Category: នយោបាយ

  • ចូលកាន់តំណែងភ្លាម! Trump ថា Putin បំផ្លាញរុស្ស៊ី

    ចូលកាន់តំណែងភ្លាម! Trump ថា Putin បំផ្លាញរុស្ស៊ី

    បរទេស ៖ ឡើងកាន់តំណែង នៅថ្ងៃដំបូងភ្លាម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែ «បំផ្លាញរុស្ស៊ី» ដោយមិនធ្វើឲ្យមានកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាម ជាមួយអ៊ុយក្រែន។ «គាត់គួរតែធ្វើកិច្ចព្រមព្រៀងមួយ.. ខ្ញុំគិតថា គាត់កំពុងបំផ្លាញប្រទេសរុស្ស៊ី ដោយមិនធ្វើកិច្ចព្រមព្រៀង..ខ្ញុំគិតថា រុស្ស៊ីនឹងជួបបញ្ហាធំ» នេះគឺជាអ្វីដែលលោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មាន ក្នុងពេលដែលលោកត្រឡប់ ទៅការិយាល័យ Oval Office វិញ នៅព្រឹកថ្ងៃអង្គារនេះ ដែលត្រូវនឹងយប់ថ្ងៃចន្ទ ម៉ោងនៅអាមេរិក។ លោក ដូណាល់ ត្រាំ បានបន្ថែមថា លោកនឹងជួបជាមួយលោក លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអាណត្តិដំបូងរបស់លោក ជាជំនួបកំពូលមួយ ដោយបន្ថែមថា «ខ្ញុំបានរួមដៃ ជាមួយគាត់ល្អណាស់ ខ្ញុំនឹងសង្ឃឹមថា គាត់ចង់ធ្វើកិច្ចព្រមព្រៀង ឲ្យចេញជារូបរាង»។ លោក ដូណាល់ ត្រាំ ក៏បាននិយាយផងដែរថា ប្រធានាធិបតីអ៊ុយក្រែន…

  • សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រំពឹងថា ទស្សនកិច្ចការងារ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១នេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-ប៉ាគីស្ថានបន្ថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន បានរំពឹងបែបនេះ ខណៈ អនុញ្ញាតឱ្យ ឯកឧត្តម Jam Kamal Khan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាននៅកម្ពុជា ។ សម្តេច បានជម្រាបជូន អំពីការកំណត់យកការទូតសភា ជាអាទិភាពការងារមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំពង្រឹងការងារការទូត នៅក្នុងបរិបទពិភពលោកលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលឆាប់រហ័ស ស្មុគស្មា្ញញ មិនប្រាកដប្រជា និងវិលវល់ចុះឡើង។ ឯកឧត្តម Jam Kamal Khan បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ដែលបានជួយរួមចំណែកដល់ការពង្រីង និងពង្រីកទំនាក់ទំនងដ៏យូរអង្វែង…

  • ក្រសួងការងារពង្រឹងវិធានការអធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ​សម្រាប់កម្មករនិយោជិតឱ្យបានត្រឹមត្រូវ

    ក្រសួងការងារពង្រឹងវិធានការអធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ​សម្រាប់កម្មករនិយោជិតឱ្យបានត្រឹមត្រូវ

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានលើកឡើងថា ការពង្រឹងការធ្វើអធិការកិច្ចការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ គឺជាការធានានូវការគោរពសិទ្ធិការងារ លក្ខខណ្ឌការងារសមរម្យ ដោយគ្រប់ភាគីពាក់ព័ន្ធត្រូវគោរពឱ្យបានត្រឹមត្រូវស្របតាមច្បាប់ស្តីពីការងារ និងធានាបាននូវការអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត ជៀសវាងមានការតវ៉ា ឬវិវាទការងារកើតឡើង។ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា អធិការការងារនឹងចាត់វិធានការផាកពិន័យរោងចក្រ សហគ្រាស គ្រឹះស្ថាន យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន ប្រសិនបើអធិការការងាររកឃើញថា  សហគ្រាសគ្រឹះស្ថាននោះ អនុវត្តច្បាប់ស្តីពីការងារមិនបានត្រឹមត្រូវ និង/ឬ គិតអត្ថប្រយោជន៍ជូនកម្មករនិយោជិតមិនត្រឹមត្រូវ ឬក្នុងករណីមានការខកខានទូទាត់ដែលនាំឱ្យមានវិវាទការងារកើតឡើង។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ផងដែរថា ការពង្រឹងអធិការកិច្ចការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺដើម្បីសម្រេចបាននូវគោលដៅរបស់កម្ពុជា ដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលជាទិសដៅការងារយ៉ាងសំខាន់របស់ក្រសួងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យការងារ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន នឹងអនុវត្តឱ្យបានត្រឹមត្រូវរាល់បទប្បញ្ញតិនិងលិខិតបទដ្ឋានគតិយុត្តស្តីពីការងាររបស់កម្ពុជា ដើម្បីធានាអត្ថប្រយោជន៍ និងសិទ្ធិកម្មករនិយោជិត។ គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨…

  • ចិនសម្រុកដើរលេងថ្ងៃបុណ្យចូលឆ្នាំ សំបុត្ររថភ្លើងជាង ២០០លានសន្លឹកលក់ដាច់គ្មានសល់

    ចិនសម្រុកដើរលេងថ្ងៃបុណ្យចូលឆ្នាំ សំបុត្ររថភ្លើងជាង ២០០លានសន្លឹកលក់ដាច់គ្មានសល់

    ប៉េកាំង ៖ កម្មវិធីកក់សំបុត្ររថភ្លើង 12306 របស់ប្រទេសចិន លក់សំបុត្របានចំនួន ២១៤លានសន្លឹក សម្រាប់ការធ្វើដំណើរក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មី២០២៥ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមការបញ្ជាក់របស់ប្រតិបត្តិករផ្លូវដែករបស់ប្រទេសចិន។ ក្រុមហ៊ុន China State Railway Group Co., Ltd បានឱ្យដឹងថា នៅថ្ងៃចន្ទ សប្តាហ៍នេះ គឺជាថ្ងៃទី៧ នៃពេលវេលាប្រញាប់ប្រញាល់ធ្វើដំណើររបស់ប្រជាជនចិន ខណៈមនុស្សជាង ១៣.៤៥លាននាក់ ត្រូវបានរំពឹងថា នឹងធ្វើដំណើរតាមរថភ្លើងទូទាំងប្រទេស។ ការប្រញាប់ប្រញាល់ធ្វើដំណើរក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ឬបុណ្យនិទាឃរដូវ ដែលហៅម្យ៉ាងទៀតថា ឈុនយុន គឺជាការចាប់ផ្តើមឆ្នាំថ្មីនៅក្នុងប្រតិទិនតាមចន្ទគតិរបស់ចិន ដោយត្រូវបានគេស្គាល់ថា ជាការធ្វើចំណាកស្រុកដ៏ធំបំផុតរបស់មនុស្សនៅលើភពផែនដី។ ឆ្នាំនេះចាប់ផ្ដើមនៅថ្ងៃទី១៤ ខែមករា ហើយនឹងបញ្ចប់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។ ការប្រញាប់ប្រញាល់ធ្វើដំណើរនៅឆ្នាំនេះ ក៏តំណាងឱ្យពិធីបុណ្យឈុនយុនដំបូងរបស់ប្រទេសចិនផងដែរ បន្ទាប់ពីអង្គការយូណេស្កូបានចុះក្នុងបញ្ជីពិធីបុណ្យនិទាឃរដូវ នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខ្លួនកាលពីខែធ្នូឆ្នាំមុន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ឯកឧត្តម នេត្រ ភក្រ្តា ៖ បដិវត្តពណ៌នៅតែមាន គ្រាន់តែក្រុមប្រឆាំងផ្លាស់ប្តូរវិធីសាស្រ្តតែប៉ុណ្ណោះ

    ឯកឧត្តម នេត្រ ភក្រ្តា ៖ បដិវត្តពណ៌នៅតែមាន គ្រាន់តែក្រុមប្រឆាំងផ្លាស់ប្តូរវិធីសាស្រ្តតែប៉ុណ្ណោះ

    (ភ្នំពេញ)៖ បដិវត្តព៌ណ យើងឃើញហើយថា នៅតែមាន គ្រាន់តែគេមានវិធីសាស្រ្តក្នុងការធ្វើ ។ សម្រាប់វិធីសាស្រ្តរបស់គេ គឺរឿងអ្វីក៏ដោយមិនសំខាន់ទេ តួអង្គនយោបាអ្វីក៏ដោយមិនសំខាន់ដែរ អ្វីដែលសំខាន់គឺបញ្ហាអ្វីមួយដែលធ្វើហើយអាចបញ្ឆេះកំហឹងបាន។ ក្របខណ្ឌយុទ្ធសាស្រ្តទី៥របស់មហាអំណាចសហរដ្ឋអាមេរិក ផ្តួលរំលំបដិវត្ដព៌ណ គេប្រើប្រាស់បង្កើតឱ្យមានចលាចលសង្គម ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥របស់ក្រសួងព័ត៌មាននាថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តា បន្តថា ៖ ”ក្រុមនេះបើបង្កើតកន្លែងណាមួយបានគឺគេនឹងធ្វើភ្លាម ដូចជា តម្លៃស្រូវ ជាដើម ទាល់តែ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មចេញទៅពន្យល់ បកស្រាយ ហើយបើគេគិតតម្លៃស្រូវសព្វថ្ងៃប្រជាកសិករនៅតែចំណេញ គ្រាន់តែចំណេញមិនដូចអ្វីដែលគាត់រំពឹងទុកនៅពេលគាត់ចាប់ផ្តើមដាំដុះ ។ ចំណុចទាំងអស់នេះគឺជារឿងកើតឡើងពីការញុះញង់ ដូចជារឿង តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលនៅសុខៗក្រុមប្រឆាំង ដើម្បីទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋដើម្បីកុំឱ្យប្រជាពលរដ្ឋ មូរខ្លាំងទៅលើការគាំទ្ររាជរដ្ឋាភិបាល ពិសេសព្រែកជីកហ្វូណនតេជោ ពួកគេក៏បង្កើតរឿងរាវផ្សាយព័ត៌មានមិនពិតថា កម្ពុជាកាត់ខេត្ត៤ទៅឱ្យវៀតណាមតាមគម្រោងCLVនេះឯង។ នៅពេលរាជរដ្ឋាភិបាលបានធ្វើការដឹកនាំប្រជាពលរដ្ឋឱ្យទៅពិនិត្យព្រំដែន គឺពលរដ្ឋគាត់បានរឹងមាំជឿជាក់ក្នុងចិត្ត ឈប់ជឿក្រុមប្រឆាំងទៀត ។…

  • សម្តេចធិបតី ៖ ការបញ្ជូនឃាតកសម្លាប់លោក លឹម គីមយ៉ា ទៅសមត្ថកិច្ចថៃ ជាការបញ្ជាក់ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា

    សម្តេចធិបតី ៖ ការបញ្ជូនឃាតកសម្លាប់លោក លឹម គីមយ៉ា ទៅសមត្ថកិច្ចថៃ ជាការបញ្ជាក់ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា

    (ពោធ៌សាត់)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ជូនឃាតកសម្លាប់លោក លឹម គីមយ៉ា ទៅសមត្ថកិច្ចថៃ ជាការបញ្ជាក់ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល សូមថ្កោលទោស ចំពោះការបាញ់សម្លាប់លោក លិម គិមយ៉ា ផងដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុន រ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ សូមរំលឹកថា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ក្រុមសមត្ថកិច្ចកម្ពុជា បានបញ្ជូនឃាតកបាញ់សម្លាប់ លោក លិម គិមយ៉ា តំណាងរាស្ត្រ នៃអតីតគណបក្ស សង្គ្រោះជាតិ ឈ្មោះ «អេកាឡាក់ ភាណយ (Ekkalak Pheanou)» ទៅឱ្យភាគីថៃវិញ តាមនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…

  • ឯកឧត្តម នេត្រ ភក្រ្តា ៖ ការគ្រប់គ្រងព័ត៌មាន និង សាធារណៈមតិ ជារឿងសំខាន់ដែលគេត្រូវយកចិត្តទុកដាក់ និង គិតគូ

    ឯកឧត្តម នេត្រ ភក្រ្តា ៖ ការគ្រប់គ្រងព័ត៌មាន និង សាធារណៈមតិ ជារឿងសំខាន់ដែលគេត្រូវយកចិត្តទុកដាក់ និង គិតគូ

    (ភ្នំពេញ)៖ ក្រសួងព័ត៌មាន គឺជាសេនាធិការរួមរបស់រាជរដ្ឋាភិបាលដែលការគ្រប់គ្រងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទោះបីយ៉ាងណានៅក្នុងក្របខណ្ឌនេះក្រសួងស្ថាប័ននីមួយៗក៏មានផ្នែករបស់ខ្លួនដែលគេហៅថាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល យើងមានអ្នកនាំពាក្យ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ហើយយើងក៏មានក្នុងក្របខណ្ឌឆ័ត្ររួមមួយ គឺគណៈកម្មាធិការជាតិមួយសម្របសម្រួលកិច្ចការព័ត៌មាន និងកិច្ចការសាធារណៈមតិ ដែលជាយន្តការជាតិមួយ ឬ ដែលយើងហៅសាមញ្ញថា ជាបញ្ជាការដ្ឋានព័ត៌មាន របស់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងផ្សព្វផ្សាយ ក៏ដូចជាគ្រប់គ្រងសាធារណៈមតិ របស់រាជរដ្ឋាភិបាល ។ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥របស់ក្រសួងព័ត៌មាននាថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២៥នេះឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ៖ យើងគួរដឹងថា មានការប្រែប្រួលផ្លាស់ប្តូរនៃនិន្នាការ ទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ពីការទទួលព័ត៌មានបុរាណពីទូរទស្សន៍ កាសែត វិទ្យុ ទស្សនាវដ្ថី ដែលគាត់អង្គុយទស្សនា អាន ហើយព័ត៌មានដែលគាត់ទទួលបាននោះគឺអ្វីដែលយើងតម្រូវឬរៀបចំជូនគាត់ ដើម្បីឱ្យគាត់ដឹង ។ ប៉ុន្តែបច្ចុប្បន្ននេះបានផ្លាស់ប្តូរពោលគឺពីប្រព័ន្ធផ្សព្វផ្សាយបុរាណមកជាប្រព័ន្ធផ្សព្វផ្សាយទំនើប។ ឯកឧត្តមបញ្ជាក់បន្ថែមថា ៖ ក្រោយពីធ្វើបច្ចុប្បន្នភាពនៅក្នុងឆ្នាំ២០២៣យើងមានប្រព័ន្ធផ្សព្វផ្សាយបុរាណ ក្នុងនេះមានវិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតដែលជាប្រព័ន្ធផ្សព្វផ្សាយបុរាណ និង រួមទាំងប្រព័ន្ធផ្សព្វផ្សាយថ្មីមានជាង ២០០០ស្ថាប័ន ប៉ុន្តែក្រោយពីធ្វើបច្ចុប្បន្នភាពនៅចុងឆ្នាំ២០២៤នេះ…

  • សន្និបាតក្រសួងព័ត៌មាន រំលេចពីលទ្ធផលការងារធំៗក្នុងឆ្នាំ២០២៤

    សន្និបាតក្រសួងព័ត៌មាន រំលេចពីលទ្ធផលការងារធំៗក្នុងឆ្នាំ២០២៤

    ភ្នំពេញ៖ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា វិស័យ​ព័ត៌មាន សោតទស្សន៍ និងការគ្រប់គ្រងសាធារណ:មតិ ដែលមានក្រសួង​ព័ត៌មាន​​ជា​សេនាធិការ បានដំណើរការទៅបានយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាព ខណៈ មានកំណើនកើនច្រើនឡើងៗនៃចំនួន​អ្នកសារព័ត៌មានប្រជាជន ដែលបាននិងកំពុងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍​វៃឆ្លាតធ្វើជា​មធ្យោបាយ​ផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានសង្គម មានដូចជា ហ្វេសប៊ុក (Facebook),តិក តុក( Tik Tok),តេឡេក្រាម​​(Telegram) និង​បណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត។នេះជាអ្វីដែលត្រូវបានគូសរំលេច​នៅក្នុងសន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ​ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នាទីស្តីការក្រសួង​ព័ត៌មាន ។ សន្និបាតរយៈពេលបីថ្ងៃ (ថ្ងៃទី២០-២២ខែមករា)បានប្រារព្ធបើកក្រោមអធិ​បតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​និងមានវត្តមានចូល​រួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ខុនហ្វឺរ៉េន ជាង៧០០នាក់នោះ បានចាប់ផ្តើមក្នុង​របាយការណ៍​មួយឆ្នាំរបស់ខ្លួនដោយបញ្ជាក់ថា អគ្គនាយកដ្ឋានជំនាញទាំង​៥ និងអង្គភាពចំណុះរបស់ក្រសួងព័ត៌មាន បានពង្រឹងតួនាទីក្នុងនាមជាអ្នក​បម្រើក្នុងវិស័យសាធារណៈ​ប្រកបដោយ​វិជ្ជាជីវ:​ខ្ពស់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍​ក្នុងបរិបទបរិវត្តកម្មឌីជីថល។ ពិសេសជាងនេះ ដោយមានការចង្អុលបង្ហាញច្បាស់លាស់ប្រកបដោយ​វិធីសាស្រ្ត យុទ្ធសាស្ត្រ និងទស្សនវិស័យថ្មីរបស់ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា ក្រសួងព័ត៌មានបានធ្វើទំនើបកម្មស្ថាប័ន ជាមួយឥរិយាបថប្រតិបត្តិករគ្រប់តួអង្គ ដោយប្រកាន់​យក នវានុវត្តន៍ឌីជីថលូបនីយកម្ម ដើម្បីដើរឱ្យស្របទៅនឹង​កំណើន​នៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី…

  • នាយករដ្ឋមន្ត្រី ៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង

    នាយករដ្ឋមន្ត្រី ៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង

    (ពោធ៌សាត់)៖ សម្ដេចនាយករដ្ឋមន្ត្រី បានគូបញ្ជាក់ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង ក្នុងនោះយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនកសិករ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុន រ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុក បានចាក់សាំងដុតកម្ពុជារាល់ថ្ងៃ ជាពិសេសញុះញង់ប្រជាពលរដ្ឋឱ្យមានកំហឹង មកលើការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាករណីរឿងកសិកម្មនាពេលនេះ ខណៈពេលដែលពួកគេមិនដែលជួយអ្វីសោះ មានតែទៅស្នើឱ្យបរទេសកាត់ជំនួយ និងកុំឱ្យគេមកវិនិយោគនៅកម្ពុជា ។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង ក្នុងនោះយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនកសិករ ដូចជា វិធីសាស្រ្តដាំដុះ ការបែងចែកដីធ្វើស្រែ និងការស្វែងរកទីផ្សារនៅក្រៅប្រទេសផងដែរ ។ សម្តេច បន្តថា សម្ដេច បានផ្ដល់គោលការណ៍ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្ដាខេត្តពិនិត្យ និងត្រៀមអនុវត្តឱ្យបានទាន់ពេលវេលាជួយប្រជាពលរដ្ឋដែលអាចប្រឈមនឹងបញ្ហាខ្វះខាតទឹកក្នុងការធ្វើស្រែនារដូវប្រាំងនេះ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការយកចិត្តទុកចំពោះអតីតយុទ្ធជន គឺផ្ដោតលើចំណុចសំខាន់ពីរ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការយកចិត្តទុកចំពោះអតីតយុទ្ធជន គឺផ្ដោតលើចំណុចសំខាន់ពីរ

    (ពោធ៌សាត់)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានានៅក្នុង​ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ត​ពោធិ៍​សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការយកចិត្តទុកជាសំខាន់​ចំពោះអតីតយុទ្ធជន គឺផ្ដោតការយកចិត្តទុកដាក់សំខាន់ ២ចំណុចជាប្រចាំ ក្នុងនោះមាន៖ ទី១ គឺជីវភាពរបស់អតីតយុទ្ធជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់​ឧបត្ថម្ភនានាទៅតាមកម្រិតនៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ ដូចមន្ត្រី​រាជការទូទៅដែរ រួមទាំងការផ្ដល់សេវាព្យាបាល និងសេវាតម្រូវការនានា​ជាច្រើនទៀត។ ការយកចិត្តទុកដាក់ទី២ គឺកិត្តិយស តាមរយៈការកំណត់​យកថ្ងៃទី២១ មិថុនា ដើម្បីប្រារព្ធទិវាអតីតយុទ្ធជនជារៀងរាល់ឆ្នាំ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាល មិនដែលទុកបងប្អូន​អតីតយុទ្ធជនចោលឡើយរាប់ចាប់តាំងពីកម្ពុជាងើបចេញមកពីបាតដៃទទេរហូតមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលតែងតែគិតរឿងពីរយ៉ាងដល់​បងប្អូនអតីតយុទ្ធជន ក្នុងនោះគឺជីវភាព និងកិត្តិយស ទៅដល់បងប្អូនអតីតយុទ្ធជន ។ សម្តេចធិបតី ក៏បានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំ​ដោយ​​គណបក្សប្រជាជនកម្ពុជា នឹងធ្វើឲ្យប្រទេសមានការរីក​ចម្រើនពីមួយ​ឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងដូច ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់​ទ្រយឹងយ៉ាង​ដូច្នេះដែរ បានប្រែក្លាយពីតំបន់គ្មានមនុស្សនៅ តំបន់សង្រ្គាម មកជាតំបន់​មានមនុស្សច្រើនមានមន្ទីរពេទ្យ មានសាលារៀន និងផ្លូវថ្នល់ជាដើម ។…