Category: នយោបាយ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ គណៈស្ថាបត្យករកម្ពុជា ជាដៃគូដ៏ធំមួយ និងមុតស្រួច ក្នុងការប្រែក្លាយផ្នែកស្ថាបត្យកម្មឱ្យវិវឌ្ឍន៍ឈានឡើង ក្នុងសហសម័យកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ គណៈស្ថាបត្យករកម្ពុជា ជាដៃគូដ៏ធំមួយ និងមុតស្រួច ក្នុងការប្រែក្លាយផ្នែកស្ថាបត្យកម្មឱ្យវិវឌ្ឍន៍ឈានឡើង ក្នុងសហសម័យកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគណៈស្ថាបត្យករកម្ពុជា ជាដៃគូដ៏ធំមួយរបស់ក្រសួង និងជាឧបករណ៍ដ៏មុតស្រួច ក្នុងការប្រែក្លាយការវិវត្តន៍ផ្នែកស្ថាបត្យកម្មនៅកម្ពុជា ឱ្យឈានឡើងមួយកម្រិតទៀត ក្នុងសហសម័យកម្ពុជា ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងដើម្បីពិភាក្សាផ្លាស់ប្តូរមតិយោបល់ អំពីគុណភាពនៃវិជ្ជាជីវៈស្ថាបត្យករកម្ពុជា ថាតើយើងត្រូវរៀបចំដោយរបៀបណាទៅលើគុណភាព សមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ចរិយារបស់ស្ថាបត្យករកម្ពុជា និងនៅក្នុងករណីដែលស្ថាបត្យករមានកំហុសក្នុងបទបញ្ញត្តិ និងបទដ្ឋានជាធរមាន ថាតើយើងត្រូវមានវិធានការលុបអាជ្ញាបណ្ណរបស់ស្ថាបត្យករនោះឬយ៉ាងណា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ដល់ពេលវេលាហើយដែលយើងត្រូវរួមគ្នារៀបចំប្រទេសជាតិអោយបានល្អប្រសើរ ស្របតាមប្រសាសន៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែចង្អុលបង្ហាញ ក្នុងគោលដៅកសាងភូមិឋានក្សេមក្សាន្ត មានទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋ នោះសន្តិភាពនឹងនៅជាមួយយើងទាំងអស់គ្នាជារៀងរហូត ៕ ដោយ / គ្រី សម្បត្តិ

  • ឯកឧត្តម ហេង សួរ ៖ សាធារណជនមានបំណងស្វែងរកការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត» ដែលមានឱកាសខ្ពស់ទទួលបានការងារ និងត្រឹមត្រូវតាមច្បាប់

    ឯកឧត្តម ហេង សួរ ៖ សាធារណជនមានបំណងស្វែងរកការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត» ដែលមានឱកាសខ្ពស់ទទួលបានការងារ និងត្រឹមត្រូវតាមច្បាប់

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សាធារណជនដែលមានបំណងស្វែងរកការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត» ដែលមានឱកាសខ្ពស់ទទួលបានការងារ និងត្រឹមត្រូវតាមច្បាប់ ។ បើតាមការថ្លែងរបស់ឯកឧត្តម ហេង សួរ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ចំនួន ១០០បញ្ជរ និងប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងទៅតែងតែមានការលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនដែលធ្វើចំណាកស្រុក ចេញទៅធ្វើការនៅក្រៅប្រទេស តែងជួបប្រទះការប្រថុយប្រថាន ហើយទទួលព័ត៌មានដែលមិនមានប្រភពមូលដ្ឋានច្បាស់លាស់ ពិសេសក្រុមហ៊ុនដែលមិនមានការចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ការងារជាដើម។ ដោយមើលឃើញពីបញ្ហាកង្វល់ទាំងអស់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា តាមរយៈបញ្ជរសេវាសាធារណៈចល័ត គឺជាពិភពការងារ និងការបណ្ដុះបណ្ដាល ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្នុងដៃរបស់សាធារណជនទាំងអស់ ដោយមិនចាំបាច់ព្រួយបារម្ភពីការចាញ់បោកក្រុមមេខ្យល់ ឬក្រុមហ៊ុនខុសច្បាប់ទៀតទេ ព្រោះថាគ្រប់បណ្ដាក្រុមហ៊ុននិងប្រទេសដែលមានវត្តមាន នៅក្នុងបញ្ជរសេវាសាធារណៈចល័តនេះ គឺសុទ្ធតែការមានការអនុញ្ញាតនិងចុះកិច្ចព្រមព្រៀងច្បាស់លាស់ត្រឹមត្រូវ ស្របតាមច្បាប់កម្ពុជានិងឆ្លងកាត់ការត្រួតពិនិត្យតាមច្បាប់កំណត់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទន្ទឹមនេះ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ សហគមន៍កសិកម្មទំនើប មានសារៈសំខាន់ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ សហគមន៍កសិកម្មទំនើប មានសារៈសំខាន់ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ

    (ខេត្តកំពង់ធំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ពីសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើបនេះទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្មតាមរយៈមន្រ្តីកសិកម្មឃុំ និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម ប្រការសំខាន់ត្រូវមានការសហការរួមគ្នាកសាងទំនុកចិត្ត ជាមួយគ្នា គោរពច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព ។ ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដូចនេះ￸ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យ ស្ថានីយ៍បូមទឹក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ដោយយល់ឃើញពីផលប្រយោជន៍យូរអង្វែង ប្រជាកសិករផលិតស្រូវ បានឯកភាពរួមគ្នាក្នុងការបង្កើតសហគមន៍កសិកម្មទំនើបនេះឡើង និងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចងក្រងច្បាប់ដើម្បីចុះបញ្ជី ព្រមទាំងងាកមកដាំពូជស្រូវសែនក្រអូបដែលមាន ៥០០ហិកតាស្រាប់ និងបន្តពង្រីកសក្តានុពលនៃពូជក្នុងស្រុកនេះចំនួន ៣ ១៥៨ហិកតានា រដូវក្រោយក្នុងខែមេសានេះ ជាមួយនឹងកិច្ចសន្យាផលិតកម្មនិងមានតម្លៃទីផ្សារខ្ពស់ ។ តមកក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី…

  • ឯកឧត្តម ប៉ែន បូណា ៖ យុវជនត្រូវហាត់ពុតលត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែ និងមានប្រយោជន៍

    ឯកឧត្តម ប៉ែន បូណា ៖ យុវជនត្រូវហាត់ពុតលត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែ និងមានប្រយោជន៍

     (ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនត្រូវហាត់ពុតលត់ដំខ្លួនជាមួយការងារ ដោយមិនត្រូវរុញរាក្នុងការធ្វើការងារលំបាកៗឡើយ ហើយត្រូវរៀនសូត្រពីការងារជាប្រចាំ។ ធ្វើបែបនេះទើបក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍សម្រាប់គ្រួសារនិងសង្គម។ ឯកឧត្តមបន្តថា ក្នុងវ័យនេះ ក្មួយៗត្រូវខិតខំធ្វើការងារលំបាកៗឱ្យបានច្រើន ដោយមិនត្អូញត្អែរ មិនមើលបំណាំគ្នា និងមិនខ្លាចនឿយហត់ទើបក្លាយជាមូលធនមនុស្សសម្រាប់ជាតិ។ លើពិភពលោកយើងនេះ គ្មានការងារណាស្រួលហើយបានប្រាក់ខែច្រើននោះទេ ដូច្នេះយុវជនកុំទម្លាប់ធ្វើការងារតិច តែត្រូវមានទម្លាប់ធ្វើការងារច្រើន ហើយសប្បាយចិត្ក រីករាយជាមួយការងារដែលខ្លួនកំពុងធ្វើ ទើបទទួលបានសមិទ្ធផលល្អសម្រាប់ខ្លួនឯងនាពេលអនាគត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា នៅពេលដែលអ្នកធ្វើការងារច្រើនជាងគេ មិនត្រូវគិតថា ហេតុអ្វីខ្លួនខិតខំធ្វើការច្រើនជាងគេ ហើយទទួលបានប្រាក់ខែដូចគេដែលធ្វើការតិចជាងនោះឡើយ ព្រោះនេះជាគំនិតមិនជឿនលឿន និងរារាំងការលូតលាស់ និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង។ ផ្ទុយទៅវិញ ក្មួយៗត្រូវគិតថា យើងមានការងារធ្វើច្រើន មានន័យថា យើងជាមនុស្សមានប្រយោជន៍ និងមានសមត្ថភាពទើបថ្នាក់ដឹកនាំប្រគល់ការងារឲ្យច្រើន។ នេះជាអ្វីដែលយើងត្រូវសប្បាយចិត្ត ពីព្រោះកន្លែងធ្វើការណាក៏ដោយ ក៏គេត្រូវការមនុស្សដែលមានប្រយោជន៍ដែរ។ ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្ដីពី «ជំនាញសម្របសម្រួលកម្មវិធី» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយមានលោកបណ្ឌិត ប្រាក់…

  • អាល្លឺម៉ង់ ប្តេជ្ញាបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា

    អាល្លឺម៉ង់ ប្តេជ្ញាបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះ អាល្លឺម៉ង់ បានប្តេជ្ញាបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃជំនួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ក្នុងអំឡុងពេលឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានចូលជួបសម្តែងការ គួរសមចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Messerer បានរំលឹកអំពីព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ រួមមាន ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម បណ្ឌិត Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ មកកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និងកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Olaf Scholz…

  • គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា បើកកិច្ចប្រជុំដើម្បីពិភាក្សាអនុម័តលើរបៀបវារៈមួយចំនួន

    គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា បើកកិច្ចប្រជុំដើម្បីពិភាក្សាអនុម័តលើរបៀបវារៈមួយចំនួន

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សាអនុម័តលើរបៀបវារៈមួយចំនួន ។ នៅក្នុងនោះកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា រួចហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ។ សេចក្តីព្រាងច្បាប់ទាំងពីរនោះមាន សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ។ ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិនិត្យសម្រេចលើនីតិវិធី ការងារផ្ទៃក្នុងរដ្ឋសភាចំនួនបីផងដែរ មានសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយនិងការបំភ្លឺនៅរដ្ឋសភា សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទការងារគណៈកម្មការនានានៃរដ្ឋសភា និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទនិងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋសភា៕ ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

  • អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុក្ខការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

    អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុក្ខការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

    (ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុក្ខដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ឯកឧត្ដមឃួង ស្រេង ណែនាំបែបនេះកាលពីរសៀលថ្ងៃទី ២៧ មករា២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បន្តថា ៖ បុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៥នេះ សូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករ តាមផ្សារ មិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។ ការណែនាំ ផែនការយើងមានអស់ហើយ នូវឡើយតែការអនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយនូវឡើយ។ ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍នៅភ្នំពេញការកកស្ទះជារឿងពិត គឺឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែនិងបុណ្យចូលឆ្នាំចិន-វៀតណាម ដូច្នេះត្រូវដាក់កម្លាំងទៅសម្រួលចរាចរណ៍ នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញថា យើងបានយកចិត្តទុកដាក់ចំពោះការងារនេះ។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ…

  • ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់មន្ទីរសុខាភិបាល រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ បញ្ហាសុខភាព ប្រជាជន

    ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់មន្ទីរសុខាភិបាល រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ បញ្ហាសុខភាព ប្រជាជន

    (ភ្នំពេញ)៖ មន្ត្រីមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវដាក់ផែនការស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជន ដែលមានបញ្ហាសុខភាព ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាព និងពិបាកក្នុងការស្វែងរកសេវាពិគ្រោះព្យាបាលជំងឺ ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលនៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមឆ្នាំ២០២៤ និងផែនការសកម្មភាព ឆ្នាំ២០២៥ នាព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ដើម្បីអនុវត្តការងារថែទាំសុខភាពបឋម ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ចំនួន ៥ចំណុច ដូចជា ១) សេវាសារវន្ត បដិសណ្ឋាកិច្ច និងអនាម័យ ២) សហគមន៍ ផ្តោតសំខាន់នៅតាមមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ៣) អាចទទួលប្រើ និងត្រូវពង្រឹងគុណភាពមូលដ្ឋានសាធារណៈ និងឯកជន ៤) ផ្តោតសំខាន់ទៅលើការពារសុខភាព តាមរយៈការអប់រំសុខភាព ដើម្បីកាត់បន្ថយការព្យាបាល ៥)កិច្ចសហការ គ្រប់ស្ថាប័នគ្រប់ផ្នែក ទាំងអប់រំ និងកសិកម្ម បរិស្ថានជាដើម។ ឯកឧត្ត ឈាង រ៉ា បន្តថា សិក្ខាសាលារៀបចំឡើងនាពេលនេះ ក្នុងគោលបំណងពិនិត្យ…

  • អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ៖ ក្នុងខែមករា មានពាក្យប្តឹង២៤ និងបានបញ្ជូនសំណុំរឿងចំនួន ២ករណី ដែលមានជនសង្ស័យ ៣នាក់ទៅតុលាការ

    អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ៖ ក្នុងខែមករា មានពាក្យប្តឹង២៤ និងបានបញ្ជូនសំណុំរឿងចំនួន ២ករណី ដែលមានជនសង្ស័យ ៣នាក់ទៅតុលាការ

    (ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងខែមករានេះអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែមករានេះ សរុប ចំនួន ២៤ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ០២ ករណី ដែលមានជនសង្ស័យ ៣នាក់ ទៅតុលាការដែលក្នុងនេះពាក់ព័ន្ធនឹងគ្រឿងញៀន ករណីទទួលសំណូកពីអ្នកបើកវង់ល្បែងជល់មាន់ ជាដើម។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី៤៣ អាណត្តិទី៣ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តម សយ ច័ន្ទ វិចិត្រ មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ក្នុងខែមករានេះអង្គភាពប្រឆាំងអំពើពុករលួយបាន បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមបណ្តឹងរបស់កងរាជអាវុធហត្ថ ករណីវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៊ិន សុវណ្ណារិទ្ធ ជំនួយការមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ទទួលសំណូកក្នុងរយៈពេលជាង២ឆ្នាំ ពីអ្នកលក់គ្រឿងញៀន (និងមាន១ករណី ទៀតទទួលសំណូកពីអ្នកបើកវង់ល្បែងជល់មាន់)។ ជនជាប់សង្ស័យរូបនេះបានប្រព្រឹត្តិដោយថ្នូរមិនចាប់ពួកលក់ថ្នាំញៀន ពេលសមត្ថកិច្ចផ្សេងទៀត ចុះចាប់អ្នកលក់គ្រឿងញៀន ខ្លួនលួចផ្តល់ដំណឹងឲ្យអ្នកលក់គ្រឿងញៀនគេចខ្លួន និងបទល្មើស ១ផ្សេងទៀត (ប្រើប្រាស់រថយន្តមិនបង់ពន្ធ ហើយពាក់ផ្លាកលេខរថយន្តក្លែងក្លាយ)។ មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានឱ្យដឹងបន្ថែមថា៖ក្រៅពីនេះគេក៏បានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ពីករណីវរៈសេនីយ៍ទោ សុខ សង្ហា…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រគល់ កុំព្យូទ័រដល់ ក្រសួងទេសចរណ៍ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រគល់ កុំព្យូទ័រដល់ ក្រសួងទេសចរណ៍ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រគល់កំព្យុទ័រ ដល់ក្រសួងទេសចរណ៍ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ពិធីប្រគល់-ទទួលកុំព្យូទ័រនេះ គឺបានធ្វើឡើងដោយផ្អែកតាមស្មារតីនៃអនុស្សរណៈនៃការយោគ យល់រវាងក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចុះហត្ថលេខាជាមួយគ្នា ក្នុងគោល បំណងរួមសហការគ្នាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានសហការ សម្របសម្រួល លើការងារជួយពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថលដល់ក្រសួងទេសចរណ៍ ដើម្បីពង្រឹង និងពន្លឿនការងារឲ្យកាន់តែងាយស្រួល និងប្រសើរឡើងថែមមួយកម្រិតទៀត។ ការជំរុញបរិវត្តកម្មឌីជីថលនៅក្រសួងទេសចរណ៍ និងរួមចំណែកកសាង រដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ដើម្បីចូលរួមអនុវត្តអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា…