-
វិញ្ញាបណ្ណបត្រ កាន់កាប់ដីធ្លីស្របច្បាប់ ៣២៥៣ប័ណ្ណ ចែកជូនប្រជាពលរដ្ឋនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ បន្ទាប់ពីក្រុមមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានខិតខំកែតម្រូវយ៉ាងសស្រាក់សស្រាំ និង យ៉ាងម៉ត់ចត់លើការងារបច្ចេកទេស រួមមានការងារកំណត់ព្រំ វាស់វែង និងការកែតម្រូវក្បាលដីបានបញ្ចប់ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិម័ល ចំនួន ៣២៥៣ប័ណ្ណ ដែលការផ្តល់វិញ្ញាបណ្ណបត្រ កាន់កាប់ដីធ្លីស្របច្បាប់នេះបានធ្វើឡើង នៅបរិវេណសាលាសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោកស្រី ព្រំ គន្ធា អនុប្រធានក្រុមចុះបញ្ជីប្រចាំខណ្ឌដង្កោ បានឱ្យដឹងថា ជាលទ្ធផលដែលគណកម្មការរដ្ឋបាល បានលើកសំណើផ្តល់សិទ្ធលើដីធ្លី រឺ ផ្តល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អលចនវត្ថុ ជូនមានចំនួន ៣២៥៣ប័ណ្ណ ស្មើនឹង ៦៥ភាគរយ នៃក្បាលដីសរុបក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោនេះ។ ក្នុងឱកាសនោះដែរ អនុប្រធាននៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ លោក ប៊ិន ស៊ូឈី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តី អាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការចូលរួមរបស់សមាគម និងអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា រួមជាមួយធនាគារ នឹងធ្វើឱ្យឧស្សាហកម្មអចលនទ្រព្យដំណើរការបានល្អ

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយសមាគម និងប្រធានអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការចូលរួមរបស់សមាគមនិងអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា រួមជាមួយធនាគារ នឹងធ្វើឱ្យឧស្សាហកម្មអចលនទ្រព្យដំណើរការបានល្អ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើឱ្យសង្គមជាតិក្លាយជាសង្គមដែលងាយស្រួលរស់នៅនិងអាចរកប្រាក់ចំណូលបាន ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ ទន្ទឹមនេះ យើងទាំងអស់គ្នាក៏ត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មសង្ហារឹម ឧស្សាហកម្មគ្រឿងបង្គុំសំណង់ រុក្ខជាតិលំអ និងចិញ្ចឹមសត្វ ដើម្បីធានាឱ្យឧស្សាហកម្មទាំងនេះបានដំណើរការទៅមុខពីព្រោះទាំងនេះគឺជាយន្តការសម្រាប់បង្កើតការងារនិងផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គូសបញ្ជាក់ថា អ្វីដែលសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចង់បាននោះគឺជំរុញសេដ្ឋកិច្ចជាតិឱ្យបានដើរទៅមុខនិងមានភាពរឹងមាំ ៕ ដោយ / គ្រី សម្បត្តិ
-
ក្រុមការងារចុះឃុំពពក ប្ដេជ្ញាបង្កើនការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាជូនពលរដ្ឋ

(កំពង់ធំ)៖ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក បានសន្យា ដើម្បីបន្ថែមលើអ្វីដែលអាជ្ញាធរមូលដ្ឋាន កំពុងអនុវត្ត ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ផ្លូវគមនាគមន៍ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ចាន់ យុទ្ធា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងវេទិកាសាធារណៈ ដែលធ្វើឡើងនៅវត្តពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។ ឯកឧត្តម ចាន់ យុទ្ធា បានណែនាំ ដល់លោកមេឃុំ និងអាជ្ញាធរឃុំពពក ឱ្យបំពេញភារកិច្ចដោយទទួលខុសត្រូវ និងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ ឯកឧត្តមបានលើកឡើងថា អាជ្ញាធរ គួរចុះសិក្សាស្វែងយល់ អំពីស្ថានភាពរបស់ប្រជាពលរដ្ឋនៅកន្លែងផ្ទាល់ ដើម្បីរកឃើញតម្រូវការ និងបញ្ហាបន្ទាន់ ដែលអាចជួយដោះស្រាយឱ្យបានប្រសិទ្ធិភាព ។ លើសពីនេះ ឯកឧត្តម ចាន់ យុទ្ធា បានជំរុញឱ្យអាជ្ញាធរឃុំពពក បង្កើនការសហការ ជាមួយក្រុមហ៊ុនចំការកៅស៊ូ ដើម្បីដោះស្រាយបញ្ហា ដូចជា៖ ការបិទផ្លូវ ការបង្កការបំពុលទឹកអូរ និងបញ្ហាផ្សេងៗ ដែលប៉ះពាល់ដល់សាលាឃុំ និងសាលាស្រុក។ ក្នុងវេទិកានេះ…
-
ស្ថាបនិក World Rice Conference គាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥

(ភ្នំពេញ)៖ ស្ថាបនិក World Rice Conference គាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥ ។ នេះជាការគូសបញ្ជាក់របស់លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ, ឡូជីស្ទីក, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។ លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ប្រទេសហ្វីលីពីន និងបង្ហាញអំពីការគាំទ្រដល់កម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥នេះផងដែរ ។ ជាមួយគ្នានេះ, លោកប្រធានក្រុមហ៊ុនក៏បានសម្ដែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួម…
-
ឯកឧត្តម ឌិត ទីណា ៖ ក្រុមការងារត្រូវពង្រឹងនូវការងារភូមិ ឃុំ មានសុវត្ថិភាព លុបបំបាត់ក្មេងទំនើង បងតូច បងធំ ជាពិសេសត្រូវទទួលនូវសំណើនានាពាក់ព័ន្ធវិស័យកសិកម្ម

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកទឹកចិត្តដល់ក្រុមការងារត្រូវពង្រឹងនូវការងារភូមិ ឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនើង បងតូច បងធំ ជាពិសេសត្រូវទទួលនូវសំណើនានាពាក់ព័ន្ធវិស័យកសិកម្ម ដោយត្រូវចុះជួយជាជំនួយបច្ចេកទេស ផ្តល់វគ្គបណ្តុះបណ្តាល និងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់ត្រូវតាមតម្រូវការទីផ្សារ និងមានហានិភ័យទាបសម្រាប់ប្រជាកសិករ ។ ការថ្លែងរបស់ ឯកឧត្តម ដូចនេះធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ។ ឯកឧត្តម ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងមន្រ្តីរាជការទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សរស្រាំដល់ភូមិ-ឃុំតែម្តង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានថ្លែងអំណរគុណដល់តំណាងរាស្រ្តព្រឹទ្ធសភា ដែលបានចូលរួមគ្រប់សកម្មភាពទាំងអស់ និងបានចូលរួមដល់ការបំពេញការងារឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី ត្រូវចូលរួមបំពេញនូវចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក បន្តកសាងសមិទ្ធផលបន្ថែមទៀតក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ ការទទួលសំណើនិងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ចំគោលដៅ ក្តាប់ឱ្យបាននូវសណ្ឋានភាពគ្រប់អនុវិស័យទាំងអស់។ ឯកឧត្តមរដ្ឋមន្ត្រី…
-
សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត ដែលត្រូវរក្សាឱ្យបាន

(ខេត្តបន្ទាយមានជ័យ)៖ សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត ដែលត្រូវរក្សាឱ្យបាន ព្រមទាំងការគិតគូរអតីតយុទ្ធជនទាំងអស់ទូទាំងប្រទេស ឱ្យមានជីវភាពល្អប្រសើរ មានផ្ទះរស់នៅសុខសាន្ត មានដីធ្លី និងអាចទទួលប្រាក់បំណាច់នានា ដែលជាការលើកទឹកចិត្ត និងជាអំណោយនូវការតស៊ូរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងដូចនេះ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជនចំនួន ៣៣០គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម ឌិត ទីណា បាននាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
អភិបាលខេត្ត៖ បន្ទាប់ពីថ្ងៃ៧មករា ខេត្តកំពង់ចាមទទួលបានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់

កំពង់ចាម៖អភិបាលនៃគណៈអភិបាលខេត្តំពង់ចាមឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា ក្នុងរយៈពេលជាង៤ ទសវត្សរ៍ បន្ទាប់ពីថ្ងៃ៧មករា ១៩៧៩ មកដល់ពេលនេះ ខេត្តកំពង់ចាម ទទួលបានការអភិវឌ្ឍនិងរីកចម្រើនគួរឱ្យកត់សម្គាល់ពោល ជីវភាពប្រជាជនជារួម និងដោយឡែកសម្រាប់ខេត្តកំពង់ចាមមានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីព្រឹកថ្ងៃទី៧ ខែមករា រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធមីទ្ទីងរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ ភ្ជាប់ជាមួយសមិទ្ធផលដែលកើតចេញពីទិវាជ័យជម្នះ៧មករា១៩៧៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា នៅឆ្នាំ២០២៤ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យកសិកម្ម មានទំហំ ១.០៣៤ លានដុល្លា, វិស័យឧស្សាហកម្ម មានទំហំ ៨៥៧ លានដុល្លារ និងវិស័យសេវាកម្មមានទំហំ ៧៦៦លានដុល្លា និងជីឌីភី(GDP)សម្រាប់មនុស្សម្នាក់ៗ ចំនួន ២.៣១១ដុល្លារក្នុងមួយឆ្នាំ។ តាមការរំពឹងទុកនៅឆ្នាំ២០២៥ ខេត្តកំពង់ចាម ទំហំសេដ្ឋកិច្ចនឹងកើនដល់ ២.៨៦៧លានដុល្លារនិងជីឌីភីប្រជាពលរដ្ឋម្នាក់ៗនឹងកើនដល់២.៤៧៨ដុល្លារក្នុងមួយឆ្នាំ។…
-
រដ្ឋបាលខេត្តកំពង់ធំបញ្ជាក់ពីគុណូបការៈនៃទិវាជ័យជម្នះ៧ មករា

កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥បានប្រារព្ធមីទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា (៧ មករា១៩៧៩ – ៧មករា ឆ្នាំ២០២៥ )នៅបរិវេណសួនមាត់ស្ទឹងសែននៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានមន្រ្តីរាជការ កងម្លាំងប្រដាប់អាវុធ មហាជនចូលរួមយ៉ាងច្រើនកុះករ ។ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តជ័យជម្នះ៧មករា ខួបលើកទី៤៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអាន សុន្ទរកថាដ៏មានអត្ថន័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជន កម្ពុជាក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា។ ឯកឧត្តម នួន ផារ័ត្ន បានគូសបញ្ជាក់ថា យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩។យើង មានសុខសន្តិភាព និងឯកភាពជាតិពេញលេញ ដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមក ។កម្ពុជាមានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ ក្នុងឱកាសនោះដែរ លោកស្រី សុខ ស្រីលីន តំណាងអង្គមីទ្ទីង បានប្ដេជ្ញាចិត្តដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
ឯកឧត្ដម ឃួង ស្រេង អញ្ជើញពិនិត្យស្ថានភាពប្រឡាយជាច្រើនដើម្បីរិះរកគ្រប់មធ្យោបាយរំដោះទឹក លិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខ

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ មករា២០២៥នេះ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលរាជធានី ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ខណ្ឌប្ញស្សីកែវ ចុះពិនិត្យទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបន្តរហូតដល់ ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈដែលស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះបាននិងកំពុងសាងសង់ជិតរួចរាល់ ។ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីជំនាញរដ្ឋបាលរាជធានីធ្វើយ៉ាងណា រិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុងដោះស្រាយឱ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ ។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរជំនាញពង្រីកនិងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើងរាជធានី ធ្វើការដាក់លូជ្រុងទំហំ ៤ម៉ែត្រ កាត់ផ្លូវលេខ ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀងនៅផ្លូវ១៩៨៦ និងតំបន់មួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារតំបន់នេះឧស្សាហ៍ទទួលរងការលិចលង់នៅពេលភ្លៀងខ្លាំងម្តងៗ ។ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង ដល់ប្រឡាយមេខាងជើង។ ដាក់លូទំហំ ១ម៉ែត្រកន្លះ កាត់ផ្លូវលេខ…
-
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្តេច ដាក់គោលដៅបន្តជួយដល់ពលរដ្ឋក្នុងមូលដ្ឋាន លើវិស័យកសិកម្ម និងអប់រំ នៅឆ្នាំ២០២៥

(ព្រៃវែង)៖ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះស្តេច បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ៧មករា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ថា សម្រាប់ឆ្នាំ២០២៥នេះ ឯកឧត្តម នឹងបន្តជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើវិស័យកសិកម្ម និងអប់រំ ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ កាន់តែមានជីវភាពល្អប្រសើរ។ ឯកឧត្តម ហ៊ឺ បាវី បានចាត់ទុកវិស័យកសិកម្ម ជាវិស័យមួយ ដែលមានសក្តានុពល ក្នុងការជួយ ឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មានភាពរីកចម្រើន។ ជាក់ស្តែង បើទោះបីជាកន្លងមក មានវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ប៉ុន្តែ ប្រទេសកម្ពុជា មិនរងផលប៉ះពាល់ខ្លាំងនោះទេ ដោយសារកម្ពុជា ជាប្រទេសមានអ្នកធ្វើកសិកម្មច្រើន ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានប្តេជ្ញាបន្តជួយលើវិស័យអប់រំផងដែរ តាមរយៈការផ្តល់នូវសម្ភារសិក្សា មានដូចជាកុំព្យូទ័រ និងការលើកទឹកចិត្ត សម្រាប់សិស្សដែលប្រឡង ទទួលបាននិទ្ទេសល្អ ដើម្បីឱ្យសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យក្លាយជាធនធានមនុស្ស មានសក្តានុពល…