Category: នយោបាយ

  • ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យ សក្ដានុពល នៅ កម្ពុជា

    ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យ សក្ដានុពល នៅ កម្ពុជា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃព្រះរា​ជា​ណា​ចក្រកម្ពុជា បានអនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធាន​ក្រុម​ប្រឹក្សា ធុរកិច្ចស្ត្រី ហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅ វិមាន សន្ដិភាព នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកស្រី Rosemarie P. Rafael បានគោរពជម្រាប​ជូនសម្ដេចបវរ ធិបតីអំពីសមាសភាពគណៈប្រតិភូនៃដំណើរទស្សនកិច្ច​មកកម្ពុជានាពេលនេះ ដែលមានថ្នាក់ដឹកនាំស្ត្រី និងជាធុរជនហ្វីលីពីន ចំនួន៣៥រូប ជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនដែលកំពុង​មានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន។ ជាមួយគ្នានោះ លោកស្រីប្រធានក្រុមប្រឹក្សាបានគោរពជម្រាបជូន​សម្ដេច​បវរ​ធិបតីថា គណៈប្រតិភូនឹងចូលរួមវេទិកាធុរកិច្ចដែលសហការ​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីននិងក្រសួងពាណិជ្ជកម្មកម្ពុជា។ ក្នុងឱកាសនោះដែរ, គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ​លើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ…

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ការធ្វើអត្តឃាត បានក្លាយទៅជាបញ្ហា​សុខភាព​សាធារណៈថ្មីមួយ សម្រាប់ពិភពលោក

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ការធ្វើអត្តឃាត បានក្លាយទៅជាបញ្ហា​សុខភាព​សាធារណៈថ្មីមួយ សម្រាប់ពិភពលោក

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការ​សកម្មភាព​ពហុវិស័យសម្រាប់ ការបង្ការការធ្វើអត្តឃាត” ដែលបាន​រៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បានមានប្រសាសន៍ថា ការធ្វើអត្តឃាតបានក្លាយទៅជា​បញ្ហា​​សុខភាពសាធារណៈថ្មីមួយ សម្រាប់ពិភពលោក ដែលការធ្វើ​អត្តឃាតជាមូលហេតុនាំមុខមួយ នៃការស្លាប់។ បង្ការការធ្វើអត្តឃាត ក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅ​ប្រកប​ដោយ​សុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធាន​មនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធ​សា​ស្រ្ត​​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់​អនុសាសន៍គន្លឹះសំខាន់ៗ ជូនសមាជិកសិក្ខាសាលា ដើម្បីជាទុនសម្រាប់ការពិចារណា ក្នុងការកសាងផែនការ សម្រាប់ការបង្ការការធ្វើអត្តឃាត។ ឯកឧត្តមសាស្រ្តាចារ្យ ក៏អំពាវនាវ ដល់អង្គការសុខភាពពិភពលោក អង្គការ USAID ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិ បន្តជួយ​ដល់វិស័យសុខាភិបាល និងក្រសួង/ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការ​អនុវត្តផែនការសម្មភាពពហុវិស័យសម្រាប់បង្ការការធ្វើអត្តឃាត ជា​បន្តទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍ​ន៍ប្រកបដោយចីរភាព។ សូមជម្រាបជូនថា សិក្ខាសាលានេះរៀបចំឡើងដោយ នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត…

  • ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈ ជូនប្រជា​ពល​រដ្ឋ បានចំនួន ១០១.៧០០សេវា ទទួលបានចំណូលជាង ១២សែនដុល្លារ

    ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈ ជូនប្រជា​ពល​រដ្ឋ បានចំនួន ១០១.៧០០សេវា ទទួលបានចំណូលជាង ១២សែនដុល្លារ

    (ភ្នំពេញ)៖ ឆ្នាំ២០២៤កន្លងមកនេះ រដ្ឋបាលរាជធានីបានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ បានចំនួន ១០១.៧០០សេវា ដែលក្នុងមួយថ្ងៃទទួលបាន ២៧៣សេវា ទទួលបានចំណូលសរុប ៤៨.៣៩៤.៧៣១.៣៥០រៀល ស្មើនិងជាង ១២សែនដុល្លារ ។ បានទទួលបណ្ដឹង សំណូមពរ និងធ្វើការសម្របសម្រួលដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដែលមកស្នើសុំប្រើប្រាស់សេវាបានចំនួន ២៧០នាក់។ ចំនួនភ្ញៀវជាតិ អន្តរជាតិមកចូលទស្សនាតាមរមណីយដ្ឋាននានានៅក្នុងរាជធានីមានចំនួនជាង ១១លាននាក់ ដែលមានកំណើតកើនឡើងជាង ៦៣ភាគរយ បើប្រាប់ធៀបឆ្នាំ២០២៣ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ។ ឯកឧត្ដម ឃួង ស្រេង បន្តថា នៅឆ្នាំ២០២៤ រាជធានីភ្នំពេញ មានសំណង់ បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង មានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១៨៧៧អគារ…

  • កម្មវិធីបវរកញ្ញាកម្ពុជានិងជួយផ្តល់ឱកាសដល់ស្ត្រីកម្ពុជាពង្រឹងអំណាចនិងភាពជាអ្នកដឹកនាំ

    កម្មវិធីបវរកញ្ញាកម្ពុជានិងជួយផ្តល់ឱកាសដល់ស្ត្រីកម្ពុជាពង្រឹងអំណាចនិងភាពជាអ្នកដឹកនាំ

    (ភ្នំពេញ)៖កម្មវិធីបវរកញ្ញាកម្ពុជា ឈ្មោះថា «Miss Cosmo Cambodia 2025» ត្រូវបានរៀបចំឡើងដោយមិនត្រឹមតែជាវេទិកាប្រកួតសម្រស់ ប៉ុណ្ណោះទេ ថែមទាំងជាវេទិកាមួយដែលស្ត្រីអាចទទួលយកភាពជា បុគ្គល របស់ពួកគេ និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍។ នេះបើយោងតាមព្រះរាជបន្ទួល ព្រះនាងតូច នរោត្តម ជេនណា ក្នុងនាមជា អគ្គរាជទូត MISS Cosmo Cambodia កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ទ្រង់សព្វព្រះរាជហឬទ័យ យាងជា ព្រះរាជអធិបតី ក្នុង សន្និសីទសារព័ត៌មាន MISS Cosmo Cambodia 2025 នៅMorgan ជាមួយការចុះហត្ថលេខាពង្រឹងកិច្ចសហការបញ្ជាក់អំពីភាពជាដៃគូ ក្នុងបេសកកម្មរួមគ្នានៃការលើកកម្ពស់សម្រស់ជាមួយនឹងគោលបំណង និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីដើម្បីបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ នៅ សូនីតា អនុប្រធានសមាគមសិល្បករខ្មែរ និងតារាបង្ហាញម៉ូត តារាសម្ដែង ជាច្រើនកុះករ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតកិត្តិយស ព្រះនាង ជេនណា នឹងដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បេសកកម្មរបស់កម្មវិធីប្រកួតប្រជែងក្នុងការរួមបញ្ចូលការពង្រឹងអំណាចទំនើបជាមួយនឹងប្រពៃណីជានិរន៌្តរបស់កម្ពុជា។ វត្តមានរបស់ ព្រះនាង នឹងជំរុញទឹកចិត្តបេក្ខនារីឱ្យបញ្ចូលតម្លៃនៃការដឹកនាំ និងមោទនភាព វប្បធម៌។ លោកស្រី…

  • នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកកិច្ចប្រជុំគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះ​កម្ពុជា-ប៉ាគីស្ថាន នឹងជួយពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ​ថែម​ទៀត

    នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកកិច្ចប្រជុំគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះ​កម្ពុជា-ប៉ាគីស្ថាន នឹងជួយពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ​ថែម​ទៀត

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកកិច្ចប្រជុំគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ នឹងជួយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពល​រវាងប្រទេសទាំងពីរ ថែមទៀត ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្ត ចំពោះភាពល្អប្រសើរ នៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តម បានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែក ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពជម្រាបជូន សម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជា នាពេលនេះ បានផ្ដល់ នូវបទពិសោធន៍ល្អៗជាច្រើន ហើយឯកឧត្តម បានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា គោលបំណង…

  • កម្ពុជា និងហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរបច្ចេកវិទ្យា​ឌីជីថលទៅវិញទៅមក

    កម្ពុជា និងហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរបច្ចេកវិទ្យា​ឌីជីថលទៅវិញទៅមក

    (សៀមរាប)៖ កម្ពុជា និងហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿន នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល របស់ប្រទេសទាំងពីរ ។ កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញឡើងតាមរយៈឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ស្តីពី «វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងទាំងពីរ» នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា វ៉ាន់ដេត បានជម្រាបជូនពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាង ក.ប.ទ. និងក្រសួងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ ជាពិសេស គឺ អ្នកបច្ចេកទេស នៃប្រទេសទាំងពីរ បានជួបគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធ និងធ្វើការផ្ទេរបច្ចេកវិទ្យា រវាងប្រទេសទាំងពីរនូវប្រព័ន្ធឌីជីថលចំនួន២…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយ​ការ​ដាំ ពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុក

    រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយ​ការ​ដាំ ពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុក

    (ខេត្តពោធិ៍សាត់)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយកសិករផលិត​ស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់ និងនេសាទ បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោ​បាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមាន​ផែន​ការ​ផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យា​ផលិត​កម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេស​ពីក្រសួង និងមានទីផ្សារពិតប្រាកដ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់​បន្ថយ​ការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុង​ស្រុក​​ដូចជា សែនក្រអូប ផ្ការំដួល ចំប៉ីស៧០ ជាដើម ដែលមានតម្រូវការ​តាមរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំណេញ​ជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ទទួលបានការ​ណែនាំ​ពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពី​ការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការ​ប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាព ។ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណី​ចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពី​សំណាក់​ឈ្មួញវៀតណាម។…

  • កម្ពុជា និងអាល្លឺម៉ង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោយចីរភាពនៅកម្ពុជា

    កម្ពុជា និងអាល្លឺម៉ង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោយចីរភាពនៅកម្ពុជា

    (ភ្នំពេញ)៖គម្រោង “គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយ ចីរភាពនៅកម្ពុជា” ត្រូវបានប្រកាសដាក់ឱ្យ អនុវត្តតាមរយៈកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធអាល្លឺម៉ង់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងនាថ្ងៃនេះ គឺជាការបំពេញបន្ថែមទៅលើអ្វី ដែលក្រសួងបាននិងកំពុង អនុវត្តផង និងជាការបោះជំហាន រួមគ្នារវាងអង្គការ GIZ ប្រចាំកម្ពុជា ជាមួយក្រសួងបរិស្ថានផង លើការពង្រឹងប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងឱ្យកាន់តែល្អប្រសើរ ដោយបានបញ្ចូលគោលការណ៍សេដ្ឋកិច្ចចក្រា ដែលអាចឱ្យយើងរួមគ្នា លុបបំបាត់ការបំពុលបរិស្ថាន និងគ្រប់គ្រងសំណល់តាមគំរូចក្រាឱ្យមានប្រសិទ្ធភាព។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា” ថ្ងៃនេះ យើងមិនត្រឹមតែបានបង្កើតភាពជាដៃគូផ្លូវការនោះទេ យើងថែមទាំងបានពង្រឹងការប្តេជ្ញាចិត្ត ក្នុងការបង្កើតគំរូការងារ ប្រកបដោយចីរភាព ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងកាត់បន្ថយបរិមាណ សំរាមដែលត្រូវប្រមូល និងដឹកជញ្ជូនទៅកាន់ទីលានទុកដាក់សំរាម។ កិច្ចប្រឹងប្រែងទាំងនេះនឹងនាំឱ្យទីក្រុងរបស់យើងកាន់តែស្អាត មានសោភ័ណភាពនិងផាសុកភាព”។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែម ថាក្រសួងបរិស្ថានក៏បានកំណត់ ការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្តង់ដារ នៅទូទាំងប្រទេស ដោយផ្តោតលើ ការញែក និងកែច្នៃសំណល់…

  • ឯកឧត្តម ហែម វណ្ណឌី ៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅភ្នំពេញ មានរាប់លាន​នាក់ ដែល ត្រូវរៀបចំជាថ្នាលឌីជីថល ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា

    ឯកឧត្តម ហែម វណ្ណឌី ៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅភ្នំពេញ មានរាប់លាន​នាក់ ដែល ត្រូវរៀបចំជាថ្នាលឌីជីថល ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលក្នុងអណត្តិទី៧ បានដាក់ចេញនូវការចុះឈ្មោះ​របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤។ អ្នកសេដ្ឋ​កិច្ចក្រៅប្រព័ន្ធនៅភ្នំពេញមានរហូតរាប់លាននាក់ ដែលទាមទារឱ្យ​យើងរៀប​ចំឱ្យមានការជួបជុំថ្ងៃនេះ ដើម្បីរៀបជាថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា ។ កន្លងមកបងប្អូនជាម្ចាស់​អាជីវកម្ម​អាចចុះឈ្មោះបាននៅតែ ច្រកចេញ ចូលតែមួយ។ តែសម្រាប់​ពេលនេះបងប្អូនអាចចុះឈ្មោះបានតាមប្រព័ន្ធឌីជីថល ពោលគឺប្រើ​តែអត្តសញ្ញាណប័ណ្ណ និង រូបថត គឺរួចជាស្រេច ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអញ្ជើញជា​អធិប​តីភាព ក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះ​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅដឹហ្គ្រេន ធីរេស “The Grand Terrace” ខណ្ឌទួលគោក ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថាយុ ទ្ធនាការ​ចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ បានចាប់ផ្តើមមុនគេនៅរាជធានី​ភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយលើកទឹកចិត្តដល់បងប្អូនអ្នកប្រកបមុខរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឱ្យចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថល ឱ្យកាន់តែច្រើនដើម្បី​អនាគត់មុខរបរការងារនិងប្រាក់ចំណូលគ្រួសារពួកគាត់ កាន់តែរីកចម្រើន…

  • ក្រសួងកសិកម្មជូនដំណឹងពីករណីសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ក្នុងអង្ករកម្ពុជានាំចូល ទៅកាន់សហភាពអឺរ៉ុប

    ក្រសួងកសិកម្មជូនដំណឹងពីករណីសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ក្នុងអង្ករកម្ពុជានាំចូល ទៅកាន់សហភាពអឺរ៉ុប

    (ភ្នំពេញ)៖ នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥នេះអគ្គនាយកដ្ឋានកសិកម្ម​នៃ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយបញ្ជាក់ពីករណី​សំណល់​ថ្នាំ​កសិកម្មលើសកម្រិតកំណត់ក្នុងអង្ករកម្ពុជានាំចូល ទៅកាន់សហភាពអឺរ៉ុប ។ បើយោតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ប្រាប់ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី-ខេត្ត សហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ និងបណ្តាក្រុមហ៊ុននាំចេញទាំងអស់ថា កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធជូនដំណឹង រហ័សសម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់សហភាពអឺរ៉ុប (Rapid Alert System for Food and Feed-RASFF) បានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxam នៅក្នុង អង្ករកម្ពុជា លើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាម/គីឡូក្រាម។ តាមរយៈបញ្ញត្តិនេះ មាន សារធាតុសកម្មថ្នាំកសិកម្មចំនួន៣១៣មុខ ក្នុងចំណោម ៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបាន សហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម (Maximum Residue Limit – MRL) ក្នុងអង្ករ ត្រឹមតែ ០,០១មីលីក្រាម/គីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដង នៃកម្រិតចាស់គឺ…