតិវិធីធ្វើសម្បថស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌។ ពិធីសម្បថនេះប្រព្រឹត្តទៅនាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នីតិសម្បទាជានគរបាលយុត្តិធម៌នេះ ត្រូវបានផ្តល់ជូនអធិការការងារ ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជាពិសេស៖ ១. ត្រួតពិនិត្យនិងតាមដានការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ២. លើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ការអនុវត្តរបបសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យកាន់តែប្រសើរឡើង។ ៣. ជំរុញរោងចក្រ សហគ្រាសគ្រឹះស្ថាន ដើម្បីប្រែក្លាយ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ពោលគឺជាកន្លែងធ្វើការដែលគោរពតាមច្បាប់ ធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់។ សម្រាប់អធិការការងារនៅតាមមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមបណ្តាខេត្តនានាចំនួន ១៣៦រូបទៀត នឹងបំពេញនីតិវិធីធ្វើសម្បថជានគរបាលយុត្តិធម៌ នៅតាមសាលាដំបូងខេត្ត តាមកាលកំណត់ជាបន្តបន្ទាប់។…
-
បច្ចេកវិទ្យាឌីជីថល បាននិងកំពុងក្លាយជាចលករក្នុងការផ្តល់ផល ប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា

(ភ្នំពេញ)៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង ហើយបាននិងកំពុងក្លាយជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរការឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សម្ដេចធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង ហើយបាននឹងកំពុងក្លាយជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជន រួមមាន៖ ១/ ជួយប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនាក់បានលឿន និងតម្លៃទាប និង២/ ចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺតាមរយៈការបង្កើតធុរកិច្ចអនឡាញ ទាំងផលិតករ និងសេវាបំពេញបន្ថែម ឧទាហរណ៍ សេវាដឹកជញ្ជូន និងសេវាផ្សេងៗ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា សម័យកាលមុន មនុស្សភាគច្រើនពឹងលើតែកុំព្យូទ័រ តែបច្ចុប្បន្នយើងពឹងផ្អែកមួយផ្នែកធំលើទូរស័ព្ទដៃ ឬសម្ភារអេឡិចត្រូនិចចល័ត។ ការប្រែប្រួលនេះ គឺដែលអាចកើតឡើង និងមានការរីកចម្រើនដូចសព្វថ្ងៃអាស្រ័យលើកត្តា ២ គឺ៖ ១/ លទ្ធភាព និងជីវភាពរបស់ប្រជាជន…