-
ប្រធានរដ្ឋសភា កម្ពុជា និង ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សភា និងវិស័យជាច្រើនទៀត

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥នេះ ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនកម្ពុជា និងបានគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជារហូតមក។ សម្តេចបានលើកឡើងថា អ្នកវិនិយោគម៉ាឡេស៊ីបានមកបណ្តាក់ទុនមុនគេនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ សម្តេចបានអរគុណប្រទេសម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់គាំពារពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅ ម៉ាឡេស៊ី បានយ៉ាងកក់ក្តៅដូចជាពលរដ្ឋរបស់ខ្លួនដូច្នេះដែរ។ សម្តេចបានស្នើប្រធានរដ្ឋសភាម៉ាឡេស៊ីជួយទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី មកបណ្តាក់ទុននិងទស្សនាកម្ពុជាបន្ថែមទៀត ព្រមទាំងជួយផ្តល់បន្ថែមអាហារូបករណ៍ដល់សិស្សនិស្សិតនិងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅម៉ាឡេស៊ី ឱ្យបានកាន់តែច្រើន ដើម្បីក្លាយជាធនធាននៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមបណ្ឌិត បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ម៉ាឡេស៊ីបាន រួមសហការការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាគូសបញ្ជាក់ថាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅម៉ាឡេស៊ី ជាពលរដ្ឋសកម្ម ស្មោះត្រង់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនៅម៉ាឡេស៊ី។ ឆ្លើយតបនឹងសំណើរបស់សម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិតបានសន្យាថា…
-
អ៊ីរ៉ង់ត្រៀមដាក់បញ្ចូលនាវាស៊ើបការណ៍សម្ងាត់ទៅក្នុងល្បែងសង្គ្រាម

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់គ្រោងដាក់បញ្ចូលនាវាស៊ើបការណ៍សម្ងាត់របស់ខ្លួនទៅក្នុងល្បែងសង្គ្រាម បន្ទាប់ពីបានប្រគល់វាទៅដល់ដៃកងទ័ពជើងទឹកអ៊ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នាវាស៊ើបការណ៍សម្ងាត់ Zagros គឺជានាវាយោធាប្រភេទថ្មី ដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិច និងមានសមត្ថភាពស្ទាក់ចាប់ប្រតិបត្តិការតាមអ៊ីនធឺណិត និងត្រួតពិនិត្យការស៊ើបការណ៍សម្ងាត់។ នេះបើតាមការចេញផ្សាយដោយអង្គភាពសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់។ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Shahram Irani បាននិយាយថា នាវា Zagros ដែលជាប្រភេទនាវាស៊ើបការណ៍ដំបូងរបស់អ៊ីរ៉ង់នេះ នឹងក្លាយជាអ្នកឃ្លាំមើលរបស់កងទ័ពជើងទឹកអ៊ីរ៉ង់នៅក្នុងសមុទ្រ និងមហាសមុទ្រ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងកាលពីខែតុលាឆ្នាំមុនថា ប្រទេសអ៊ីរ៉ងនឹងបង្កើនថវិកាយោធាប្រហែល ២០០ភាគរយ ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់សត្រូវ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
យោធិននៃកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ២០០នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែក ១៦មករាខេត្តព្រះវិហារ

ព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារចំនួន ២០០នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់នៅក្នុងមន្ទីរពេទ្យ ១៦មករា និងមន្ទីរសុខាភិបាលខេត្តព្រះវិហារ ។សកម្មភាពនជក៏ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ( ៧មករា ១៩៧៩ – ៧មករា ឆ្នាំ២០២៥ ) ការបរិច្ចាគឈាមបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ក្រោមវត្តមានឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង និងជានាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ ។ ឧត្តមសេនីយ៍ត្រី អាន់ លន មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៩ បានបង្ហាញអារម្មណ៍រំភើបដែលបានចូលរួមបរិច្ចាគឈាមចំនួន២០០នាក់គ្រប់តាមចំនួនស្នើសុំ និងបានត្រៀមកម្លាំងបម្រុងមួយចំនួនផ្សេងទៀត ក្នុងករណីចាំបាច់ជាក់ស្តែងណាមួយ ។ ឯកឧត្តម គីម រិទ្ធី បានថ្លែងកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៩…
-
ធ្វើផ្លូវក្រវាត់ព្រំដែន៖ បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីជាង ២សែន ម៉ែត្រការ៉េក្នុងភូមិសាស្ត្រខេត្តរតនគិរី

រតនគិរី៖ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រំដែនក្នុងខេត្តរតនគិរី ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដី ២៣៧ ៥០០ ម៉ែត្រការ៉េ ។នេះជាលទ្ធផលរបស់កងកម្លាំងវិស្វកម្មកម្ពុជាបានរកឃើញ។ចំពោះមុខ កម្លាំងជំនាញកំពុងរាវរកគ្រាប់មិនទាន់ផ្ទុះតាមគោលដៅរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការកសាងផ្លូវក្រវាត់ព្រំដែន ។ អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងមកនេះថា ថវិកាមូលនិធិខ្សែក្រវាត់ព្រំដែននេះ ជាកញ្ចប់ថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានមកពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ។ឯកឧត្តមបន្តថា ផ្លូវក្រវាត់ព្រំដែនមានប្រវែងជាង ១០០គីឡូម៉ែត្រចាប់រាប់ពីបង្គោលលេខ ០០ មុំ៣ នៅតំបន់កន្ទុយនាគផ្នែកខាងលើជាប់ព្រំដែនកម្ពុជា-ឡាវ មកដល់បង្គោលលេខ ៣០ ជាផ្នែកទី១។ ចំណែកផ្នែកទី២ ព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងផ្នែកទី៣ ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ។ ឯកឧត្តមបន្តថា កម្លាំងកងវិស្វកម្មកម្ពុជា កំពុងប្រឹងប្រែងធ្វើផ្លូវក្រវាត់ព្រំដែននេះយ៉ាងសស្រោកសស្រាំ ។ឯកឧត្តមអភិបាលខេត្តបានរំលឹកថា កាលពីមុនកូវីដ១៩ កងវិស្វកម្ម បានស្ថាបនាផ្លូវក្រវាត់ព្រំដែននេះម្តងរួចមកហើយ ចាប់ពីបង្គោលលេខ៣០ នៅត្រង់ច្រកទ្វាព្រំដែន ស្រុកអូរយ៉ាដាវ សំដៅទៅទិសខាងជើងមុំ៣ ។កាលណោះធ្វើបាន៨០គីឡូម៉ែត្រ ប៉ុន្តែបានផ្អាករយៈពេល ៤ឆ្នាំគិតមកដល់ពេលនេះ។ បើតាមការរៀបរាប់របស់ឯកឧត្តមអភិបាលខេត្ត ដោយសារការផ្អាកជាច្រើនឆ្នាំនេះ…
-
អភិបាលខេត្តស្ទឹងត្រែងស្នើឱ្យគ្រប់សាលារៀនទាំងអស់ចូលរួមទប់ស្កាត់ការលក់ចំណីអាហារដែលប៉ះពាល់សុខភាពសិស្ស

ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងក្នុងឱកាសអញ្ជើញចូលរួមពិធីបិទសន្និបាតនៅមន្ទីរអប់រំ យុវជននិងកីឡាកាលពីថ្ងៃទី១៥ ខែមករា បានស្នើឱ្យគ្រប់សាលារៀន និងគ្រប់កម្រិតទាំងអស់ឱ្យចូលរួមទប់ស្កាត់ការលក់ចំណីអាហារដែលប៉ះពាល់ដល់សុខភាពសិស្ស តាមរយៈអាជីវករលក់ដូរភេសជ្ជៈជាតិផ្អែម។ ឯកឧត្តមអភិបាលខេត្តបានវាយតម្លៃខ្ពស់លើសមិទ្ធផលសំខាន់ៗនៃការអនុវត្តការងារអប់រំក្នុងឆ្នាំសិក្សាកន្លងរបស់មន្ទីរអប់រំ ។ ឯកឧត្តមបានលើកឡើងពីអាទិភាពស្នូលទាំង៨ចំណុចរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ១.ការពង្រឹងអភិបាលកិច្ចសាលារៀន ,២.ការពិនិត្យកែសម្រួលនិងរៀបចំកកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ,៣.ការលើកកម្ពស់សុខភាពសិក្សា កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលារៀន ,៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាលនិងសហគមន៍តាមពាក្យស្លោក«ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» ,៥.ការអប់រំឌីជីថល ,៦.ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ,ទី៧.ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និង៨.ការអភិវឌ្ឍន៍ការអប់រំកាយ និងកីឡា ៕ដោយ៖ដេង ម៉ាវិន
-
ក្រុមសមាជិកព្រឹទ្ធសភាបានរៀបចំវេទិកាស្តីពី “ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យឌីជីថល”នៅខេត្តកំពត

កំពត៖រយៈពេលពីរថ្ងៃគឺថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាបានរៀបចំវេទិកាស្តីពី “ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យឌីជីថល” Castle Bayview Resort & Spa ខេត្តកំពត ។ ក្នុងវេទិកាខាងលើឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភាបានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា ,សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា តែងតែលើកទឹកចិត្ត និងផ្តល់សិទ្ធិអាទិភាពដល់ស្ត្រីនៅក្នុងភាពជាអ្នកដឹកនាំ ទាំងនៅក្នុងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ដើម្បីរួមចំណែកសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ពិសេសលើកកម្ពស់សមត្ថភាពស្ត្រី ក្នុងភាពជាអ្នកដឹកនាំ ឯកឧត្តមអនុប្រធានទី២បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួនដល់អ្នកចូលរួម។ ចំណែកលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានបញ្ជាក់ថា វេទិកាស្តីពី “ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យឌីជីថល” ភូមិភាគទី៥ មានគោលបំណង…
-
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី អញ្ជើញមកដល់កម្ពុជា

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត តាន់ស្រី ជាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato’ (Dr.) Johari bin Abdul) ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៥ ។ អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងឯកឧត្តម ប៉ាសុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ម៉ាឡេស៊ី ។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ីគ្រោងជួបប្រជុំទ្វារភាគីជាមួយ សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី នាំយកថវិកា ៤០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកជួយសង្គ្រោះកុមារកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកថវិកាចំនួន ៤០,៧០០,០០០រៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានមកពីការរៀបចំកម្មវិធី «រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរធម៌» នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ថវិកានេះមានការចូលរួមរបស់ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនដទៃទៀតផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងនូវការគោរព និងកោតសរសើរចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់ លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងជាបិតាសង្គ្រោះកុមារកម្ពុជា ក៏ដូចជាលោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការមើលថែទាំកុមារ ដែលមកទទួលការពិនិត្យព្យាបាល និងសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផានេះ ពីគ្រប់មជ្ឈដ្ឋាន ដោយគ្មានការរើសអើង។ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌, ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ…
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ឱ្យ កម្ពុជា និងអ៊ីរ៉ង់ លើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ គាំទ្រឱ្យប្រទេសទាំងពីរ លើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការជំរុញស្នូល ទៅលើការបង្កើតគណៈកម្មការ ចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរ ការពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជា វិស័យដទៃទៀត ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលជួបប្រធានស្ថានតំណាង ពុំមាននិវេសនដ្ឋាន នៅកម្ពុជា គឺស្ថិតនៅក្នុងក្របខ័ណ្ឌ នៃអាទិភាពការទូតសភា ដែលសម្តេច បានកំណត់ ហើយដែលជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារការទូត ។ ឯកឧត្តម Ali Akbar Nazari…
-
ស្ថានទូតនៃសាធារណរដ្ឋគូបា សាទរការរីកចម្រើនរបស់បេស្បលហ្វាយនៅកម្ពុជានិងសន្យាជួយស្វែងរកគ្រូបង្វឹកល្អៗមកជួយកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគូបា លោក ជំទាវ មីឡេនណា ការីដាដ ហ្សាលឌីវ៉ារ ពាដ្រា បានអនុញាតិឱ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាបេស្បលនិងសុហ្វបលកម្ពុជា លោក ឆែម តារា ប្រធានសហព័ន្ធចូលជួបសម្តែងការគួសម នាព្រឹកថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៥ ។ លោក ជំទាវ មីឡេនណា ការីដាដ ហ្សាលឌីវ៉ារ ពាដ្រា បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែល ស្ថានទូតនៃសាធារណរដ្ឋគូបា បានជួបជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាបេស្បល និងសុហ្វបលកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហការគាំទ្រក្នុងកម្មវិធីអភិវឌ្ឍកីឡាបេស្បលហ្វាយនៅកម្ពុជា។ លោក ជំទាវ បានគូសបញ្ជាក់បន្ថែមថា សម្រាប់កិច្ចសហការជាលើកដំបូងនេះ លោកជំទាវ សង្ឈឹមជឿជាក់ថា នឹងជួយជំរុញបន្ថែម ធ្វើឱ្យកីឡាបេស្បលហ្វាយរបស់កម្ពុជាកាន់តែមានប្រជាប្រិយភាព និងមានសក្តានុពលប្រកួតប្រជែងដោយគុណភាពនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ។ ជុំវិញដំណើរឆ្ពោះទៅកាន់កិច្ចសហការជាលើកដំបូងរវាងសហព័ន្ធកីឡាបេសប្បល និងសុហ្វបលកម្ពុជាជាមួយ គូបានេះ លោក ឆែម តារា បានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយជំរុញឱ្យបេសប្បលហ្វាយរបស់កម្ពុជាបានអភិវឌ្ឍទៅកាន់កម្រិតខ្ពស់នៅក្នុងតំបន់ ដ្បិតកីឡាបេស្បលហ្វាយនេះ ប្រទេសគូបាជាប្រទេសដែលខ្លាំងនិងមានសក្កានុពល។ លោក សង្ឈឹមជឿជាក់ថា កិច្ចសហការក្នុងភាពជាដៃគូនេះ ភាគីគូបា និងផ្តល់ផ្នែកបច្ចេកទេសដូចជាការផ្តល់ជាគ្រូបង្វឹកមកជួយដឹកនាំក្រុមកម្ពុជា…