-
រាជរដ្ឋាភិបាល បន្តរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានជម្នះ និងអនុវត្តប្រកបដោយផ្លែផ្កានូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តរក្សាបាននូវស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។ សម្តេចធិបតី បានគូសរំលេចថា ទោះបីជាយើងបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅឆ្នាំ២០២៤ ទាំងក្នុងនិងក្រៅប្រទេស ដូចជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ក្រុមជ្រុលនិយមតាមរយៈ បដិវត្តន៍ពណ៌ ក៏ដូចជាការវិវត្តដ៏ស្មុគស្មាញ នឹងប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍តំបន់ និងអន្តរជាតិយ៉ាងណា ក៏ដោយ ក៏រាជរដ្ឋាភិបាលបានជម្នះ និងអនុវត្តប្រកបដោយផ្លែផ្កានូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមទាំង កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង ៥ ក៏ដូចជាបណ្តាការដ្ឋានកែទម្រង់នានា ដោយបន្តរក្សាបាននូវស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ។ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបាន…
-
នាយករដ្ឋមន្ត្រី កោតសរសើរចំពោះកិច្ចសហការល្អ ក្នុងការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា»

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។ ត្រង់ចំណុចបញ្ហាផ្សេងៗ ៖ នៅពេលចាប់ផ្តើមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានផ្តល់ កិច្ចសហការយ៉ាងជិតស្និទ្ធដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកបដោយជោគជ័យ និងមោទនភាព។ សម្តេចធិបតី លើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍ បែបនេះ ដើម្បីលើកកម្ពស់មោទនភាពក្នុងភាព ជាប្រជាជាតិតែមួយ…
-
ឯកឧត្តម ហេង សួរ ៖ បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ កាន់តែជិតប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ

(ភ្នំពេញ)៖ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ១០០ បញ្ជរ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីសាកលវិទ្យាធិការ នាយកវិទ្យាស្ថាន នាយក នាយិកា តំណាងក្រុមហ៊ុនឯកជន ធនាគារដៃគូ និងយុវជន ដែលមានបំណងស្វែងរកការងារធ្វើទាំងក្នុងស្រុក និងក្រៅស្រុក បុគ្គលដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម អ្នកផលិតមាតិកា សរុបប្រមាណជាង ៣០០នាក់។ ថ្លែងនៅក្នុងពិធីដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតឱ្យមាន «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នាពេលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានកាន់តែចូលជិតបំផុតទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ…
-
ប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ មានការចូលរួមយ៉ាងផុសផុលពីបណ្ដាក្លិបនានាក្នុងរាជធានី និងខេត្ត

(ភ្នំពេញ)៖ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Casey Barnett បានបង្ហាញពីការសាទរយ៉ាងខ្លាំង ចំពោះការចូលរួមយ៉ាងផុសផុលពីបណ្ដាក្លិបនានាក្នុងការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។ ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បញ្ជាក់ថា នេះជាការចូលរួមដ៏មានតម្លៃ ព្រោះកីឡាចំបាប់ជាកីឡាប្រពៃណីមួយរបស់ខ្មែរដែលត្រូវបានថែរក្សារហូតដល់បច្ចុប្បន្ន។ កីឡាចំបាប់ក៏ជាកីឡាសក្ដានុពលមួយរបស់ជាតិ ដែលក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍កន្លងទៅ កម្ពុជាអាចដណ្ដើមបានមេដាយដល់ទៅ២០គ្រឿង។ ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានការចូលរួមពីក្លិបចំណុះក្រសួងស្ថាប័ន រាជធានី ខេត្តចំនួន ១៣ ដើម្បីប្រកួតប្រជែងលើ ១២វិញ្ញាសា ដែលក្នុងនោះបែងចែកជាវិញ្ញាសាបុរាណ និង សម័យ មានទាំងសម្រាប់បុរស និងនារី ។ ឆ្លងកាត់ការប្រកួតកន្លងមក ក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេដែលមានមេដាយមាស៨ ប្រាក់៧ សំរឹទ្ធ១១ សរុប ២៦គ្រឿង។ ក្លិបកីឡាចំបាប់គិរីបារមីដំរីមានរិទ្ធ ឈរលេខ២ មានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ សរុប៣គ្រឿង។ លេខ៣ ក្លិបកីឡាចំបាប់បារមីមេទ័ពម៉ឺនឯក មានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ សរុប៣គ្រឿង។…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ខេត្តកំពត ជាខេត្តជាប់តំបន់ឆ្នេរដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងគេរបស់កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

(កំពត)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពត នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានលើកឡើងថា ខេត្តកំពតជាខេត្តជាប់តំបន់ឆ្នេរតារារះនាទិសនិរតី ដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងគេរបស់កម្ពុជាបន្ទាប់ពីខេត្តសៀមរាប ព្រោះខេត្តកំពតអនុញ្ញាតឱ្យភ្ញៀវគ្រប់កម្រិតមកដើរកំសាន្តបាន មានរមណីយដ្ឋានទាក់ទាញច្រើន កន្លែងស្នាក់នៅស្អាត ម្ហូបអាហារមានតម្លៃសមរម្យ ហើយនៅជិតរាជធានីភ្នំពេញទៀតផង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ក៏បានណែនាំឱ្យមានការចូលរួមជួយជំរុញបន្ថែមនៅតាមតំបន់សហគមន៍នេសាទឱ្យទទួលភ្ញៀវទេសចរណ៍បានកាន់តែច្រើន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសគំនិតដល់សមាជិកអង្គសន្និបាតឱ្យចូលរួមពិចារណាធ្វើយ៉ាងណារកវិធីសាស្ត្រកែច្នៃនិងអភិវឌ្ឍន៍ខេត្តកំពតឱ្យកាន់តែល្អជាងមុន មានកំណើនសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីកសាងអនាគតរបស់អ្នកខេត្តកំពតឲ្យកាន់តែប្រសើរ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរមាដែលនេះគឺជាជោគជ័យដ៏ធំមួយសំរាប់សង្គមជាតិទាំងមូល បន្ទាប់ពីកម្ពុជាបានឆ្លងកាត់ដំណាក់កាលសង្គ្រាមដ៏ខ្មៅងងឹតជាច្រើននិងបានទទួលសន្តិភាពឡើងវិញហើយបានតស៊ូក្រោកឈរឡើងប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដើម្បីអនាគតកូនចៅជំនាន់ក្រោយកាន់តែប្រសើរឡើង ៕ ដោយ / គ្រី សម្បត្តិ
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់

(មណ្ឌលគិរី)៖ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តភាគឦសានមួយនេះ រួមទាំងអភិបាលខេត្តជុំវិញ ដែលអញ្ជើញចូលរួមនាឱកាសនោះ យកចិត្តទុកដាក់លើការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះ ការអូសទាញឱ្យស្រ្តីខ្មែរធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ ក្រោមលេសបោកប្រាស់ថាទៅបំពេញការងារ ឬទៅរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនបរទេស ដែលទីបំផុតក្លាយជាជនរងគ្រោះពីអំពើជួញដូរមនុស្ស។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ថ្មីៗនេះ សមត្ថកិច្ចកម្ពុជា ស្កាត់បានទាន់ពេលវេលានៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានយុវតីខ្មែរមួយចំនួនត្រូវបានមេខ្យល់អូសទាញឱ្យធ្វើដំណើរទៅប្រទេសទី២ ទី៣ ដើម្បីធ្វើការ និងរៀបការជាមួយជនបរទេសដោយខុសច្បាប់។ ឯកឧត្តមបន្ថែមទៀតថាសមត្ថកិច្ចកម្ពុជា ក៏បានរកឃើញករណីមេខ្យល់ អូសទាញយុវតីឱ្យឆ្លងដែនទៅប្រទេសទី២ ទី៣ ក្រោមលេសរៀបការជាមួយជនបរទេស តែទីបំផុត ក្លាយជាទាសករក្នុងក្រុមគ្រួសារនៃជនបរទេសនោះ ទាំងការបង្ខំឱ្យមានកូនសម្រាប់គ្រួសារគេ បង្ខំឱ្យបម្រើតណ្ហា ជាមួយសមាជិកគ្រួសាររបស់គេថែមទៀត ព្រមទាំងគំរាមកំហែងថានិងបន្តលក់ទៅឱ្យជនដទៃទៀត បើមិនបានធ្វើតាមអ្វីដែលពួកគេចង់បាន ដែលនេះគឺជាអំពើដ៏ស្មោកគ្រោក ដែលបាននិងកំពុងមានការកើនឡើង មិនថានៅក្នុងប្រទេសជុំវិញ ក្នុងតំបន់នោះទេ។ ឯកឧត្តមបានអំពាវនាវ រដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមរៀបចំ និងអភិវឌ្ឍន៍ខេត្តកែបឱ្យកាន់តែស្អាត និងទាក់ទាញ

(កែប) ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែប នាថ្ងៃទី២៣ខែមករា ឆ្នាំ២០២៥ បានលើកឡើងនូវគំនិតមួយចំនួន ដើម្បីជំរុញឱ្យសមាជិកអង្គសន្និបាតនិងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមត្រិះរិះពិចារណាគិតគូរជាមូលដ្ឋាន ក្នុងការរៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ឱ្យខេត្តកែបកាន់តែមានសោភណភាពស្រស់ស្អាត មានការអភិវឌ្ឍរីកចម្រើន និងទាក់ទាញទេសចរណ៍បន្ថែមទៀត ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកែប ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ខេត្តកែប ដើម្បីបង្កើនសោភណភាពខេត្ត ទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត អោយប្រសើរឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កត្តាភូមិសាស្ត្រ ប្រជាជន កន្លែងលំហែខ្យល់ឱកាសល្អបរិសុទ្ធ និងរដ្ឋបាលមូលដ្ឋានប្រកបដោយភាពវាងវៃ ជាមូលដ្ឋានគ្រឹះធ្វើអោយខេត្តកែបក្លាយជាខេត្តមានសក្តានុពលទេសចរណ៍បែបធម្មជាតិ ដែលអាចទាក់ទាញអ្នកទេសចរណ៍មកពីគ្រប់ទិសទីមកសម្រាកលំហែកំសាន្តប្រកបដោយភាពសប្បាយរីករាយ និងភាពកក់ក្តៅ ដែលនឹងអាចបង្កើតបាននូវប្រាក់ចំណូលសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋក្នុងខេត្តបានយ៉ាងងាយស្រួល ។ សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅក្នុងខេត្តកែបក៏បានចាប់ផ្តើមស្ថាបនាគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ដែលតាមរយៈគម្រោងអភិវឌ្ឍឆ្នេរកម្សាន្តថ្មីនេះ នឹងជួយលើកកម្ពស់មុខមាត់ខេត្តកែប ក៏ដូចជាទាក់ទាញទេសចរមកកម្សាន្តខេត្តកែបកាន់តែច្រើនថែមទៀតផងដែរ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដោយពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ ២០២៥ ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នឹងពិភាក្សា និងឆ្លងលើ របៀបវារៈចំនួន៣ រួមមាន ៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំង ការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។ ២-សេចក្តីព្រាងច្បាប់ ស្តីពីការចាត់ចែងជាបណ្តោះអាសន្ន នូវវត្ថុចាប់យក។ ៣-របាយការណ៍វឌ្ឍនភាព នៃការរៀបចំអនុវត្តកម្មវិធី ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ
-
នីតិវិធីស្មុគស្មាញនៅច្រកទ្វារព្រំដែន ក៏ជះឥទ្ធិពលមិនល្អ នាំឲ្យខាតពេលវេលា រាំងស្ទះក្នុងការដឹកជញ្ជូន នាំឱ្យតម្លៃមិនល្អ

(ភ្នំពេញ)៖ ឱកាសពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នីតិវិធីស្មុគស្មាញនៅច្រកទ្វារព្រំដែន ក៏ជះឥទ្ធិពលមិនល្អ ដែលនាំឲ្យខាតពេលវេលា រាំងស្ទះក្នុងការដឹកជញ្ជូន និងនាំឱ្យតម្លៃមិនល្អ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា បច្ចុប្បន្ននេះ កម្ពុជា មានផ្លូវល្អហើយ ប៉ុន្ដែអ្វីដែលជាបញ្ហា គឺនីតិវិធីនៅច្រកទ្វារព្រំដែនស្មុគស្មាញ។ ការស្មុគស្មាញនេះ ក៏ជះឥទ្ធិពលមិនល្អ ដែលនាំឲ្យខាតពេលវេលា រាំងស្ទះក្នុងការដឹកជញ្ជូន និងនាំឲ្យតម្លៃមិនល្អ តែកន្លងទៅយើងបានកែសម្រួលច្រើន ពាក់ព័ន្ធនឹងគយនៅតាមច្រក និងកំពង់ផែ ។ សម្ដេចធិបតី បានបញ្ជាក់ថា ជាការពិត នីតិវិធីខ្លះប្រើប្រាស់យូរឆ្នាំពេក ដូច្នេះដើម្បីលឿន ត្រូវលុបបំបាត់ភាពស្មុគស្មាញទាំងនេះ សូមកុំអនុវត្តម្ដងទាំងអស់ ត្រូវអនុវត្តជាជំហានៗ ។ សម្ដេច ថា ប្រព័ន្ធដឹកជញ្ជូនរបស់យើង គឺមានសារៈសំខាន់ណាស់ មិនត្រឹមតែបម្រើឲ្យតម្រូវការក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែជាកត្តាមួយដែលមានភាពប្រកួតប្រជែងខ្លាំង ថ្លៃដឹកជញ្ជូនគឺបូកផ្សំធំណាស់ ក្នុងការប្រកួតប្រជែង…
-
កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពត នឹងសម្ពោធជាផ្លូវការនាដើមខែមេសា ដែលនឹងតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូប្រកបដោយភាពប្រទាក់ក្រឡា

(ភ្នំពេញ)៖ កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពត នឹងសម្ពោធជាផ្លូវការ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ដែលនឹងក្លាយជាមធ្យោបាយតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូនប្រកបដោយភាពប្រទាក់ក្រឡា ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។ សម្ដេចធិបតី បន្តថា កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពតទទួលបានជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មួយនេះ ឃើញមានការចាប់អារម្មណ៍ច្រើន, កាលពីពេលបើកការដ្ឋានព្រែកហ្វូណនតេជោ មានអ្នកចេញមកសួរថា កំពង់ផែទេសចរណ៍អន្តរជាតិនៅកំពតទុកចោលឬយ៉ាងម៉េច, ចម្លើយ គឺអត់ទុកចោលទេ គឺកំពុងដំណើរកសាងទៅមុខ ដែលជាកត្តាថាមពល និងសហថាមពលសម្រាប់តភ្ជាប់ ។ សម្ដេច ថា ដរាបណាទំនិញនៅតែត្រូវបានបញ្ជូនតាមរថយន្ត ការកសាងហេរដ្ឋារចនាសម្ពន្ធផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសនៅតែបន្តអនុវត្ត និងនៅតែត្រូវការប្រើប្រាស់រាប់រយឆ្នាំតទៅមុខ ដូច្នេះការកសាងនូវហេដ្ឋារចនាសម្ពន្ធប្រទាក់ក្រឡាក្នុងការត្រៀមជួយជំរុញរយៈពេលវែង គឺជាការណ៍សំខាន់។ សម្ដេចនាយករដ្ឋមន្ត្រី បានកោតសរសើរសមិទ្ធផលដែលក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបានកន្លងមក ដែលបានជួយសម្រួលដល់ការតភ្ជាប់ប្រទាក់ក្រឡា ការធ្វើដំណើរ និងការដឹកជញ្ជូន…