Category: នយោបាយ

  • សន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អាណត្តិទី៦

    សន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អាណត្តិទី៦

    (ខេត្តកំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំប្រារព្ធសន្និបាតសាខាអាណត្តិទី៦ នាសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយមានវត្តមានអញ្ជើញចូលរួមពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៥ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត យុវជនកាយរឹទ្ធិជាតិកម្ពុជា និងយុវជនសសយក សរុប២៣០នាក់ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ យោងកម្រងច្បាប់កាកបាទក្រហមកម្ពុជា លក្ខន្តិកៈ ជំពូកទី៥ មាត្រា២៤ ស្តីពីសាខារាជធានី-ខេត្ត និងវិធាននៃនីតិក្រម ទី៣៣ ស្តីពីសន្និបាតសាខា។ តាមនីតិវិធីអង្គសន្និបាតបានបោះឆ្នោតគាំទ្រសមាសភាពបេក្ខជន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចំនួន ១៥រូប សម្រាប់អាណត្ដិទី៦នេះដោយសម្លេងគាំទ្រ៧៤ លើ ៧៥សម្លេង ដោយអនុបវាទចំនួន ១សម្លេង ។ អនុវត្តតាមនីតិវិធី គណៈកម្មាធិការសាខាដែលទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកទី១ ដើម្បីជ្រើសរើសបេក្ខភាព ប្រធាន អនុប្រធានអចិន្ត្រៃយ៍,អនុប្រធាន,ហេរញ្ញិកនិងលេខាធិការ ដើម្បីបន្តសុំការអនុម័តពីអង្គសន្និបាត។ របៀបវារៈសំខាន់ៗនៃអង្គសន្និបាតនេះគឺ៖១/ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥…

  • មន្ត្រីក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគីរី និងអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

    មន្ត្រីក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគីរី និងអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារដំរីដែក ខេត្តមណ្ឌលគីរី នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គគោលនយោបាយនិងយុទ្ធសាស្ត្រ បានសហការជាមួយអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី និងមានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុកនៃខេត្តមណ្ឌលគីរី សហភាពសហព័ន្ធយុវជន យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឬទ្ធិខេត្ត និងតំណាងអង្គការWWF ប្រមាណ២០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាមឬសំណល់ឱ្យបានកាន់តែមានប្រសិទ្ធភាព និងគ្រប់អង្គភាពនៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រូវចូលរួមចំពោះការទុកដាក់សំណល់ដោយមិនត្រូវបោះចោលពាសវាលពាសកាលនោះទេ។ ជាមួយគ្នានេះ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ បានជំរុញគ្រប់អ្នកពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី បន្តគាំទ្រយុទ្ធសាស្ត្រចក្រាបរិស្ថាន និងយុទ្ធនាការនានារបស់ក្រសួងជាពិសេស «កម្ពុជាស្អាត ខ្មែរធ្វើបាន» ព្រមទាំងបន្តជំរុញវិធានការ៣កុំ ចំពោះសំណល់«កុំបោះ កុំដុត និងកុំ កប់»សំណល់ប្លាស្ទិក។ គួរបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»…

  • សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

    សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ផែប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។ សម្តេច បន្តថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ និងបង្កើនការវិនិយោគផងដែរ ក្នុងនោះការនាំចេញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ម្រេច ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងវិស័យសុខាភិបាលជាដើម ។ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតអង់គ្លេស ផ្លាស់ប្តូរទស្សនៈគ្នា លើមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

    រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតអង់គ្លេស ផ្លាស់ប្តូរទស្សនៈគ្នា លើមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

    (ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានផ្លាស់ប្តូរទស្សនៈ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-ចក្រភពអង់គ្លេស លើវិស័យជាច្រើន ក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជំនួបសម្តែងការគួរសម របស់ឯកឧត្តម ឯកអគ្គរាជទូត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត Williams មានសេចក្តីសោមនស្ស រីករាយចំពោះទំនាក់ទំនងកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងជោគជ័យនៃ កិច្ចពិគ្រោះយោបល់ នយោបាយទ្វេភាគីលើកទី២ នៅទីក្រុងឡុងដ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានជំរុញឱ្យមានការ ផ្លាស់ប្តូរកម្រិតខ្ពស់។ ឯកឧត្តម ប្រាក់ សុខុន ទន្ទឹងរង់ចាំជួបសមភាគីអង់គ្លេសនាពេលខាងមុខ។ លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការ រៀបចំប្រកបដោយជោគជ័យនៃវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួមគ្នា (JTIF) នៅខែវិច្ឆិកា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ហើយបានទទួលស្គាល់ពីសារៈសំខាន់ នៃការរួមបញ្ចូលកម្ពុជា…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ ផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបង

    រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ ផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបង

    (ខេត្តបាត់ដំបង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។ តំណាងប្រជាកសិករ បានធ្វើសេចក្តីរាយការណ៍ ពាក់ព័ន្ធនិងការខ្វះខាតទឹកស្រោចស្រពស្រូវនៅរដូវប្រាំង និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវ ដែលកំពុងខ្វះខាតទឹក ស្ថិតនៅភូមិចំនួន៦ រួមមាន៖ ភូមិព្រៃខ្ពស់,ភូមិម៉ាក់ឃ្លឿ, ភូមិតាម៉ាត ,ភូមិបឹងជំនៀង ,ភូមិពោធិ៍ និងភូមិតាហ៊ី ។ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលនូវសំណើរររបស់តំណាងកសិករ ក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព នៅថ្ងៃខាងមុខបន្តទៀត។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច ១០០០ហិកតា ដើម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា…

  • ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ពួតដែគ្នាជួយឧបត្ថម្ភឱ្យវិស័យកីឡាក្រសួងមហាផ្ទៃមានការអភិវឌ្ឍកាន់តែប្រសើរ

    ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ពួតដែគ្នាជួយឧបត្ថម្ភឱ្យវិស័យកីឡាក្រសួងមហាផ្ទៃមានការអភិវឌ្ឍកាន់តែប្រសើរ

    (ភ្នំពេញ)៖ នាឱកាសពិធីប្រកាសស្ដីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងគូសបញ្ជាក់ថា លទ្ធផលដែលក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សម្រេចបាននាពេលកន្លងមក បាននាំឱ្យក្រសួងមហាផ្ទៃ តែងតែស្ថិតនៅក្នុងចំណាត់ថ្នាក់ដ៏ល្អមួយ ក្នុងការចូលរួមប្រកួតប្រជែងទាំងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ បើប្រៀបធៀបជាមួយក្រសួង ស្ថាប័នផ្សេងៗ ដែលលទ្ធផលទាំងអស់នេះ បានរួមចំណែកជួយលើកស្ទួយដល់វិស័យកីឡារបស់កម្ពុជាឱ្យទទួលបាននូវកិត្យានុភាព និងកិត្តិយសសម្រាប់សង្គមជាតិរបស់យើងគួរជាទីមោទនៈ ។ ឯកឧត្តម បានលើកឡើងទៀតថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ (វិស័យកីឡាស្ថិតនៅបញ្ចកោណទី១៖ ការអភិវឌ្ឍមូលធនមនុស្ស (ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា)។ នេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តជួយលើកកម្ពស់ដល់វិស័យកីឡា។ទន្ទឹមជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់នូវអនុសាសន៍មួយចំនួនដើម្បីជាត្រីវិស័យបង្ហាញផ្លូវផងដែរ។ ១.ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលមានសមាសភាពជាថ្នាក់ដឹកនាំគ្រប់លំដាប់ ទាំងថ្នាក់ក្រសួង និងរាជធានី ខេត្ត ទាំងអស់ រួបរួមគ្នា នាបន្តនូវការជួយឧបត្ថម្ភជ្រោមជ្រែងទាំងប្រាជ្ញា ស្មារតី និងធនធាន ដើម្បីធ្វើឱ្យវិស័យកីឡារបស់ក្រសួងមហាផ្ទៃទទួលបានការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរស្របតាមស្តង់ដារកីឡា។ ២.ឯកឧត្តម លោកជំទាវ អភិបាលរាជធានី…

  • សាធារណរដ្ឋអាស៊ែបៃហ្សង់ ស្នើសុំមានកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលជាមួយកម្ពុជា

    សាធារណរដ្ឋអាស៊ែបៃហ្សង់ ស្នើសុំមានកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលជាមួយកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាលបានទទួលជួប ឯកឧត្តម Shovgi Mehdizade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់ប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សក្នុងរយ:ពេលចុងក្រោយនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហររបស់សាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងការស្នើសុំមានកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាពលើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាដែលរួមមាន ការផ្លាស់ប្តូរចែករំលែកចំណេះដឹង បទពិសោធន៍ ស្តីពីជំងឺមហារីក ជំងឺរបេង សុខភាពបរិស្ថាន ជាដើម។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់ការរីកចម្រើន របស់សាធារណរដ្ឋអាស៊ែបៃហ្សង់ និង បានឯកភាពជូនក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាព រៀបចំព្រាងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ ហេង…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មានតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប

    រដ្ឋមន្រ្តីក្រសួងព័ត៌មានតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប

    សៀមរាប៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះ​សំណាល និងតម្រង់​ទិសការងារដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃ​មន្ទីរព័ត៌មានខេត្តសៀមរាប។ ក្នុងឱកាសនេះឯកឧត្តមបានលើកឡើង អំពីគោលការណ៍នៃ​ការធ្វើកំណែ​ទម្រង់ទៅលើរដ្ឋបាល​សាធារណៈដែលមាន​ធាតុ​បីសំខាន់ទី១.ការពង្រឹង​ប្រសិទ្ធភាពស្ថាប័ននិងគុណភាពការងារ ,ទី២.ប្រព័ន្ធជ្រើសរើសមន្រ្ដី  និងទី៣.ប្រព័ន្ធលើកទឹកចិត្ដ។ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧​នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ​ចក្ខុ​វិស័យវែងឆ្ងាយរបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ដាក់ចេញនូវ​យុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ដោយបាន​កំណត់មូលធនមនុស្សជាអាទិភាពសំខាន់ ។ជាមួយគ្នានេះក្រសួងនានា បានធ្វើវិភាជន៍​ទៅលើមុខងារនិងធនធាមនុស្សហើយ មូលដ្ឋាននៃការជ្រើ​សរើសមន្រ្ដីឱ្យកាន់ការងារ តួនាទី  តំណែងក្នុង​ក្របខ័ណ្ឌ​រដ្ឋ គឺជាធនធាន​មនុស្សប្រកបដោយគុណាធិបតេយ្យ សំដៅទៅលើគុណភាព  សមត្ថភាព ចំណេះដឹង ទេព​កោសល្យ ស្នាដៃ គួបផ្សំជាមួយសីលធម៌ គុណធម៌ សុជីវធម៌ ក្នុងនាមជាមន្រ្ដីរាជការ។ ឯកឧត្តមបន្តថា ក្រសួងព័ត៌មានបានរៀបចំផែនការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍របស់ខ្លួន​ដែលត្រូវធ្វើការបណ្តុះបណ្តាល លើជំនាញព័ត៌មាន ជំនាញសោតទស្សន៍ និងពង្រឹងទៅលើមនសិកាវិជ្ជាជីវៈ ជាមួយគ្នា​នេះក៏ផ្តល់ការលើកទឹកចិត្តជ្រើសរើសធនធានមនុស្សដែលមាន​សមត្ថភាពនិងឆន្ទៈការងារ ។ទន្ទឹមនេះក្រសួងក៏​អនុវត្ត​តាមជាប្រចាំនូវអភិ​ក្រមទាំង៥ ដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចុះគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”ដែលនេះគឺជាចំណុចច្បាស់លាស់ និងម៉ឺងម៉ាត់…

  • ឯកឧត្តម នេត្រ ភក្រ្តា ៖ លើកទឹកចិត្តឱ្យមន្ទីរព័ត៌មានខេត្តសៀមរាបបន្តផលិត និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើន

    ឯកឧត្តម នេត្រ ភក្រ្តា ៖ លើកទឹកចិត្តឱ្យមន្ទីរព័ត៌មានខេត្តសៀមរាបបន្តផលិត និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើន

    (សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញ និង លើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបបន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។ ការថ្លែងរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងក្នុងពិធីនេះថា ក្នុងនាមជាមន្ត្រីព័ត៌មាន សូមយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងបង្កើនការផលិតពីព័ត៌មានវិជ្ជមាននានាទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងកោតសរសើរមន្ទីរព័ត៌មានខេត្តសៀមរាបបានចូលរួមយ៉ាងសកម្មក្នុងការផលិតនិងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗដែលបានកើតឡើងទាក់ទងនឹងខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបប្រកាន់អភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្មក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិរបស់ខ្លួន និងជាសេនាធិការប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាននិងសាធារណមតិ៕ ដោយ ៖ ម៉ាដេប៉ូ

  • ជប៉ុនផ្តល់ថវិកាជាង ៤៤ម៉ឺនដុល្លារអាមេរិក សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពានក្នុងខេត្តចំនួន ៣ នៅកម្ពុជា

    ជប៉ុនផ្តល់ថវិកាជាង ៤៤ម៉ឺនដុល្លារអាមេរិក សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពានក្នុងខេត្តចំនួន ៣ នៅកម្ពុជា

    (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(គូសាណូណ៌) ដែលមានទឹកប្រាក់សរុបចំនួន ៤៤៦.៨០១ដុល្លារអាមេរិក សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាននៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករានេះ ដោយឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយដើម្បីអនុវត្តគម្រោងនៅកម្ពុជា។ គម្រោងទាំងបីនោះរួមមាន៖ ទី១. គម្រោងស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងព្រែកក្នុងខេត្តតាកែវ (ថវិកាចំនួន ១៨០,៣៩៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ទី២. គម្រោងសាងសង់ស្ពានក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ថវិកាចំនួន ១៥៤.៣៥៣ ដុល្លារ អាមេរិក) ស្ថាប័នទទួលជំនួយដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងទី៣. គម្រោងសាងសង់ស្ពានក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប (ថវិកាចំនួន ១១២,០៥២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយដោយ រដ្ឋបាលឃុំខ្វាវ ។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខនេះ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ថវិកាជំនួយឥតសំណងទាំងនេះ បែងចែកសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងក្រែក ក្នុងខេត្តតាកែវ ចំនួនជាង…