-
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដាក់ឱ្យដំណើរការពិព័រណ៍រូបថត “មេរៀនពីអតីតកាលដើមបណ្ដឹងរដ្ឋប្បវេណី”

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នឹងរៀបចំកម្មវិធីប្រកាសដាក់ឱ្យដំណើរការពិព័រណ៍រូបថត “មេរៀនអតីតកាល – ដើមបណ្តឹងរដ្ឋប្បវេណី” ដែលជាផ្នែកមួយ នៃគម្រោងសំណង “អណ្ដើកក្លាហាន” និង”ប្រព័ន្ធផ្សព្វផ្សាយសហគមន៍អំពីប្រជាជនចាមក្នុងរបបខ្មែរក្រហម” ។ គម្រោងនេះត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក. នៅក្នុងសំណុំរឿង ០០២/០២ ហើយត្រូវបានអនុវត្តចប់សព្វគ្រប់ដោយសមាគមវប្បធម៌ កម្ពុជា អាឡឺម៉ង់។ ពិធីនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៣៖៣០នាទីរសៀលតទៅ ក្នុងអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ជាប់របងខាងលិចនៃអគារមិត្តភាពរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីភ្ញៀវជាតិ អន្ដរជាតិ ដើមបណ្ដឹងរដ្ឋប្បវេណី យុវជន និងអង្គការសង្គមស៊ីវិល សរុបប្រមាណ៧០រូប។ ការតាំងពិព័រណ៍នេះមិនមែនគ្រាន់តែជាការប្រមូលផ្តុំនៃរូបភាពប៉ុណ្ណោះទេ វាជាសក្ខីភាពដ៏មានអំណាចដែលបង្ហាញពីភាពអត់ធ្មត់ ភាពក្លាហាន និងស្មារតីដ៏រឹងមាំរបស់អ្នកដែលបានរស់រានមានជីវិតពីទំព័រដ៏ឈឺចាប់មួយនៅកម្ពុជាយើង។ រូបភាពទាំងនេះមិនមែនគ្រាន់តែពណ៌នាអំពីអតីតកាលនោះទេ ប៉ុន្តែជាមេរៀនដែលយើងរៀនពីរឿងរ៉ាវទាំងនេះ ជាពិសេសគឺឱ្យយុវជនជំនាន់ក្រោយបានដឹងពីបទពិសោធន៍ដែលដើមបណ្តឹងរដ្ឋប្បវេណីបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម និងដើម្បីធានាថាប្រវត្តិសាស្រ្តនឹងមិនកើតឡើងជាថ្មីម្តងទៀត៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ហុងគ្រី ចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាដៃគូលេចធ្លោនៅក្នុងតំបន់

(ភ្នំពេញ)៖ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី គឺជាទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក ហើយកម្ពុជា គឺជាដៃគូលេចធ្លោរបស់ហុងគ្រី នៅក្នុងតំបន់ ។ នេះជាការលើកឡើងរបស់ លោកជំទាវ Marta Martrai អនុប្រធានទី១ រដ្ឋសភាហុងគ្រី ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី និងគណៈប្រតិភូ មានទាំងសមាជិករដ្ឋសភាមកពីគណបក្សប្រឆាំងនៅហុងគ្រី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ដោយបានចាត់ទុកថា ទស្សនកិច្ចនេះ នឹងរួមចំណែក ក្នុងការពង្រឹងទំនាក់ទំនងដ៏យូរអង្វែងបន្ថែមទៀតរវាងកម្ពុជា និងហុងគ្រី នៅខណៈដែលទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នឹងឈានចូលដល់ខួប៧០ឆ្នាំ នៅឆ្នាំ២០២៦ ។ លោកជំទាវ Marta Martrai បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី គឺជាទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក ហើយកម្ពុជា គឺជាដៃគូលេចធ្លោរបស់ហុងគ្រីនៅក្នុងតំបន់។…
-
បទអន្តរាគមន៍ចំនួន ៣ ក្រោមប្រធានបទទី១ “ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច” ត្រូវបានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពិធីបើកសន្និបាតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អង្គសន្និបាតបានរៀបចំវេទិកាពិភាក្សាលើប្រធានបទទី១ ស្តីពី “ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន ៣ ត្រូវបានលើកយកមកពិភាក្សារួមគ្នា ដូចខាងក្រោម៖ ជារួម បទអន្តរាគមន៍ទាំង៣ ខាងលើនេះ រំលេចអំពីសមិទ្ធផលសំខាន់ៗដែល ក.ប.ទ. សម្រេចបាន ក្នុងរយៈពេល ៥ ឆ្នាំ លើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ឱ្យស្របតាមគោលការណ៍ លើកទឹកចិត្តនិងលើកកម្ពស់សុខុមាលភាពមន្រ្តី ដែលក្នុងនោះមានដូចជា (១)ការងារកែទម្រង់ការគ្រប់គ្រងរដ្ឋបាល (២)ការងារកែទម្រង់ហិរញ្ញវត្ថុ (៣)ការងារកែទម្រង់ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស (៤)ការងារនីតិកម្ម និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ (៥) ការងារកែទម្រង់អង្គភាព និង(៦)ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង។ គូសបញ្ជាក់ថា ការងារកែទម្រង់ គឺជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ប្រសិទ្ធភាពនិងផលិតភាពការងារ។ ក.ប.ទ. បានកំណត់យកការកែលម្អនិងការពង្រឹងគុណភាព នៃកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ ការគ្រប់គ្រងនិងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស នីតិកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកែទម្រង់អង្គភាព…
-
ក្រសួងវប្បធម៌ កំណត់យកបទអន្តរាគមន៍គន្លឹះចំនួន ៤ មកពិភាក្សា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅបន្ត

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយកំណត់យកបទអន្តរាគមន៍គន្លឹះចំនួន ៤ មកពិភាក្សា ។ សន្និបាទនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព ប្រធានមន្ទីរ និងមន្ត្រីរាជការចាប់ពីប្រធានការិយាល័យឡើងសរុបចំនួន ៥២៦នាក់ ។ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សន្និបាតឆ្នាំនេះ បន្តរៀបចំក្នុងកម្រិតផ្ទៃក្នុងក្រសួងដូចឆ្នាំមុនដែរ ដែលមានរយៈពេល ១ថ្ងៃកន្លះ ប៉ុន្តែកំណត់យកបទអន្តរាគមន៍គន្លឹះត្រឹមតែចំនួន៤ ប៉ុណ្ណោះ សម្រាប់កិច្ចពិភាក្សា និងផ្តល់ឱកាសដល់សមាជិក សមាជិកាអង្គសន្និបាត ចូលរួមផ្តល់ជាយោបល់ និងធាតុចូល សំដៅពិនិត្យ វាយតម្លៃ បូកសរុប កំណត់បញ្ហាប្រឈម និងដាក់ចេញនូវវិធានការទិសដៅការងារសម្រាប់ឆ្នាំបន្ត ។ ចំពោះកម្មវិធីបិទសន្និបាត នឹងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១៥ រដ្ឋបាលរាជធានី-ខេត្តទាំង២៥…
-
សម្ដេចធិបតី ៖ ភាពជោគជ័យរបស់ក្រុមហ៊ុន NCX ជាការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជំនាញ ជូនពលរដ្ឋខ្មែរ

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក ភាពជោគជ័យរបស់ក្រុមហ៊ុន NCX ជាគំរូមួយ ដែលវិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជំនាញជូនពលរដ្ឋខ្មែរ ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបននេះ តាមរយៈបណ្ដាញសង្គមជាមួយនឹងសកម្មភាព អញ្ជើញពិនិត្យច្រវាក់ផលិតកម្ម រោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សម្ដេចបានសរសេរលើបណ្ដាញសង្គមដូច្នេះថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ជូនប្រជាពលរដ្ឋ ជាអាទិភាពចម្បងរបស់ រាជរដ្ឋាភិបាល ។ ការធ្វើពិពិធកម្មផលិតកម្ម គឺជាមធ្យោបាយមួយ ដើម្បីសម្រេចបានគោលដៅ ទាំងនេះ ដែលក្នុងនោះ ការពង្រឹង និងលើកស្ទួយ វិស័យឧស្សាហកម្ម និងកម្មន្តសាល គឺជាគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល ។ ទន្ទឹមនេះ សម្ដេចធិបតី សូមអបអរសាទរ ចំពោះការរីកលូតលាស់របស់ក្រុមហ៊ុន NCX ដែលក្នុងរយៈពេល២៦ឆ្នាំនេះ…
-
កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

សៀមរាប៖កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួន៦ ត្រូវបានលើកយកមកធ្វើការត្រួតពិនិត្យ ពិភាក្សា និងធ្វើការអនុម័ត ។ កិច្ចប្រជុំក៏បានធ្វើការពិនិត្យ ពិភាក្សា និង អនុម័ត ផ្តល់គោលការណ៍ដោះស្រាយសម្រាប់បញ្ជីសំណួរ សំណូមពរ ចំនួន២៥៩ករណី អំពីអគ្គិសនី , ហេដ្ឋារចនា សម្ព័ន្ធ , ការងារអប់រំ , សុខាភិបាល , វិវាទដីធ្លី និង វិស័យរដ្ឋបាល ដែលបានលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងបានអនុម័តលើ សេចក្តីព្រាងប្រតិទិនសម្រាប់ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៦.២០២៨ របស់រដ្ឋបាលខេត្តសៀមរាប ។ បូកសរុបកិច្ចប្រជុំឯកឧត្តម លី សំរិទ្ធ…
-
លោកជំទាវ ម៉ែន នារីសោភ័គ វាយតម្លៃខ្ពស់ប្រតិបត្តិករមនុស្សធម៌ ខេត្តព្រៃវែង ដែលឈានមុខក្នុងការបំពេញការងារនាពេលកន្លងមក

(ព្រៃវែង)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការងារអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្តរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជាប្រតិបត្តិករមនុស្សធម៌ ជាកម្លាំងឈានមុខក្នុងការបំពេញការងារនាពេលកន្លងមក ស្របតាមទិសស្លោក «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសាកល»។ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលបានគូសបញ្ជាក់ពីសមិទ្ធផល និងវឌ្ឍនភាពការងាររបស់សាខា ដែលបាននិងកំពុងបំពេញការងារមនុស្សធម៌ទៅតាមវិស័យអាទិភាពទាំង៤ រួមមាន ៖ ១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ។ ២. សុខភាព និងការថែទាំសុខភាពតាមសហគមន៍។ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌។ ៤. ការអភិវឌ្ឍស្ថាប័ន ។ លោកជំទាវ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំដែលជាអនុប្រធាននិងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួម និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូនៃសន្និសីទ សរុបប្រមាណ ១ ៨០០នាក់ ទាំងផ្ទាល់ និងតាមប្រព័ន្ធ Zoom។ សន្និបាតនេះរៀបចំឡើងដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នា លើវឌ្ឍនភាពការងារតាមវិស័យរបស់ក្រសួងដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបង្ហាញអំពីសមិទ្ធផលសម្រេចបានក្នុងការអនុវត្តការងារក្នុងរយៈពេល ៥ឆ្នាំ ២០២០-២០២៤ កន្លងមក។ ក្នុងរយៈពេល ៥ឆ្នាំ នេះ ក្រសួងបានឆ្លងពីការអនុវត្តយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ទៅរកការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបន្តខិតខំធ្វើការកែទម្រង់លើការងាររបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ដើម្បីជំរុញការអភិវឌ្ឍនិងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នូវវិស័យ៣…
-
ក្រុមហ៊ុន អិន ស៊ី អិច ដំឡើងម៉ូតូ ៥ប្រភេទ ចែកចាយប្រមាណ ២៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមហ៊ុន អិន ស៊ី អិច (NCX) បច្ចុប្បន្ន ដំឡើងម៉ូតូចំនួន ៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat ដោយបានចែកចាយ ប្រមាណ ២៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ២០២៤ ។ នេះបើតាមបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យច្រវាក់ផលិតកម្ម រោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន ដំឡើងម៉ូតូចំនួន ៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។នៅមុនពេលជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុន ដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើទស្សនកិច្ច នៅរោងចក្រ NCX

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនា ខ្សែច្រវាក់ផលិតកម្ម រោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សូមជម្រាបថា ចាប់តាំងពីការបោះទុនវិនិយោគ លើការផលិតគ្រឿងបំណែក និងដំឡើងម៉ូតូ Honda ពីឆ្នាំ ១៩៩៩ រហូតមកទល់ពេលនេះ ក្រុមហ៊ុន NCX តែងតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ក្រុមហ៊ុន NCX បានផ្តោតសំខាន់លើ៖ ១. ស្តង់ដារបច្ចេកទេស និងគុណភាព, ២. ល័ក្ខខ័ណ្ឌការងារ, ៣. សុវត្ថិភាព និងអនាម័យ និង ៤. បរិស្ថានកន្លែងធ្វើការ ជាដើម។ ជារួម ក្រុមហ៊ុន NCX បានប្រើប្រាស់បុគ្គលិក កម្មករខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់…