-
ក្រសួងរៀបចំដែនដី ស្នើឱ្យដាក់បញ្ចូលបញ្ហាសារធាតុអាបេស្តូស នៅក្នុងក្របខ័ណ្ឌគោលនយោបាយគ្រឿងបង្គុំសំណង់ ដើម្បីជៀសវាងការបង្កហានិភ័យប៉ះពាល់ដល់សុខភាពសាធារណៈ និងរក្សាបាននូវឧត្តមប្រយោជន៍សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់សារធាតុអាបេស្តូសក្នុងវិស័យសំណង់ នាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២៥ បានស្នើឱ្យដាក់បញ្ចូលបញ្ហាសារធាតុអាបេស្តូសនេះ នៅក្នុងក្របខ័ណ្ឌគោលនយោបាយគ្រឿងបង្គុំសំណង់ ដូច្នេះយើងត្រូវមានគោលនយោបាយគ្រប់គ្រាន់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាបេស្តូសនេះដើម្បីជៀសវាងការបង្កហានិភ័យប៉ះពាល់ដល់សុខភាពសាធារណៈ និងរក្សាបាននូវឧត្តមប្រយោជន៍សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដែលយើងចាប់ផ្ដើមបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសំណង់ ហើយជាពេលវេលាដែលយើងត្រូវសម្រេចចិត្តដោយខ្លួនឯងក្នុងការកំណត់ជោគវាសនាអនាគតរបស់ខ្លួន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សារធាតុអាបេស្តូសគឺជាប្រភេទគ្រឿងបង្គុំសំណង់មួយដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមករហូតមកដល់បច្ចុប្បន្នដោយសារតែយើងមិនបានដឹងអំពីហានិភ័យនៃការប្រើប្រាស់សារធាតុនេះ។ សិក្ខាសិលាពិគ្រោះយោបល់ដែលរៀបចំឡើងក្នុងពេលនេះគឺជាវេទិកាសម្រាប់សិក្ខាកាមទាំងអស់ រួមគ្នាសម្រេចចិត្តឱ្យបានត្រឹមត្រូវ ដែលនេះជាការទទួលខុសត្រូវចំពោះជាតិកម្ពុជាទាំងមូល និងចូលរួមផ្ដល់មតិយោបល់ថាតើយើងគួរកំណត់ការប្រើប្រាស់សារធាតុអាបេស្តូសក្នុងកម្រិតណាមួយនិងមានលក្ខខណ្ឌណាមួយដើម្បីទប់ស្កាត់ការបង្កហានិភ័យដល់សុខភាពប្រជាជនកម្ពុជា ឬត្រូវហាមប្រាមមិនឱ្យប្រើប្រាស់សារធាតុអាបេស្តូសនេះក្នុងវិស័យសំណង់នៅកម្ពុជា ៕ ដោយ ៖ គ្រី សម្បត្តិ
-
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគជាលើកទី១៦ ប្រគល់ជូនអង្គការកុមារកំព្រា

(កណ្ដាល)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ គ.ស.ម.ក. នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានចុះទៅសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៅជូនអង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលមានទីតាំងក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ថវិកាយកទៅប្រគល់ជូននេះ បានមកពីសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ និងបានចូលរួមរត់ក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។ នេះជាលើកទី១៦ហើយ ដែល គ.ស.ម.ក. បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអង្គការនេះ ដែលជាការរួមចំណែកមួយក្នុងការជួយសម្រាលបន្ទុករបស់អង្គការផង ហើយក៏ក្នុងន័យជួយធានាឱ្យកុមារដែលរស់នៅទីនោះមានឱកាសកាន់តែល្អប្រសើរឡើងក្នុងការទទួលបានប្រកបដោយសមភាព និងសមធម៌នូវសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងៗ ជាពិសេស សិទ្ធិសុខភាព និងសិទ្ធិទទួលបានការអប់រំ ជាដើម។ ក្នុងចំណោមកុមារដែលរស់នៅក្នុងអង្គការនេះ មានកុមារមួយចំនួន ដែល គ.ស.ម.ក. បានសម្របសម្រួលយកចេញពីពន្ធនាគារដោយមានការឯកភាពពីម្ដាយរបស់ពួកគេ ដើម្បីឱ្យពួកគេមានលទ្ធភាពទទួលបានសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដូចកុមារផ្សេងៗទៀតដែរ។ ទន្ទឹមនឹងនេះ គ.ស.ម.ក. ក៏តែងតែសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការនាំយកកុមារទាំងនោះទៅជួបជុំជាមួយម្ដាយពួកគេ ដែលជាទូទៅបីខែជួបម្តង និងបានស្នាក់នៅជាមួយម្ដាយបីយប់បួនថ្ងៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ផងដែរ។…
-
ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្វាយរៀងបានបើកកិច្ចប្រជុំផ្សព្វផ្សាយ រួមគ្នាមួយដើម្បីទប់ស្កាត់ក៏ដូចជាកាត់បន្ថយការបំពុលខ្យល់ ក្នុងនោះដូចជាការដុតគល់ជញ្ជ្រាំង ដុតសំរាម ដុតព្រៃនិង ដុតតាមទីវាលជាដើម។ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម សេង សិលា បានថ្លែងវេទិការផ្សព្វផ្សាយនេះមានសារៈប្រយោជន៍យ៉ាងសំខាន់ដើម្បីពង្រឹងការត្រួតពិនិត្យគុណភាពខ្យល់សាធារណៈ ដែលផ្តល់ប្រយោជន៍ដល់សុខភាព និងសោភ័ណភាពទីក្រុង ទីប្រជុំជន។ ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសការពង្រឹងសេវាប្រមូលសំរាម នៅតាមទីក្រុង និងទីប្រជុំជន ឱ្យបានល្អ ជំរុញការអប់រំ និងផ្សព្វផ្សាការអនុវត្តវិធានការកាត់បន្ថយការបោះចោលសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ ដែលជាប្រភពបំពុលដល់បរិយាកាសផងដែរ។ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ពិធីនេះរៀបចំឡើង មានគោលបំណង ដើម្បីជំរុញការ អនុវត្តវិធានការនានា នៃសារាចរលេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេស ការអនុវត្ត របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ការដុតនៅទីចំហ ភ្លើងឆេះវាលស្មៅ ភ្លើងឆេះព្រៃ ការដុតគល់ជញ្ជ្រាំង ជាពិសេសការដុតសំរាម និងសំណល់ប្លាស្ទិក និងសកម្មភាពបំពុលនានា នៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តម បានជំរុញលើកទឹកចិត្តឱ្យរដ្ឋបាលខេត្ត…
-
គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ស្ថិតនៅលើស្ទឹងសែន ខេត្តព្រះវិហារ និងខេត្តកំពង់ធំ សម្រេចបាន ៤៨%

(ភ្នំពេញ)៖ យោងតាមបណ្ដាញសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ស្ថិតនៅលើស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ សម្រេចលទ្ធផលបាន ៤៨% ។ សម្តេចធិបតី បានសរសេរលើបណ្ដាញសង្គមថា គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨% ។ គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករ រួមមាន៖ -ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។ -ផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១.៣២៣ ហិកតា -បង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា…
-
គណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតគណៈកម្មាធិការកណ្តាល ២ថ្ងៃ ដោយពិភាក្សាលើរបៀបវារៈមួយចំនួន

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានបើកសន្និបាតគណៈកម្មាធិការកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន ។ សន្និបាតនេះ ធ្វើឡើងនៅវិមាន ៧មករា រយៈពេល ២ថ្ងៃ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស អមដោយអនុប្រធាន និងមានសមាជិកគណៈកម្មាធិការកណ្តាលបក្សចូលរួម ១១៩១រូប ។ អង្គសន្និបាត បានបើកទូលាយដោយមានអញ្ជើញថែម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត និង ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួន ៣៥៥៥រូប…
-
អភិបាលខេត្តកណ្តាល អំពាវនាវដល់បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយ ដើម្បីធ្វើការកែសម្រួលឱ្យត្រឹមត្រូវ

(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល អំពាវនាវដល់បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ទាំងឡាយ ដែលមានក្បាលដីស្ថិតនៅភូមិចំនួន៩ ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល សូមអញ្ជើញមកផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយ ។ ហើយក្នុងករណីមានការខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី បងប្អូនអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យ ដើម្បីធ្វើការកែសម្រួលឱ្យត្រឹមត្រូវឡើងវិញ ដែលមានរយៈពេល ១៥ ថ្ងៃគឺចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ជាកំណត់ ។ ការអំពាវនាវនេះធ្វើឡើង នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន០៩ភូមិ គឺភូមិទួលលៀប ភូមិសល់ដី ភូមិត្រើយបឹង ភូមិប្របវត្ដ ភូមិទន្លាប់ ភូមិចំការស្លែង ភូមិចំបក់ទន្សាយ ភូមិក្រាំងលាវ និងភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានចំនួន ៦,៦៨៤ក្បាលដី ក្រោមអធិបតីភាពពឯកឧត្ដម មាន ច័ន្ទវន្នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី…
-
ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រជុំបូកសរុបការងាររបស់គណៈវិស្វករកម្ពុជាឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ ឯកឧត្តម ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈវិស្វករកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល ការចុះបញ្ជី និងការផ្សព្វផ្សាយតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត។ គិតត្រឹមឆ្នាំ២០២៤ មានវិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាសរុបចំនួន ៨ ៨៤៨នាក់ ក្នុងនោះវិស្វករជាតិ ចំនួន ៨ ៧៣១នាក់ និងចុះបញ្ជីវិស្វករបរទេស ចំនួន ១១៧នាក់។ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ឯកឧត្តម ហេង សួរ បានផ្ដល់នូវអនុសាសន៍សម្រាប់សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដូចជា ១/ត្រូវជួយសម្រួលនិងបង្កលក្ខណៈងាយស្រួលជូនថ្នាក់ដឹកនាំដែលមានបទពិសោធន៍ជំនាញ វិស្វកម្ម ចូលរួមវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មដល់បេក្ខជនវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន និងជួយជំរុញឱ្យមន្ដ្រី…
-
ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និង Alibaba Cloud (Singapore) ឯកភាពគ្នាអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជិថល និងជំនាញទីផ្សារ

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងលោក Allen Zhang អនុប្រធាននៃ Alibaba Cloud (Singapore) Private Limited នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជិថល និងជំនាញទីផ្សារ”។ អនុស្សរណៈនៃការយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងផ្ដោតលើវិសាលភាពនៃកិច្ចសហប្រតិបត្តិការចំនួន៤ រួមមាន៖ (១) ការបង្កើតថ្នាលពាណិជ្ជកម្មអេឡិចត្រូនិច (២) ការផ្តល់វគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងទីផ្សារឌីជីថល និង (៣) ការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ ដើម្បីជម្រុញប្រសិទ្ធភាពទីផ្សារពាណិជ្ជកម្មក្នុងស្រុក និងផ្សារភ្ជាប់ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ទៅនឹងទីផ្សារ ពាណិជ្ជកម្មអន្តរជាតិ។ កិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាជំហានសម្រាប់ ក.ប.ទ. ក្នុងការចូលរួមជម្រុញវិស័យពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់ប្រទេសកម្ពុជា បង្កើនសក្តានុពលនៃសហគ្រិន និងអ្នកបច្ចេកទេសផ្នែកពាណិជ្ជកម្ម និងធុរកិច្ចឌីជីថលក្នុងស្រុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រទេសកម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី…
-
ស្រូវប្រាំងប្រមាណជាង ២០០០ហិចតា ក្នុងស្រុកស្អាងខេត្តកណ្តាលត្រូវបានជួយសង្រ្គោះ

(ខេត្តកណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យស្ថានភាព ផ្ទៃដីស្រូវប្រាំងប្រមាណជាង ២០០០ហិចតា ស្ថិតក្នុងឃុំចំនួន៣ រួមមានឃុំទឹកវិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលប្រឈមក្នុងការខ្វះខាតទឹក សម្រាប់ស្រោចស្រព ព្រមទាំងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រពស្រូវ និងបន្តចុះពិនិត្យស្ថានភាព ទីតាំងភូមិសាស្រ្តប្រភពទឹក និងការកាយបង្ហូរទឹកជួយដល់ការខ្វះខាតនូវទឹកធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករ។ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្ដាល មានប្រសាសន៍ថា៖ បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹកថា៖ សម្រាប់ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនអោយមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព ។ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងក្រុមការងារ បានបន្តចុះធ្វើការពិនិត្យ…
-
សម្តេចធិបតី ណែនាំក្រសួងកសិកម្ម និងក្រសួងធនធានទឹក បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនពលរដ្ឋឱ្យបានទាន់ពេលវេលា

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំង ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ។ នេះជាការណែរនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា មុនបិទអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជា បណ្តាវិស័យឯកជន ដែលបានផ្តល់ការគាំទ្រដល់ រាជរដ្ឋាភិបាល ក្នុងការអនុវត្តកិច្ចអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា ។ ដើម្បីពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាព ក្នុងការរក្សាថ្លៃ កសិផល ក៏ដូចជា ការពង្រឹងនយោបាយគ្រប់គ្រងទឹក…