Category: នយោបាយ

  • សមិទ្ធផលធំៗជាច្រើន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់

    សមិទ្ធផលធំៗជាច្រើន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់

    (ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រយៈពេល ១៧ខែ សមិទ្ធផលធំៗជាច្រើន នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន៖ ព្រលានយន្តហោះ ផ្លូវ ស្ពាន និងកំពង់ផែ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ឆ្លើយតបបានទៅនឹងអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស ការកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន ២ មាន (១) ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឈ និងបន្តធ្វើទំនើបកម្ម ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង(២) ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន…

  • មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានធ្វើការកែលម្អទីកន្លែងបង្កាត់ពូជសត្វខ្សឹប ដំបូង និងតែមួយគត់នៅកម្ពុជា

    មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានធ្វើការកែលម្អទីកន្លែងបង្កាត់ពូជសត្វខ្សឹប ដំបូង និងតែមួយគត់នៅកម្ពុជា

    (ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានបញ្ជាក់ពីការបានធ្វើការកែលម្អនូវទីកន្លែងបង្កាត់ពូជសត្វខ្សឹប ដើម្បីសំដៅធ្វើយ៉ាងណា ឱ្យមានលក្ខណៈកាន់តែប្រសើរឡើង ដែលទីកន្លែងនេះជាតំបន់ដ៏សំខាន់បំផុតមួយនៅក្នុងផែនការគ្រប់គ្រងការអភិរក្សបង្កាត់ពូជនៅក្រៅដែនជម្រកធម្មជាតិសម្រាប់សត្វខ្សឹបនៅប្រទេសកម្ពុជា ។ បើតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះនេះ បានលើកឡើងថាសត្វខ្សឹបដែលជាប្រភេទបក្សីរងគ្រោះជិតផុតពូជបំផុត រស់នៅក្នុងតំបន់វាលស្មៅទំនាប ប្រឈមទៅនឹងកត្តាគំរាមកំហែងជាច្រើន ដូចជាការបាត់បង់ទីជម្រកដោយសារតែការទន្ទ្រានយកដី ពង្រីកដីកសិកម្មផ្សេងៗ ព្រមទាំងពង្រីកដីធ្វើស្រែ។ ដើម្បីទប់ស្កាត់ពីការវិនាសផុតពូជនូវចំនួនប្រជាសាស្ត្ររបស់ពួកវា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានបង្កើតកម្មវិធីរក្សាទុកចំនួនប្រជាសាស្ត្រដំបូងគេបង្អស់តែមួយគត់របស់ពិភពលោកដែលធានាកុំឱ្យផុតពូជសម្រាប់ប្រភេទសត្វខ្សឹបនេះនៅក្នុងឆ្នាំ ២០១៩។ ប្រភពដដែលនេះបានបញ្ជាក់ដែរថាគំនិតផ្តួចផ្តើមនេះក៏ពាក់ព័ន្ធទៅនឹងការសង្គ្រោះសត្វស្លាបពីព្រៃធម្មជាតិ ព្រមទាំងការប្រមូលយកពងប្រកបដោយនិរន្តរភាពដើម្បីចិញ្ចឹមថែទាំកូនខ្សឹបនៅក្នុងមជ្ឈមណ្ឌល ដោយរួមកិច្ចសហការជាមួយអង្គការដៃគូគម្រោងអភិរក្សរបស់ពួកយើង។ សម្រាប់ការកែលម្អទាំងនេះ រួមមានការផ្លាស់ប្តូរសំណាញ់ចាស់ៗដែលពុកផុយ ជំនួសទៅវិញដោយសំណាញ់ទ្រុងធំ ដែលវាធន់ទៅនឹងកាំរស្មីយូវី ដើម្បីធានានូវសុវត្ថិភាពឱ្យបានយូរអង្វែង ព្រមទាំងការដំឡើងម៉ាស៊ីនថត (CCTV)សម្រាប់ការតាមដាន និងពិនិត្យមើលពីចម្ងាយ។ ជម្រកថ្មីនេះដែរក៏បានផ្តល់នូវការយល់ដឹងអំពីអាកប្បកិរិយាដ៏មានតម្លៃ ជាពិសេសនៅក្នុងអំឡុងពេលរដូវបង្កាត់ពូជរបស់សត្វខ្សឹប ។ គួរបញ្ជាក់ថា អង្គការ WCS និងក្រសួងបរិស្ថាន បានសហការការពារនិងអភិរក្សសត្វខ្សឹបនៅខេត្តកំពង់ធំ និងសៀមរាបនាងកន្លងមក ។ ទោះបីយ៉ាងណាក៏ដោយដើម្បីថែរក្សា ក៏ដូចជាអភិរក្សសត្វខ្សឹបដែលជាសត្វកម្របំផុតទើបមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បង្កើតទីកន្លែងសម្បនិម្មិតដើម្បីបង្កាត់ពូជសត្វទាំងនេះឡើងមក ៕ ដោយ ៖ ម៉ាដេប៉ូ

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចស្រ្តី ប្រទេសហ្វីលីពីន ដែលបានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជា

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចស្រ្តី ប្រទេសហ្វីលីពីន ដែលបានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន (Women Business Council of the Philippines) ដឹកនាំដោយលោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល(Rosemarie P.Rafael) ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍ ដំណើរទស្សនរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅកម្ពុជា ក្នុងការពិនិត្យសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង ពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងមានការយោគយល់គ្នាកាន់តែច្រើនឡើង ។ លោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល បានថ្លែងកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងស្ថាប័ននានារបស់កម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់គណៈប្រតភូសហគ្រិនស្រ្តីហ្វីលីពីន ។ សមាជិកគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ មានមកពីវិស័យជាច្រើនដូចជា វិស័យកសិកម្ម អាកាសចរណ៍ ទេសចរណ៍…

  • ឯកឧត្តម ឌិត ទីណា ៖ ក្រសួងបានបង្កើតសហគមន៍ទំនើបចំនួន៩ នៅក្នុងខេត្តចំនួន ៦

    ឯកឧត្តម ឌិត ទីណា ៖ ក្រសួងបានបង្កើតសហគមន៍ទំនើបចំនួន៩ នៅក្នុងខេត្តចំនួន ៦

    (ភ្នំពេញ)៖ មកដល់ពេលនេះក្រសួងកសិកម្មបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន ៦ដោយផ្តោតទៅលើដំណាំយុទ្ធសាស្រ្ត៤ គឺស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ។ ថ្លែងក្នុងពិធីបិទ «សន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥កន្លងមក ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ក្នុងចំណោមនេះមានសហគមន៍ចំនួន៥បានទទួលប្រាក់កម្ចី៨៥ម៉ឺនដុល្លាររួចមកហើយក្នុងអត្រាការប្រាក់ទាបពោលគឺត្រឹមតែ ៧ភាគរយក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ក្រសួងកសិកម្មបានសហប្រតិបត្តិការល្អជាមួយដៃគូជាច្រើនក្នុងនេះដូចជា ធានាគារវីង សហគ្រិនខ្មែរ សាជីវកម្មឥណ្ឌទានកម្ពុជា និងក្រុមហ៊ុនបៃតងដើម្បីបង្កើនការគាំទ្រដល់សហគមន៍កសិកម្មទំនើប ។ ឯកឧត្តម ឌិត ទីណាបានថ្លែង ដោយបញ្ជាក់បន្ថែមថាក្រសួងគ្រោងប្រើប្រាស់ថវិការពិសេសមួយចំនួនដើម្បីជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ដោយផ្តល់ការគាំទ្រដល់សហគមន៍ដែលស្ម័គ្រចិត្តចូលរួមផលិតស្រូវផ្ការំដួល និងស្រូវសែនក្រអូបរបស់កម្ពុជាដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារដែលមានស្រាប់ ដោយការប្រើប្រាស់កម្ចីការប្រាក់ទាប ។ ឯកឧត្តមបានឱ្យដឹងដែរថា ៖ ក្នុងនោះក្រសួងបានជួយសម្រួលក្នុងការពង្រីកកិច្ចសហការណ៍ជាមួយដៃគូធនាគារ ក្នុងការផ្តល់ប្រាក់កម្ចីការប្រាក់ទាបជូនដល់សហគមន៍ដែលបានបង្កើតឡើងចង់ខ្ចីប្រាក់ប្រើប្រាស់ ។ បើតាម ឯកឧត្តម ឃឹមហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងនាកន្លងមកថាគោលបំណងការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។…

  • ក្រសួងសុខាភិបាល ទទួល ឡដុតសំណល់ឆ្លងរោគ ចំនួន២៩ ពី​រដ្ឋា​ភិបាលជប៉ុន ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លង​រោគនៅកម្ពុជា

    ក្រសួងសុខាភិបាល ទទួល ឡដុតសំណល់ឆ្លងរោគ ចំនួន២៩ ពី​រដ្ឋា​ភិបាលជប៉ុន ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លង​រោគនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា​ភិបា​ល និងឯកឧត្ដម UENO Atsushi (អ៊ូ អ៊ី ណូ អាត់ ស៊ូ ស៊ី) ឯកអគ្គរ​ដ្ឋ​ទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំ កម្ពុជា អមដោយ លោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ​នៃប្រ ទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារ បាន​អញ្ជើញចូលរួមពិធីប្រគល់-ទទួល ឡដុតសំណល់ឆ្លងរោគចំនួន ២៩ ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា ជូនក្រសួងសុខាភិបាល ដែលជាអំណោយរបស់ប្រជាជន និងរដ្ឋាភិ​បាល​ជប៉ុន ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសោម​នស្ស​រីក​រាយ ចំពោះការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុន ជូនប្រ​ជា​ជន និងរាជរដ្ឋាភិបាល កម្ពុជា ដែលអំណោយដ៏ថ្លៃថ្លានេះ​មានសារៈ​សំខាន់ ស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល ក្នុង​ការពង្រឹងមូលដ្ឋានសុខាភិបាល និងធ្វើឱ្យប្រសើរឡើង​នូវ​ស្ថេរភាព​បរិស្ថានក្នុងមន្ទីរពេទ្យ។ ឡដុតសំណល់ឆ្លងរោគទំនើបទាំង២៩ ដែលជាជំនួយឥត​សំណង​នេះ បានបំពាក់នូវបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ដែលមាន​សមត្ថ​ភាព​ធ្វើប្រព្រឹត្តកម្មសំណល់រហូតដល់ ១៤៥២គីឡូក្រាម ក្នុង១ថ្ងៃ…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញក្រុងពិលី បើកការដ្ឋានសាងសង់ឆ្នេរប្រណិតដំបូងគេនៅខេត្តកែប

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញក្រុងពិលី បើកការដ្ឋានសាងសង់ឆ្នេរប្រណិតដំបូងគេនៅខេត្តកែប

    (ខេត្តកែប)៖ ឆ្នេរប្រណិតកម្រិតខ្ពស់ខេត្តកែប «ឆ្នេរតេជោសន្តិភាពកែប» បាន​ក្រុងពិលីចាប់ផ្តើមបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព​ឯកឧត្តម​ឧប​នា​យក​រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង​សំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ​សមុទ្រកម្ពុជា នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។ បើតាមអាជ្ញាធរខេត្តបានឲ្យដឹងថា គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់​កម្សាន្ត​សាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ធ្វើឡើងក្រោម​ទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រួមគ្នារវាងរដ្ឋ និងឯកជន ក្នុងគោលដៅកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈដ៏ប្រណិតសម្រាប់បម្រើការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តកែប ។ ការអភិវឌ្ឍឆ្នេរប្រណិតកម្រិតខ្ពស់នៅខេត្តកែប គ្រោងប្រើប្រាស់រយៈពេល ២ ឆ្នាំលើឆ្នេរប្រវែង ២៧០០ ម៉ែត្រ។ បើតាមលោកអភិបាលខេត្ត តាមគម្រូ​ប្លង់មេ ឆ្នេរកម្សាន្តខេត្តកែបដែលចាប់ផ្តើមបើកការដ្ឋានសាងសង់​នៅពេលនេះ ចាត់ទុកជាគម្រោងអភិវឌ្ឍឆ្នេរដ៏ប្រណិតដំបូងគេក្នុងប្រទេសកម្ពុជា ។ តាមរយៈ​គម្រោងអភិវឌ្ឍឆ្នេរកម្សាន្តថ្មីនេះ នឹងជួយលើកកម្ពស់មុខមាត់​ខេត្តកែប ក៏ដូចជាទាក់ទាញទេសចរមកកម្សាន្តខេត្តកែបកាន់តែច្រើន​ថែមទៀត។ បើតាមប្លង់មេ គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ​កម្រិតខ្ពស់នៅខេត្តកែប មានប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់​ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្នុងនោះឆ្នេរ​ខ្សាច់​កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ មានទទឹងយ៉ាងតិចប្រវែង ៣០ ម៉ែត្រ មានការសាងសង់សួនច្បារសាធារណៈ ដាំដើមឈើនៅលើដីចំណីឆ្នេរ​សមុទ្រ​មានទទឹង…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាមានគុណភាពខ្យល់សាធារណៈនៅល្អ ប៉ុន្តែចាំបាច់ត្រូវចូលរួមវិធានការ៣កុំ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាមានគុណភាពខ្យល់សាធារណៈនៅល្អ ប៉ុន្តែចាំបាច់ត្រូវចូលរួមវិធានការ៣កុំ

    (កំពង់ឆ្នាំង)៖ រដ្ឋមន្រ្តីន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអះអាងថា គុណភាពខ្យល់សាធារណៈនៅកម្ពុជា មានគុណភាពល្អ ពោលគឺមិនប៉ះពាល់ដល់សុខភាពមនុស្សឡើយ ខណៈប្រទេសជិតខាងកំពុងជួបបញ្ហាខ្យល់ពុលធ្ងន់ធ្ងរខ្លាំង។ ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសខេត្តកំពង់ឆ្នាំងជាខេត្តគំរូនិងដំបូងគេ គ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីសាធារណៈ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងជំរុញឱ្យមានការចូលរួមជាចាំបាច់ អនុវត្តវិធានការកុំយ៉ាងគឺ កុំដុត កុំចោល និងកុំកប់ សំរាម សំណល់ប្លាស្ទិក ដើម្បីទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ «ខ្ញុំសូមបញ្ជាក់ជូនថាថ្ងៃនេះ (ទី២២ ខែមករា) គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ។ មានន័យថា ដកដង្ហើមទៅអត់ពុលទេ ដោយឡែកប្រទេសមួយចំនួននៅជុំវិញយើង គាត់កំពុងតែរងជាតិពុលយ៉ាងខ្លាំង»។ មានប្រសាសន៍បន្ថែមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។ ឯកឧត្ដមបានបន្ថែមថា ហេតុបង្កឱ្យមានការកើនឡើងការបំពុលខ្យល់នេះមានជាអាទិ៍៖ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូត និងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់ប្លាស្ទិក នៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។…

  • សហជីព គាំទ្រវិធានការរបស់ក្រសួងការងារ ក្នុងការពង្រឹងការធ្វើអធិការកិច្ច​តាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់​កម្មករនិយោជិត

    សហជីព គាំទ្រវិធានការរបស់ក្រសួងការងារ ក្នុងការពង្រឹងការធ្វើអធិការកិច្ច​តាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់​កម្មករនិយោជិត

    (ភ្នំពេញ)៖ បណ្តាសហជីពនៅកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើវិធានការ​ពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើរោងចក្រ សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក​ជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥នេះ ដើម្បីធានា​ឱ្យបាននូវការគោរពច្បាប់ការងារ, ការអនុវត្តប្រាក់ឈ្នួល និងប្រាក់អត្ថ​ប្រយោជន៍​ផ្សេងៗសម្រាប់កម្មករនិយោជិត ពីសំណាក់និយោជក ជៀសវាងមានការតវ៉ា ឬវិវាទការងារកើតឡើង។ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា យន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារគឺជារឿងល្អណាស់សម្រាប់រក្សាឱ្យបាននូវការគោរពសិទ្ធិ និងតាមដានការអនុវត្តការផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតពីសំណាក់និយោជក ដើម្បីធានាបានថា ម្ចាស់រោងចក្រ សហគ្រាសទាំងនោះមិនកេងប្រវ័ញ្ញ និងផ្តល់អត្ថប្រយោជន៍បានពេញលេញតាមច្បាប់ការងារដែលមានចែងជាធរមាន ជាពិសេសលើប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ។ ប្រធានសហភាពការងារកម្ពុជាមួយនេះ បានគូសបញ្ជាក់បន្ថែមថា ការធ្វើបែបនេះមិនត្រឹមតែលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិតប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដើម្បីរក្សាឱ្យបាននូវបរិយាកាសវិនិយោគនៅក្នុងស្រុកមួយ ដែលធានាបាននូវផលិតភាពនិងស្ថិរភាព ពីព្រោះកាលណានៅក្នុងស្រុកមានការគោរពច្បាប់បានត្រឹមត្រូវ នោះកម្មករកាន់តែមានផលិតភាពការងារ ដោយឡែកអ្នកវិនិយោគថ្មីក៏មានការចាប់អារម្មណ៍លើប្រទេសកម្ពុជា ខណៈដែលស្ថានភាពការងារកាន់តែប្រសើរឡើង។ ដូច្នេះហើយការពង្រឹងច្បាប់ និងការអនុវត្តច្បាប់គឺពិតជារឿងសំខាន់ណាស់​សម្រាប់បរិបទការវិនិយោគ។ ប្រធានសហភាពការងារកម្ពុជារូបនេះក៏បានគូសបញ្ជាក់ផងដែរថា យន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារនាពេលនេះ ជាមួយផ្នែកចូលរួមយ៉ាងសំខាន់ដើម្បីធានាឱ្យនូវគោលនយោបាយថ្នាក់ជាតិគឺប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយផងដែរ។ លោកក៏សង្កត់ធ្ងន់ផងដែរថា បណ្តាសហជីពមូលដ្ឋាន និងនិយោជកត្រូវរួមគ្នាធ្វើការដោះស្រាយនូវបញ្ហាផ្សេងៗឱ្យបានទាន់ពេល ប្រសិនរកដំណោះស្រាយមិនបាន ត្រូវបញ្ជូនមកក្រសួងការងារ ដែលជាសេនាធិការខាងការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរកដំណោះស្រាយ ជៀសជាងខ្ទប់រឿង ហើយឈានដល់ការបង្កើតជម្លោះនៅទីតាំងផ្ទាល់ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម។ ដោយឡែក លោក…

  • ឯកឧត្តម នេត្រ ភក្រ្តា៖ទិសដៅការងារឆ្នាំ២០២៥ក្រសួងនឹងបង្កើនល្បឿន ស្រួចស្រាល់ និងប្រកបដោយរឹងមាំ

    ឯកឧត្តម នេត្រ ភក្រ្តា៖ទិសដៅការងារឆ្នាំ២០២៥ក្រសួងនឹងបង្កើនល្បឿន ស្រួចស្រាល់ និងប្រកបដោយរឹងមាំ

    (ភ្នំពេញ)៖រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ពីទិសដៅការងារថ្មីក្នុងឆ្នាំ ២០២៥ ព្រមជាមួយនឹង បង្ហាញពីការប្តេជ្ញាចិត្តពីការបង្កើនការងារ​អាទិ​ភាពក្នុងនេះដូចជាវិស័យព័ត៌មាន និង សោតទស្សន៍ ហើយនិងការងារដទៃ​ទៀតដោយបង្កើនល្បឿន ស្រួចស្រាល់ និងព្រមទាំងប្រាកដប្រជា។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងព័ត៌មានឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖សម្រាប់មូល​ដ្ឋានធំនៃការងារដែលក្រសួងត្រូវបំពេញនាឆ្នាំ២០២៥គឺក្រសួងនឹងបង្កើនល្បឿន។ យើងបានចាប់ហ្វ្រាំងនៅឆ្នាំ២០២៤ តែឆ្នាំ២០២៥គឺជាឆ្នាំបន្តដំណើរ ហើយ​នឹងចាប់ផ្តើមក្នុងល្បឿនមួយបន្តិចម្តងៗព្រមទាំងទៅមុខយ៉ាងល្អប្រសើរ ក្នុងនេះ​ការងារជាអាទិភាពទី១គឺកំណែទម្រង់ រដ្ឋបាលសាធារណៈ។ដោយក្រសួងនឹងផ្តោតសំខាន់ទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងនេះដូចជាក្តោបលើការវិភាគមុខងារ ការបំពេញមុខការងារ ដែលខ្វះចន្លោះ ឬ មុខងារ​ដែលកើតថ្មី ស្របជាមួយនឹងបរិវត្តកម្មឌីជីថល និងការវិវឌ្ឍន៍របស់សង្គម ។ រដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់បន្ថែមថា”អញ្ចឹងហើយបានជាក្រសួងបានបំពាក់តួនាទីបន្ថែមទៅដល់ក្រសួងព័ត៌មាន​ ដែលការបំពាក់បន្ថែមនេះហើយវានឹង​លេច​ចេញជារូបរាងនៃតួនាទីគាំទ្រនូវមុខងារ គាំទ្រក្រសួង ទៅក្រសួងស្ថាប័ន ។ក្រសួងរបស់យើងមានមុខងារ២គឺមុខងារស្នូលគ្រប់គ្រង និងដឹកនាំ វិស័យ​ព័ត៌មាន និង សោតទស្សន៍នៅកម្ពុជា។មុខងារទី២គឺគាំទ្រ កិច្ចការសាធារណៈ​របស់ក្រសួង ស្ថាប័នដែលរួម មុខងារស្នូល និងមុខងារ គាំទ្រ។វាគឺជាយន្តការ​ដែលក្រសួងព័ត៌មានមានតួនាទី ការការពារនៃព័ត៌មាន និង សាធារណមតិ​ចំពោះរ​ដ្ឋាភិបាល ចំពោះរដ្ឋាភិបាល ហើយនិងប្រទេស”។ ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា…

  • “ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាមនិងសំណល់ប្លាស្ទិក​តាមទីសាធារណៈ

    “ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាមនិងសំណល់ប្លាស្ទិក​តាមទីសាធារណៈ

    (កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ និងបណ្តាដៃគូអភិវឌ្ឍន៍ ជាពិសេសរដ្ឋបាលខេត្ត កំពង់ឆ្នាំង ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ អង្គភាព ចំណុះពាក់ព័ន្ធ ជាពិសេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមបណ្តាគ្រឹះស្ថានសិក្សា ចំណេះទូទៅនៅទូទាំងខេត្ត ចូលរួម ធ្វើឱ្យទូទាំងខេត្តកំពង់ឆ្នាំងយើងស្អាត សង្គមយើងស្អាត ប្រទេសជាតិយើងមានបរិស្ថានស្អាត គឺដើម្បីភាពស្អាតរបស់កម្ពុជាទាំងមូល។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីប្រកាស ខេត្តកំពង់ឆ្នាំង ជាខេត្ត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ថា ភាពស្អាតក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាត ទាំងបរិស្ថានរស់នៅលើដី លើមេឃនិងក្នុងទឹក។ នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើងនឹងស្អាត ជាលទ្ធផលយើង នឹងទទួលបានសង្គមជាតិទាំងមូល ដែលស្អាតជាក់ជាមិនខាន ។ ឯកឧត្តមបណ្ឌិត…