-
សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា បានឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាព

(ភ្នំពេញ)៖ ជ័យជម្នះ ៧មករា ដែលបានផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញ ហើយបានស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាព ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមិទ្ទីងរំឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៥) នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះ គម្រប់ខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា…
-
សហជីព និងកម្មករនិយោជិត៖ ថ្ងៃ៧ មករា នាំឱ្យកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសការវិនិយោគបង្កើតរោងចក្រ បង្កើតឱកាសការងារ

(ភ្នំពេញ)៖ ថ្ងៃ៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរ។ ចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ន ស្មារតីថ្ងៃ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមសហជីព និងកម្មករនិយោជិត បានលើកឡើងថា ជ័យជម្នះ ៧ មករា គឺជាថ្ងៃកំណើត ទី២ របស់ពួកគាត់ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល មានជ័យជម្នះ ៧ មករា ទើបប្រជាជនកម្ពុជាមានអ្វីៗគ្រប់សព្វបែបយ៉ាងនៅថ្ងៃនេះ។ ចំណុចសំខាន់មួយទៀតនោះ ពួកគាត់មើលឃើញថា ឆ្នាំ២០២៥នេះ គឺជ័យជម្នះ ៧មករា មានអាយុកាល ៤៦ឆ្នាំមកហើយ ដែលជ័យជម្នះនេះធ្វើប្រទេសមានឱកាសក្នុងការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសទាក់ទាញការវិនិយោគបង្កើតឲ្យមានរោងចក្រ ធ្វើឲ្យពួកគាត់មានការងារធ្វើ មានមុខរបរ មានចំណូលចិញ្ចឹមគ្រួសារ មានការជួបជុំសប្បាយរីករាយ និងរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។…
-
ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បង្ហាញផែនការយុទ្ធសាស្ត្រសហព័ន្ធវាយកូនឃ្លីលើតុតៀមឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០២៩

(ភ្នំពេញ)៖ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបង្ហាញផែនការយុទ្ធសាស្ត្រចម្បងៗចំនួន៤ ដើម្បីបន្តផែនការអភិវឌ្ឍជំនាញកីឡាវាយកូនឃ្លីលើតុកម្ពុជា ជាពិសេសគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ២០២៩។ នៅក្នុងឱកាសបិទការប្រកួតវាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ លើកទី៣ ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃនេះ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ គូសបញ្ជាក់ពីគោលបំណងចម្បងៗចំនួន៤ គឺ១- បំផុសស្មារតី និងបណ្តុះបណ្តាលបច្ចេកទេសគ្រូបន្ថែមនៅតាមគ្រឹះស្ថានសិក្សានានា។ ២-ត្រៀមបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេសរៀបចំការប្រកួត។ ៣-ត្រៀមបញ្ជូនកីឡាករ កីឡាការិនី និងគ្រូ មួយចំនួន ទៅធ្វើការហ្វឹកហាត់នៅប្រទេសចិនដំណាក់កាលទី៣ និងប្រទេសផ្សេងៗទៀត។ និងទី៤.ត្រៀមកីឡាករ កីឡាការិនីផ្ទាល ចូលហ្វឹកហាត់ដើម្បីត្រៀមកីឡាយុវជនអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៩។ សម្រាប់ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធនេះជាការបំផុសដល់ស្រទាប់មហាជន និងសិស្ស-និស្សិត រាជធានី-ខេត្ត ដើម្បីលើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនី និងបណ្តុះគណៈកម្មការឱ្យទទួលបាននូវបទពិសោធន៍ខ្ពស់ ក្នុងការរៀបចំ ត្រៀមខ្លួន ក្នុងការរៀបចំការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិនានា រួមទាំងគោលដៅ កីឡាយុវជនអាស៊ី ២០២៩ផងដែរ៕ ថត ៖ ជីម…
-
អ្នកជំនាញកិច្ចការអន្តរជាតិ និងភូមិសាស្រ្តនយោបាយលើកឡើងថា ថ្ងៃ៧ មករា គឺជាសច្ចភាពប្រវត្តិសាស្ត្រ និងជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល

(ភ្នំពេញ)៖ ថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ គឺជាខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ ទន្ទឹមនឹងនេះ អ្នកជំនាញខាងកិច្ចការអន្តរជាតិ និងភូមិសាស្រ្តនយោបាយបានគូសបញ្ជាក់ថា ថ្ងៃ៧ មករា គឺជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយជាសច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាមើលឃើញថា “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ជាថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជា ក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧ មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្រាប់លោកបណ្ឌិត គិន ភា អ្វីដែលកម្ពុជាអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិតក៏គ្មានផង។ ក៏ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធិគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។…
-
ស.ស.យ.ក គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

(ភ្នំពេញ)៖ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រចាំការ ស.ស.យ.ក.រាជធានីភ្នំពេញ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របបដ៏ព្រៃផ្សៃ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវកម្ពុជា តែងតែកំណត់យកថ្ងៃទី៦ ខែមករា ជាថ្ងៃការគោរពវិញ្ញាណក្ខន្ធជូនជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលជាឆ្នាំទី១៣ និងមុនមួយថ្ងៃនៃការអបអរសាទរទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជនរងគ្រោះដែលបានបាត់បង់ជីវិតដោយការធ្វើទារុណកម្មសម្លាប់យ៉ាងព្រៃផ្សៃបំផុត ។ ការដឹកនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធ ក៏មិនមែនចង់ឲ្យយុវជនយើងរស់នៅក្នុងអតីតកាលឡើយ តែជាការផ្សារភ្ជាប់ការចងចាំពីប្រវត្តិសាស្ត្រដ៏ជូរចត់ទាំងនោះ និងអបអរពីអ្វីដែលខ្លួនមាននៅពេលនេះ គឺសុខសន្តិភាព ដែលស្វែងរកបានដោយការលំបាកបំផុត។ ក្នុងនាមជាអ្នកបន្តវេន ត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់នៃប្រទេសយើង…
-
«បំភ្លេចម្ដេចបាន»

ភ្នំពេញ៖«បំភ្លេចម្ដេចបាន» នេះជាចំណងជើងនៃសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។ អត្ថបទបានចាប់ផ្តើមដោយការបញ្ជាក់ថា ថ្ងៃនេះ ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងយកឱកាសមុនថ្ងៃប្រារព្ធទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍មួយថ្ងៃ ដើម្បីជាការរំឭកដល់សោកនាដកម្ម និងវិនាសកម្មដ៏អាក្រក់ដែលប្រជាជនកម្ពុជាគ្មានកំហុសបានបាត់បង់ជីវិតរាប់លាននាក់នៅក្នុងរបប ៣ ឆ្នាំ ៨ខែ និង២០ ថ្ងៃ ដោយមិនអាចបំភ្លេចបាន។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ទំនៀមទម្លាប់នៃការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១២ មកម្លេះ និងបើគិតមកទល់ពេលបច្ចុប្បន្ន នេះគឺជាលើកទី១៣ ហើយដែលយើងបានមកដល់ទីនេះជាមួយគ្នា។ បើទោះបីជាឆ្នាំ ២០២១ និង២០២២ មានវិបត្តិកូវីដ-១៩ក៏ដោយ ក៏ក្រុមគ្រួសារ ស.ស.យ.ក.នៅតែបន្តរៀបចំពិធីនេះដដែល ទោះមិនអាចមានការជួបជុំក្នុងកម្រិតធំក៏ដោយ។ ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាពេលនេះ គឺជាការរំឭកដល់ខួប ៤៦ ឆ្នាំ នៃភាពជោគជ័យ នៃការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ដោយភាពជោគជ័យនេះ បាននាំឱ្យប្រជាពលរដ្ឋកម្ពុជា រស់រានមានជីវិតឡើងវិញ និងរស់នៅជាមួយសុខសន្តិភាពដូចសព្វថ្ងៃ។…
-
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) រួចរាល់ នៅតាមដងផ្លូវសាធារណៈ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងផ្នែកជំនាញពាក់ព័ន្ធរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ត្រូវបានរៀបចំឡើងរួចរាល់ នៅតាមដងផ្លូវសាធារណៈ នៅលើស្ពាន ស្ពានអាកាស និងនៅតាមបណ្តាសួនច្បារនានាក្នុងរាជធានីភ្នំពេញ ។ បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី០៧ មករា ឆ្នាំ២០២៥ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ក្នុងខណ្ឌចំកាមនដោយមានសមាជិកចូលរួមជាង ២ម៉ឺននាក់ ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងកម្មវិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករានេះ កាលពីថ្ងៃទី៣១ធ្នូកន្លងទៅ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និង កងកម្លាំងមានសមត្ថកិច្ចទាំងអស់សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ ដោយបំផុសប្រជាពលរដ្ឋឲ្យចងឬលើកទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសំអាតអនាម័យបរិស្ថានឲ្យបានស្អាត។ ថ្ងៃរំដោះ ៧មករា ១៩៧៩ បានក្លាយជាបុណ្យជាតិសម្រាប់ប្រជាជាតិខ្មែរទូទាំងប្រទេស ជាថ្ងៃផ្តល់កំ…
-
ក្រុម Fire Unstoppable ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលជាងមួយខែរួចមក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន RTNK Group បានឈានមកដល់ទីបញ្ចប់ប្រកបដោយជោគជ័យ ខណៈក្រុម Fire Unstoppable ក្លាយជាម្ចាស់ជើងឯក ។ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន RTNK GROUP បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅក្នុងបរិវេណក្លឹបកីឡាផ្លាទីនឹមជ្រោយចង្វា អមដោយការចូលរួមពីសំណាក់គណៈកម្មការរៀបចំការប្រកួត ក្រុមការងារ អាជ្ញាកណ្តាល កីឡាករ តំណាងក្រុមហ៊ុនឧបត្ថម្ភ ព្រមទាំងមានការចូលរួមអបអរសាទរពីសាធារណជន អមដោយការសម្តែងក្បាច់គុនការ៉ាតេដូ ការសម្តែងល្ខោនខោល និងការសម្តែងចម្រៀងរ៉េបរបស់លោក ខ្វាន់ (Kwan)។ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រកួត និងក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាតាមរយៈវិស័យកីឡា។…
-
ជ័យជម្នះ ៧ មករា សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជននិងមាតុភូមិកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំ ព្រមទាំងរៀចំជា« ទិវាបុណ្យរបស់ប្រជាជនកម្ពុជា» ដែលបានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករ និយោជិក ក្នុងប្រទេសកម្ពុជា បានឈប់សម្រាកចំនួន ១ថ្ងៃ ក្នុងទិវាបុណ្យនេះ ។ ៧ មករា គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត និងបានធ្វើឱ្យប្រជាជនគ្រប់ទិសទី តំបន់ និងពិភពលោក ចងចាំជានិច្ចចំពោះគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលសព្វថ្ងៃដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ប្រជាជនកម្ពុជា បានចាត់ទុកថ្ងៃ៧ មករា សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រមួយចំនួនគឺ៖ទី១) បានរំដោះទឹកដីនិងប្រជាជនកម្ពុជា ចេញពីបនប្រល័យពុជសាសន៍ ប៉ុល ពត ទប់ស្កាត់របបវាលពិឃាត សាហាវយង់ឃ្នងនេះ វិលត្រឡប់មកជាលើកទី២ទី២) បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំនោះ ត្រវបានបនប្រល័យពូជសាសន៍ ប៉ុល ពត បានកំចាត់ចោល ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ ឆ្នាំ ៨…
-
ក្រសួងមហាផ្ទៃដាក់ដំណើរការទីស្នាក់ការផ្តល់សេវាធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាប

សៀមរាប : ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន នៅខេត្តសៀមរាបជាផ្លូវការកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ការដាក់ដំណើរការទីស្នាក់ការនេះ ដើម្បីបង្កើនប្រសិទ្ធភាពងាយស្រួល ក្នុងការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ។វត្តមានស្នាក់ការផ្តល់លិខិតឆ្លងដែននេះ នឹងជួយបង្ខិតសេវាកម្មធ្វើលិខិតឆ្លងដែនកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ទូទាំងប្រទេស។ប្រជាពលរដ្ឋអាចមកធ្វើលិខិតឆ្លងដែននៅខេត្តសៀមរាបបាន ដោយមិនចាំបាច់តែធ្វើនៅរាជធានីភ្នំពេញដូចពេលមុនទៀតឡើយ។ សូមជម្រាបថា ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន ស្ថិតនៅជាន់ទី២ ផ្សារទំនើប The Heritage Walk អគារលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលនឹងផ្តល់សេវា ពីម៉ោង ៩មព្រឹក ដល់ម៉ោង ៤រសៀល ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ។ ក្រៅពីខេត្តសៀមរាប ដែលទើបបើកដំណើរការទីស្នាក់ការផ្តល់លិខិតឆ្លងដែននេះ ពលរដ្ឋកម្ពុជាក៏អាចស្វែងរកការផ្តល់សេវាកម្មលិខិតឆ្លងដែន នៅខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានដែរ៕ដោយ : ប៊ុន រដ្ឋា