Category: នយោបាយ

  • សម្តេច ម៉ែន សំអន អញ្ជើញប្រកាសលោកជំទាវ ជុន បូរ៉ានី ជាប្រធានកិត្តិសយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែង

    សម្តេច ម៉ែន សំអន អញ្ជើញប្រកាសលោកជំទាវ ជុន បូរ៉ានី ជាប្រធានកិត្តិសយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែង

    (ខេត្តព្រៃវែង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែង នារសៀល ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តព្រៃវែង។ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា ខេត្តបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីប្រកបដោយឆន្ទៈដ៏មោះមុត រួមគ្នាជាមួយសប្បុរសជន ក្នុងការធ្វើសកម្មភាព ជួយដល់កិច្ចការសង្គម ជាពិសេស ជួយដល់ជនរងគ្រោះដែលជានារីភេទ ឬកុមារ ដែលរងនូវការកៀបសង្កត់ ឬបំពានកេងប្រវ័ញ្ចពីជនមួយចំនួន ជនងាយរងគ្រោះ ជនក្រីក្រ និងគ្រោះមហន្តរាយនានា ។” សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យមានការឯកភាពគ្នាជាប្រយោជន៍ដល់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប”

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យមានការឯកភាពគ្នាជាប្រយោជន៍ដល់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប”

    (ភ្នំពេញ)៖ ក្នុងការជួបសំណេះសំណាលជាមួយម្ចាស់ដីតាមបណ្ដោយឆ្នេរ២៧០០ម៉ែត្រខេត្តកែប នាថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីពិភាក្សាជាមួយម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រ អំពីគោលការណ៍មួយចំនួន និងស្នើសុំការឯកភាពរួមគ្នាអនុវត្តគោលការណ៍ទាំងនេះឱ្យបានសម្រេចជោគជ័យ ដើម្បីអោយគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កំសាន្តសាធារណៈកម្រិតខ្ពស់ ឆ្នេរតេជោសន្តិភាពកែប ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានប្រវែង ២៧០០ម៉ែត្រចាប់ពីផ្សារក្តាមរហូតដល់ព្រៃកោងកាង ដំណើរការបានដោយរលូនសម្រាប់បង្កើនសោភណភាពខេត្តកែបនិងទាក់ទាញភ្ញៀវទេសចរណ៍ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា នៅក្នុងរដូវប្រាំងនេះ យើងត្រូវសាងសង់ទំនប់ទប់រលកជាមុនសិន និងរៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅខាងក្រោម និងអាចចាក់ខ្សាច់ក្នុងពេលតែមួយបានឬយ៉ាងណា ដែលនេះគឺជាបន្ទុករបស់ម្ចាស់ដី ហើយឯកឧត្តមយល់ឃើញថាប្រសិនបើការងារទាំងបីនេះអាចដំណើរការព្រមៗគ្នានោះគឺជាការល្អ ហើយការធ្វើគឺអាចមានជម្រើសដែលម្ចាស់ដីអាចធ្វើដោយខ្លួនឯង រឺក៏អាចមានការឯកភាពគ្នាធ្វើជាក្រុមនោះនឹងអាចចំណាយធូរស្រាលជាងនេះនិងមានប្រសិទ្ធភាពជាង ។ ជំហានដែលត្រូវធ្វើបន្ទាប់ពីនេះគឺការដាំដើមឈើលម្អនៅពីមុខក្បាលដីនីមួយៗតាមបណ្ដោយឆ្នេរ ស្របតាមការជ្រើសរើសរបស់ម្ចាស់ដីក្នុងនោះមានប្រភេទដើមដូង ដើមកោងកាងឬដើមស្ងាវ ពីព្រោះដើមឈើទាំងនេះគឺជាអត្តសញ្ញាណសម្រាប់បណ្ដាខេត្តនៅជាប់មាត់សមុទ្ររបស់ប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ទំនប់ទប់រលកក្នុងខេត្តកែបនេះនឹងចាប់ផ្ដើមធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់តាមទំនៀមទម្លាប់ប្រពៃណីខ្មែរនាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបួងសួងសុំឱ្យការអនុវត្តគម្រោងនេះ ដំណើរការបានដោយរលូនសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងខេត្តកែប កំពតនិងខេត្តព្រះសីហនុផងដែរ ៕…

  • ឯកឧត្តម ជៀង អំ ណែនាំអាជ្ញាធរមានសមត្ថកិច្ចត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាព និងទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ក្នុងសង្គ្រាម ចលាចល និងវឹកវរនៅក្នុងសង្គម

    ឯកឧត្តម ជៀង អំ ណែនាំអាជ្ញាធរមានសមត្ថកិច្ចត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាព និងទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ក្នុងសង្គ្រាម ចលាចល និងវឹកវរនៅក្នុងសង្គម

    (ខេត្តរតនគិរី)៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃខេត្តរតនគិរី ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបានគ្រប់សកម្មភាព និងទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលក្នុងស្ថានភាពសង្គ្រាម ចលាចល និងវឹកវរនៅក្នុងសង្គម ។ នេះប្រសាសន៍ណែនាំរបស់ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តរតនគិរី ។ អភិបាលខេត្តរតនគិរី ឯកឧត្ដម ញ៉ែម សំអឿន បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចអង្គសន្និបាតទាំងមូល នឹងប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ រិះរកវិធីដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់ ដោយបានឯកភាពទៅលើទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យ ដែលបានឆ្លុះបញ្ចាំងក្នុងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ។ ឯកឧត្តម ជៀង អំ មានប្រសាសន៍ថា បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នៃខេត្តរតនគិរី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា…

  • ឯកឧត្តម រស់ វណ្ណា ៖ ការចោលកាកសំណល់មិនត្រឹមត្រូវ បង្កហានិភ័យធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពមនុស្ស

    ឯកឧត្តម រស់ វណ្ណា ៖ ការចោលកាកសំណល់មិនត្រឹមត្រូវ បង្កហានិភ័យធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពមនុស្ស

    (ខេត្តបន្ទាយមានជ័យ)៖ ពិធីសម្ពោធទីលានទុកដាក់សំរាម នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៃគម្រោងកែលំអរគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមឥណទាន ពីធនាគារអភិវឌ្ឍអាស៊ី ADB បានរៀបចំឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូនបានបញ្ជាក់ ទីលានទុកដាក់សំរាម គឺជាការប្រមូលយកមកទុកដាក់ក្នុងការញែកសំរាម ដែលជាកាកសំណល់រឹង និង រាវ ដោយលក្ខណៈ បច្ចេកទេស មុននឹងដឹកយកចេញទៅឯទីលានសំរាមដើម្បីធ្វើការធានាបានអនាម័យបរិស្ថានស្អាត មិនបង្ករផលប៉ះពាល់ដល់ការស់នៅរបស់ប្រជាពលរដ្ឋ ។ តំណាង ADB បានឲ្យដឹងថា ទីលានទុកដាក់សំរាម ត្រូវបានអនុវត្តក្រោមគម្រោងកែលម្អ និង គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដែលគាំទ្រដោយ ADB ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ បានទទួលសេវាមូលដ្ឋានក្នុងទីក្រុង ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការពង្រីកលទ្ធភាព នៅទូទាំងប្រទេសតាមរយៈការធ្វើឱ្យទីក្រុង និងខេត្ត កាន់តែស្អាត ដែលផ្តល់ការរស់នៅមានសុខភាពល្អ ។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានអំនាវដល់ប្រជាពលរដ្ឋចូលរួមការវេចខ្ចប់សំរាមទុកដាក់ឲ្យត្រឹមត្រូវងាយស្រួលដល់ក្រុមអនាម័យដឹកជញ្ជូន ។ ទីលានទុកដាក់សម្រាមដែលត្រូវបានសម្ពោធនេះ ស្ថិតនៅក្នុង ភូមិកងវ៉ា…

  • ឯកឧត្តម ឈាង រ៉ា ៖ ការបរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល

    ឯកឧត្តម ឈាង រ៉ា ៖ ការបរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល

    (ភ្នំពេញ)៖ បរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកផ្តល់ឈាមដោយស្ម័គ្រចិត្ត និង សូមបង្កើនសកម្មភាពបន្ថែមទៀត ក្នុងការបង្កើតជាទម្លាប់ជាប្រចាំក្នុងការបរិច្ចាគឈាម ហើយការបរិច្ចាគឈាម គឺមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ។ នេះជាប្រសាសន៍របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខណៈអញ្ជើញ ពិនិត្យការបម្រើសេវាសុខាភិបាល និង សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម និង បងប្អូនប្រជាពលរដ្ឋអញ្ជើញមកផ្តល់ឈាមដោយស្ម័គ្រចិត្ត នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវពង្រឹង និងពង្រីកសមត្ថភាពខ្លួន តាមរយៈការបណ្តុះបណ្តាលបន្ថែម ត្រូវបង្កើនសាមគ្គីគ្នា សហការគ្នា យល់យោគគ្នា ចេះសន្តោស និងបំពេញភារកិច្ចការងាររបស់ខ្លួនដោយទឹកចិត្ត ស្នាមញញឹមគ្រប់ពេលវេលា ។ ឯកឧត្តមសាស្រ្តាចារ្យ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អបន្ថែម ដើម្បីបង្កើនសោភ័ណ្ឌភាពកន្លែងបរិច្ចាគឈាម ឱ្យមានភាពរស់រវើក ជាពិសេសបង្កើនការ ទុកចិត្ត ទាក់ទាញ កក់ក្តៅ ទើបមានការចូលរួមបរិច្ចាគឈាមបន្តទៀត ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី…

  • ឯកឧត្តមអភិសន្តិបណ្ឌិត និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ

    ឯកឧត្តមអភិសន្តិបណ្ឌិត និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាង ក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោបល់ដោយវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ នេះបើតាមលទ្ធផលជំនួប នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកប្រធានស្ថានតំណាង ត្រូវចប់អាណត្តិបេសកកម្មនៅកម្ពុជា។ ភ្ជាប់នឹងអាណត្តិការងារ៣ឆ្នាំនៅកម្ពុជា ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់លោកប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ដែលជានិច្ចកាលតែងតែសម្របសម្រួល ដល់ការធ្វើការងាររវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសលើការងារបណ្តុះបណ្តាលមន្ត្រីនៃប្រទេសទាំងពីរ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសដែលកើតឡើងនៅតាមបណ្តោយព្រំដែននៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ។ លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ដែលបានផ្តល់កិច្ចសហការជាមួយស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា រួមទាំងក្នុងអាណត្តិដែលលោកជាប្រធាន។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាព លោក ពៅ ណេពីន អ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់(CMAC)ប្រចាំទិសឧត្តរមានជ័យ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាព លោក ពៅ ណេពីន អ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់(CMAC)ប្រចាំទិសឧត្តរមានជ័យ

    (បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានចាត់តាំងឱ្យ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី ព្រមទាំងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោក ចៅ ពៅ និងលោកស្រី សែម ជំនោរ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ពៅ ណេពីន អ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់(CMAC)ប្រចាំទិសឧត្តរមានជ័យ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ម៉៤៥នាទី ដោយឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ បានប្រគល់ជូនក្រុមគ្រួសារសពនូវសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារថា ៖ «មរណភាពរបស់ លោក…

  • ប្រជាពលរដ្ឋជាអ្នកទិញបុរី WoodLand សប្បាយរីករាយជាខ្លាំង និងថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលបានដោះស្រាយ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពួកគាត់

    ប្រជាពលរដ្ឋជាអ្នកទិញបុរី WoodLand សប្បាយរីករាយជាខ្លាំង និងថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលបានដោះស្រាយ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពួកគាត់

    (ភ្នំពេញ)៖ ក្តីរំភើប និងភាពក្អាកក្អាយអស់ក្តីបារម្ភ ដែលប្រជាពលរដ្ឋទទួលបាន ជាមួយនិងការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំដោះស្រាយ និងចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ពួកគាត់ ។ ការសប្បាយរីករាយជាខ្លាំងនេះ ពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកទិញបុរី WoodLand ក្នុងឱកាសទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយផ្ទាល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បញ្ជាក់ថាក្រសួង នឹងរៀបចំបណ្ណកម្មសិទ្ធិជូន មិនថាបុរី Woodland បុរី វីអាយភី បុរី MCវីឡា ឬ បុរីដទៃទៀតនោះទេ ប្រសិនបើអតិថិជនបុរីទាំងនេះបានបង់ប្រាក់គ្រប់ ១០០% ហើយនោះក្រសួងនឹងរៀបចំបំបែកក្បាលដីជូន ហើយនិងរៀបចំចាត់ចែងកិច្ចការផ្សេងៗទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ប្រសិនបើដីនោះមានតម្លៃក្រោម ៧ ម៉ឺនដុល្លារហើយមិនតម្រូវឲ្យបង់ពន្ធនោះ ក្រសួងនឹងជួយរៀបចំជូនផងដែរ ។…

  • សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា និងម៉ាឡេស៊ី គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្ម ឱ្យបាន ២ពាន់លានដុល្លារ

    សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា និងម៉ាឡេស៊ី គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្ម ឱ្យបាន ២ពាន់លានដុល្លារ

    (ភ្នំពេញ)៖ ប្រទេសកម្ពុជា និងម៉ាឡេស៊ី គួរដាក់គោលដៅ បង្កើនទំហំពាណិជ្ជកម្មឱ្យបាន ២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ នៅ កម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់ធានរដ្ឋសភា ម៉ាឡេស៊ី និងគណៈប្រតិភូ និងសំដែងនូវក្តីរីករាយ ដែលជួបមិត្តចាស់សាជាថ្មី បន្ទាប់ពីជំនួប កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា ការចាកចេញពីតំណែង នាយករដ្ឋមន្ត្រី នៅពេលដែលសម្តេច មានប្រជាប្រិយភាពខ្ពស់បំផុត និងមានកម្លាំងរឹងមាំ…

  • ឧត្តមសេនីយ៍ឯក ស្រី ឌឹក ៖ កងទ័ពត្រូវតែស្មោះត្រង់ដាច់ខាត ហ៊ានធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ

    ឧត្តមសេនីយ៍ឯក ស្រី ឌឹក ៖ កងទ័ពត្រូវតែស្មោះត្រង់ដាច់ខាត ហ៊ានធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ

    (ខេត្តព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង​កងទ័ព​ជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា ក្នុងនាមយើងជាកងទ័ព ត្រូវមានទស្សនៈស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក លើកឡើងបែបនេះ នៅក្នុងឱកាសចុះ​ត្រួតពិនិត្យ​មើល​ការហ្វឹកហ្វឺនរបស់សិក្ខាកាម នៃអង្គភាពវរសេនាតូចអន្តរាគមន៍លេខ​៣៩១ ចំណុះឱ្យទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម បានបន្តថា ពេលប្អូនៗកូនក្មួយវិលត្រឡប់ទៅកាន់អង្គភាពដើមវិញ ត្រូវយកចំណេះដឹង ដែលបានសិក្សារៀនសូត្រ ពីសាលាហ្វឹកហ្វឺន ប្រែក្លាយ​ទៅ​ជាសកម្មភាពជាក់ស្តែង និងជាគម្រូ ក្នុងការបំពេញភារកិច្ច​សម្រេបាន​ជោគជ័យ តាមបទបញ្ជារបស់ថ្នាក់លើប្រគល់​ឲ្យ ឲ្យបានម៉ឺងម៉ាត់។ ចូលរួម​យ៉ាងសកម្មក្នុងចលនាប្រលងប្រណាំងបង្កើនស្នាដៃជូនអង្គភាពនិងបុគ្គល ត្រូវយកចិត្តទុក ដាក់ហ្វឹកហាត់ នូវចំណេះទាំងនោះឲ្យស្ទាត់ជំនាញ និងមានគុណភាពខ្ពស់។ ជាពិសេសមុខវិជ្ជាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដើម្បីអភិរក្សរក្សា​ស្នាដៃ​កេរ្ត៍ដំណែន របស់បុព្វបុរស នៃយើងដែលបានចងក្រង និងបន្សន់ទុក ឲ្យបាន​គង់វង់ ទោះបច្ចុប្បន្បកំពុងស្ថិតក្នុងសម័យ​បច្ចេកទេស​អាវុធយុទ្ធភ័ណ្ឌទំនើប​ក៏ដោយ និងដើម្បីចូលរួមប្រលងប្រណាំងថ្នាក់ជាតិបង្កើន​ស្នាដៃជូន​អង្គភាពនាថ្ងៃអនាគតផងដែរ ៕ ដោយ…