-
នាយករដ្ឋមន្ត្រី អញ្ជេីញប្រជាពលរដ្ឋ ទៅទស្សនា កំសាន្តជាមួយនឹងកម្មវិធីសាទរកម្ពុជា នៅមុខព្រះបរមរាជវាំង

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ពោរពេញទៅដោយសិល្បៈ វប្បធម៌ ទាំងបុរាណ និងសហសម័យ រួមបញ្ចូលគ្នា ដើម្បីអបអរសាទរ ដល់ដំណើរវិវឌ្ឍន៍ដ៏វែងឆ្ងាយ របស់កម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ។ ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ។ ការត្រៀមលក្ខណ: ការរៀបចំតុបតែងលម្អ ការហាត់សម និងផែនការផ្សេងៗ ត្រូវបានរៀបចំរួចរាល់ ដេីម្បីនឹងសម្តែង តាំងបង្ហាញ ក៏ដូចជាបង្កការសប្បាយរីករាយជូនបងប្អូន អ៊ំពូមីង តាយាយមហាគ្រួសារខ្មែរ និងភ្ញៀវជាតិ និងអន្តរជាតិ ទស្សនាកំសាន្ត និងស្វែងយល់ពីវប្បធម៌ប្រពៃណីខ្មែរ ព្រមទាំងសាទរជាមួយនឹងសមិទ្ធផលជាច្រេីនរបស់កម្ពុជា។ សូមអញ្ជេីញបងប្អូន អ៊ំពូមីង តាយាយ អញ្ជេីញទៅទស្សនាកំសាន្តជាមួយនឹងកម្មវិធីសាទរកម្ពុជា…
-
មន្រ្តីជំនាញក្រសួងបរិស្ថានចុះអនុវត្តច្បាប់ចំពោះក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ ដែលបានបង្ហូរទឹកកខ្វក់ប៉ះពាល់ដល់បរិស្ថានក្នុងព្រែកសង្កែក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ក្រុមការងារមន្ត្រីជំនាញក្រសួងបរិស្ថាន ដោយមានការចូលរួមពី ក្រុមមេធាវីរបស់ក្រសួងបរិស្ថាន អាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំណាង មន្ទីរ អង្គភាពពាក់ព័ន្ធ និងថអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យការបញ្ចេញទឹកកខ្វក់មានសក្តានុពលប្រភពបំពុលចូលទៅក្នុងព្រែកសង្កែ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ ដែលមានទីតាំងជាប់ក្បែរព្រែកសង្កែក្នុងភូមិសាស្រ្តខាងលើ។ ក្នុងឱកាសនោះ ក្រុមការងារបានចុះធ្វើការត្រួតពិនិត្យដងព្រែកសង្កែចាប់ពីស្ពានថ្ម ផ្លូវជាតិលេខ៣ រហូតដល់មាត់សមុទ្រ និងបានសង្កតឃើញនៅចំណុចខ្លះទឹកព្រែកស្ថិតនៅមានលក្ខណៈក្រម៉ៅ ខ្លាញ់អណ្តែត និងក្លិនស្អុយនៅឡើយ ហើយ នៅចំណុចនៅក្បែរសមុទ្រ ទឹកព្រែកមានលក្ខណៈថ្លាធម្មតា។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ជាអ្នកនេសាទនៅតាមដងព្រែកនេះបានឱ្យដឹងថា កាលពីសប្តាហ៍មុននេះទឹក មានទឹកខ្មៅ និងក្លិនយ៉ាងខ្លាំងបានហូរតាមព្រែក ដែលភ្ជាប់ចូលទៅក្នុងសមុទ្រ ប៉ុន្តែរយៈពេល២ថ្ងៃមុនពេលក្រុមការងារចុះមក គឺពុំមានទឹកស្អុយចេញមកទៀតឡើយ។ បន្ទាប់មកក្រុមការងារបានចុះត្រួតពិនិត្យក្នុងទីតាំងក្រុមហ៊ុន ហើយបានរកឃើញថាក្រុមហ៊ុននៅមានការបញ្ចេញសំណល់រាវចេញពីរោងចក្រ មានលក្ខណៈមិនប្រក្រតីមួយចំនួន ដែលក្រុមការការងារត្រូវឱ្យរោងចក្រអនុវត្តច្បាប់ជាធរមាន និងណែនាំវិធានការបន្ទាន់រួមមាន៖₋ ត្រូវរៀបចំអាងប្រព្រឹត្តិកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យការបញ្ចេញឆ្លើយតបស្តង់ដារ ដោយត្រូវធ្វើការបញ្ចេញសំណល់រាវចូលព្រែកតែ១ទីតាំងគត់₋ ត្រូវធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវតាមការកំណត់₋ ត្រូវធ្វើការគ្រប់គ្រងភក់ពីអាងប្រព្រឹត្តិកម្មឱ្យមានត្រឹមត្រូវតាមគោលការបច្ចេកទេស និងច្បាប់₋ ត្រូវបញ្ឈប់ជាដាច់ខាតលើការដុតសំណល់គ្រប់ប្រភេទ ដើម្បីជៀសវាងការបំពុលបរិស្ថាន₋ ធ្វើការស្តារភក់ក្នុងព្រែកសង្កែនេះឱ្យបានស្អាតឡើងវិញ ដើម្បីអាចឱ្យប្រជាពរដ្ឋអាចអាស្រ័យផលពីព្រែកនេះ ដោយមិនមានផលប៉ះពាល់ជាបន្តទៀត។…
-
យន្តហោះមួយទៀតរបស់ Jeju Air ជួបបញ្ហាពេលចុះចត

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Air បាននិយាយថា កាលពីថ្ងៃចន្ទ ជើងហោះហើរមួយ ពីទីក្រុងសេអ៊ូល ត្រូវបានបង្ខំឱ្យត្រលប់មកវិញ បន្ទាប់ពីជួបបញ្ហាឧបករណ៍ចុះចត ពោលគឺនៅមួយថ្ងៃ បន្ទាប់ពីការផ្ទុះឆេះយន្តហោះរបស់ Jeju Air នេះដូចគ្នា ដែលបានសម្លាប់មនុស្ស ១៧៩នាក់ លើយន្តហោះ។ យន្តហោះ Boeing 737-800 ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុចុងក្រោយនេះ គឺជាម៉ូដែលដូចគ្នាទៅនឹងយន្តហោះរបស់ Jeju Air ដែលបានធ្លាក់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានបញ្ហាពេលចុះចត ហើយបានជ្រុលទៅបុករនាំងបេតុង។ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងបាននិយាយថា យន្តហោះ Jeju Air Flight 7C101 ដែលបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Gimpo ទីក្រុងសេអ៊ូល ទៅកាន់កោះ Jeju នៅម៉ោងប្រហែល ៦.៣៧ព្រឹក បានត្រលប់ទៅ Gimpo វិញ នៅម៉ោង ៧.២៥ ព្រឹក ថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីបញ្ហាឧបករណ៍ចុះចត ត្រូវបានរកឃើញថា មានបញ្ហាបច្ចេកទេសភ្លាមៗ បន្ទាប់ពីការហោះហើរ។ លោក…
-
ក្រុមហ៊ុនអាមេរិកមួយ ចាប់អារម្មណ៍លើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញ

(ភ្នំពេញ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ ដោយផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញ ។ នេះជាការគូសបញ្ជាក់របស់លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc ក្នុងឱកាសដែលលោក និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប, លោក Chris Larsen នាយកប្រតិបត្តិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលេីគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកេីតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។ ជាមួយគ្នានោះ លោក Chris Larsen និងលោកស្រី Lyna Lam បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាពរបស់មូលនិធិពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមថែរក្សា និង អភិរក្ស វប្បធម៌…
-
កម្ពុជា-ចិន បើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកទីក្រុងភ្នំពេញ ដោយថ្ងៃទី២៩ ខែធ្នូ មានភ្ញៀវទេសចរចំនួន ១២២នាក់

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាំ បានលើកឡើងថា កម្ពុជា-ចិន បានចាប់ផ្ដើម បើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានភ្ញៀវទេសចរ ជិះតាមជើងហោះហើរចំនួន ១២២នាក់ ។ ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួម ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ ។…
-
ឆ្នាំ២០២៤ សហរដ្ឋអាមេរិកកើនឡើងជនអនាថាគ្មានផ្ទះសម្បែងខ្ពស់បំផុត

វ៉ាស៊ីនតោន ៖ មន្ត្រីរដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា ឆ្នាំ២០២៤ តួលេខជនអនាថាគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក បានកើនឡើងក្នុងកម្រិតខ្ពស់បំផុតដល់ជាង ១៨ភាគរយក្នុងមួយឆ្នាំ ដោយសារតែតម្លៃលំនៅឋានខ្ពស់, គ្រោះមហន្តរាយធម្មជាតិ និងកំណើនចំណាកស្រុកទៅកាន់ទីក្រុងធំៗជាដើម។ ចំនួននេះកើតឡើងបន្ទាប់ពីកំណើន ១២ភាគរយកាលពីឆ្នាំ២០២៣ ហើយនោះជាតួលេខខ្ពស់បំផុតចាប់តាំងពីរដ្ឋាភិបាលសហព័ន្ធ បានចាប់ផ្តើមកត់ត្រាប្រចាំឆ្នាំពីចំនួនប្រជាជនគ្មានផ្ទះសម្បែងក្នុងឆ្នាំ២០០៧។ យ៉ាងណាមិញ តួលេខនេះអាចនឹងមានចំនួនតិចជាងជាក់ស្ដែងទៅទៀត ពីព្រោះពួកគេមិនបានរាប់បញ្ចូលមនុស្សដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយគ្រួសារ និងមិត្តភ័ក្ដិនោះទេ។ ក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុង (Hud) នាពេលថ្មីៗនេះ បានឱ្យដឹងថា មនុស្សជាង ៧៧០.០០០នាក់ ស្ថិតនៅក្នុងជម្រកស្នាក់នៅបណ្តោះអាសន្ន ឬគ្មានទីជម្រក។ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងក្នុងខែមករា ឆ្នាំ២០២៤។ កុមារអាយុក្រោម ១៨ឆ្នាំបានការកើនឡើងច្រើនបំផុតមិនធ្លាប់មាន ដោយមានមនុស្សជិត ១៥០,០០០នាក់គ្មានផ្ទះសម្បែង នេះបើយោងតាមការស្ទង់មតិ។ ទន្ទឹមគ្នា ក៏មានការកើនឡើង ៦ភាគរយ ក្នុងចំណោមប្រជាជនគ្មានផ្ទះសម្បែងដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅផងដែរ។ អត្រាគ្មានផ្ទះសម្បែងលក្ខណៈគ្រួសារ ជារួមបានកើនឡើង ៣៩ភាគរយ បើធៀបនឹងឆ្នាំមុន ហើយច្រើនជាងពីរដងក្នុងចំណោមប្រជាជនរស់នៅទីជម្រក ១៣កន្លែង ដែលនិយាយថា ពួកគេរងផលប៉ះពាល់ដោយការចំណាកស្រុកប្ដូរទៅរស់នៅទីក្រុង។ ជាមួយគ្នានេះ គ្រោះមហន្តរាយធម្មជាតិក៏ជាកត្តាមួយទៀតដែលជំរុញឱ្យតួលេខប្រជាជនគ្មានផ្ទះសម្បែងហក់ឡើងខ្ពស់ផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖…
-
បេក្ខជនចំនួន ៨០៨នាក់ជាប់បន្តប្រឡងដំណាក់កាលទី២ ក្នុងក្របខណ្ឌមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កាលពីយប់ថ្ងៃអី២៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញ ពិនិត្យ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលរបស់បេក្ខជនប្រឡងជាប់នៅក្នុងដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ក្នុងនោះ បេក្ខជនប្រឡងជាប់នៅក្នុងដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច មានចំនួន ៨០៨នាក់ ស្រី៤២៥ នាក់ ។ សូមជម្រាបថា ក្រុមការងាររៀបចំការប្រឡងប្រជែងបានប្រើប្រាស់រយៈពេលជិត ១៥ម៉ោង ក្នុងដំណើរការកែវិញ្ញាសាបេក្ខជន ប្រកបដោយឆន្ទៈមោះមុត យកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចចេញប្រកាសលទ្ធផលជាប់នៅដំណាក់កាលទី១ ជូនដល់បេក្ខជនប្រឡង ក៏ដូចជាសាធារណជនគ្រប់រូប ទទួលជ្រួតជ្រាប និងសម្រេចតាមការគ្រោងទុករបស់គណៈកម្មការរៀបចំការប្រឡងប្រជែង។ គណៈកម្មការរៀបចំការប្រឡងប្រជែង បានជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើក១ សម្រាប់ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡង វិញ្ញាសាសរសេរលើកទី២ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរ និងគ្រប់កងកម្លាំងពង្រឹងការបង្ក្រាបទប់ស្កាត់នូវរាល់អំពើជួញដូរមនុស្ស

បាត់ដំបង៖ក្នុងពិធីអបអរសាទរនិងប្រារព្វនូវទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ២០២៤ ដែលបានប្រារព្ធនៅសាលាខេត្តបាត់ដំបងនាចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ពិសេសនៅតាមច្រកទ្វារព្រំដែនគោក ទាំងច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារតំបន់ និងតាមច្រករបៀងផ្សេងៗយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់ទង្វើទុច្ចរិតរបស់ក្រុមសង្គមងងឹត និងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីទម្រង់ និងគ្រប់រូបភាពនៃអំពើជួញដូរ និងរួមគ្នាទប់ស្កាត់នូវអំពើជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព។ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាត អំពើជួញដូរមនុស្សគ្រប់ទម្រង់ និង គ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”។ តាមរយៈនៃសារលិខិតរបស់សម្តេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈខ្សែវីដេអូខ្លីៗបានឆ្លុះបញ្ចាំងពីសកម្មភាពនិងទង្វើជួញដូរមនុស្សរបស់ក្រុមឧក្រិដ្ឋជនឆ្លងដែននិងមេខ្យល់ក្នុងស្រុកនិងតាមរយៈទំនាក់ទំនងតាមបច្ករកវិទ្យាប្រព័ន្ធអនឡាញជាដើម។ល។សារបានក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទត្រូវចូលទប់ស្កាត់ បង្រា្កប និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីវិធីបង្ការចំពោះសកម្មភាពជួញដូរ ។ លោកស្រី កែវ ដាណា អភិបាលរងខេត្តនិងជា អនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងរយៈពេល១០ខែឆ្នាំ២០២៤គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបាត់ដំបង បានបង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់ ក្នុងការនាំឆ្លងដែនបានចំនួន៨ករណីនិងឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ សរុបចំនួន២៤នាក់ និងជួយសង្គ្រោះជនរងគ្រោះ ជាពលករខ្មែរបាន ៧៤នាក់។បានទប់ស្កាត់ប្រជាពលរដ្ឋដែលបម្រុងឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ បានចំនួន១៣លើក។បានបង្ក្រាបនូវករណី រំលោភសេពសន្ថវៈ លើអនីតិជនចំនួន៩ករណីនិងមានជនរងគ្រោះចំនួន៩នាក់ និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ៩នាក់ និងបញ្ជូនទៅកាន់តុលាការ។ក្នុងនោះបានបង្ក្រាបនូវករណីធ្វើអាជីវកម្មផ្លូវភេទ ១ករណី ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់និងរំដោះស្ត្រី១០នាក់។…
-
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព

(សៀមរាប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ក្រោមកិច្ចសហការរវាង វេទិកាសន្តិភាពកម្ពុជា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង រដ្ឋបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ២.៧០០នាក់ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ពិធីបុណ្យដារលាន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីនៃការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមជាអធិបតីក្នុងការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤” នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាល្ងាចថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះជាការជួបជុំលេីកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាល នីតិកាលទី៧ កំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដែលយេីងមានឱកាសជួបជុំគ្នាប្រកបដោយទឹកមុខរីករាយ និងសប្បាយក្រោមម្លប់សន្តិភាព ហើយការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់តារាកម្ពុជា នាពេលនេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីស្រលាញ់កីឡា និងការចូលរួមថែរក្សាសន្តិភាព ក្រោមមូលបទ “កីឡារស់ក្នុងសន្តិភាព” ។ សម្ដេចបវរធិបតី បានអះអាងថា ដោយសារតែកត្តាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ទើបធ្វើឲ្យកម្ពុជាអាចទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ។ សម្ដេច ថា ពិតណាស់ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែគឺអាស្រ័យដោយកត្តាចម្បងធំបំផុត គឺសុខសន្តិភាព…