Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពរោងចក្រផលិតគ្រឿងបំណែកដំឡើងម៉ូតូហុងដា

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពរោងចក្រផលិតគ្រឿងបំណែកដំឡើងម៉ូតូហុងដា

    ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពរោងចក្រផលិតគ្រឿងបំណែកដំឡើងម៉ូតូហុងដា នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥

  • ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យ វិទ្យាស្ថានជាតិសុខភាព​សាធារណៈ បង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយភាគី​ពាក់ព័ន្ធ

    ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យ វិទ្យាស្ថានជាតិសុខភាព​សាធារណៈ បង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយភាគី​ពាក់ព័ន្ធ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល កោតសរសើរដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានរៀបចំ “វេទិកាជំរុញកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ រវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ”ដ៍មានសារៈសំខាន់នេះ ដើម្បីកៀរគរការចូលរួមពីភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ក្នុងការងារពង្រឹងវិទ្យាស្ថាន និងសម្រេចចក្ខុវិស័យរបស់ខ្លួន ។ ដែលពិធីនេះរៀបចំឡើង នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ វេទិកាជំរុញកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បង ដើម្បីបង្ហាញពីគោលដៅ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជួយអភិវឌ្ឍវិទ្យាស្ថានកន្លងមក ។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ គឺជាសេនាធិការបច្ចេកទេសវិទ្យាសាស្រ្តរបស់ក្រសួងសុខាភិបាល ដែលមានបេសកកម្មចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា យ៉ាងច្រើន ។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រពន្ធ័សុខាភិបាល និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការពង្រឹងវិស័យសុខាភិបាល និង វិស័យអប់រំ ដែលវិស័យទាំងពីរនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសកម្ពុជាឱ្យឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស មេដាយការងារដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិ និងភាគីពាក់ព័ន្ធ ចំនួន ២០រូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍវិទ្យាស្ថានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ៕…

  • អភិបាលខេត្តស្វាយរៀងបេីកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” 

    អភិបាលខេត្តស្វាយរៀងបេីកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” 

    (ស្វាយរៀង)៖ ឯកឧត្តម ​ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបេីកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” ស្ថិតនៅបរិវេណសាលាឃុំក្រោលគោ ស្រុកស្វាយជ្រំ ។  ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា​ យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាព​ ស្រុក/ក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិលេខ១ ឲ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង ។  ទន្ទឹមនេះ ឯកឧត្តម បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់​ ទាំងវិស័យសាធារណៈ និង ឯកជន រដ្ឋបាលក្រុង/ស្រុក​ ឃុំ​ សង្កាត់​ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវរៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ​នៅតាមមូលដ្ឋានរៀងៗខ្លួន និងសំណូមពរដល់បងប្អូនកម្មក​រ កម្មការិនី​ និងប្រជាពលរដ្ឋទាំងអស់​ សូមកុំបោះចោលសម្រាមនៅតាមដងផ្លូវ​ពាសវាលពាសកាល ។  បន្ទាប់ពីមានប្រសាសន៍បេីកយុទ្ធនាការនេះ ​ឯកឧត្តម អភិបាល​ អភិបាលរងខេត្ត​ លោកប្រធាន​…

  • នាយករដ្ឋមន្ត្រី ៖ ការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណប្រភេទយុទ្ធគុនដូនតាខ្មែរ ឱ្យបានច្បាស់ នឹងសង្គ្រោះ ថែរក្សា អភិរក្ស ក្បាច់គុនដូនតាខ្មែរបានគង់វង្ស

    នាយករដ្ឋមន្ត្រី ៖ ការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណប្រភេទយុទ្ធគុនដូនតាខ្មែរ ឱ្យបានច្បាស់ នឹងសង្គ្រោះ ថែរក្សា អភិរក្ស ក្បាច់គុនដូនតាខ្មែរបានគង់វង្ស

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរឱ្យបានគង់វង្ស ។ សម្ដេចមហាបវរធិបតី បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវ គម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយគណៈកម្មការ បានសម្រេចការងារសំខាន់ៗមួយចំនួន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា គណៈកម្មការបានបែងចែកភារកិច្ចដល់ក្រុមជំនាញស្រាវជ្រាវ ទៅតាមប្រភេទនីមួយៗនៃក្បាច់គុនដូនតាខ្មែរ ដែលការស្រាវជ្រាវនោះ គឺពឹងផ្អែកលើប្រភពអរូបី ដែលរួមមានមរតកមនុស្សរស់ សម្រាប់ជាមូលដ្ឋាននៃការស្រាវជ្រាវ និងប្រភពរូបី ដែលមានសាស្ត្រាស្លឹករឹត វត្ថុបុរាណ សិលាចារឹកដែលមានឆ្លាក់នៅតាមប្រាសាទបុរាណនានា ព្រមទាំងប្រភពកម្លាំងធម្មជាតិ ដូចជាការស្រាវជ្រាវលើយ័ន្ត…

  • ឧត្តមសេនីយ៍ទោ ឈរ សុខ ៖ ការខិតខំប្រឹងប្រែងរួមគ្នា របស់នាយ-ពលទាហាន ធ្វើឱ្យអង្គភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

    ឧត្តមសេនីយ៍ទោ ឈរ សុខ ៖ ការខិតខំប្រឹងប្រែងរួមគ្នា របស់នាយ-ពលទាហាន ធ្វើឱ្យអង្គភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

    (ខេត្តកំពង់ស្ពឺ)៖ មានប្រសាសន៍នៅក្នុងពិធីបូកសរុបលទ្ធផលការងារដឹកជញ្ជូនឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥ របស់កងពលតូចដឹកជញ្ជូនលេខ៩០ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានគូសបញ្ជាក់ថា៖ រាល់សមិទ្ធិផលបានកើតឡើងប្រកបដោយលទ្ធផលផ្លែផ្កាតាមផែនការដែលបានគ្រោងទុកប្រចាំឆ្នាំ២០២៤ រួមទាំងការខិតខំប្រឹងប្រែងរួមគ្នា របស់ ឯកឧត្តម អស់លោកទាំងអស់ ធ្វើឱ្យអង្គភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងការងារកសាង ជំរុំបន្ទាយបានរឹងមាំ ការងារដឹកជញ្ជូន ការងារជួសជុលថែទាំបច្ចេកទេសលើរថយន្ត តាមទិសដៅនៃផែនបានដាក់ចេញ ហើយក៍បានការកោតសរសើរពីថ្នាក់ដឹកនាំកងទ័ពជើងគោកជាប់ជាប្រចាំផងដែរ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវអនុវត្តភារកិច្ចនេះបន្តទៀត តាមគោលការណ៍ណែនាំដែលថ្នាក់លើប្រគល់ជូន ។ ឧត្តមសេនីយ៍ទោ ឈរ សុខ បានថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ក្រោមឱវាទ ដែលមានឆន្ទៈដ៏មុះមុត រួមសហការគ្នាជាកម្លាំង ក្នុងការខិតខំពុះពារ ឆ្លងកាត់គ្រប់ការលំបាក ធ្វើឱ្យអង្គភាពរីកចម្រើន គួរជាទីមោទនក្រៃលែង។ ឧត្តមសេនីយ៍ទោ ឈរ សុខ បានជំរុញ និងក្រើនរំលឹកដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ពង្រឹងលើកកម្ពស់សមត្ថភាពដល់កងទ័ព ក្នុងនិងក្រៅប្រទេស ដោយជំរុញតាមរយៈការហ្វឹកហ្វឺន បណ្តុះបណ្តាល…

  • មន្ទីរពេទ្យបង្អែកស្រុកពារាំង ខេត្តព្រៃវែង បានស្ថិតក្នុងចំណោមថប់ហ្វាយ (Top Five) ដែលជាមន្ទីរពេទ្យស្អាតជាងគេទូទាំងប្រទេស

    មន្ទីរពេទ្យបង្អែកស្រុកពារាំង ខេត្តព្រៃវែង បានស្ថិតក្នុងចំណោមថប់ហ្វាយ (Top Five) ដែលជាមន្ទីរពេទ្យស្អាតជាងគេទូទាំងប្រទេស

    (ខេត្តព្រៃវែង)៖ មន្ទីរពេទ្យបង្អែកស្រុកពារាំង ស្ថិតនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង គឺជាមន្ទីរពេទ្យមួយដែលកំពុងតែមានការចាប់អារម្មណ៍ ហើយក៏ត្រូវបានគណៈកម្មការ វាយតម្លៃថាជា មន្ទីរពេទ្យដែលមានសោភ័ណ្ឌភាព អនាម័យ របៀបរៀបរយ សេវាល្អ ស្អាត ជាងគេទូទាំងប្រទេស ដែលបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុង (Top Five) ។ លោកវេជ្ជបណ្ឌិត អ៊ុ សារិទ្ធិ ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង បានឲ្យដឹងថាកាលពីឆ្នាំ ២០១៩ មន្ទីរពេទ្យបង្អែកស្រុកពារាំងទទួលបានចំណាត់ថ្នាក់ ៣ ទូទាំងប្រទេស ដែលជាមន្ទីរពេទ្យល្អស្អាតមានរបៀបរៀបរយអនាម័យល្អជាងគេ ម្ដងរួចនោះមកហើយ។  ហើយនៅក្នុងឆ្នាំនេះផងដែរ មន្ទីរពេទ្យបង្អែករបស់លោកក៏បានឈានទៅដល់ការវាយតម្លៃថា ជាមន្ទីរពេទ្យបង្អែកដែលមានអនាម័យ សោភ័ណភាព របៀបប្រៀបរយ សេវាល្អ ស្អាតដែលបានឈានទៅដល់ចំណាប់ថ្នាក់ខ្ពស់គឺ(Top Five) ទូទាំងប្រទេស។ លោកបានបន្តថា នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពារាំងនេះមានបុគ្គលិកចំនួន ៥៧នាក់ ស្រី ២៩នាក់ បុគ្គិលិកជួល ៨ នាក់ ស្រី ២ នាក់ កម្មករចំនួន១៣ នាក់ ស្រី ៩នាក់។ លោកវេជ្ជបណ្ឌិត…

  • អនុប្រធានទី១ រដ្ឋសភាហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ

    អនុប្រធានទី១ រដ្ឋសភាហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ

    (ភ្នំពេញ)៖ តបតាមការ អញ្ជើញរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគី។យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ម៉ាតា ម៉ាត្រៃ និងគណៈប្រតិភូ មានគម្រោង អញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា ជួបចរចាទ្វេភាគីជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជួបពិភាក្សាការងារជាមួយ…

  • ក្រុមការងារអាហារូបករណ៍ អ.ម.ត សំណេះសំណាលពិសាអាហារសាមគ្គីជាមួយនិស្សិតសិក្សានៅចិន

    ក្រុមការងារអាហារូបករណ៍ អ.ម.ត សំណេះសំណាលពិសាអាហារសាមគ្គីជាមួយនិស្សិតសិក្សានៅចិន

    (ភ្នំពេញ)៖ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ធិត (អ.ម.ត) នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួនប្រមាណ ១០០ រូប ដែលទើបត្រលប់មកមាតុភូមិក្នុងឱកាសវិស្សមកាលសិក្សា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារ អ.ម.ត ប្រមាណ ៣០ រូប នៅកោះស្លាកែតស្ទូឌីយោ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឡាវ វ៉ាន់ បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត ជូនចំពោះក្រុមការងារ និងនិស្សិតទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថា…

  • សកម្មភាពគន្លឹះធំៗ ចំនួន ៥៨ នឹងត្រូវដាក់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បី​​សម្របសម្រួល និងគាំទ្រដល់ការកែទម្រង់រដ្ឋបាល​សាធា​រណៈ

    សកម្មភាពគន្លឹះធំៗ ចំនួន ៥៨ នឹងត្រូវដាក់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បី​​សម្របសម្រួល និងគាំទ្រដល់ការកែទម្រង់រដ្ឋបាល​សាធា​រណៈ

    (ភ្នំពេញ)៖ ក្នុងកម្មវិធីបូកសរុបលទ្ធផល ការអនុវត្តការងារកែទម្រង់​រដ្ឋបាលសាធារណៈ រយៈពេល ២ថ្ងៃ គណៈកម្មាធិការកែទម្រង់​រដ្ឋបាល​សាធារណៈ (គ.ក.ស.)បានវាយតម្លៃការងារ ដោះស្រាយ​បញ្ហាប្រឈម ព្រមទាំងដាក់ផែនការការងារសម្រាប់អនុវត្ត​ក្នុងឆ្នាំ២០២៥ ។ បន្ថែមលើការវាយតម្លៃ និងដោះស្រាយ​បញ្ហាប្រឈមជាបន្តបន្ទាប់រួចមក គណៈកម្មាធិការកែទម្រង់​រដ្ឋបាលសាធារណៈ បានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ដោយមានសកម្មភាពគន្លឹះយ៉ាងហោចណាស់ ៥៨សកម្មភាពចម្បងៗ។ សកម្មភាពទាំងអស់នេះ ជាសកម្មភាពដែលគាំទ្រដល់ការ​អនុវត្ត​វិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ​របស់​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ សកម្មភាព​ផ្សេងៗទៀត ជាការអនុវត្តក្នុងក្របខណ្ឌការងារនានានៃ គណៈ​កម្មា​ធិការកែទម្រង់រដ្ឋបាលសាធារណៈ ចំនួន៤ គឺ អនុគណៈកម្មាធិការ​បរិវត្តកម្មសេវាសាធារណៈ, អនុគណៈកម្មាធិការឧត្តមភាព​សេវា​សាធារណៈ, អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និងអនុគណៈកម្មការកសាងសមត្ថភាពមន្ត្រី។ សូមបញ្ជាក់ផងដែរថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ នៃការអនុវត្តការងារឆ្នាំ២០២៤ និងលើកទិសដៅការងាសម្រាប់អនុវត្តឆ្នាំ២០២៥ របស់អគ្គលេខា​ធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» នៃខេត្តកំពង់ស្ពឺ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជួបសំណេះសំណាល​ជាមួយ​សិល្បករ​ចាស់ដើម្បីស្វែងយល់ពីសុខទុក្ខ និងកិច្ចការពាក់ព័ន្ធនឹង​ជីវិតសិល្បៈ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជួបសំណេះសំណាល​ជាមួយ​សិល្បករ​ចាស់ដើម្បីស្វែងយល់ពីសុខទុក្ខ និងកិច្ចការពាក់ព័ន្ធនឹង​ជីវិតសិល្បៈ

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែល​មាន ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូនសិល្បករ-សិល្បការិនីក្រៅប្រព័ន្ធ​ប្រមាណជា ១០០នាក់ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងចែករំលែក​នូវស្ថានភាពនានាពាក់​ព័ន្ធ​ទៅនឹងការងារសិល្បៈនាពេលកន្លងមក។ នៅក្នុងឱកាសនោះក៏មានការអញ្ជើញផ្ដល់កិត្តិយសចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជា​ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ ជាវេទិការមួយថ្លែអអំណរគុណចំពោះសិល្បករ សិល្បការិនីក្រៅ​ប្រព័ន្ធ ដែលតែងតែចូលរួមយ៉ាងសកម្មជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈក្នុងការលើកស្ទួយសិល្បៈទស្សនីយភាពតាមរយៈការរៀបចំនូវព្រឹត្តិការណ៍ធំៗនាពេលកន្លងមក។ នេះក៏ជាជំនួបមួយ​ប្រមូលធាតុចូលសំខាន់ៗទាក់ទងនឹងគោលបំណងរបស់សិល្បករ-សិល្បការិនី ដែលចង់ចូលរួមតាមរយៈមតិយោបល់របស់ពួកគាត់ និងប្រគល់នូវលិខិតសរសើរលើកទឹកចិត្តដល់សិល្បករ សិល្បការិនីក្រៅប្រព័ន្ធទាំងអស់ផងដែរ។ ជាកិច្ចចាប់ផ្ដើម សិល្បករចាស់ក្មេងជាច្រើនរូប ត្រូវបានផ្ដល់​ឱកាសឡើងថ្លែងចំណាប់អារម្មណ៍ជុំវិញកិច្ចការងារសិល្បៈក៏ដូចជាបទពិសោធន៍ធ្លាប់បានជួបប្រទះក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ ជាពិសេសការបង្កលក្ខណៈចូលរួមជាមតិយោបល់នានា សំដៅចូលរួមថែរក្សានូវតម្លៃ និងសេចក្ដីថ្លៃថ្នូរបស់សិល្បករ-សិល្បការិនី ក៏ដូចជាមុខមាត់នៃវិស័យសិល្បៈវប្បធម៌ជាតិទាំងមូល កាត់បន្ថយការរិះគន់ពីស្រទាប់មហាជន និងការផ្លាស់ប្ដូរយោបល់​អំពីការយ៉ាងណាដើម្បីឱ្យសិល្បៈជាតិយើងកាន់តែមានការរីកចម្រើន ព្រមទាំងលើកឡើងជាសំណូមពរទៅកាន់ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈផងដែរ។ នៅចំពោះមុខសិល្បករដែលបានចូលរួមទាំងអស់ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​តំណាង​លោក​ជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានបង្ហាញនូវក្ដីរីករាយ​ដែលបាន​ជួប​ជាមួយបងប្អូនសិល្បករដោយផ្ទាល់។ ក្នុងនាមលោកជំទាវរដ្ឋមន្ត្រី ឯកឧត្តមពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះបងប្អូនសិល្បករ ដែលតែងតែលះបង់កម្លាំងកាយចិត្ត រួមទាំងធនធានផ្ទាល់ខ្លួន ចូលរួមជាមួយក្រសួងវប្បធម៌លើកិច្ចការវប្បធម៌នាពេលកន្លងមក…