-
ប្រជាពលរដ្ឋ ខេត្តបាត់ដំបង រីករាយ ដែលទទួលបានសមិទ្ធផល ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៅតាមមូលដ្ឋាន

(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋ ខេត្តបាត់ដំបង បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយជាពន់ពេក ជាមួយនឹងការសម្រេចបានសមិទ្ធផលជាបន្ដបន្ទាប់នៅតាមមូលដ្ឋាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ការសម្តែងភាពរីករាយរបស់ប្រជាពលរដ្ឋ ខណៈឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អញ្ជើញពិនិត្យសមិទ្ធផលសំខាន់ៗសម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ គឺ ឃុំឆ្នាល់មាន់ និងឃុំព្រះផុស កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ។ នៅក្នុងឃុំឆ្មាល់មាន់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបានបើកការដ្ឋានកសាងផ្លូវមួយខ្សែប្រវែង ១ ៣០០ម៉ែត្រ និងបានប្រគល់បង្គោលភ្លើងបំពាក់ជាមួយអំពូលសូឡាចំនួន ៣០ដើម ដល់ប្រជាជននៅក្នុងឃុំផងដែរ ។ ការកសាងផ្លូវ និងការប្រគល់ជូននូវអំពូលសូឡាបំភ្លឺផ្លូវនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ទាំងការធ្វើដំណើរទៅប្រកបកិច្ចការងារផ្សេងៗ និងការដឹកជញ្ជូនផលិតផលកសិកម្មជាដើម ។ នៅឃុំព្រះផុស ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលប្រកបដោយភាពស្និទស្នាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំ និងបានពិនិត្យផ្ទាល់លើវឌ្ឍនភាពនៃការកសាងផ្លូវមួយខ្សែប្រវែងជាង ១៦ គីឡូម៉ែត្រ ក្រាលក្រួសក្រហម ដែលជាគម្រោងអភិវឌ្ឍន៍របស់ឃុំ ដោយពិនិត្យឃើញថា ក្រុមការងារកំពុងបំពេញការងារកសាងផ្លូវនេះយ៉ាងសកម្ម ៕ ដោយ…
-
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា

(បាត់ដំបង)៖ ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃនិងបំផ្លាញបានឡើយ ពីព្រោះបានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ -៧ មករា ២០២៥) នៅមុខផ្សារស្រុកគាស់ក្រឡ។ ពិធីនេះមានការចូលរួមពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពលរដ្ឋក្នុងស្រុកគាស់ក្រឡ ប្រមាណ ៥៥០នាក់។ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី មានប្រសាសន៍បន្ថែមថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណងសាមគ្គីភាពនិងការខិតខំពុះពាររបស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញនិងមានការអភិវឌ្ឍលើគ្រប់វិស័យជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើង ឈានទៅសម្រេចគោលដៅដ៏ឧត្តុង្គឧត្តម គឺកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព…
-
អភិបាលក្រុង និងក្រុមប្រឹក្សានៃក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីងតោន ទទួលស្គាល់ជាផ្លូវការ «ទិវាជ័យជម្នះ ៧ មករា» ជាថ្ងៃរំដោះរបបប្រល័យពូជសាសន៍របស់កម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ អភិបាលក្រុង និងក្រុមប្រឹក្សានៃក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីងតោន បានទទួលស្គាល់ជាផ្លូវការ «ទិវាជ័យជម្នះ ៧ មករា» គឺជាថ្ងៃរំដោះរបបប្រល័យពូជសាសន៍របស់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសទទួលស្គាល់ ដែលប្រគល់ជូនក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ។ សូមជម្រាបថា កម្ពុជា បានប្រារព្ធពិធីខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជំនះ៧មករា យ៉ាងមហោឡារិក ដើម្បីបង្ហាញការចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លាបំផុត របស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារី សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបនេះ វិលត្រឡប់មកវិញ ។ នៅក្នុងសុន្ទរកថារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានខ្លឹមសារថា បច្ចុប្បន្ន ស្មារតី ៧មករា ត្រូវបានកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ“។ ក្នុងន័យនេះ ថ្ងៃជ័យជំម្នះ ៧មករា…
-
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ ក្នុងចំណោមរបបប្រល័យពូជសាសន៍នានានៅទូទាំងពិភពលោក របបប្រល័យពូជសាសន៍ប៉ុលពត ត្រូវបានគេចាត់ទុកថា សាហាវយង់ខ្នង ព្រៃផ្សៃបំផុត

(ខេត្តតាកែវ)៖ ក្នុងចំណោមរបបប្រល័យពូជសាសន៍នានានៅទូទាំងពិភពលោក របបប្រល័យពូជសាសន៍ប៉ុលពត ត្រូវបានគេចាត់ទុកថា សាហាវយង់ខ្នង ព្រៃផ្សៃបំផុត។ នៅក្នុងរយៈពេល ៣ឆ្នាំ ៨ ខែ និង ២០ថ្ងៃ កម្ពុជា បានធ្លាក់ទៅក្នុងរបបយង់ខ្នងដោយបានសម្លាប់មនុស្សប្រមាណជាង ៣លាននាក់ ជារបបមួយដែលមិនមែនជាការគ្រប់គ្រងដោយមនុស្សជាតិ គឺគ្រប់គ្រងដោយពួកជនយោងខ្នង បំផុតនៅក្នុងប្រវត្តិសាស្ត្រ ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងមិទ្ទីញអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងប្រជាពលរដ្ឋ សរុបប្រមាណ ៤០៦០ អង្គ/នាក់។ បន្ទាប់ពីបានស្តប់នូវសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងមិទ្ទីញអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ…
-
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ (FAO)

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារត្រូវពិនិត្យពីកាលបរិច្ឆេទសមស្របមួយ ដែលអាចប្រារព្ធកម្មវិធីនេះបានដោយរលូន និងមានការចូលរួមបានគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្ម ផ្សាភ្ជាប់ពាណិជ្ជកម្ម ។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ថែមថាកម្មវិធីនេះ ត្រូវផ្តោតទៅលើតម្រូវការនៃការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនបរទេស នូវកសិផលកម្ពុជារួមមាន ស្រូវអង្ករ ស្វាយចន្ទី ស្វាយ កៅស៊ូ ផលិតកម្មបន្លែ ផលិតផលវារីវប្បកម្ម ម្រេច ដំឡូងមី ត្រចៀកកាំ និងផលិតផលសក្តានុពលនានា។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារត្រូវជំរុញការងារនេះឱ្យចេញជារូបរាង និងមានការទទួលស្គាល់ជាផ្លូវការពិតប្រាកដនូវការរៀបចំនៃកម្មវិធី (CAFE-2025) ខាងលើនេះ៕ ប្រភព ៖ ក្រសួងកសិម្ម
-
ប្រធានសហព័ន្ធដំឡូងមីកម្ពុជា ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមី ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់បន្ថែមថា សហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មបាននិងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នាដោយមានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងមានទីផ្សារពិតប្រាកដ ហើយសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។ ជាថ្មីម្តងទៀត…
-
ឯកឧត្តម គង់ ច័ន្ទវាសនា ផ្តួចផ្តើមសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេត្រព្រះ ក្នុងថ្ងៃអបអរទិវាជ័យជម្នះ ៧ មករា

ដោយមានការចង្អុលបង្ហាញ និងការគាំទ្រយ៉ាងមុតមាំពីឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឌិត ទីណា អនុប្រធានទី១ នៅថ្ងៃទី៧ ខែមករា ដែលជាទិវាអបអរសាទរជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ឯកឧត្តម គង់ច័ន្ទវាសនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ឯកឧត្តម ងិន ឆាយ អនុប្រធានទី១ ឯកឧត្តម អន ស៊ុ សមាជិកព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារ បានរៀបចំពិធីក្រុងពាលីដើម្បីចាប់ផ្តើមការងារសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ក្នុងទំហំជាង ៤២០ម៉ែត្រការ៉េ អគារស្នាក់ការថ្មីនេះនឹងត្រូវសាងសង់លើទីតាំងដីស្នាក់ការគណបក្សបច្ចុប្បន្នដែលមានទទឹងប្រវែង ២២ម៉ែត្រ និងបណ្តោយប្រវែង ៤៥ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទីរួមស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ការសាងសង់នេះគ្រោងនឹងចំណាយថវិកាជាង១២ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ និងបង្ហាញពីកម្លាំងសាមគ្គីភាពដ៏រឹងមាំជុំវិញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ អគារស្នាក់ការថ្មីដែលមានក្បាច់រចនាសាមញ្ញទាន់សម័យនេះ នឹងផ្តល់ជាកន្លែងជួបជុំប្រកបដោយផាសុខភាព សម្រាប់អ្នកចូលរួមប្រមាណជាង ៤០០នាក់ ក្រោយបញ្ចប់ការសាងសង់ នៅអំឡុងខែមេសា ឆ្នាំ២០២៤នេះ។…
-
ខេត្តរតនគិរីប្រារព្ធខួបអនុស្សាវរីយ៍ទិវាជ័យជម្នះ ៧មករា

រតនគិរី៖រដ្ឋបាលខេត្តរតនគិរីកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា(៧ មករា ១៩៧៩ – ៧ មករា ២០២៥)តនៅលើបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត,ឯកឧត្តមណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តមគិត ទ្រី តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី,ឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភា, សមាជិក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ។ ឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងពីអត្ថន័យថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ។បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ ។នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយ ពីព្រោះបានកើតចេញពីការលះបង់សាច់ ស្រស់ឈាម ស្រស់និងភាពអង់អាចក្លាហាន របស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។ ឯកឧត្តមបន្តថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណង សាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា…
-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ទិវាជ័យជម្នះ ៧មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិតឡើងវិញពីជ្រោះមរណៈ

កំពង់ស្ពឺ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ទិវាជ័យជម្នះ ៧មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិតឡើងវិញពីជ្រោះមរណៈនៃរបបបនប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងពិធីអបអរសាទរខួបទី៤៦នៃទិវាជ័យជម្នះ៧មករាឆ្នាំ១៩៧៩ -៧ មករា ឆ្នាំ២០២៥នៅវិមានឯករាជ្យខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំឭកអំពីគុណបំណាច់នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩ ខណៈថ្ងៃនេះត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំមិនអាចបំភ្លេចបាន ហើយថែមទាំងប្រសិទ្ធនាមថាជាថ្ងៃកំណើតទី២របស់ពួកគាត់ដែលបានរួចផុតពីរបបដ៏ខ្មៅងងឹតរបស់ខ្មែរក្រហម។ ឯកឧត្តមបានលើកឡើងបន្ថែមថា៧មករា កើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិនអាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ហើយបើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិពីសំណាក់សម្តេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំនៃកម្លាំងពីទិសនានា មុននឹងបង្កើតបានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។ ជាមួយនោះឧបនាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមការងារចុះជួយ ក៏បានបញ្ជាក់បន្ថែមទៀតថា នេះជាសច្ចធម៌ប្រវត្តិសាស្រ្តមួយដែលមិនអាចប្រកែកបាន។ក្នុងនាមយើងខ្ញុំជាយុវជនជំនាន់ក្រោយចងចាំជានិច្ចគុណូបការៈដ៏ធំធេងនៃថ្ងៃ ៧មករា ដែលជាចំណុចផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូតមកដល់យើងមានអ្វីៗដូចសព្វថ្ងៃនេះហើយថ្ងៃ ៧មករា នឹងឋិតនៅក្នុងបេះដូងរបស់យើងជារៀងរហូតតទៅ៕ ដោយ៖ម៉ុន សំអាត
-
ខេត្តកែប ប្រារព្ធមីទ្ទីងរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា

កែប៖នៅបរិវេណវិមានឯករាជ្យ រដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានប្រារព្ធពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នហ ៧មករា ១៩៧៩- ៧មករា ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអានសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅថា “ថ្ងៃនេះជាថ្ងៃដ៏ឱឡារិក របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីអបអរសាទរខួបអនុស្សាវរីយ លើកទី៤៦ ទិវាជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត ធ្វើឱ្យប្រជាជនកម្ពុជាបានរស់ឡើងវិញ ហើយបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរហូតសព្វថ្ងៃនេះ។ សូមរំលឹកថា ក្នុងរយៈពេល ៤៦ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព…