Category: នយោបាយ

  • ព្រឹទ្ធសភា អនុម័តសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង ដើម្បីធានាការអនុវត្តមុខងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

    ព្រឹទ្ធសភា អនុម័តសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង ដើម្បីធានាការអនុវត្តមុខងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

    (ភ្នំពេញ)៖ ព្រឹទ្ធសភា បានពិនិត្យ និងអនុម័ត លើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសំឡេងគាំទ្រចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៥៩រូប ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័ត លើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អនុលោមតាមប្រការ ៨២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាបច្ចុប្បន្ន សមាជិក សមាជិកាព្រឹទ្ធសភា ចំនួន ២៣រូប បានស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ គឺផ្អែកលើគោលការណ៍នីតិកម្ម នៃការរៀបចំ បទប្បញ្ញត្តិគតិយុត្ត ដែលឆ្លើយតបយ៉ាងសមស្រប ទៅនឹងតួនាទីរបស់ព្រឹទ្ធសភាដែលជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ។ សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ មាន១៧ជំពូក ចែកចេញជា ៨៩ប្រការ ដោយបានចែងលម្អិតអំពី «នីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗនៃព្រឹទ្ធសភា ព្រមទាំងរចនាសម្ព័ន្ធ…

  • ស្រ្តីមានផ្ទៃពោះជាប់ឃុំក្នុងពន្ធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ឆាប់ៗនេះ

    ស្រ្តីមានផ្ទៃពោះជាប់ឃុំក្នុងពន្ធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ឆាប់ៗនេះ

    (ភ្នំពេញ)៖ ដើម្បីអាចផ្តល់កិច្ចគាំពារដល់ស្រ្តីមានផ្ទៃពោះក្នុង ពន្ធនាគារឲ្យទទួលបានប្រាក់ឧបត្ថម្ភ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបរវធិបតី នាយករដ្ឋមន្រ្តី, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម – NSPC Cambodia នារសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីគិតគូរផ្តល់អត្ថប្រយោជន៍ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់ជនជាប់ឃុំជាស្ត្រីក្នុងពន្ធនាគារ ។ កិច្ចប្រជុំបានផ្តោតការពិភាក្សាលើ យន្តការក្នុងការអនុវត្តកម្មវិធី ក្នុងន័យពិនិត្យគ្រប់ទិដ្ឋភាព និងទទួលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យការគិតគូរនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានតំណាងមកពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មូលនិធិជាតិជំនួយសង្គម, ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខសង្គម, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សម្តេចតេជោ ហ៊ុន សែន រំលឹកនូវប្រសាសន៍ក្នុងថ្ងៃខួប ៤០ឆ្នាំ ដែលសម្តេចក្លាយជានាយករដ្ឋមន្ត្រីថា មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ

    សម្តេចតេជោ ហ៊ុន សែន រំលឹកនូវប្រសាសន៍ក្នុងថ្ងៃខួប ៤០ឆ្នាំ ដែលសម្តេចក្លាយជានាយករដ្ឋមន្ត្រីថា មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ

    (ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបគម្រប់៤០ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ថ្ងៃដែល សម្តេច តេជោ ហ៊ុន សែន ត្រូវបានផ្តល់សេចក្តីទុកចិត្តពីសភាឱ្យកាន់តំណែង ជា នាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវប្រសាសន៍ ដែលសម្តេចថ្លែងនៅក្នុងសភា ក្រោយពេលជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ថា មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។ នៅក្នុងថ្ងៃខួប៤០ឆ្នាំ ដែលសភាផ្តល់សេចក្តីទុកចិត្តកាន់តួនាទី ជានាយករដ្ឋមន្ត្រី ដឹកនាំកិច្ចការជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើបណ្តាញសង្គមថា ការទទួលបានតំណែងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេល នេះ ហៅថា នាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ស្តីទី ពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្ត្រី ចាន់ ស៊ី ទៅព្យាបាលជំងឺនៅទីក្រុង មូស្គូ និងទទួលមរណភាពនាខែធ្នូ ឆ្នាំ១៩៨៤ ។ សម្តេចតេជោ…

  • វេទិកាផ្សព្វផ្សាយ ‟វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី បរិយាកាសគ្មានវិវាទˮ

    វេទិកាផ្សព្វផ្សាយ ‟វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី បរិយាកាសគ្មានវិវាទˮ

    (ភ្នំពេញ)៖ ព្រឹទ្ធសភា រដ្ឋសភា និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំវេទិកាផ្សព្វផ្សាយ ‟វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទˮ ដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភានិងរដ្ឋសភាព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនាពេលនេះ គឺជាឱកាសនៃការតាំងចិត្តរួមគ្នា ដើម្បីបន្តដោះស្រាយវិវាទដីធ្លីឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈបទបង្ហាញគន្លឹះអំពីសមិទ្ធផល បទពិសោធ ការប្រឈម និងទិសដៅក្នុងពេលខាងមុខ ព្រមទាំងសំណួរ ចម្លើយ និងអនុសាសន៍សំខាន់ៗ ដើម្បីកសាងបរិយាកាសគ្មានវិវាទ សំដៅពង្រឹងពង្រីកសុខដុមកម្មសង្គម ប្រកបដោយចក្ខុវិស័យអភិវឌ្ឍរឹងមាំ និងយូរអង្វែង…

  • Tesla បញ្ចេញឡានស៊េរីថ្មី តម្លៃ ៣ ទៅ ៤ ម៉ឺនដុល្លារ សាកម្ដងជិះបាន ៧០០ គីឡូម៉ែត្រ

    Tesla បញ្ចេញឡានស៊េរីថ្មី តម្លៃ ៣ ទៅ ៤ ម៉ឺនដុល្លារ សាកម្ដងជិះបាន ៧០០ គីឡូម៉ែត្រ

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានបញ្ចេញឡានអគ្គិសនី Model Y Juniper ជាផ្លូវការ ដែលកំពុងត្រៀមខ្លួនវាយលុកទីផ្សារប្រទេសចិនមុនដំបូងគេ ដោយរចនាឡើងបំពាក់មកជាមួយបច្ចេកវិទ្យាកាន់តែទំនើបជាងមុន បើធៀបនឹងម៉ូដែល Model Y ឆ្នាំ ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering។ ឡាន SUV ថ្មីរបស់ Tesla នេះ ត្រូវបានរំពឹងទុកថា នឹងចាប់ផ្តើមចែកចាយនៅខែមីនា ឆ្នាំ២០២៥ ជាមួយនឹងជម្រើសពីរប្រភេទ ដោយតម្លៃរបស់វាមានចន្លោះពីជាង ៣ម៉ឺនដុល្លារទៅជាង៤ម៉ឺនដុល្លារ។ ឡាន Model Y ស៊េរីថ្មីនេះ មានការរចនាប្លែកជាងមុន ដោយបានបំពាក់មកនូវអំពូល LED លាតសន្ធឹងពេញផ្ទៃផ្នែកខាងមុខឡាន ជារួមស្រដៀងនឹងឡានម៉ូដែល Cybertruck ដែរ។ ឡាន Model Y Juniper នៅពេលសាកភ្លើងពេញអាចបើកបរបានចម្ងាយជាង ៧១៩គីឡ រួមជាមួយនឹងការរចនាសំបកកង់ថ្មីទំហំ ១៩អ៊ីញ និងទំហំ ២០អ៊ីញ ដែលផ្តល់ឲ្យការបើកបរកាន់តែរលូន…

  • ក្នុងឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ ចាត់ការសំណុំរឿងគ្រឿងញៀនរួចរាល់ជាង ២ម៉ឺន ឬ ស្មើជិត ៩០ភាគរយ

    ក្នុងឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ ចាត់ការសំណុំរឿងគ្រឿងញៀនរួចរាល់ជាង ២ម៉ឺន ឬ ស្មើជិត ៩០ភាគរយ

    (ភ្នំពេញ)៖ សំណុំរឿងគ្រឿងញៀន ទាំងចាស់ទាំងថ្មី ដែលមានចំនួន ២៤ ៦៥១ ត្រូវបាន តុលាការទូទាំងប្រទេសចាត់ការរួចរាល់បានចំនួន ២២ ០២២ ។ នេះបើតាម ឯកឧត្តម សេង ឌីណា មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផល រយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នៅទីស្តីការក្រសួង ឯកឧត្តម សេង ឌីណា ឱ្យដឹងថា៖សម្រាប់ សំណុំរឿងគ្រឿងញៀននេះ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស នៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ “តម្លាភាព” ដោយបានចេញសេចក្តីប្រកាស ព័ត៌មានជាប់ជាប្រចាំ ចំពោះចំណាត់ការសំណុំរឿងគ្រឿងញៀននៅគ្រប់ដំណាក់កាលនៃនីតិវិធី របស់អយ្យការ និងតុលាការ ដើម្បីបញ្ចៀសបាននូវការមិនទុកចិត្តគ្នាក្នុងចំណោមស្ថាប័នអនុវត្ត និងម្យ៉ាងទៀត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវ ពីសំណាក់ស្ថាប័នអនុវត្តច្បាប់ទៅកាន់សាធារណជន។ មន្រ្តីអ្នកនាំពាក្យរូបនេះបានលើកឡើងថា”ចំណាត់ការសំណុំរឿង គ្រឿងញៀន ត្រូវបានធ្វើឡើងដោយប្រកាន់ខ្ជាប់នូវអភិក្រម “ម៉ឺងម៉ាត់ និងត្រឹមត្រូវតាមច្បាប់” និង “ស្អាតស្អំ”…

  • សំណុំរឿងក្មេងទំនើងសរុបជាង ២ពាន់នាក់ និងមានជនសង្ស័យជាង ៣ពាន់នាក់កំពុងក្លាយជាកម្មវត្ថុត្រូវអនុវត្តិវិធានការផ្លូវច្បាប់

    សំណុំរឿងក្មេងទំនើងសរុបជាង ២ពាន់នាក់ និងមានជនសង្ស័យជាង ៣ពាន់នាក់កំពុងក្លាយជាកម្មវត្ថុត្រូវអនុវត្តិវិធានការផ្លូវច្បាប់

    (ភ្នំពេញ)៖ ឯកឧត្តម សេង ឌីណា មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថាក្នុងសំណុំរឿងក្មេងទំនើងគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញថា តុលាការបានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មកទល់នឹង ពេលនេះសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានទទួលចាត់ការ សំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ២ ៣២៤ ដែលមានជនសង្ស័យ ចំនួន ៣ ៦៥០ នាក់ ជាកម្មវត្ថុនៃការអនុវត្តវិធានការតាមផ្លូវច្បាប់។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផលរយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សេង ឌីណា ឱ្យដឹងថា ៖ ”សម្រាប់ វិធានការម៉ឺងម៉ាត់នេះ បានចូលរួមចំណែកក្នុងការ ធានាឱ្យបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដោយយើងសង្កេតឃើញជារួមថា បច្ចុប្បន្ននេះ សកម្មភាពក្មេងទំនើងនៅសល់តិចតួចតែប៉ុណ្ណោះ”។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ៖ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានអំពាវនាវឱ្យឪពុកម្តាយ…

  • មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ ៖ ជនល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរឹង គឺត្រូវតែទទួលរងទាំងសំណង និងបទល្មើសព្រហ្មទណ្ឌ

    មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ ៖ ជនល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរឹង គឺត្រូវតែទទួលរងទាំងសំណង និងបទល្មើសព្រហ្មទណ្ឌ

    (ភ្នំពេញ)៖ ក្នុងការប្រព្រឹត្តិបទល្មើសគ្រោះថ្នាក់ចរាចរណ៍ជនល្មើសត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរឹង ដែលក្នុងនេះមិនអាចយកថវិការប្តូរជាមួយការរួចខ្លួនឡើយ ពោលគឺជនល្មើសត្រូវតែទទួលខុសត្រូវទាំងសំណង និងបទល្មើសព្រហ្មទណ្ឌជាចាំបាច់ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី“លទ្ធផលរយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម សេង ឌីណា ឱ្យដឹងថា៖មុនបើកយុទ្ធនាការ២គឺ យុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ គឺសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ១០៤១ករណីត្រូវតុលាការរាជធានីខេត្តដោះស្រាយរួចរាល់១០០ភាគរយចាប់តាំងតែពី ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ចំណែកសំណុំរឿងដែលចូលថ្មីក្រោយប្រកាស យុទ្ធនាការមានចំនួនសរុប៥៤៧០ករណីត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់បាន៨៧,៨៨ភាគរយ។បើសរុបសំណុំរឿងចរាចរណ៍ទូទាំងប្រទេស ទាំងរឿងចាស់ និងថ្មី ៦៥១១ករណី ត្រូវបានដោះស្រាយចប់សព្វគ្រប់៥៨៤៨ករណីដែលស្មើនឹង៨៩,៨២ភាគរយ ហើយនៅសល់ត្រឹមតែ ១០,១៨ភាគរយដែលកំពុងចាត់ការ។ ឯកឧត្តម សេង ឌីណា បានថ្លែងដែរថា គណៈបញ្ជាការពិនិត្យឃើញថាការដោះស្រាយសំណងក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដល់ជនរងគ្រោះ គឺត្រូវបានគិតគូយ៉ាងយកចិត្តទុកដាក់។ជាមួយគ្នានេះដែរចំពោះជនល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរឹង ក្នុងនេះមិនមែនឱ្យតែថាមានសំណងរដ្ឋប្បវេណីហើយរួចខ្លួនទេពោលគឺសងទាំងសំណងរដ្ឋប្បវេណី និងបទល្មើសព្រហ្មទណ្ឌនៅតែទទួលរងមិនអាចចៀសផុតឡើយ។ មន្រ្តីអ្នកនាំពាក្យរូបនេះបន្តថា ”មិនមែនបុកគេស្លាប់ហើយចេញសំណងទៅ រួចខ្លួនទៀតទេ បន្ទាប់ពីបើកយុទ្ធនាការ២គឺ យុទ្ធនាការជំរុញ និង…

  • សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានបញ្ជាក់ជំហរ ក្នុងការពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាលជាមួយកម្ពុជា

    សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានបញ្ជាក់ជំហរ ក្នុងការពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាលជាមួយកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅព្រឹកទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់កម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល ក៏ជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សបំផុតមួយផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរ របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈ នៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដែលរួមមាន ការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត ការផ្លាស់ប្តូរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងលទ្ធភាពនៃការវិនិយោគលើការនាំចូលផលិតផលឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំងផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់ការរីកចម្រើន របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងបានបញ្ជាក់ថា នឹងពិនិត្យមើលលទ្ធភាព រៀបចំកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមោះមុត ប្រកបដោយគតិបណ្ឌិតរបស់  សម្តេចមហាបវរធិបតី ហ៊ុន…

  • មន្រ្តីអ្នកនាំពាក្យ ៖ សំណុំរឿងអត្រានុកូលដ្ឋានបានចាត់ការរួចរាល់ជាង ៩៨ភាគរយហើយ នៅសល់ត្រឹមតែជិត ២ភាគរយប៉ុណ្ណោះដែលកំពុងបន្តចាត់ការ

    មន្រ្តីអ្នកនាំពាក្យ ៖ សំណុំរឿងអត្រានុកូលដ្ឋានបានចាត់ការរួចរាល់ជាង ៩៨ភាគរយហើយ នៅសល់ត្រឹមតែជិត ២ភាគរយប៉ុណ្ណោះដែលកំពុងបន្តចាត់ការ

    (ភ្នំពេញ)៖ សំណុំរឿង អត្រានុកូលដ្ឋាន ទូទាំងប្រទេស ទាំងចាស់ និងទាំងថ្មី ហើយបើបូកសរុបបញ្ចូលគ្នាទៅ គឺមាន ចំនួសរុប ៥៧៥៨៤សំណុំរឿង ក្នុងនេះចាត់ការរួចបាន ៩៨.១០ភាគរយ នៅសល់ទូទាំងប្រទេសនៅសល់តែ ១០៩៣សំណុំរឿងទៀតប៉ុណ្ណោះ ឬស្មើ ១.៩០ភាគរយ ដែលនូវកំពុងបន្តចាត់ការ ។ មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម សេង ឌីណា បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផល រយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នៅទីស្តីការក្រសួងឱ្យដឹងថា៖ការអនុវត្តនៃវិធានច្បាប់តឹងរឹងក្នុងសំណុំរឿងអាទិភាពទាំង៤ដែលក្នុងនោះទី១សំណុំរឿងអត្រានុកូលដ្ឋាន ដែលមានក្នុងមុនពេលប្រកាសបើកយុទ្ធនាការនេះ គឺមានចំនួន ៤៩,៩៨៣សំណុំរឿង គឺត្រូវបានដោះស្រាយចប់សព្វគ្រប់ ១០០ភាគរយ តាំងពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ កន្លងទៅម៉្លេះ ។ ចំណែកសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មីក្រោយការប្រកាសចេញនៃការដាក់ចេញនៃយុទ្ធនាការទាំងពីរកន្លងមកមានចំនួន ៥២៦០១សំណុំរឿង ត្រូវបានដោះស្រាយចប់សព្វគ្រប់បានចំនួន ៥១៥០៨សំណុំរឿង គឺអត្រានៃការចាត់ការមានរហូតដល់ទៅ ៩៧,៩២ភាគរយទូទាំងប្រទេស ។ ឯកឧត្តម បានថ្លែងដោយបញ្ជាក់ថា៖”ចំណាត់នៅក្នុងសំណុំរឿងអត្រានុកូលដ្ឋាននេះ យើងគណៈបញ្ជាការដឹកនាំយុទ្ធនាការជារួមបានសង្កេតឃើញជារួមថា ចំណាត់ការរបស់តុលាការ…