Category: នយោបាយ

  • រយៈពេល ១ឆ្នាំ ក្រសួងយុត្តិធម៌បានទទួលពាក្យសំណើរសុំអន្តរាគមន៍ ២៤១៣ករណី និងបណ្តឹងមួយចំនួនត្រូវបានដោះស្រាយលឿនជាមុន

    រយៈពេល ១ឆ្នាំ ក្រសួងយុត្តិធម៌បានទទួលពាក្យសំណើរសុំអន្តរាគមន៍ ២៤១៣ករណី និងបណ្តឹងមួយចំនួនត្រូវបានដោះស្រាយលឿនជាមុន

    (ភ្នំពេញ)៖តាមរយៈយុទ្ធនាការចំនួន ២ គឺ យុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលបានអនុវត្តរយៈពេល ១ឆ្នាំមកនេះគេបានទទួលទទួលពាក្យសំណើរសុំ អន្តរាគមន៍ ២៤១៣ករណី ដែលគិតជាមធ្យម ៦,៥៧សំណើរក្នុងមួយថ្ងៃ ហើយបើធៀបពេលដំបូងៗនៃការបើកយុទ្ធនាការមានសំណើររហូតដល់ ១១ ទៅ ១២សំណើរក្នុងមួយថ្ងៃ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធ ផលរយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលា ការនិងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នៅទីស្តីការក្រសួង ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខា ក្រសួងយុត្តិធម៌ និងជា ប្រធាន លេខាធិ ការរដ្ឋាននៃគណៈកម្មការដឹកនាំយុទ្ធនាទាំង២នេះបានឱ្យដឹងថាសម្រាប់ក្នុងចំណោមសំណើរទាំង ២៤១៣ករណី នេះនៅពេលដែល បានទទួលហើយ ក្រុមការងារបានទាក់ទងទៅភាគគីពាក់ព័ន្ធ ហើយក្នុងនេះមានសំណើរចំនួន ១៧ដែលមានពុំមានព័ត៌មានគ្រប់គ្រាន់ មិនអាចចាត់ការបាន។ក្រៅពីនេះក៏មានសំណើរសុំអន្តរាគមន៍ដែលមានចំនួន ២៣៤៨ករណីដែលយើងពិនិត្យឃើញមានមូលដ្ឋានគ្រប់គ្រាន់បានធ្វើការបញ្ជូនទៅយុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការសរុបមានចំនួន ១១៧៥ករណី ឬ ស្មើ ៤៩,០៤ភាគរយនៃចំនួនបណ្តឹងសុំអន្តរាគមន៍សរុប និងក្រៅពីនេះទៀតក៏បានបញ្ជូនទៅ យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការដែលមានពាក្យបណ្តឹងសរុបចំនួន១២២១ករណីឬស្មើ៥០,៩៦ភាគរយនៃចំនួនបណ្តឹងសរុបទាំងអស់។ ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថាចំពោះយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាម តុ លាការគណៈកម្មការគណៈបញ្ជាការបានធ្វើលិខិតអន្តរាគមន៍ទៅកាន់សាលាជម្រះក្តីនិងម្ចាស់បណ្តឹ ងបានចំនួន៦៣៩ករណី…

  • ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើឡើងនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើឡើងនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើឡើង នាខែឧសភា ឆ្នាំ២០២៥ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញលើផ្ទៃដីជាងមួយហិកតា ។ ដើម្បីត្រៀមកន្លែងរៀបចំព្រះរាជពិធីនេះ នារសៀលថ្ងៃទី១៣ មករា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះ ពិនិត្យទីតាំងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលមានទីតាំងនៅលើកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ក្នុងឱកាសនោះក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតា នៅជាប់ខាងត្បូង ឈៀងខាងកើតស្ពានកោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងទំហំដីនេះសម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចជា ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យផ្នែកជំនាញរុះរើរោង និង តង់លក់អាហារចេញ និងណែនាំអោយដាំស្មៅក្នុងទីតាំងនេះឱ្យបានស្រស់ស្អាតផងដែរ ។ សូមជម្រាបជូនថា ព្រះរាជពិធីច្រត់ព្រះនង្គ័លកម្ពុជា គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែពិសាខ ត្រូវនិងខែ (ឧសភា)…

  • កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤

    កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤

    (ខេត្តសៀមរាប)៖ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំខ្លឹមសារគន្លឹះក្នុងការកសាងផែនការ ដល់បណ្តាមន្ទីរ អង្គភាពសាមី ក្នុងការកែសម្រួលខ្លឹមសារពាក្យពេចន៍មួយចំនួន សំដៅលប់បំបាត់នូវវប្បធម៌អន្តរាគមន៍ នៅក្នុងសង្គម ។ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានធ្វើការណែនាំបែបនេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប ។ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីសូចនាករ នៃគម្រោងផែនការក្នុងក្របខ័ណ្ឌ អភិវឌ្ឍន៍ខេត្ត និង កម្មវិធី អភិវឌ្ឍន៍មូលដ្ឋានរយៈពេល ៥ឆ្នាំ(២០២៥ . ២០២៩) របស់រដ្ឋបាលខេត្ត ជូនអង្គពិធីផងដែរ ។ បន្ទាប់សមាជិកសមាជិកានៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបានធ្វើការអនុម័តរួចមក ឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើការ ណែនាំដល់ក្រុមការងារទាំង ៥ ត្រូវប្រកាន់ខ្ជាប់ពីតួនាទី ភារកិច្ចរបស់ក្រុមនិមួយៗ សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងត្រូវឈរលើស្មារតីអព្យាក្រិត្យ មិនលំអៀង មិនប្រកាន់និន្មាការនយោបាយណាមួយឡើយ ដោយឈរលើភាពយុត្តិធម៌ ។…

  • ពិធីក្រុងពលីបើកការសាងសង់សួន តេជោសន្តិភាព

    ពិធីក្រុងពលីបើកការសាងសង់សួន តេជោសន្តិភាព

    (ខេត្តសៀមរាប)៖ សួនតេជោសន្តិភាព ត្រូវបានធ្វើពិធីក្រុងពលីបើកការសាងសង់ នៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ នាព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប ។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានឲ្យដឹងថា ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្ដិភាព ខេត្តសៀមរាប ពិតជាមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការឯកភាពជាតិពេញលេញដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ។ សួនតេជោសន្ដិភាព ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ ខេត្តសៀមរាប បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អាចទេសចរណ៍កម្សាន្ត និងសិក្សាស្វែងយល់អំពីយុទ្ធសាស្រ្ត និង គុណតម្លៃនៃការបញ្ចប់សង្រ្គាម និង នាំមកនូវសុខសន្តិភាពសម្រាប់ កម្ពុជា…

  • ក្រុមហ៊ុនចិន កំពុងវិនិយោគនៅវៀតណាម មានបំណងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅកម្ពុជា

    ក្រុមហ៊ុនចិន កំពុងវិនិយោគនៅវៀតណាម មានបំណងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្ដម សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ កំពុងដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម។ ក្នុងឱកាសនោះ លោកអគ្គនាយក បានលើកឡើងពីគោលបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនីនៅប្រទេសចិន និងវៀតណាម។ ក្នុងឱកាសនោះ ឯកឧត្ដម សាបូ អូហ្សាណូ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគកែច្នៃសំរាម បង្កើតជាថាមពលអគ្គិសនី របស់ក្រុមហ៊ុន នៅក្នុងប្រទេសវៀតណាម។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ ស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុននានា…

  • មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព មានការអភិវឌ្ឍ និងការគោរពប្រតិបត្តិជំនឿសាសនា

    មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព មានការអភិវឌ្ឍ និងការគោរពប្រតិបត្តិជំនឿសាសនា

    (កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពប្រតិបត្តិជំនឿសាសនា ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្លែងបែបនេះ ក្នុងឱកាសដង្ហែរអង្គផ្កាប្រាក់ វេរប្រគេន ព្រះសង្ឃ វត្តត្រពាំងវែង ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រមូលបច្ច័យ កសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ ។ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានរំឭក នូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត, ជាពិសេស នយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន…

  • ភេខ្លួនរលោងជាសត្វកម្រ និងច្រើនរស់នៅរ៉ាមសារព្រែកទាល់

    ភេខ្លួនរលោងជាសត្វកម្រ និងច្រើនរស់នៅរ៉ាមសារព្រែកទាល់

    (ភ្នំពេញ)៖ ភេខ្លួនរលោង (Smooth-coated Otter) ច្រើនរស់នៅតាមតំបន់ដីវាលទំនាប ដូចជានៅតាមមាត់ពាមទន្លេ មាត់ទន្លេ ព្រៃកោងកាង ស្ទឹង បឹង និងអូរ ។ ជាទូទៅភេខ្លួនរលោងមានប្រវែងក្បាល-ដងខ្លួន ៥២-៧៦ សង់ទីម៉ែត្រ ប្រវែងកន្ទុយ ៤០-៤៥សង់ទីម៉ែត្រ និងមានទម្ងន់ពី ៧-១១ គីឡូក្រាម។ វាមានទំហំ និងពណ៌ប្រហាក់ប្រហែលទៅនឹងភេក្បាលសំប៉ែតដែរ ។ លក្ខណៈដែលខុសគ្នានោះត្រង់ថា ភេខ្លួនរលោងមានដងខ្លួនរលោងរាបស្មើ និងមានកន្ទុយសំប៉ែត។ បំពង់ក បបូរមាត់លើ ថ្ពាល់ ក និងទ្រូងមានពណ៌លឿងស្រាល ។ ក្រសួងបរិស្ថានបានឱ្យដឹងថា ៖ ភេខ្លួនរលោងគេឃើញរស់នៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប) ។ សត្វប្រភេទនេះកំពុងទទួលរងការគំរាមកំហែងលើពិភពលោក(IUCN Redlist)។ ដោយឡែកតាមឯកសារស្រាវជ្រាវបានឱ្យដឹងថា ៖ ភេខ្លូនរលោងនេះរស់នៅជាក្រុមគ្រួសារដែលមានមេបា និងកូនរបស់វាដូចប្រភេទភេដទៃទៀតដែរ។ ពួកវាតែងតែរួបរួមគ្នាជាច្រើនក្រុមក្នុងការរកចំណីដែលជាវិធីមានប្រសិទ្ធិភាពបំផុត។ មនុស្សជាញឹកញាប់តែងតែចិញ្ចឹមសត្វភេនេះ ដើម្បីឲ្យវាចាប់ត្រី។ ចំណីអាហារ ទីកន្លែងលាក់ខ្លួន និងការបន្តពូជមានលក្ខណៈស្រដៀងគ្នាទៅនឹងភេក្បាលសំប៉ែតដែរ ៕ ដោយ ៖ ម៉ាដេប៉ូ

  • សម្តេចពិជ័យសេនា ទៀ បាញ់  អញ្ជើញចូលរួមមីទ្ទីងខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា

    សម្តេចពិជ័យសេនា ទៀ បាញ់  អញ្ជើញចូលរួមមីទ្ទីងខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា

    សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានក្រុមការងារគណបក្ស​ចុះជួយខេត្តសៀមរាប កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញ​ជាអធិបតីក្នុងមីទ្ទីង​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ​៧មករា (៧មករា១៩៧៩-៧មករា២០២៥) ។ ក្នុងពិធីដែលប្រារព្ធនៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប  អង្គមីទ្ទីង​ទាំងមូលបានស្ដាប់នូវការ​អានសុន្ទរកថារបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធី​អបអរ​សាទរ​ខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩.២០២៥ ដែលអាន​ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ។ នាឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានអរគុណនយោបាយឈ្នះ ឈ្នះ ។ដឹងគុណជានិច្ចចំពោះសម្ដេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គទេ្ទស​ក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាព​ជាតិ​ពេញលេញ ។សម្តេចបានអំពាវនាវឲ្យចូលរួមទាំងអស់គ្នាប្តេជ្ញាថែរក្សា រាល់សមិទ្ធផលដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧មករាឱ្យបានគង់វង្ស​ជារៀងរហូត  ដោយមិនអនុញ្ញាតឱ្យនរណាមកបំផ្លាញទៅវិញបានឡើយ  ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ៕ដោយ៖​ប៊ុន​ រដ្ឋា

  • សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសំណេះសំណាល​ជាមួយនិវត្តន៍ជនជាងពីរពាន់នាក់នៅខេត្តសៀមរាប

    សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសំណេះសំណាល​ជាមួយនិវត្តន៍ជនជាងពីរពាន់នាក់នៅខេត្តសៀមរាប

    សៀមរាប៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សថ្នាក់​កណ្តាល ចុះជួយមូលដ្ឋានខេត្តសៀមរាប  បានអញ្ជើញជួប​សំណេះសំណាល​ជាមួយ​និវត្តន៍​ជនជាងពីរពាន់នាក់ នៅទីស្នាក់ការគណៈកម្មាធិការ​គណបក្ស​ប្រជាខេត្តសៀមរាប។ជំនួបកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍ទី៤៦ទិវាជ័យជម្នះ៧មករា(៧មករា១៩៧៩-៧មករា២០២៥)។ មានប្រសាសន៍នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំឮក​នូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះ​ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត, ជាពិសេសនយោ​បាយឈ្នះឈ្នះ ដែលធ្វើឱ្យ​ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបន្តវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ។សម្ដេចបញ្ជាក់ថា មានតែគណបក្សប្រជាជន​កម្ពុជា​តែមួយគត់ដែលនៅរួម​សុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ គ្រប់ការលំបាក ,ផ្ដល់ការលើក​ស្ទួយសិទ្ធិ សេរី​ភាព​ប្រជាពលរដ្ឋ និងយុត្តិធម៌សង្គម, ការពារកម្មសិទ្ធិស្រប​ច្បាប់ជូនប្រជាជន ។ ទាក់ទងនឹងសមិទ្ធផលនានាដែលកំពុងកើតឡើងសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទាំងនេះសុទ្ធតែបានមក​ពីផ្លែផ្កានៃសុខសន្តិភាពរបស់កម្ពុជា ។ដូច្នេះដើម្បីការពារសុខសន្តិភាពយើងទាំងអស់គ្នាជាកូនចៅជំនាន់ក្រោយចូលរួមថែរក្សា ការពារសន្តិភាពឱ្យបានគង់វង់៕ដោយ៖​ប៊ុន​រដ្ឋា

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ បំផុសគំនិតប្រជាពលរដ្ឋប្រើប្រាស់ឱ្យអស់លទ្ធភាពនូវគ្រឿងបង្គុំសំណង់ដែលមានស្រាប់នៅក្នុងស្រុក និងត្រូវដឹងអំពីប្រភេទនៃគ្រឿងបង្គុំសំណង់ ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ បំផុសគំនិតប្រជាពលរដ្ឋប្រើប្រាស់ឱ្យអស់លទ្ធភាពនូវគ្រឿងបង្គុំសំណង់ដែលមានស្រាប់នៅក្នុងស្រុក និងត្រូវដឹងអំពីប្រភេទនៃគ្រឿងបង្គុំសំណង់ ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបំផុសគំនិតឱ្យប្រជាពលរដ្ឋពិចារណា អំពីការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវគ្រឿងបង្គុំសំណង់ដែលមានស្រាប់នៅក្នុងស្រុក និងត្រូវដឹងអំពីប្រភេទនៃគ្រឿងបង្គុំសំណង់ ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់ ហើយត្រូវរួមគ្នារិះរកគោលនយោបាយ និងវិធានការដើម្បីគ្រប់គ្រងថែរក្សាធនធាន ដែលជាគ្រឿងបង្គុំសំណង់ទាំងនោះឱ្យបានល្អ និងមាននិរន្តរភាពជាប្រយោជន៍ប្រើប្រាស់ក្នុងវិស័យសំណង់សម្រាប់ជំនាន់នេះ និងជំនាន់ក្រោយៗទៀត ។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់គោលនយោបាយជាតិ ស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់ នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើង ដើម្បីប្រមូលធាតុចូលសម្រាប់ការតាក់តែងសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានបទប្បញ្ញត្តិបច្ចេកទេសក្នុងវិស័យសំណង់ ។ មិនតែប៉ុណ្ណោះ នេះជាវេទិកាមួយដ៏សំខាន់ដើម្បីប្រមូលមតិយោបល់និងធាតុចូលថ្មីបន្ថែមទៀត សម្រាប់ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត បទបញ្ញត្តិបច្ចេកទេសទាក់ទងនឹងវិស័យសំណង់ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងអនុវត្តបានប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាសម្ភារៈសំណង់ដែលប្រើប្រាស់មានគុណភាពនិងសុវត្ថិភាព បង្កើនបរិយាកាសដែលអាចជឿទុកចិត្តបានសម្រាប់ម្ចាស់សំណង់និងអ្នកប្រើប្រាស់សំណង់ លើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ដែលជាផលិតផលក្នុងស្រុកនិងមានការត្រួតពិនិត្យត្រឹមត្រូវ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងប្រែក្លាយឧស្សាហកម្មគ្រឿងបង្គុំសំណង់ជាប្រភពចំណូលនៃវិស័យសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…